ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

ជណ្តើរ

ពិភាក្សា ៖តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​បទពិសោធន៍​របស់​គ្នា​ទៅ​វិញ​ទៅ​មក ?

សូម​អាន ៖ការស្វែងរក​ការងារ​ដ៏​ជោគជ័យ​មួយ​គឺ ធ្វើ​តាម​រូបមន្ត​ដ៏​សាមញ្ញ​ខាង​ក្រោម ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

នៅ​ក្នុង​ជំពូក​មុន អ្នក​បាន​រៀន​អំពី​សេចក្តី​ជំនឿ និង​ការប្រឹងប្រែង​ធ្វើការ ។ នៅ​ក្នុង​ជំពូក​នេះ យើង​នឹង​ចាប់​ផ្តើម​រៀន​ពី​ជំនាញ​ទាំងឡាយ​ដើម្បី​ធ្វើការ​ដោយឆ្លាត​វៃ ។ យើង​នឹង​ចាប់ផ្តើម​ដោយ​ការ​សាង​បណ្តាញ​ការងារ ។

Josh’s job search iconការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖ចូស្ហ​បាន​ស្វែងរក​ប្រភព​ការងារ​ទាំងអស់​របស់​គាត់​តាម​រយៈ​អ៊ិន​ធើ​ណែត ឬ ជាមួយ​ភ្ញាក់ងារ​ស្វែងរក​ការងារ ។ ទោះ​ជា​យ៉ាង​ណា គាត់​ស្ទើរ​តែ​គ្មាន​ជោគជ័យ​សោះ ហើយ​ភាគ​ច្រើន​គាត់​មិន​បាន​ទទួល​ព័ត៌មាន​អ្វី​ត្រឡប់​មក​វិញ​ទេ ។ គាត់​ជឿជាក់​ថា​មាន​មធ្យោបាយ​មួយ​ដែល​ប្រសើរ​ក្នុង​ការស្វែងរក​ការងារ ? គាត់​ធ្លាប់​បាន​ឮ​ពី​ការកសាង​បណ្តាញ​ការងារ ប៉ុន្តែ​មិន​ប្រាកដ​ថា​តើ​នោះ​គឺ​ជា​អ្វី​នោះ​ទេ ឬ​ត្រូវ​ចាប់​ផ្តើម​ដោយ​របៀបណា​នោះ​ទេ ។

ពិភាក្សា ៖តើ​បទពិសោធន៍​ស្វែងរក​ការងារ​របស់​អ្នក​ប្រៀបធៀប​ជាមួយ​ចូស្ហ​យ៉ាង​ដូម្តេច​ដែរ ?

១. របៀប​ដែល​មនុស្ស​ពិត​ជា​ទទួល​បាន​ការងារ

សូម​អាន ៖អ្នក​នឹង​រក​បាន​ការងារ​ធ្វើ​កាន់​តែ​លឿន ប្រសិន​បើ​អ្នក​រក​មើល​តាម​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​នោះ ។

សូម​មើល ៖« How Jobs Are Really Filled » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៣៥ ។ )

video icon

សូម​អាន ៖ចូរ​ប្រៀបធៀប​ក្រាហ្វិក​ទាំង​ពីរ​នេះ ។

ការស្វែងរក​តារាង​ចំណិត​ការងារ

ពិភាក្សា ៖តើ​អ្វី​នឹង​ផ្លាស់​ប្តូរ​ក្នុង​ការស្វែងរក​ការងារ​ប្រសិន​បើ​អ្នក​បាន​កសាង​បណ្តាញ​ការងារ​កាន់​តែ​ច្រើន ?

២. និយាយ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា

សូម​អាន ៖ការកសាង​បណ្តាញ​ការងារ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការស្វែងរក​ការងារ ? ការកសាង​បណ្តាញ​ការងារ មាន​ន័យ​ថា​ជា​ការស្វែងរក​មនុស្ស​ដែល​អាច​ជួយ​អ្នក​ស្វែងរក​មនុស្ស និង​អង្គការ​ទាំងឡាយ​ដែល​ត្រូវការ​ជំនាញ​នានា​របស់​អ្នក ។ និយាយ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​អំពី​ការស្វែងរក​ការងារ ។ មនុស្ស​នឹង​ជួយ​អ្នក ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា ៖ « ព្រះ​ស្គាល់​យើង ហើយ​ទ្រង់​មើល​ថែ​យើង ។ ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ដែល​ទ្រង់​បំពេញ​សេចក្ដីត្រូវការ​របស់​យើង​តាម​រយៈ​មនុស្ស​ម្នាក់​ទៀត » ( «Small Acts of Service » Ensign ខែ ធ្នូ ឆ្នាំ ១៩៧៩ ទំព័រ ​ទី ៥ ) ។

