សាសនាចក្រនៅទីនេះ
ទីក្រុង ឡា ប៉ាស ប្រទេសបូលីវី
ភ្នំអ៊ីលីម៉ានីគ្របដណ្តប់ដោយព្រិលបង្កើតបានជាទេសភាពដ៏ស្រស់ស្អាតសម្រាប់រយៈកម្ពស់ដ៏ខ្ពស់ ផ្ទះដែលសង់ពីឥដ្ឋក្រហមនៃទីក្រុង ឡា ប៉ាស ដែលជារឿយៗត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌលរដ្ឋបាលនៃប្រទេសបូលីវី ដោយសារតែមានការិយាល័យមន្ត្រីរដ្ឋាភិបាលជាច្រើនមានទីតាំងនៅទីនោះ ។
ពួកអ្នកផ្សព្វផ្សាយសាសនាផ្សព្វផ្សាយនៅក្នុងបេសកកម្មអែនដេស បានទៅដល់ប្រទេសបូលីវីនៅក្នុងខែវិច្ឆិកា ឆ្នាំ ១៩៦៤ ហើយបានជួបប្រជុំដោយមានគ្នា ១៩ នាក់បានចូលរួម ។ ពួកគេបានជ្រមុជទឹក និងធ្វើពិធីបញ្ជាក់ដល់អ្នកប្រែចិត្តជឿដំបូងគេម្នាក់នៅរយៈពេលមួយខែក្រោយមក ។ សព្វថ្ងៃនេះ សមាជិកភាពសាសនាចក្រនៅក្នុងប្រទេសបូលីវីបានកើនដល់ ២០៣,០០០ នាក់ ដោយមានក្រុមជំនុំ ២៥៥ និងមានបេសកកម្មចំនួន ៥ ។ ព្រះវិហារបរិសុទ្ធដែលជិតបំផុតគឺនៅក្នុងទីក្រុងកូឆាប៉ាមបា ដែលមានចម្ងាយ ២៣៣ គីឡូម៉ែត្រ ហើយជិះឡានរយៈពេលប្រាំពីរម៉ោងពីទីក្រុង ឡា ប៉ាស ។
សាសនាចក្រនៅក្នុងប្រទេសបូលីវីមានគេស្គាល់ច្រើនដោយសារគម្រោងសប្បុរសធម៌សហគមន៍ រួមមាន ការបរិច្ចាគរទេះជនពិការ និងគ្រឿងបរិក្ខារពេទ្យសម្រាប់ទារក, ការចូលរួមក្នុងការបរិច្ចាគឈាម, ការគាំទ្រផ្នែកកសិកម្ម, ការដាំដំណាំតាមផ្ទះ និងការប្រឹងប្រែងអភិវឌ្ឍភូមិសង្កាត់ ព្រមទាំងការរៀបចំជំនួយសង្គ្រោះនៅក្នុងគ្រាអាសន្ន ។
-
ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅតំបន់នៃទីក្រុង ឡា ប៉ាស ដ៏ធំជួបប្រជុំគ្នានៅក្នុងទីតាំង ៤០ កន្លែងផ្សេងៗគ្នា ។
-
ភាគច្រើនបំផុតពួកគេនិយាយភាសាអេស្ប៉ាញ ប៉ុន្តែក៏មានអ្នកនិយាយភាសាឆេក, អេមម៉ារ៉ា ឬ ហ្គោរ៉ានី ។
-
ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដំបូងគេមកពីប្រទេសបូលីវីត្រូវបានហៅនៅក្នុងឆ្នាំ ១៩៦៧ ។
-
ខែ ធ្នូ ឆ្នាំ ២០១៤ គឺជាខួបទី ៥០ ឆ្នាំនៃសាសនាចក្រនៅក្នុងប្រទេសបូលីវី ។ សមាជិកនៅទីក្រុង ឡា ប៉ាស បានប្រារព្ធពិធីជាសហគមន៍មួយនៅក្នុងខែមករាឆ្នាំ ២០១៥ ។