ឆ្នាំ​២០១៧
សម្បថ និង សេចក្ដីសញ្ញា​នៃ​បព្វជិតភាព
April 2017


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

សម្បថ និង សេចក្ដីសញ្ញា​នៃ​បព្វជិតភាព

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការយល់ដឹង​អំពី​គោលបំណង​នៃ​សមាគម​សង្គ្រោះ នឹង​រៀបចំ​បុត្រី​ទាំងឡាយ​របស់​ព្រះ ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្ដេច ?

Kansas City Missouri Temple

ដរាប​ណា​យើង​ដែល​ជា​បងប្អូន​ស្រី​យល់​ថា សម្បថ និង សេចក្តីសញ្ញា​នៃ​បព្វជិតភាព អនុវត្ត​ចំពោះ​យើង​ដោយ​ផ្ទាល់​ខ្លួន ដរាប​នោះ​យើង​នឹង​ទទួល​បាន​ពរជ័យ និង ការសន្យា​នៃ​បព្វជិតភាព​យ៉ាង​ពេញលេញ ។

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « អស់​អ្នក​ទាំងឡាយ​ណា​ដែល​ធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ​ជាមួយ​ព្រះអម្ចាស់ និង អស់​អ្នក​ទាំងឡាយ​ណា​ដែល​គោរព​តាម​សេចក្តី​សញ្ញា​ទាំង​នោះ មាន​សិទ្ធិ​ទទួល​បាន​នូវ​វិវរណៈ​ផ្ទាល់​ខ្លួន ត្រូវ បាន​ប្រទាន​ពរ​ដោយ​ការ​បម្រើ​នៃ​ពួក​ទេវតា ទាក់ទង​ជាមួយ​ព្រះ ទទួល​បាន​នូវ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ ហើយ​ទីបំផុត​ក្លាយ​ជា​អ្នក​គ្រង​មរតក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​មាន » ។

ពរជ័យ និង ការសន្យា​នៃ​សម្បថ និង សេចក្តីសញ្ញា​នៃ​បព្វជិតភាព ​ជាប់​ទាក់ទង​ទាំង​បុរស និង ស្ត្រី ។ ស៊ិស្ទើរ ស្សើរី អិល ឌូ អតីត​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​មាន​ប្រសាសន៍​ថា « ភាពពោរពេញ​នៃ​បព្វជិតភាព​មាន​នៅក្នុង​ពិធីបរិសុទ្ធ​ដ៏​ខ្ពស់​បំផុត​នៃ​ដំណាក់​របស់​ព្រះអម្ចាស់ អាច​ទទួល​បាន​តែ​ចំពោះ​បុរស និង ស្ត្រី​រួម​ជាមួយ​គ្នា​ប៉ុណ្ណោះ » ។

ស៊ីស្ទើរ លីនដា ខេ ប៊ើតុន ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ចេញ​នូវ​ការអំពាវ​នេះ​ថា « ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ទន្ទេញ​សម្បថ និង សេចក្តី​សញ្ញា​នៃ​បព្វជិតភាព ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៣៣–៤៤ ។ តាមរយៈ​ការ​ធ្វើ​ដូច្នេះ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ពង្រីក​ការ​យល់​ដឹង​របស់​អ្នក​ស្ដីពី​បព្វជិតភាព ព្រម​ទាំង​បំផុស ហើយ​លើក​តម្កើង​អ្នក​តាម​របៀប​ដ៏​អស្ចារ្យ​ទាំងឡាយ » ។

ការណែនាំ​របស់ យ៉ូសែប ស៊្មីធ ដល់​សមាគម​សង្គ្រោះ​គឺ​ក្នុង​គោលបំណង​រៀបចំ​ស្ត្រី​ឲ្យ « ក្លាយ​ជា​ម្ចាស់​លើ​ឯកសិទ្ធិ ពរជ័យ និង អំណោយ​ទាន​នៃ​បព្វជិតភាព » ។ ការណ៍​នេះ​អាច​សម្រេច​បាន តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

« ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ [ គឺ​ជា ] ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ប៉ុន្តែ​ពិធី​ទាំង​នេះ​ពុំ [ ផ្តល់ ] តំណែង​សាសនា​លើ​បុរស ឬ ស្ត្រី​ឡើយ ។ [ ពិធីបរិសុទ្ធ​ទាំង​នេះ​បំពេញ​តាម ] ការសន្យា​របស់​ព្រះអម្ចាស់​ដែល​ថា​រាស្ត្រ​របស់​ទ្រង់—ទាំង​ប្រុស ទាំងស្រី—នឹង​ត្រូវ ‹ បាន​ទទួល​ព្រះ​ចេស្ដា​មក​ពី​ស្ថាន​លើ › [គ. និង ស. ៣៨:៣២] » ។

ខគម្ពីរ និង ព័ត៌មាន​បន្ថែម

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩–៤០; ១២១:៤៥–៤៦ reliefsociety.lds.org

Relief Society seal

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

កំណត់ចំណាំ

  1. អិម រ័សុល បាឡឺដ « Men and Women and Priesthood Power » Liahona ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ៣៦ ។

  2. ស្សើរី អិល ឌូ នៅ​ក្នុង Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ ២០១១ ) ទំព័រ ១២៨ ។

  3. លីនដា ខេ ប៊ើរតុន « Priesthood Power—Available to All » Ensign ខែ មិថុនា ឆ្នាំ ២០១៤ ទំព័រ ៣៩–៤០ ។

  4. Gospel Topics « Joseph Smith’s Teachings about Priesthood, Temple, and Women » topics.lds.org ។