ពេល​ខ្លះ​អ្នក​ត្រូវ​សាង​បណ្តាញ​ការងារ​តាម​រយៈ​ស្រទាប់​ជា​ច្រើន​ដើម្បី​ស្វែងរក​មនុស្ស​ដែល​មាន​ព័ត៌មាន​ដែល​អ្នក​ត្រូវការ ។ ការសាង​បណ្តាញ​ការងារ​តាម​រយៈ​ស្រទាប់​ជា​ច្រើន មាន​ន័យ​ថា​ការសួរ​មនុស្សម្នា​ដើម្បី​ផ្តល់​ឲ្យ​អ្នក​នូវ​ឈ្មោះ​មនុស្ស​ផ្សេង​ទៀត​ដែល​អ្នក​មាន​ព័ត៌មាន​ដែល​អាច​ជួយ​ដល់​អ្នក ។ អ្នក​អាច​សាង​បណ្តាញ​ដោយ​ផ្ទាល់ តាម​រយៈ​ទូរស័ព្ទ ឬ​តាម​អ៊ីមែល ។ អ្នក​ក៏​អាច​ប្រើ​គេហទំព័រ​បណ្តាញ​ជំនាញ​វិជ្ជាជីវៈ និង​សង្គម​ផង​ដែរ។

គំនូស​ការ ត​ភ្ជាប់

គន្លឹះ ៖មនុស្ស​ម្នាក់ៗ​និង​អាជីវកម្ម​ដែល​អ្នក​ទើប​តែ​សរសេរ​បាន​រាប់​បញ្ចូល​ទៅ​គោលដៅ​ប្រចាំ​ថ្ងៃ​ដើម្បី​ធ្វើ​ការ​កំណត់​អត្តសញ្ញាណ ធនធាន​នានា របស់​អ្នក ។

    ពិភាក្សា ៖
  • តើ​មាន​អ្វី​អាច​កើត​ឡើង​ប្រសិន​បើ​អ្នក​បាន​និយាយ​ជាមួយ​មនុស្ស​និង​អាជីវកម្ម​ទាំង​នេះ​អំពី​ការងារ​អ្វី​ដែល​អ្នក​កំពុង​តែ​ស្វែងរក​នោះ ?

  • ចុះ​បើ​អ្នក​បាន​និយាយ​ជាមួយ​មនុស្ស​ទាំង​អស់​ផ្សេង​ទៀត​ដែល​អ្នក​ស្គាល់ ?

៣. ខ្ញុំ​ក្នុង ៣០ វិនាទី

សូម​អាន ៖ការសាង​បណ្តាញ​ការងារ​ជាមួយ​អ្នក​ដទៃ មាន​ប្រសិទ្ធិភាព​បំផុត​បើ​សិន​អ្នក​ដឹង​នូវ​អ្វី​ដែល​ត្រូវ​និយាយ ។ ខ្ញុំ​ក្នុង ៣០ វិនាទី គឺ​ជា​ឧបករណ៍​ដ៏​ល្អ​បំផុត​សម្រាប់​ការទំនាក់ទំនង​ជាមួយ​មនុស្ស ឬ​អាជីវកម្ម​ទាំងឡាយ ។ វា​ជួយ​មនុស្ស​ដឹង​ថា​ការងារ​អ្វី​ដែល​អ្នក​កំពុង​តែ​ស្វែងរក និង​តើ​ពួក​គេ​អាច​ជួយ​ដោយ​របៀប​ណា ? វា​ធ្វើ​តាម​ជំហាន​ទាំង​បួន​នេះ ។

គំរូ ខ្ញុំ​ក្នុង ៣០ វិនាទី

គន្លឹះ ៖សំណួរ ខ្ញុំ​ក្នុង ៣០ វិនាទី ដែល​អាច​បាន​សួរ

  • តើ​នរណា​ខ្លះ​ដែល​អ្នក​នឹង​ចង់​ឲ្យ​ខ្ញុំ​និយាយ​ជាមួយ ?

