ការធ្វើដំណើរនៃបុណ្យគ្រីស្ទម៉ាស់ដំបូងគេ
យើងប្រាប់រឿងអំពីបុណ្យគ្រីស្ទម៉ាស់រៀងរាល់ឆ្នាំ ប៉ុន្តែតើយើងបានគិតស្រមៃដល់ការធ្វើដំណើររបស់ម៉ារា និងយ៉ូសែបញឹកញាប់ប៉ុណ្ណាដែរ ? សេចក្ដីជំនឿ និងការពលិកម្មរបស់ពួកគេគឺជាចំណែកដ៏សំខាន់បំផុតនៃរឿងនេះ ។
ម៉ារាមកពីស្រុកណាសារ៉ែត ជាភូមិមួយដែលមានមនុស្សពី ៤០០–៥០០ នាក់ ។១ ចំពោះលោកិយ នាងគឺជាក្មេងស្រីស្រុកស្រែចម្ការម្នាក់ ។ ប៉ុន្តែនាង និងយ៉ូសែបបានទទួលយកមុខងារនេះដើម្បីចិញ្ចឹមបីបាច់ព្រះរាជបុត្រានៃព្រះ ។
២. លូកា ២:៤–៥
ការធ្វើដំណើរទៅភូមិបេថ្លេហិមវិញអាចចំណាយពេលយ៉ាងហោចណាស់តិចជាងបួនទៅប្រាំថ្ងៃ២ ហើយព្រះគម្ពីរពុំបានផ្តល់តម្រុយអំពីសត្វលាដែលធ្វើដំណើរជាមួយពួកគាត់ឆ្លងកាត់កូនភ្នំដែលមានសុទ្ធតែថ្មនោះឡើយ ។ ទោះបីជា « មានគភ៌ » ក្តី ម៉ារាបានធ្វើដំណើរជាមួយយ៉ូសែបដែលបានបំពេញការព្យាករ ៖ ព្រះមែស៊ីនឹងប្រសូតនៅក្នុងភូមិបេថ្លេហិម ( សូមមើល មីកា ៥:២ ) ។
៣. លូកា ២:៧–១១
នៅក្នុងភូមិបេថ្លេហិម យ៉ូសែប និងម៉ារាគ្មានផ្ទះសម្បែងផ្ទាល់ខ្លួន ឬកូនគ្រែដើម្បីដាក់ស្តេចនៃអស់ទាំងស្តេចឡើយ ។ ពួកគាត់ពិតជាបានស្គាល់អារម្មណ៍នៃការបន្ទាបខ្លួនដ៏អស្ចារ្យ នៅពេលពួកគាត់បានឃើញទីសម្គាល់ដ៏ច្បាស់ដែលថា ទារកនេះគឺជាព្រះរាជបុត្រានៃព្រះ នៅកណ្តាលការប្រសូតដ៏រាបសានោះ ។
ដោយគ្មានការជូនដំណឹងអ្វីជាមុនឡើយ គ្រួសារតូចមួយនេះត្រូវចាកចេញពីទីក្រុង និងប្រទេសរបស់ពួកគាត់ ។ ពីមុនព្រះគ្រីស្ទជាកុមារមិនទាន់ទាំងមានព្រះជន្មពីរព្រះវស្សាផង មានគេគំរាមកំហែងយកព្រះជន្មរបស់ទ្រង់ ( សូមមើល ម៉ាថាយ ២:១៦ ) ។ ប៉ុន្តែការបូជា និងសេចក្តីស្រឡាញ់សម្រាប់ព្រះអង្គសង្គ្រោះរបស់ពួកគាត់បានជំរុញចិត្តឲ្យម៉ារា និងយ៉ូសែបធ្វើដំណើរយ៉ាងឆ្ងាយទៅស្រុកអេស៊ីព្ទ ។
មួយរយៈក្រោយមកនៅក្នុងទឹកដីដែលពុំស្គាល់ នោះយ៉ូសែប និងម៉ារាបានធ្វើដំណើរដ៏ឆ្ងាយបំផុតដែលពួកគាត់ពុំដែលធ្វើ ដើម្បីត្រឡប់មកវិញ ។ ប៉ុន្តែចម្ងាយនោះហាក់ដូចជាជិតជាង ដោយសារលើកនេះ ពួកគាត់បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។ នៅពេលពួកគាត់ទៅដល់ផ្ទះ ពួកគេបានដាក់សេចក្តីជំនឿពួកគាត់លើព្រះ ហើយបានចិញ្ចឹមបីបាច់ទ្រង់ដែលនឹង « ត្រូវបានហៅថា អ្នកស្រុកណាសារ៉ែត » ( ម៉ាថាយ ២:២៣ ) ។
ដូចជាម៉ារា និងយ៉ូសែបដែរ យើងក៏កំពុងធ្វើដំណើរលើផ្លូវរបស់យើងផ្ទាល់ជាមួយព្រះយេស៊ូវគ្រីស្ទ ។ខណៈដែលដំណើរនេះអាចនៅវែងឆ្ងាយ និងលំបាក នោះគ្រប់ជំហាននៃសេចក្តីជំនឿ ដឹកនាំយើងឲ្យខិតកាន់តែជិតជីវិតអស់កល្បជានិច្ច—ជាអំណោយមួយដែលបានប្រទានមកដោយព្រះអង្គសង្គ្រោះរបស់យើងដែលពោរពេញដោយក្តីស្រឡាញ់ ដែលការធ្វើដំណើរផ្ទាល់របស់ទ្រង់អាចនាំមកនូវសេចក្តីសង្គ្រោះ ។