២០១៨
បើក​សោ​ទៅ​រក​អំណាច​កាន់តែ​ប្រសើរ​ឡើង​ជាមួយ​កម្មវិធី​សិក្សា​ថ្មី
ខែ ធ្នូ ឆ្នាំ ២០១៨


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

បើក​សោ​ទៅ​រក​អំណាច​កាន់តែ​ប្រសើរ​ឡើង​ជាមួយ​កម្មវិធី​សិក្សា​ថ្មី

ឆ្នាំ ២០១៩ កំពុងតែ​នាំ​ការផ្លាស់ប្តូរ​ដ៏​ធំ​មក​កាន់​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ !

man reading scriptures

សូម​ស្រមៃ​ថា ប្រសិនបើ​អ្នក​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​អំណាច​បន្ថែម​ទៀត​នៅក្នុង​ជីវិត​អ្នក—អំណាច​ដើម្បី​ផ្លាស់ប្តូរ ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​ឲ្យ​មាន​ភាពវិជ្ជាមាន​ក្នុង​ជីវិត​អ្នក ដើម្បី​យក​ឈ្នះ​លើ​ភាពលំបាកៗ​នានា​ដែល​នៅ​ជុំវិញ​អ្នក ។ អំណាច​នោះគឺ—អំណាច​ព្រះ—​មាន​ជា​និច្ច​តាម​រយៈ​ព្រះបន្ទូល​របស់​ព្រះ ប៉ុន្តែ​ការផ្លាស់ប្តូរ​ថ្មីៗ​នេះ​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ និង​ថ្នាក់​អង្គការ​បឋម​សិក្សា មាន​បំណង​ដើម្បី​ជួយ​យើង ឲ្យ​បើក​សោ​ទទួល​យក​អំណាច​នោះ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។

ខ្ញុំ​ឈ្មោះ​ម៉ាកខេនហ្សី ជា​យុវមជ្ឈិមវ័យ និង​ជា​អ្នក​និពន្ធ​កម្មវិធី​ថ្មី ចូរ​មក​តាម​ខ្ញុំ សម្រាប់​គេហដ្ឋាន ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ និង​ថ្នាក់​អង្គការ​បឋម​សិក្សា ។ ខ្ញុំ​មាន​ពរ​ដើម្បី​សរសេរ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឃើញ​ភាព​ខុសប្លែក និង​អំណាច ដែល​ការសិក្សា​ព្រះគម្ពីរ​កាន់តែ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​បុគ្គល​ម្នាក់ៗ—ជាពិសេស​គឺរូប​ខ្ញុំ​ផ្ទាល់ ។

នៅពេល​ខ្ញុំ​បាន​ឃើញ​កម្មវិធី​ថ្មី ចូរ​មក​តាម​ខ្ញុំ នេះ​ដំបូង ខ្ញុំ​ពុំ​ប្រាកដ​ចិត្ត​ថា ត្រូវ​គិត​អំពី​អ្វី​ឡើយ ។ ជួនកាល​វា​អាច​ជា​រឿង​ដ៏​ពិបាក​ដើម្បី​ឆ្លៀត​ពេល​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ​រៀងរាល់​ថ្ងៃ—ទោះបីជា​ខ្ញុំ​មាន​អារម្មណ៍​ប្លែក និង​ទទួល​ស្គាល់​ពរជ័យ​ដែល​ខ្ញុំ​ទទួល​បាន ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​ជាទៀងទាត់​ក្តី ។ ( តើ​មាន​នរណា​ខ្លះ​ដែល « គ្រាន់តែ​អាន​ព្រះគម្ពីរ​តែ​មួយ​ខ ពីមុន​លូន​ចូល​មុង​ដេក » នោះ ? ) ប៉ុន្តែ​ការសិក្សា​ព្រះគម្ពីរ​ដោយ​ពិតប្រាកដ អំឡុងពេល​សរសេរ​ឯកសារ​ទាំង​នេះ បាន​បង្រៀន​ខ្ញុំ​អំពី​តម្លៃ​នៃ (១) ពុំគ្រាន់តែ​លះបង់​ខ្លួន​ខ្ញុំ​នូវពេល​វេលា​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​សិក្សា​បទគម្ពីរ​នោះ​ទេ ប៉ុន្តែ (២) ខ្ញុំ​ក៏​អាច​ទទួល​វិវរណៈ​យ៉ាង​ពិតប្រាកដ គឺជា​វិវរណៈ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ខ្លួន​ខ្ញុំ នៅពេល​ខ្ញុំ​ពិតជា​ព្យាយាម​មាន​ព្រះវិញ្ញាណ​ពេល​ខ្ញុំ​សិក្សា ។

