ឆ្នាំ​២០១៧
ទំនុក​ចិត្ត
April 2017


កុមារ

ទំនុក​ចិត្ត

Trust

សូម​សាកល្បង​ធ្វើ​សកម្មភាព​នេះ​ជាមួយ​មិត្ត​ណា​ម្នាក់ ។ អ្នក​ត្រូវ​ទុកចិត្ត ហើយ​ធ្វើ​តាម​ការណែនាំ​របស់​ពួកគេ​ដោយ​យកចិត្ត​ទុក​ដាក់ ។

សូម​បិទ​ភ្នែក ដោយ​មាន​កាន់​ប៊ិច ឬ ខ្មៅ​ដៃ ។ ចូរ​ទុក​ឲ្យ​មិត្ត​អ្នក​ប្រាប់​អ្នក​ពី​កន្លែង​ដែល​ត្រូវ​គូរ​ភ្នែក ច្រមុះ មាត់ និង សក់​នៅ​លើ​ផ្ទៃ​មុខ​នេះ ។ បន្ទាប់​មក មើល​វា ។ តើ​រូបភាព​នេះ​នឹង​មាន​សភាព​ដូច​ម្តេច ? អ្នក​អាច​ផាត់​ពណ៌​លើ​រូប​មុខ​នោះ ហើយ​គូរ​រូប​មួយ​ទៀត ដើម្បី​លេង​សារ​ជា​ថ្មី !

ពេល​ខ្លះ​វា​ពិបាក ដើម្បី​ធ្វើ​តាម​ការណែនាំ ។ ប៉ុន្តែ​នៅពេល​យើង​ព្យាយាម​ធ្វើ​តាម​ព្រះវរបិតាសួគ៌ ដោយ​ការ​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ទ្រង់​នឹង​ជួយ​យើង ។ យើង​អាច​ទុក​ចិត្ត​ទ្រង់​បាន​ជានិច្ច ។