២០១៨
ខ្ញុំ​បាន​ប្រែចិត្ត ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​យ៉ាង​ខ្លាំង ។ តើ​ខ្ញុំ​អាច​មាន​ភាពសុខសាន្ត​ដោយ​របៀប​ណា ?
ខែ ធ្នូ ឆ្នាំ ២០១៨


ចំទៅ​នឹង​គោលដៅ

ខ្ញុំ​បាន​ប្រែចិត្ត ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​យ៉ាង​ខ្លាំង ។ តើ​ខ្ញុំ​អាច​មាន​ភាពសុខសាន្ត​ដោយ​របៀប​ណា ?

ដោយសារ​ដង្វាយធួន​ដ៏​ឥត​ដែន​កំណត់​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​កំហុស​ឆ្គង​របស់​អ្នក​អាច​ត្រូវបាន​សម្អាត​ចេញ ប្រសិនបើ​អ្នក​ប្រែចិត្ត​ទាំង​ស្រុង ។ ប៉ុន្តែ​ជួន​កាល​មនុស្ស​នៅតែ​មាន​អារម្មណ៍​នៃ​ការខុសឆ្គង​ដោយ​នឹក​ឃើញ​អំពើ​បាប​របស់​ពួកគេ ទោះ​បីជា​ពួកគេ​បាន​ប្រែចិត្ត​ហើយ​ក្តី ។

កំហុស​ឆ្គង ឬ « សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ » ( កូរិនថូស​ទី ២ ៧:១០ ) អាច​មាន​ប្រយោជន៍ ។ វា​អាច​ផ្តោត​គំនិត​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដឹកនាំ​យើង​ឲ្យ​ប្រែចិត្ត និង​ផ្លាស់ប្តូរ​ពិត​ប្រាកដ ។ ផ្ទុយ​ទៅវិញ សេចក្តីខ្មាស​គឺ​វា​ផ្តោត​ទៅលើ​គំនិត​របស់​យើង​លើ​ខ្លួន​ឯង ហើយ​បង្អង់​ការរីកចម្រើន​របស់​យើង ។

ព្រះគម្ពីរ​មរមន​ផ្តល់​គំរូ​ល្អ​ដល់​យើង​អំពី​របៀប​ដែល​យើង​អាច​ប្រែចិត្ត ហើយ​បន្ទាប់​មក​រីករាយ​ដោយ​សុខសាន្ត​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ៖

  • ដោយ​ចងចាំ​អំពើបាប​ពី​អតីតកាល​របស់​លោក បាន​បណ្តាល​ឲ្យ​អាំម៉ូន​សរសើរ​តម្កើង​ដល់​ព្រះអង្គសង្គ្រោះ និង​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ដោយ​នាំ​គាត់​ឲ្យ​មាន​អំណរ ជាជាង​ការរងទុក្ខ ( សូមមើល អាលម៉ា ២៦:១៧–២០ ) ។

  • បន្ទាប់​ពី​អាលម៉ា « បាន​នឹក​គិត » អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ នោះ​លោក « ក៏​អស់​កើតទុក្ខ​ដោយ​ការ​នឹក​ឃើញ​អំពើ​បាប [ របស់​លោក ] តទៀត​ទៅ » ( អាលម៉ា ៣៦:១៧–១៩ ) ។ ទោះបី​លោក​នឹក​ឃើញ​រឿង​នោះ​ក្តី វា​ពុំ​បាន​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​ទេ ។

កំណត់​ចំណាំ

  1. សូមមើល រីឆាដ ជី ស្កត « Peace of Conscience and Peace of Mind » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ១៨ ។

  2. សូមមើល ឌៀថើរ អេស្វ អុជដូហ្វ « Point of Safe Return » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០១ ។