ការបង្កើតជាស្ពាន
ជាច្រើនសតវត្សរ៍កន្លងទៅ អ្នកច្បាប់ដ៏ចេះដឹងម្នាក់បានសួរព្រះអង្គសង្គ្រោះថា ៖
« លោកគ្រូ ក្នុងបណ្តាក្រឹត្យវិន័យ តើបញ្ញត្តិណាដែលយ៉ាងសំខាន់បំផុត ?
នោះព្រះយេស៊ូវឆ្លើយថា ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង ។
នេះជាបញ្ញត្តិយ៉ាងសំខាន់ទីមួយ ។
ហើយបញ្ញត្តិទីពីរក៏បែបដូចគ្នាគឺថា ត្រូវស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង ។
បណ្តាក្រឹត្យវិន័យ និងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនៅបទបញ្ញត្តិទាំងពីរប្រការនេះឯង » ។១
ជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ១៨៣១ ការណែនាំនេះត្រូវបានបើកសម្តែងទៅកាន់ព្យាការី យ៉ូសែប ស៊្មីធ ពេលព្រះអម្ចាស់មានបន្ទូលថា « ហើយចូរបណ្ដោយឲ្យមនុស្សគ្រប់រូបគោរពបងប្អូនខ្លួន ដូចជាខ្លួនឯងផ្ទាល់ ហើយប្រព្រឹត្តដោយគុណធម៌ និងដោយបរិសុទ្ធភាពនៅចំពោះយើងចុះ ។
ហើយជាថ្មីទៀត យើងប្រាប់អ្នកថា ចូរបណ្ដោយឲ្យមនុស្សគ្រប់រូប គោរពបងប្អូនខ្លួន ដូចជាខ្លួនឯងផ្ទាល់ចុះ » ។២
នៅក្នុងពេលដ៏ត្រឹមត្រូវ និងជាថ្មីម្តងទៀតនៅជំនាន់ចុងក្រោយនេះ ព្រះអម្ចាស់បានសង្កត់ធ្ងន់លើគោលលទ្ធិដ៏ចាំបាច់របស់ទ្រង់អំពីឱកាសស្មើគ្នាសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ ហើយប្រធានអូកបានរំឭកយើងអំពីការបង្រៀននេះមកពីព្រះគម្ពីរមរមន ៖ « [ ព្រះអម្ចាស់ ] ពុំបដិសេធអ្នកណាម្នាក់ ដែលមករកទ្រង់ឡើយ គឺទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី … មនុស្សទាំងអស់គឺដូចគ្នានៅចំពោះព្រះ » ។៣
នៅគ្រប់ទ្វីប និងនៅទូទាំងកោះនៃសមុទ្រមនុស្សស្មោះត្រង់កំពុងប្រមូលផ្តុំគ្នាទៅក្នុង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ភាពខុសគ្នារវាងវប្បធម៌ ភាសា ភេទ ពូជាសាសន៍ និងសញ្ជាតិ ពុំសំខាន់ដូចជា អ្នក ស្មោះត្រង់ចូលទៅក្នុងផ្លូវនៃសេចក្តីសញ្ញា និងចូលមកកាន់ព្រះអង្គ ប្រោសលោះជាទីស្រឡាញ់របស់យើងឡើយ ។
ទីបំផុត យើងដឹងថា មានតែការយល់ដឹងអំពីសេចក្តីពិតនៃ ភាពជា ព្រះបិតារបស់ព្រះប៉ុណ្ណោះ ដែលអាចនាំមកនូវអំណរគុណពេញលេញ នៃភាពជាបងប្អូនប្រុសពិតប្រាកដរបស់បុរស និងភាពជាបងប្អូនស្រីពិតប្រាកដរបស់ស្ត្រី ។ ការយល់ដឹងនោះបំផុស គំនិតយើងជាមួយនឹងក្តី អាណិត អាសូរ ឲ្យមានបំណងប្រាថ្នាបង្កើតជាស្ពាននៃការសហការគ្នាជំនួសឲ្យជញ្ជាំងនៃការបែងចែកវណ្ណៈរវាងគ្នានឹងគ្នា » ។
វាជាការអធិស្ឋាន និងការប្រសិទ្ធពររបស់ខ្ញុំដែលខ្ញុំសូមបន្សល់ទុកលើអស់អ្នកដែលកំពុងស្តាប់ថា យើងអាចយកឈ្នះលើបន្ទុកនានានៃភាពលំអៀង ហើយដើរដោយទៀងត្រង់ជាមួយព្រះ—និងជាមួយគ្នា—នៅក្នុងភាពសុខសាន្ត និងសុខដុមដ៏ល្អឥតខ្ចោះ ។ ◼