ភាពខ្លួនទីពឹងខ្លួន
ដៃគូ​សកម្មភាព​ទាំងឡាយ


ដៃគូ​សកម្មភាព​ទាំងឡាយ

សូម​អាន ៖ដោយ​មាន​ការ​ជួយ​ពី​អ្នក​ដទៃ អ្នក​អាច​សម្រេច​បាន​កិច្ចការ​ដ៏​អស្ចារ្យ​ជា​ច្រើន ។ ឧទាហរណ៍ អ្នក​ផ្សាយ​សាសនា មាន​ដៃគូ​សម្រាប់​គាំទ្រ ។ នៅ​ក្នុង​ក្រុម​ទាំងឡាយ​របស់​យើង យើង​មាន « ដៃគូ​សកម្មភាព » ។ រៀង​រាល់​សប្តាហ៍ យើង​នឹង​ជ្រើសរើស ហើយ​ធ្វើ​ការ​ជាមួយ​ដៃគូ​សកម្មភាព​ម្នាក់ ។ ដៃគូ​សកម្មភាព​ទាំងនេះ​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ឲ្យ​រក្សា​ការតាំងចិត្ត​ដោយ ៖

  • ការ​ហៅ​ទូរស័ព្ទ ផ្ញើសារ ឬ ទៅ​លេង​គ្នា​ទៅវិញ​ទៅ​មក ក្នុង​អំឡុង​សប្តាហ៍ ។

  • ការនិយាយ​អំពី​អ្វី​ដែល​យើង​បាន​រៀន​នៅ​ក្នុង​ក្រុម ។

  • ការលើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ឲ្យ​រក្សា​ការតាំង​ចិត្ត​ទាំងឡាយ ។

  • ការប្រឹក្សា​រួម​គ្នា​អំពី​បញ្ហា​ប្រឈម​ទាំងឡាយ ។

  • ការអធិស្ឋាន​ឲ្យ​គ្នា​ទៅវិញទៅមក ។

ពិភាក្សា ៖តើ​មាន​នរណា​ម្នាក់​បាន​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​នូវ​រឿង​អ្វី​មួយ​ដែល​ពិបាក​ដោយ​របៀប​ណា ?

សូម​អាន ៖ការធ្វើ​ជា​ដៃគូ​សកម្មភាព​ម្នាក់​មិន​លំបាក ឬ ចំណាយពេល​ច្រើន​ទេ ។ ដើម្បី​ចាប់​ផ្តើម​ការសន្ទនា អ្នក​អាច​សួរ ៖

  • តើ​អ្នក​ចូល​ចិត្ត​អ្វី​ខ្លះ​ចេញ​មក​ពី​ការប្រជុំ​លើក​ចុងក្រោយ​របស់​យើង ?

  • តើ​រឿង​ល្អ​អ្វី​ខ្លះ​ដែល​បាន​កើត​ឡើង​លើ​គ្រួសារ​អ្នក​សប្តាហ៍​នេះ ?

  • តើ​អ្នក​បាន​ប្រើ​គោលការណ៍​មូលដ្ឋាន​គ្រឹះ​នា​សប្តាហ៍​នេះ ដោយ​របៀប​ណា ?

ផ្នែក​ដ៏​សំខាន់​នៃ​ការពិភាក្សា គឺ​ជា​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​រក្សា​ការតាំងចិត្ត​ទាំងឡាយ ។ អ្នក​អាច​សួរ ៖

  • តើ​ការតាំងចិត្ត​ទាំងឡាយ​របស់​អ្នក​មាន​ដំណើរការ​យ៉ាង​ម៉េច​ហើយ ?

  • ប្រសិន​បើ​អ្នក​មិន​បាន​រក្សា​ការតាំងចិត្ត​មួយ​ចំនួន​ទេ តើ​អ្នក​ត្រូវ​ការ​ជំនួយ​ដែរ​ទេ ?

  • តើ​ខ្ញុំ​អាច​ជួយ​អ្នក​បាន​ដោយ​របៀប​ណា ?