ការ​ធ្វើការ​តាក់តែង​កម្មវិធី​ថ្មី ចូរ​មក​តាម​ខ្ញុំ បាន​ផ្តល់​ឱកាស​ពិសេស​ដល់​ខ្ញុំ​ដើម្បី​កាន់តែ​ពូកែ​ខាង​ការសិក្សា និង​ការស្វែងរក​សេចក្តីពិត​នៅក្នុង​ព្រះគម្ពីរ​សម្រាប់​ការងារ​របស់​ខ្ញុំ ។ ហើយ​ខណៈ​ដែល​យុវមជ្ឈិមវ័យ​ជា​ច្រើន​នឹង​គ្មាន​ឱកាស​ស្រដៀង​គ្នា នោះ​ខ្ញុំ​មាន​ទំនុកចិត្ត​ថា ចូរ​មក​តាម​ខ្ញុំ អាច​ធ្វើ​បែប​នោះ​សម្រាប់​យើង​ម្នាក់ៗ ។

នៅក្នុង​គ្រប់​គម្រោង​មេរៀន​ទាំង​អស់ យើង​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​អាន​ខគម្ពីរ​សម្រាប់​ខ្លួន​យើង ហើយ​កត់ត្រា​គំនិត​របស់​យើង ដោយ​មាន​ជំនួយ​បន្តិចបន្តួច​មក​ពី​ការយល់​ខាង​គោលលទ្ធិ​ដែល​បង្រៀន​អំពី​គោលការណ៍​នានា​នៅក្នុង​ខគម្ពីរ ហើយ​អញ្ជើញ​យើង​ឲ្យ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​អំពី​អ្វី​ដែល​យើង​កំពុង​រៀន ។ របៀប​ដ៏​សាមញ្ញ​នៃ​ការអាន​ព្រះគម្ពីរ​នេះ​ជួយ​យើង​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ប្រធាន​បទ​ដែល​យើង​ចាប់​អារម្មណ៍ ហើយ​សួរ​សំណួរ​ដល់​ខ្លួន​យើង​ដែល​ជួយ​យើង​ពិចារណា​អំពី​ប្រធាន​បទ​ទាំង​នោះ ។ ប៉ុន្តែ​ជាមួយ​នឹង​កម្មវិធី​នេះ មនុស្ស​ផ្សេង​ទៀត​កំពុង​ធ្វើ​វា​ផងដែរ ។ តាម​របៀប​នោះ នៅពេល​យើង​ជួបជុំ​គ្នា នោះ​អ្នក​អាច​ពិភាក្សា​សេចក្តីពិត និង​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ក្នុង​ខ្លួន​អ្នក ហើយ​អ្នកដទៃ​អាច​ធ្វើ​ដូច្នោះ​ផងដែរ—គឺ​នាំ​អ្នក​ឲ្យ​រួម​គ្នា​នៅក្នុង​ការធ្វើ​តាម​គោលបំណង​ចម្បង​របស់​មនុស្ស​គ្រប់​រូប ៖ គឺ​ការក្លាយ​ឲ្យ​កាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ ។

ការចាប់ផ្តើម​ទម្លាប់​ថ្មី​មួយ​នៃ​ការសិក្សា​ព្រះគម្ពីរ​គឺជា​ដំណើរ​ការ​មួយ ហើយ​វា​អាច​មាន​ការលំបាក​នៅ​គ្រា​ដំបូង ។ ប៉ុន្តែ​ព្រះយេស៊ូវ​អាច​ជួយ​អ្នក​ចំពោះ​រឿង​នេះ គឺ​ដូចជា​ទ្រង់​អាច​ជួយ​អ្នក​ចំពោះ​អ្វីៗ​ផ្សេង​ទៀត ។ ប្រសិនបើ​អ្នក​មាន​ការលំបាក​ក្នុង​ការចាប់ផ្តើម​បន្ត​ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម សូម​ប្រាកដ​ថា អ្នក​ងាក​បែរ​ទៅរក​ព្រះអម្ចាស់ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ នោះ​អ្នក និង​អ្នកដទៃ​ដែល​នៅជុំវិញ​អ្នក​នឹង​ទទួល​ពរ​ជាមួយ​នឹង​បំណង​ប្រាថ្នា​ដ៏​ធំធេង​ដើម្បី​អាន​ព្រះបន្ទូល​ទ្រង់ ។