គារវភាពជាក្តីស្នេហ៍
នៅថ្ងៃសុក្រ គ្រូបង្រៀនរបស់ខ្ញុំបានសុំឲ្យខ្ញុំអានកំណាព្យមួយដែលខ្ញុំបានសរសេរ នៅមុខសិស្ស គ្រូបង្រៀន និងឪពុកម្តាយទាំងអស់នៅក្នុងការជួបជុំមួយនៅសាលារបស់យើង ។ ខ្ញុំមានចិត្តរីករាយណាស់ ដូច្នោះខ្ញុំបានឆ្លើយ « យល់ព្រម ! » ប៉ុន្តែខ្ញុំក៏ភ័យនឹងរឿងនេះផងដែរ ។
ពេលខ្ញុំកំពុងអង្គុយនៅលើវេទិការង់ចាំអានកំណាព្យរបស់ខ្ញុំ បេះដូងរបស់ខ្ញុំបានចាប់ផ្តើមលោតលឿនណាស់ ។ ខ្ញុំមានអារម្មណ៍ភ័យអំពីការចែកចាយអ្វីដែលខ្ញុំបានសរសេរជាមួយមនុស្សជាច្រើន ។
បន្ទាប់មក មានគំនិតមួយបានផុសឡើងនៅក្នុងចិត្តរបស់ខ្ញុំ ។ ខ្ញុំបានគិតអំពីរបៀបដែលគ្រួសារខ្ញុំ និងខ្ញុំអានព្រះគម្ពីរមរមនជាមួយគ្នានៅពេលព្រឹក ពីមុនទៅសាលារៀន ។ គំនិតនៃការអានព្រះគម្ពីរជាមួយគ្រួសារខ្ញុំ បានធ្វើឲ្យខ្ញុំគិតអំពីព្រះវរបិតាសួគ៌ ។ ខ្ញុំបានគិតអំពីរបៀបដែលទ្រង់ស្រឡាញ់ខ្ញុំ ។ ខ្ញុំបានទទួលអារម្មណ៍លួងលោម ហើយពុំឯកោទៀតឡើយ ។ បេះដូងខ្ញុំឈប់លោតលឿន ហើយខ្ញុំមានអារម្មណ៍គារវភាព ។
នៅក្នុង សៀវភៅចម្រៀងកុមារ នៅទំព័រទី ១២ ទំនុកបទនេះចែងថា
គារវភាពមិនគ្រាន់តែអង្គុយស្ងៀមស្ងាត់ទេ ៖
តែត្រូវគិតដល់បិតាសួគ៌ា
ខ្ញុំទទួលបានអារម្មណ៍មួយពេលគិតពីព្រះពរទ្រង់ ។
ខ្ញុំមានគារវភាពព្រោះជាក្ដីស្នេហ៍ ។
គារវភាពខ្ញុំបង្ហាញតាមសម្តី និងទង្វើ ។
ផ្លូវដែលត្រូវដើរតាមភ្លឺត្រចះ ។
ពេលណាខ្ញុំមានគារវភាពខ្ញុំដឹងក្នុងចិត្ត
ព្រះបិតាព្រះគ្រីស្ទនៅជិតបង្កើយ ។
ខ្ញុំមានអំណរគុណដែលខ្ញុំទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ពេលខ្ញុំមានអារម្មណ៍ភ័យនៅឯការប្រជុំនោះ ។ ហើយខ្ញុំមានអំណរគុណដែលដឹងថា ទ្រង់ស្រឡាញ់ខ្ញុំខ្លាំងណាស់ ។
ខ្ញុំដឹងថា នៅក្នុងស្ថានភាពលំបាកៗ ខ្ញុំអាចជ្រើសរើសមានគារវភាព ហើយគិតអំពីព្រះ ។