ទំព័ររបស់យើង « ខ្ញុំស្រឡាញ់ផែនការរបស់ព្រះវរបិតាសួគ៌ » ដោយ អ៊ីរៀនធុម ឌី និង « ខ្ញុំចង់ចែកចាយជាមួយមនុស្សគ្រប់គ្នា » ដោយ វើរលៀន ធី លូស្សុន ហ្វីលីពីន « ពួកអ្នកផ្សព្វផ្សាយសាសនារបស់ព្រះអម្ចាស់ » អ៊ីមីលីអូ អេ អាយុ ៩ ឆ្នាំ ទីក្រុង ហ្វ័ម៉ូសា ប្រទេសអាហ្សង់ទីន គ្រប់ថ្ងៃបុណ្យខួបកំណើតទាំងអស់គឺពិសេសណាស់ ប៉ុន្តែតាំងពីខ្ញុំនៅតូច ខ្ញុំបានរៀបចំខ្លួនខ្ញុំសម្រាប់ពិធីបុណ្យជ្រមុជទឹក ។ ឥឡូវនេះ ខ្ញុំបានទទួលបុណ្យជ្រមុជទឹក ខ្ញុំសប្បាយចិត្តណាស់ ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌សព្វព្រះទ័យនឹងខ្ញុំ ហើយស្រឡាញ់ខ្ញុំ ។ ដាន់ណា អីមអាយុ ៩ ឆ្នាំ ទីក្រុង ឈីម៉ាតេណាន់ហ្គោ ប្រទេសហ្គូតេម៉ាឡា ខ្ញុំមានចិត្តសប្បាយរីករាយដើម្បីចូលទៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក ហើយបានបញ្ជាក់ជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាដៃគូដ៏ស្មោះត្រង់របស់ខ្ញុំ ប្រសិនបើខ្ញុំបន្តនៅបរិសុទ្ធ ហើយគោរពតាមបទបញ្ញត្តិ ។ ខ្ញុំដឹងថា ព្រះមានព្រះជន្មរស់ ទ្រង់ស្រឡាញ់យើង សាសនាចក្រនេះពិត ហើយព្រះគម្ពីរមរមនពិត ។ ហូន អូ អាយុ ៨ ឆ្នាំ ទីក្រុងកាលី ប្រទេសកូឡុំប៊ី