ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


resources icon
ធនធាន​នានា

លើក​ទី ១៦ គឺ​មាន​តម្លៃ

សូម​អាន ៖ចូរ​អាន​អំពី​របៀប​ដែល​ជំនាញ​ស្វែងរក​ការងារ​របស់​អ៊ីសាប៊ែលឡា​បាន​ល្អ​ប្រសើរ​យ៉ាង​ខ្លាំង​នៅ​ពេល​នាង​បាន​ចាប់ផ្តើម​បំពេញ​ជំនាញ​នានា​របស់​នាង​ឲ្យ​ស្រប​តាម​តម្រូវការ​របស់​និយោជក ។

« ខ្ញុំ​បាន​ចេញ​ទៅ​រក​ការងារ​ធ្វើ​អស់​រយៈពេល​ជាង​មួយ​ខែ ។ មាន​រោងចក្រ​មួយ​នៅ​ជិត​ទីក្រុង​របស់​ខ្ញុំ ជា​ទី​ដែល​ខ្ញុំ​ចង់​ធ្វើការ ហើយ​ពួកគេ​តែង​រើស​បុគ្គលិក​ជា​ញឹកញាប់ ។ ខ្ញុំ​មាន​លក្ខណៈ​សម្បតិ្ត​គ្រប់គ្រាន់​សម្រាប់​តំណែង​មួយ ដូច្នេះ​ខ្ញុំ​បាន​ដាក់​ពាក្យ ។ ខ្ញុំ​បាន​ដាក់​ពាក្យ​អស់ ១៥ ដង សម្រាប់​តំណែង​ដដែល​នោះ ប៉ុន្តែ​មិន​​ធ្លាប់​ត្រូវ​បាន​ហៅ​សម្រាប់​ការសម្ភាស​សូម្បី​តែ​ម្តង ។ ពិតណាស់ ខ្ញុំ​បាន​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ការងារ​ដូច​គ្នា​នោះ​ម្តង​ហើយ​ម្តង​ទៀត​ដោយ​រំពឹង​ថា​បាន​ទទួល​លទ្ធផល​ផ្សេង​មួយ ។ បន្ទាប់​មក ខ្ញុំ​បាន​រៀន​អំពី​ការកត់​សម្គាល់​នូវ​តម្រូវការ​របស់​និយោជក ហើយ​នេះ​បាន​ផ្លាស់​ប្តូរ​អ្វីៗ​ទាំង​អស់ ។

« ខ្ញុំ​បាន​មើល​ទៅ​លើ​ការបរិយាយ​ការងារ ហើយ​បាន​កត់​សម្គាល់​នូវ​ជំនាញ​សំខាន់ៗ និង​បទពិសោធន៍ ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ក្រឡេក​មើល​ប្រវត្តិរូប​សង្ខេប​ការងារ និង​ពាក្យ​ស្នើ​សុំ​ដែល​ខ្ញុំ​បាន​ដាក់​នោះ វា​ស្ទើ​តែ​គ្មាន​អ្វី​ដែល​ប្រហាក់ប្រហែល​និង​តម្រូវការ​របស់​និយោជក​សោះ ។ មិន​បាច់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ពួកគេ​មិន​បាន​ហៅ​ខ្ញុំ​មក​សម្ភាស​នោះ ។ ដូច្នេះ ខ្ញុំ​បាន​កំណត់​សម្គាល់​ជំនាញ និង​ស្នាដៃ​ទាំងឡាយ​របស់​ខ្ញុំ ដែល​ត្រូវ​និង​តម្រូវការ​របស់​និយោជក ហើយ​បាន​ដាក់​ពាក្យ​ជា​លើក​ទី ១៦ ។ ពីរ​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​មក​សម្ភាស ! ពួក​គេ​បាន​រើស​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ភ្លាម​បន្ទាប់​ពី​ការសម្ភាស​ត្រូវ​បាន​បញ្ចប់ ហើយ​ខ្ញុំ​បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​នៅ​សប្តាហ៍​នោះ​តែ​ម្តង ។ ការរៀបចំ​ជំនាញ​នានា​ឲ្យ​ត្រូវ​តាម​តម្រូវការ​របស់​និយោជក គឺ​ជា​ចំណុច​សំខាន់​នៃ​ជោគជ័យ​របស់​ខ្ញុំ ។ »

សូម​ត្រឡប់​ទៅ ទំព័រ ៥១ វិញ