រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
-
សូមអាន ៖ការស្វែងរកការងារដ៏ជោគជ័យមួយដោយធ្វើតាមរូបមន្តដ៏សាមញ្ញខាងក្រោម ៖
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
នៅក្នុងជំពូកនេះ អ្នកនឹងរៀនពីរបៀបដែលគោលការណ៍ដូចគ្នាទាំងនេះអនុវត្ត ក្នុងការទទួលបានជោគជ័យនៅកន្លែងការងារ និងពីរបៀបដែលការងាររួមចំណែកឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួនរបស់អ្នក ។
-
សូមអាន ៖នេះជាដំណឹងល្អ ! ជូលី មកពីក្រុមហ៊ុនផ្នែកទីផ្សារ អេ ប៊ី ស៊ី បានទូរស័ព្ទមក ចូស្ហ ហើយផ្តល់ការងារឲ្យគាត់នូវតំណែង ជាអ្នកផ្តល់ជំនួយខាងបច្ចេកទេស ។ គាត់ចាប់ផ្តើមធ្វើការសប្តាហ៍នេះ ។ ចូស្ហ និងគ្រួសាររបស់គាត់មានចិត្តរំភើបណាស់ ! នេះគឺជាជំហានមួយដ៏អស្ចារ្យទៅកាន់ភាពខ្លួនទីពឹងខ្លួន ដែលចូស្ហដឹងថាគឺច្រើនជាងគ្រាន់តែជាការងារមួយទៅទៀត។
-
ពិភាក្សា ៖តើការងារ មានទំនាក់ទំនងទៅនិងភាពខ្លួនទីពឹងខ្លួនដោយរបៀបណាខ្លះ ?
-
សូមអាន ៖បទគម្ពីរបង្រៀន « ដ្បិតអ្នករាល់គ្នាមិនបានមកដល់នេះទេ លើកលែងតែ ដោយព្រះបន្ទូលនៃព្រះគ្រីស្ទ ដោយមានសេចក្តីជំនឿដ៏រឹងប៉ឹងដល់ព្រះអង្គ ដោយពឹងផ្អែកទាំងស្រុង ទៅលើបុណ្យគុណរបស់ទ្រង់ ដែលមានឥទ្ធិឫទ្ធិដើម្បីសង្រ្គោះ » ( នីហ្វៃទី ២ ៣១:១៩ ) ។ យើងបានឃើញថា ចូស្ហបានខិតខំប្រឹងប្រែង អនុវត្តសេចក្តីជំនឿ ហើយត្រូវបានប្រទានពរជាមួយការងារមួយ ។ ទោះជាយ៉ាងណាក៏ដោយ ការគ្រាន់តែត្រូវបានជួលឲ្យធ្វើការ មិនមែនមានន័យថា មនុស្សម្នាក់នឹងក្លាយជាខ្លួនទីពឹងខ្លួនដោយស្វ័យប្រវត្តនោះទេ ។ អ្នកក៏ត្រូវការធ្វើការងាររបស់អ្នកឲ្យល្អ ហើយប្រហែលជាត្រូវដាក់គោលដៅទាំងឡាយឆ្ពោះទៅកាន់ការងារល្អប្រសើរជាងនោះទៅទៀត ។ ព្រះវរបិតាសួគ៌អាចជួយអ្នកក្នុងរឿងនេះ ។
-
ពិភាក្សា ៖តើព្រះអម្ចាស់អាចនឹងប្រទានពរដល់អ្នកនៅក្នុងការងាររបស់អ្នកដោយរបៀបណា ?
១. ធ្វើជានិយោជិកដ៏ពូកែបំផុតម្នាក់
-
សូមអាន ៖ការធ្វើជានិយោជិកដ៏ពូកែបំផុតម្នាក់នឹងជួយអ្នករក្សាការងាររបស់អ្នក រីកចម្រើននៅកន្លែងធ្វើការ ហើយរកបានប្រាក់ច្រើន ។ នេះអាចជួយអ្នកក្លាយជាកាន់តែមានភាពខ្លួនទីពឹងខ្លួន ។
មិនថាអ្នកស្ថិតនៅក្នុងការងារដែលអ្នកពេញចិត្ត ឬមិនទាន់នោះទេ សូមចងចាំថា តែងតែមាននូវតម្លៃ និងបទពិសោធន៍បានទទួលតាមរយៈគ្រប់ការងារ ។
និយោជិកល្អមើលឃើញការងារដូចជាឱកាសមួយ បើទោះជាពួកគេចង់បានការងារមួយប្រសើរជាងនោះក៏ដោយ ។ សូមកុំព្យាយាមចាកចេញពីការងារមួយឡើយរហូតដល់ពេលអ្នករកបានការងារមួយទៀតសិន ។ ឱកាសត្រូវខិតខំធ្វើការ ហើយការធ្វើជានិយោជិតល្អម្នាក់ នឹងនាំមកដល់អ្នកនូវឱកាសកាន់តែច្រើន ។ ការងារស្ទើរតែទាំងអស់គឺមានតម្លៃ ។
-
ពិភាក្សា ៖ហេតុអ្វីអ្នកគួរតែក្លាយជានិយោជិកដ៏ល្អ មិនថាការងារនោះយ៉ាងម៉េចនោះទេ ?
