ខាធី និង ឃ្វីនស៊ី
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
ជាធម្មតា ឃ្វីនស៊ីបានជួយខាធី ។ ប៉ុន្តែយប់នេះ ខាធីចង់ជួយឃ្វីនស៊ីវិញ !
« មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា » ( សុភាសិត ១៧:១៧ ) ។
ខាធីចូលចិត្តច្រៀង ។ នាងចូលចិត្តរាំ ។ ប៉ុន្តែនាងចូលចិត្តថ្ងៃអាទិត្យជាងអ្វីៗទាំងអស់ ! នោះគឺនៅពេលគាត់បានឃើញមិត្តរបស់គាត់ឈ្មោះឃ្វីនស៊ី ។
ខាធីមានជំងឺវិបត្តក្រូម៉ូសូម ។ ជួនកាល នៅព្រះវិហារគាត់ភាន់ច្រឡំ ហើយពុំដឹងថា ត្រូវធ្វើយ៉ាងណាទេ ។ ប៉ុន្តែគាត់បានដឹងថា ឃ្វីនស៊ីនឹងនៅទីនោះដើម្បីជួយគាត់ ។
ឃ្វីនស៊ីនឹងកាន់ដៃខាធី ហើយដើរជាមួយនាងទៅថ្នាក់អង្គការបឋមសិក្សា ។ ជួនកាលខាធីមានអារម្មណ៍ថា ឡេះឡាស់អំឡុងម៉ោងពេលវេលាចែកចាយ ហើយឃ្វីនស៊ីនឹងឱបនាង ។ វាបានជួយខាធី ឲ្យស្ងប់ស្ងៀមជានិច្ច ។ បន្ទាប់ពីពេលវេលាចែកចាយចប់ ឃ្វីនស៊ីបានជួយខាធីរកថ្នាក់របស់នាង ។ ខាធីចូលចិត្តឃ្វីនស៊ី ។
ថ្ងៃមួយ ខាធីបានដឹងថា មានរឿងមួយដ៏ក្រៀមក្រំបានកើតឡើងនៅក្នុងគ្រួសាររបស់ឃ្វីនស៊ី ។ បងប្រុសរបស់ឃ្វីនស៊ីឈ្មោះខូរីបានស្លាប់ ! ខាធីបានដឹងថា មិត្តរបស់នាងនឹងកើតទុក្ខ ។ នាងបានដឹងថា ឃ្វីនស៊ីស្រឡាញ់បងប្រុសនាងខ្លាំងណាស់ ។
ម៉ាក់បានប្រាប់ខាធីថា យប់នេះមានមនុស្សនឹងទៅអគារសាសនាចក្រ ដើម្បីបង្ហាញដល់គ្រួសារឃ្វីនស៊ីថា ពួកគេមានគេស្រឡាញ់ ។ បន្ទាប់មក នៅថ្ងៃស្អែកគឺជាបុណ្យសពរបស់ខូរី ។
ម៉ាក់បានសួរខាធីថា « តើកូនចង់ទៅព្រះវិហារជាមួយប៉ា និងម៉ាក់យប់នេះដែរឬទេ ? »
ខាធីបានងក់ក្បាល ។ នាងចង់ប្រាប់ឃ្វីនស៊ីថា នាងស្រឡាញ់ឃ្វីនស៊ី !
