រាយការណ៍—ម៉ោងជាអតិបរមា ៖ ២៥ នាទី
ប្រសិនបើនេះគឺជាជំពូកដំបូងរបស់អ្នកនៃសប្តាហ៍នេះ សូមបំពេញ « របាយការណ៍ » ។ បើមិនដូច្នោះទេ សូមរំលងទៅ ទំព័រ ៦០ ។
ការតាំងចិត្តកាលពីសប្តាហ៍មុន
-
ស្វែងរកធនធាននានាប្រចាំថ្ងៃ ។
-
ធ្វើការទំនាក់ទំនងប្រចាំថ្ងៃ ។
-
ទាក់ទង និងគាំទ្រដៃគូសកម្មភាពរបស់ខ្ញុំ ។
-
អនុវត្ត និងចែកចាយគោលការណ៍មូលដ្ឋានគ្រឹះរបស់ខ្ញុំថ្ងៃនេះ ។
-
អនុវត្តជំនាញការស្វែងរកការងារ ។
ជំហានទី ១ ៖ វាយតម្លៃខ្លួនឯង (៥ នាទី)
សូមប្រើតារាង « ការវាយតម្លៃការខិតខំប្រឹងប្រែងរបស់ខ្ញុំ » នៅ ទំព័រ ii–iii ដើម្បីពិនិត្យមើលការតាំងចិត្តទាំងឡាយរបស់អ្នកកាលពីប្រជុំលើកមុន ។ ដំបូង សូមសរសេរជាតួរលេខពិតប្រាកដនៃធនធាននានាដែលអ្នកបានស្វែងរក ហើយទាក់ទង ។ បន្ទាប់មកសូមធ្វើការវាយតម្លៃការខិតខំប្រឹងប្រែងរបស់អ្នករៀងៗខ្លួនក្នុងការរក្សាការតាំងចិត្តនីមួយៗដោយគូសពណ៌ ក្រហម លឿង ឬ បៃតង ។
ជំហានទី ២ ៖ ចែកចាយជាមួយក្រុម (១០ នាទី)
សូមបុគ្គលម្នាក់ៗរាយការណ៍ពីរបៀបដែលអ្នកបានធ្វើជាមួយនិងការតាំងចិត្តរបស់អ្នកដោយការចែកចាយនូវគោលដៅទាំងឡាយ និងចំនួនពិតប្រាកដ ហើយដោយការថ្លែងជាពណ៌ « ក្រហម » « លឿង » ឬ « បៃតង » ចំពោះការប្រឹងប្រែងរបស់អ្នក ។ ចែកចាយអំពីអ្វីដែលបានដំណើរការល្អ និងរបៀបដែលព្រះវបិតាសួគ៌បានជួយអ្នក ។
ជំហានទី ៣ ៖ ជ្រើសរើសដៃគូសកម្មភាព (២ នាទី)
ជ្រើសរើសដៃគូសកម្មភាពម្នាក់មកពីក្រុមសម្រាប់សប្តាហ៍បន្ទាប់ ។ ជាទូទៅ ដៃគូសកម្មភាពគឺមានភេទដូចគ្នា ហើយពុំមែនជាសមាជិកគ្រួសារទេ ។
ឥឡូវ សូមចំណាយពេលពីរបីនាទីដើម្បីជួបជាមួយនិងដៃគូសកម្មភាពរបស់អ្នក ។ សូមណែនាំខ្លួនអ្នក ហើយពិភាក្សាពីរបៀបដែលអ្នកនឹងទាក់ទងគ្នាពេញមួយសប្តាហ៍ ។
ឈ្មោះដៃគូសកម្មភាព
ព័ត៌មានទាក់ទង
សូមសរសេរពីរបៀប និងពេលវេលាដែលអ្នកនឹងទាក់ទងគ្នាទៅវិញទៅមកក្នុងសប្តាហ៍នេះ ។
អាទិត្យ |
ចន្ទ |
អង្គារ |
ពុធ |
ព្រហស្បត្តិ៍ |
សុក្រ |
សៅរ៍ |
---|---|---|---|---|---|---|
សូមបំពេញសកម្មភាពនៅលើទំព័របន្ទាប់ ។