យុវវ័យ
បម្រើអ្នកដទៃដោយសេចក្តីជំនឿ
ប្រធាន អុជដូហ្វ ប្រាប់ពួកយើងថាសេចក្តីជំនឿលើព្រះ ត្រូវតែ « មានការប្រព្រឹត្តតាម » ។ លោកបានពន្យល់ថា នៅពេលសេចក្តីជំនឿរបស់យើង « ដើរទឹមគ្នាជាមួយនឹងការប្រព្រឹត្តតាមជាប់ជានិច្ច នោះវា « ធ្វើឲ្យ…ព្រលឹងយើងពេញដោយសេចក្តីសុខសាន្ត និង ក្តីស្រឡាញ់ » ។ ដោយមានការសន្យានៃពរជ័យនេះ នោះយើង អាច ធ្វើឲ្យមានការផ្លាស់ប្តូរ ហើយយើងអាចឃើញការណ៍នេះនៅក្នុងជីវិតរបស់យើង ប្រសិនបើយើងចំណាយពេលធ្វើការបម្រើ ដែលពោរពេញដោយសេចក្តីជំនឿ ។ អ្នកអាចអធិស្ឋានរៀងរាល់ព្រឹកទូលសុំជំនួយពីព្រះអម្ចាស់ ដើម្បីបម្រើដល់មនុស្សដទៃ ។ ឧទាហរណ៍ ទូលសុំទ្រង់ឲ្យប្រាប់អ្នកឲ្យដឹងពី គ្រាដែលបងប្អូនអ្នកត្រូវការជំនួយក្នុងការងារផ្សេងៗ ឬ ពេលមិត្តភក្តិរបស់អ្នកត្រូវការការសរសើរ ។ បន្ទាប់មក ពេលអ្នកទទួលបានការបំផុសគំនិត ចូរអ្នកប្រព្រឹត្តតាមការបំផុសគំនិតនោះ ! ប្រសិនបើអ្នកអធិស្ឋាន និង ធ្វើការបម្រើទាំងនេះឲ្យក្លាយជាទម្លាប់ នោះការប្រព្រឹត្តតាមដ៏ស្មោះត្រង់ ដ៏ជាប់ជានិច្ចរបស់អ្នកនឹងផ្តល់ពរជ័យដល់ជីវិតអ្នក និង ជីវិតអ្នកដទៃទៀត ។ ប្រធាន អុជដូហ្វ សន្យាថាអ្នក « អាចផ្លាស់ប្តូរបុគ្គលម្នាក់ៗ ក្រុមគ្រួសារ ប្រទេសជាតិ និង ពិភពលោកបាន » ។