ម៉ាក់បានជួយខាធីស្លៀកពាក់សម្លៀកបំពាក់ស្អាតបាត ។ បន្ទាប់មក ពួកគេបានបើកឡានទៅព្រះវិហារ ។
ពេលពួកគេទៅដល់ទីនោះ ខាធីបានឃើញមនុស្សជាច្រើន ។ នាងបានដឹងថា ពួកគេមួយចំនួនមកពីព្រះវិហារ ។ នាងបានឃើញប៊ីស្សពរបស់នាង ។ នាងបានឃើញគ្រូបង្រៀនថ្នាក់អង្គការបឋមសិក្សារបស់នាង ។ ប៉ុន្តែនាងពុំបានឃើញមិត្តរបស់នាងទេ ។
ខេធីបានសួរ « ម៉ាក់ តើឃ្វីនស៊ីនៅឯណា ? »
ម៉ាក់ពុំដឹងទេ ។
ម៉ាក់បាននិយាយថា « ហេតុអ្វីយើងមិនសួរគេទៅ ? »
ជាទូទៅ ខាធីពុំចូលចិត្តនិយាយពេលមានមនុស្សច្រើននោះទេ ។ ប៉ុន្តែយប់នេះ នាងត្រូវតែរកឃ្វីនស៊ី ។ ខាធីមានចិត្តក្លាហាន ។ នាងបានដើរសំដៅទៅរកប៊ីស្សព ។
នាងបានប្រាប់គាត់ថា « ឃ្វីនស៊ីកើតទុក្ខ ខ្ញុំត្រូវរកឃ្វីនស៊ី ! » ។
ប៊ីស្សពបានញញឹម ហើយបានចាប់ដៃខាធី ។ « អញ្ចឹង តោះទៅរកឃ្វីនស៊ី » ។
ទាំងអស់គ្នា ទាំងប៊ីស្សព ម៉ាក់ និងខាធីបានដើរជុំវិញអគារ ។ ទីបំផុតពួកគេបានរកឃើញនាង ! ឃ្វីនស៊ីកំពុងអង្គុយនៅកន្លែងកាច់ជ្រុងមួយ ។ គាត់មើលទៅដូចជាកើតទុក្ខក្រៀមក្រំណាស់ ។
ខាធីបានដើរទៅរកមិត្តនាង ហើយឱបនាង ។ គាត់បានគិតថា ឃ្វីនស៊ីនឹកបងប្រុសនាងខ្លាំងណាស់ ។
ខាធីបាននិយាយថា « ឃ្វីនស៊ីមិនជាអ្វីទេ ព្រះយេស៊ូវនឹងមើលថែខូរីហើយ » ។ នាងបានប៉ះសក់ឃ្វីនស៊ីដោយប្រុងប្រយ័ត្ន ដើម្បីប្រាកដថា វាថ្នមៗ ។
ឃ្វីនស៊ីបានចាប់ផ្តើមយំ ។ ខាធីបានឱបនាងកាន់តែខ្លាំង ។
ខាធីបាននិយាយថា « ឃ្វីនស៊ីមិនអីទេ ។ ព្រះយេស៊ូវនឹងមើលថែខូរីហើយ » ។
ឃ្វីនស៊ីបានយំហើយយំទៀត ។ ខាធីបានបន្តឱបមិត្តរបស់នាង ។ មួយរយៈក្រោយមក ឃ្វីនស៊ីបានស្ងាត់បន្តិច ។ នាងនៅតែរដឺតរដកនៅឡើយ ប៉ុន្តែនាងពុំយំខ្លាំងដូចមុនទេ ។ នាងបានងើយមើលទៅខាធី ។
នាងបាននិយាយថា « អរគុណខាធី ។ ឯងនិយាយត្រូវហើយ ។ ព្រះយេស៊ូវនឹងមើលថែបងប្រុសរបស់ខ្ញុំហើយ » ។
ខាធីបានរីករាយថា នាងអាចជួយមិត្តរបស់នាងឲ្យមានអារម្មណ៍ធូរស្បើយវិញ ។ នាងស្រឡាញ់ឃ្វីនស៊ី !
មិត្តដែលពិការ
ពិការភាពមួយចំនួនធ្វើឲ្យរូបកាយមួយពិបាកធ្វើការ ។ ពិការភាពមួយចំនួនទៀតធ្វើឲ្យខួរក្បាលពិបាកធ្វើការ ។ មនុស្សមួយចំនួនមានពិការភាពដែលប៉ះពាល់ដល់ខួរក្បាល និងរូបកាយរបស់ពួកគេ ។ ទោះមានរឿងអ្វីក៏ដោយ គ្រប់ ក្មេងទាំងអស់មានសារៈសំខាន់ និងជាបុត្រជាទីស្រឡាញ់របស់ព្រះ !
ប្រសិនបើអ្នកជួបនរណាម្នាក់ដែលពិការ ៖
សូមកុំ …
-
សម្លឹងមើល ចង្អុល ឬខ្សឹបខ្សៀវគ្នាអំពីពួកគេ ។
-
ព្រងើយកន្តើយនឹងពួកគេ ។
-
សើចចំអកដល់ពួកគេ ។
-
ហៅពួកគេដោយពាក្យអាក្រក់ ។
សូមធ្វើ …
-
និយាយសួស្តី ហើយធ្វើល្អ ។
-
សួរសំណួរក្នុងរបៀបមួយគួរសម ។
-
ការពារពួកគេ ប្រសិនបើមានអ្នកដទៃធ្វើមិនល្អដាក់ពួកគេ ។
-
សូមចងចាំថា ពួកគេគឺជាបុត្ររបស់ព្រះ ដូចជាអ្នកផងដែរ !