  • តើ​អ្នក​បាន​ដឹង​ថា​មាន​ឱកាស​អ្វី​ខ្លះ​សម្រាប់​មនុស្ស​ដូច​ខ្ញុំ ?

  • តើ​អ្នក​បាន​ដឹង​អ្វី​ខ្លះ​អំពី ( ក្រុម​ហ៊ុន ឧស្សាហកម្ម ) ?

  • តើ​អាជីវកម្ម​អ្វី​ខ្លះ​នៅ​ក្នុង​តំបន់​ដែល​អ្នក​កំពុង​តែ​ស្វែងរក ( ប្រភេទ​ការងារ ឬ តំណែង ) ?

  • តើ​អ្នក​ស្គាល់​នរណា​ដែល​ធ្វើ​ការ​ដូច​អ្វី​ដែល​ខ្ញុំ​ធ្វើ​ដែរ​ទេ ?

Josh’s job search iconការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖នេះ​ជា​របៀប​ដែល​ចូស្ហ​បាន​ប្រើ ខ្ញុំ​ក្នុង ៣០ វិនាទី របស់​គាត់​ដើម្បី​សាង​បណ្តាញ​ជាមួយ​ពូដេវីឌ ។ កំណត់​ចំណាំ​វគ្គ​ទាំង​បួន​ក្នុង​សកម្មភាព ។

« ពូ​ដេវីឌនេះ​គឺ​ជា​ក្មួយ​ប្រុស​របស់​ពូ ➀ ចូស្ហ ។ តើ​ពូ​សុខ​សប្បាយ​ជាទេ ? តើ​ពូ​មាន​ពេល​មួយ​នាទី​ដែរ​ទេ ? ពូប្រហែល​ជា​មិន​ធ្លាប់​ដឹង​ពី​រឿង​នេះ​ទេ ប៉ុន្តែ ➁ ខ្ញុំ​កំពុង​តែ​ស្វែងរក​ការងារ​ថ្មី​មួយ​ផ្នែក​ដំឡើង​កុំព្យូទ័រ ។ ➂ ខ្ញុំ​មាន​បទពិសោធន៍​ពីរ​ឆ្នាំ ហើយ​កាន់​សញ្ញាប័ត្រ​ខាង​បច្ចេកទេស​ចំនួន​បី​បួន ។ កាល​នៅ​ក្រុម​ហ៊ុន​មុន ខ្ញុំ​ត្រូវ​បាន​ដាក់​នាម​ជា​អ្នក​បច្ចេកទេស​ខាង​សេវាកម្ម​កំពូល​ដោយ​សារ​តែ​ប្រសិទ្ធិភាព​ការងារ​របស់​ខ្ញុំ ។ ខ្ញុំ​ពូកែ​នៅ​អ្វី​ដែល​ខ្ញុំ​ធ្វើ ហើយ​រីករាយ​ជាមួយ​វា ។ ➃ តើ​នរណា​ដែល​ពូ​ស្គាល់​ដែល​ខ្ញុំ​អាច​ទាក់ទង​អំពី​ឱកាស​ការងារ​ផ្សេងៗ​ទេ ? »

សូម​អាន ៖នៅ​ក្នុង​ជំពូក​មុន យើង​បាន​រៀន​អំពី​ការទំនាក់ទំនង ។ សូម​ចាំ​ថា ទំនាក់ទំនង​មួយ គឺ​សំដៅ​លើ​គ្រប់​កិច្ច​សន្ទនា​ការងារ​ទាំងឡាយ​ជាមួយ​និង​ធនធាន​មួយ ។ មិន​មែន​ការទំនាក់ទំនង​ទាំងអស់​គឺ​ត្រូវ​បាន​បង្កើត​មក​ស្មើ​គ្នា​នោះ​ទេ ។ បើ​អ្នក​អាច​ធ្វើ​ឲ្យ​ការទាក់ទង​កាន់​តែ​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន នោះ​វា​នឹង​កាន់​តែ​មាន​ប្រសិទ្ធិភាព ។ ការនិយាយ​ដោយ​ផ្ទាល់​ជាមួយ​នរណា​ម្នាក់​គឺ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ជាង​តាម​អ៊ីមែល ឬ​តាម​សារ ។ ការទំនាកទំនង​យ៉ាង​ហោច​ណាស់​ពីរ​ក្នុង​ចំណោម​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ ទាំង​នោះ​គួរ​តែ​ជាការទំនាកទំនងដោយ​ផ្ទាល់ ។ នោះ​ហើយ​បាន​ជា ខ្ញុំ​ក្នុង ៣០ វិនាទី អាច​មាន​អនុភាព​ខ្លាំង​ណាស់ ។