-
សូមមើល ៖« Keep it Simple » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១៨២ ) ។
២. ដាក់គោលដៅការងារ
-
សូមអាន ៖ដើម្បីក្លាយជាខ្លួនទីពឹងខ្លួន អ្នកអាចត្រូវពិចារណាពីគោលដៅការងារដ៏វែងឆ្ងាយ ។
-
ពិចារណា ៖តើការងារបច្ចុប្បន្ន ( ឬការងារដែលអ្នកកំពុងស្វែងរក ) នឹងជួយអ្នកក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួន ដែរឬទេ ?
-
សូមអាន ៖ឥឡូវនេះ ដោយសារតែអ្នកដឹងអំពីកន្លែងដែលអ្នកចង់ទៅហើយ តើអ្នកទៅដល់ទីនោះរបៀបណា ? ដើម្បីរីកចម្រើនក្នុងការងារ អ្នកអាចត្រូវការនូវជំនាញ ឬ ការអប់រំបន្ថែម ។ អ្វីដែលអ្នកបានរៀនអំពីការស្វែងរកការងារនឹងជួយអ្នកជាមួយនិងគោលដៅការងារផងដែរ ។ ការស្វែងរកធនធាននានា និងការទាក់ទងទៅមនុស្សទាំងឡាយនឹងជួយអ្នកឲ្យសក្តិសមសម្រាប់តំណែងនានាដែលអ្នកចង់បាននៅពេលអនាគត ។
-
សូមអាន ៖ចូស្ហសប្បាយចិត្តក្នុងការមានការងារមួយ ប៉ុន្តែគាត់ចង់ក្លាយជា វិស្វករខាងតបណ្តាញម្នាក់ ។ នោះនឹងជួយគាត់រកប្រាក់បានច្រើនថែមទៀត នឹងក្លាយកាន់តែមានភាពខ្លួនទីពឹងខ្លួន ។ ដើម្បីជួយគាត់ដឹងពីអ្វីដែលគាត់ត្រូវធ្វើបន្ទាប់ទៀត គាត់បានប្រើឧបករណ៍ដូចខាងក្រោម ។
តំណែងដែលអ្នកចង់បាន |
ជំនាញ និងចំណេះវិជ្ជាដែលអ្នកត្រូវការ |
វិធីសាស្រ្តដែលអ្នកអាចទទួលបានជំនាញ និងចំណេះវិជ្ជា |
ជំហានបន្ទាប់ |
---|---|---|---|
|
|
|
|
-
ពិភាក្សា ៖តើការធ្វើតាមជំហានទាំងនេះ នឹងនាំទៅរកការមានភាពខ្លួនទីពឹងខ្លួនកាន់តែអស្ចារ្យដោយរបៀបណា ?
សេចក្ដីបញ្ចប់
-
សូមមើល ៖« Growing » មាននៅលើគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១៨៣ ) ។
-
ពិភាក្សា ៖តើមានអ្វីខ្លះដែលសំខាន់បំផុតដែលអ្នកបានរៀនមកពីជំពូកនេះ ?
-
សូមអាន ៖រូបមន្តសម្រាប់ការស្វែងរកការងារដ៏ជោគជ័យមួយគឺ ៖
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
គោលការណ៍ដូចគ្នានេះអនុវត្តចំពោះការទទួលបានជោគជ័យនៅកន្លែងការងារផងដែរ ។ ព្រះស្រឡាញ់អ្នក ហើយសព្វព្រះទ័យឲ្យអ្នកក្លាយទៅជាមានភាពខ្លួនទីពឹងខ្លួន ។ ចូរបង្ហាញសេចក្តីជំនឿដោយការព្យាយាមដើម្បីធ្វើជានិយោជិកដ៏ល្អបំផុតម្នាក់ ហើយដាក់ផែនការសម្រាប់ការងារមួយដែលនឹងជួយអ្នកឲ្យក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួន ។ ទ្រង់នឹងប្រទានពរដល់អ្នកនៅពេលអ្នកខិតខំធ្វើការ ហើយធ្វើសកម្មភាពដោយសេចក្តីជំនឿ ។