ចំទៅនឹងគោលដៅ
ខ្ញុំបានប្រែចិត្ត ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាខុសឆ្គងយ៉ាងខ្លាំង ។ តើខ្ញុំអាចមានភាពសុខសាន្តដោយរបៀបណា ?
ដោយសារដង្វាយធួនដ៏ឥតដែនកំណត់របស់ព្រះយេស៊ូវគ្រីស្ទ នោះកំហុសឆ្គងរបស់អ្នកអាចត្រូវបានសម្អាតចេញ ប្រសិនបើអ្នកប្រែចិត្តទាំងស្រុង ។ ប៉ុន្តែជួនកាលមនុស្សនៅតែមានអារម្មណ៍នៃការខុសឆ្គងដោយនឹកឃើញអំពើបាបរបស់ពួកគេ ទោះបីជាពួកគេបានប្រែចិត្តហើយក្តី ។
កំហុសឆ្គង ឬ « សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ » ( កូរិនថូសទី ២ ៧:១០ ) អាចមានប្រយោជន៍ ។ វាអាចផ្តោតគំនិតយើងទៅលើព្រះយេស៊ូវគ្រីស្ទ ហើយដឹកនាំយើងឲ្យប្រែចិត្ត និងផ្លាស់ប្តូរពិតប្រាកដ ។ ផ្ទុយទៅវិញ សេចក្តីខ្មាសគឺវាផ្តោតទៅលើគំនិតរបស់យើងលើខ្លួនឯង ហើយបង្អង់ការរីកចម្រើនរបស់យើង ។
ព្រះគម្ពីរមរមនផ្តល់គំរូល្អដល់យើងអំពីរបៀបដែលយើងអាចប្រែចិត្ត ហើយបន្ទាប់មករីករាយដោយសុខសាន្តនៅក្នុងព្រះយេស៊ូវគ្រីស្ទ ៖
-
ដោយចងចាំអំពើបាបពីអតីតកាលរបស់លោក បានបណ្តាលឲ្យអាំម៉ូនសរសើរតម្កើងដល់ព្រះអង្គសង្គ្រោះ និងសេចក្តីមេត្តាករុណារបស់ទ្រង់ ដោយនាំគាត់ឲ្យមានអំណរ ជាជាងការរងទុក្ខ ( សូមមើល អាលម៉ា ២៦:១៧–២០ ) ។១
-
បន្ទាប់ពីអាលម៉ា « បាននឹកគិត » អំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ នោះលោក « ក៏អស់កើតទុក្ខដោយការនឹកឃើញអំពើបាប [ របស់លោក ] តទៀតទៅ » ( អាលម៉ា ៣៦:១៧–១៩ ) ។ ទោះបីលោកនឹកឃើញរឿងនោះក្តី វាពុំបានធ្វើឲ្យលោកឈឺចាប់ទេ ។២