ខ្ញុំ​ក្នុង ៣០ វិនាទី គឺ​ជា​ជំនាញ​ស្វែងរក​ការងារ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើការ​ដោយ​ឆ្លាតវៃ ។ អ្នក​ដឹង​ថា​អ្នក​មាន ខ្ញុំ​ក្នុង ៣០ វិនាទី ល្អ​នៅ​ពេល​វា​តែងតែ​នាំ​មក​នូវ​ជំនួយ​ដែល​អ្នក​ត្រូវការ ។ ហ្វឹកហាត់ ខ្ញុំ​ក្នុង ៣០ វិនាទី របស់​អ្នក​ឲ្យ​បាន​ញឹកញាប់ និង​ទទួល​យក​មតិ​កែលម្អ ។ ចូរ​ចាប់ផ្ដើម​ឥឡូវ !

ពិភាក្សា ៖តើ​ការកសាង​បណ្តាញ​ការងារ​ជាមួយ​និង ខ្ញុំ​ក្នុង ៣០ វិនាទី របស់​អ្នក​ដូច​ជា​ការធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ដោយ​របៀប​ណា ?

សេចក្ដីបញ្ចប់

សូម​មើល ៖« Basketball Got Me a Job » មាន​នៅ​គេហទំព័រ srs.lds.org/videos  ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៣៦  ) ។

video icon

ពិភាក្សា ៖តើ​មាន​អ្វី​ខ្លះ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​បាន​រៀន​ពី​ជំពូក​នេះ ?

សូម​អាន ៖ការស្វែងរក​ការងារ​ដ៏​ជោគជ័យ​មួយ​គឺ​ធ្វើ​តាម​រូបមន្ត​ដ៏​សាមញ្ញ​ខាង​ក្រោម ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

ការកសាង​បណ្តាញ​ការងារ​ទាមទារ​ឲ្យ​មាន​សេចក្តី​ជំនឿ និង​កិច្ចខិតខំ​ធ្វើការ ។ ការកសាង​បណ្តាញ​​ក៏​ជា​មធ្យោបាយ​ដ៏​ឆ្លាតវៃ​ជាង​ផង​ដែរ​ក្នុង​ការស្វែងរក​ការងារ​មួយ និង​ឥឡូវ​អ្នក​មាន​នូវ​ឧបករណ៍​ដ៏​អស្ចារ្យ​បំផុត​មួយ​គឺ ខ្ញុំ​ក្នុង ៣០ វិនាទី ដើម្បី​ជួយ​អ្នក​ចាប់ផ្តើម ។ ព្រះអម្ចាស់​បាន​សន្យា​ថា « ចូរ​បើក​មាត់​របស់​អ្នក​ចុះ នោះ​មាត់​នឹង​បាន​ពោរ​ពេញ » ( គ. និង ស. ៣៣:៨ ) ។ ឥឡូវ សូម​ចេញ​ទៅ ហើយ​ធ្វើ​ការកសាង​បណ្តាញ​ការងារ​ឲ្យ​ក្លាយ​ជា​ផ្នែក​មួយ​ប្រចាំ​ថ្ងៃ​នៃ​ការស្វែងរក​ការងារ​របស់​អ្នក ។

សម្រាប់​គំនិត​​ល្អៗ​ផ្សេងៗ​បន្ថែម​ទៀត​ស្តី​ពី​ការកសាង​បណ្តាញ​ការងារ សូម​អាន​នៅ ទំព័រ ១៩៧–២០២ នៅ​ក្នុង​ឧបសម្ពន្ធ​ដោយ​ខ្លួន​ឯង​សប្តាហ៍​នេះ ។