រឿងក្នុងព្រះគម្ពីរ
យ៉ូណាស និងត្រីបាឡែន
ដកស្រង់មកពី យ៉ូណាស ១–៤ ។
ព្រះបានមានបន្ទូលប្រាប់ឲ្យយ៉ូណាសទៅបេសកកម្មមួយ ។ គាត់ត្រូវទៅទីក្រុងមួយឈ្មោះនីនីវេ ហើយប្រាប់ប្រជាជននោះឲ្យប្រែចិត្ត ។ ប៉ុន្តែយ៉ូណាសពុំចង់ទៅទីនោះទេ ។ គាត់បានជិះសំពៅទៅទីក្រុងមួយផ្សេងទៀត ។
មានព្យុះដ៏ធំមួយបានកើតឡើង ។ ពួកនាវិកបានភិតភ័យថា សំពៅរបស់ពួកគេនឹងលិច ! យ៉ូណាសបានដឹងថា ព្រះបានចាត់ព្យុះនេះមក ដោយសារយ៉ូណាសបានរត់គេចពីទ្រង់ ។ លោកបានប្រាប់ឲ្យពួកនាវិកឲ្យបោះគាត់ចេញពីសំពៅ ដើម្បីឲ្យព្យុះនោះឈប់ ។
ព្រះបានចាត់ត្រីបាឡែនមួយឲ្យមកសង្គ្រោះយ៉ូណាស ។ គាត់នៅក្នុងពោះត្រីបាឡែននោះអស់រយៈពេលបីថ្ងៃ ។ យ៉ូណាសបានអធិស្ឋាន ។ គាត់បានសម្រេចចិត្តថា ប្រែចិត្ត ហើយធ្វើតាមព្រះ ។ ព្រះបានប្រាប់ត្រីបាឡែននោះក្អែរយ៉ូណាសចេញដាក់លើដីគោក ។
យ៉ូណាសបានទៅទីក្រុងនីនីវេ ។ លោកបានបង្រៀនប្រជាជននៅទីនោះ ។ ហើយប្រជាជននៅទីក្រុងនីនីវេបានស្តាប់ ! ពួកគេបានចាប់ផ្តើមធ្វើតាមព្រះម្តងទៀត ។
នៅពេលខ្ញុំធ្វើការជ្រើសរើសខុស ខ្ញុំអាចប្រែចិត្ត ហើយសាកល្បងម្តងទៀត ។ ព្រះស្រឡាញ់យ៉ូណាស ហើយព្រះស្រឡាញ់ខ្ញុំ !