ឆ្នាំ​២០១៧
យោបល់​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
April 2017


យោបល់​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ពីរ ។

Christ with Thomas

« ពួកគេ​បាន​ឃើញ​ទ្រង់ » ទំព័រ ៥៨ ៖ តើ​ការធ្វើ​ជា​សាក្សី​អំពី​ព្រះគ្រីស្ទ មាន​ន័យ​ដូចម្តេច ? បន្ទាប់​ពី​អាន​អត្ថបទ​នេះ​ជា​គ្រួសារ​មក អ្នក​អាច​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ជា សាក្សី​អំពី​ព្រះគ្រីស្ទ ទោះបី​ជា​ពុំ​បាន​ឃើញ​ព្រះកាយ​ទ្រង់​ផ្ទាល់​ក្តី ។ អ្នក​អាច​គិត​អំពី​យោបល់​នានា ដើម្បី​ខិត កាន់ តែ​ជិត​ព្រះអង្គសង្គ្រោះ ដូច​ជា​ការស្វែងរក​ឱកាស​ដើម្បី​បម្រើ​ដល់​ជន​ភៀស​ខ្លួន​នៅក្នុង​សហគមន៍​របស់​អ្នក រៀន​អំពី​ព្រះជន្ម​របស់​ព្រះ​អង្គសង្គ្រោះ​អំឡុង​ពេល​សិក្សា​ព្រះគម្ពីរ ជួយ​មើល​កូន​ឲ្យ​គូស្វាមី​ភរិយា ដើម្បី​ពួកគេ​អាច​ចូលរួម​នៅ​ព្រះវិហារ​បរិសុទ្ធ ឬ ជួយ​ដល់​មិត្តភក្តិ​ដែល​ខ្វះខាត ។ អ្នក​អាច​មើល​វីដេអូ​នៅ​គេហទំព័រ mormon.org/easter ហើយ​ពិចារណា​អំពី​សារៈសំខាន់​របស់​ព្រះគ្រីស្ទ និង ការមាន​ព្រះជន្មរស់​ឡើង​វិញ​នៅក្នុង​ជីវិត​របស់​ពួកយើង ។

family at the temple

« រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​រៀងរាល់​ថ្ងៃ » ទំព័រ ៦៩ ៖ ស៊ិស្ទើរ ចយ ឌី ចូនស៍ រំឮក​ពួកយើង​អំពី​សារៈសំខាន់​នៃ​ការ​ដាក់​ព្រះវិហារ​បរិសុទ្ធ និង ការធ្វើ​កិច្ចការ​ពង្សប្រវត្តិ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​យើង ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​អាច​គិត​អំពី​ការធ្វើ « រាត្រី​ពង្សប្រវត្តិ និង ព្រះវិហារ​បរិសុទ្ធ » សម្រាប់​រាត្រីជួបជុំ​ក្រុម​គ្រួសារ ។ អ្នក​អាច​រៀន​អំពី​របៀប​ធ្វើ​លិបិក្រម​ឈ្មោះ ហើយ​ស្រាវជ្រាវ​រក​កំណត់ត្រា​គ្រួសារ ឬ ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មើល​រូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅ​ជុំ​វិញ​ពិភពលោក ។ ប្រសិនបើ​អ្នក​រស់នៅ​ជិត​ព្រះវិហារ​បរិសុទ្ធ អ្នក​អាច​ទៅ​លេង​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ អាច​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ទ្រង់ ។