ធនធាននានា រក្សាវាឲ្យសាមញ្ញ សូមស្តាប់និយោជកម្នាក់ពិព័ណ៌នានូវគន្លឹះមួយចំនួនដើម្បីក្លាយជានិយោជិកដ៏អស្ចារ្យម្នាក់ ។ « ខ្ញុំជួលមនុស្សមកធ្វើការរាល់ឆ្នាំ ហើយមើលពួកគេរីកចម្រើននៅក្នុងការងារ ឬក៏ប្តូរចេញ ។ ចូរឲ្យខ្ញុំចែកចាយជាមួយអ្នកនូវកិច្ចការគ្រឹះមួយចំនួនដែលយើងមានសេចក្តីរំពឹងទុកពីនិយោជិករបស់យើង ។ ទីមួយ ពួកគេត្រូវតែជាមនុស្សដែលអាចទុកចិត្តបាន ។ ទីពីរ ពួកគេត្រូវតែអាចធ្វើការងារប្រកបដោយប្រសិទ្ធិភាពជាមួយគ្នា ។ ហើយទីបី យើងត្រូវការពួកគេឲ្យចូលរួមចំណែក ។ គ្រាន់តែធ្វើនូវកិច្ចការតូចតាចទាំងបីនេះ នោះធ្វើឲ្យមានភាពខុសគ្នាយ៉ាងធំសប្បើម នៅក្នុងភាពជោគជ័យរបស់ពួកគេជាមួយយើង ។ ខ្ញុំសូមចែកចាយនូវបទពិសោធន៍មួយទុកជាឧទាហរណ៍ ។ « យើងទើបតែបានជួលមនុស្សពីរនាក់ឲ្យធ្វើការនៅទីនេះ ។ ពួកគេធ្វើការក្នុងតំណែងដូចគ្នា ។ ពួកគេបានចាប់ផ្តើមចូលធ្វើការក្នុងពេលប្រហែលគ្នា អ្នកទីមួយធ្វើកិច្ចការបានល្អណាស់ ។ នាងមិនធ្លាប់មកធ្វើការយឺត កម្រទូរស័ព្ទមកសុំច្បាប់ឈឺ ហើយនាងបំពេញការងារទាំងឡាយរបស់នាងបានល្អណាស់ ។ អ្នកដទៃទៀតមិនចាំបាច់ព្រួយបារម្ភពីការជួយការងារនាងឡើយ ។ នាងសាកសមនិងការងារល្អណាស់ ហើយមានភាពចុះសម្រុងល្អជាមួយអ្នកដទៃ ។ ក្រៅពីនោះ នាងបំពេញការងារបានល្អអស្ចារ្យណាស់ ។ នាងមិនគ្រាន់តែធ្វើកិច្ចការបានរួចរាល់ទេ ប៉ុន្តែនាងតែរកមើលអ្វីដែលនាងអាចធ្វើបានច្រើនថែមទៀត ។ នាងមកធ្វើការនៅទីនេះទើបបានពីរបីខែទេ ហើយយើងបានសម្លឹងរកមើលឳកាសដើម្បីតម្លើងតំណែង ឬ តម្លើងប្រាក់ខែ ដល់នាងទៅហើយ ។ « អ្នកទីពីរមិនកើតទេ ។ គាត់មកយឺតជាញឹកញាប់ ហើយតែងតែមានការដោះសារជានិច្ច ដោយមូលហេតុតាំងពីកូនឈឺរហូតដល់ខកឡានក្រុង ។ គាត់ហាក់ដូចជាមិនអាចធ្វើកិច្ចការបានល្អទេ ហើយអ្នកដទៃត្រូវតែធ្វើការងារបន្តពីគាត់ ។ ខ្ញុំក៏បានកត់សម្គាល់ដែរថា គាត់ជាមនុស្សដែលរំខានណាស់ពេលដែលគាត់នៅទីនេះ ។ គាត់ហាក់ដូចជាមិនអាចឆ្លងសប្តាហ៍ដោយមិនមានការខ្វែងគំនិតគ្នាសោះឡើយ ។ និយោជិករបស់ខ្ញុំមួយចំនួនបានមកត្អូញត្អែរអំពីអ្វីដែលគាត់បាននិយាយ ឬ ធ្វើ ។ ខ្ញុំពិតជាពុំចង់ទាក់ទងជាមួយរឿងទាំងនោះឡើយ ។ ខ្ញុំប្រាថ្នាឲ្យគាត់អាចមានភាពចុះសម្រុងនឹងគ្នាកាន់តែប្រសើរឬ មានសុជីវធម៌ល្អថែមទៀតនៅកន្លែងធ្វើការ ។ ទីបំផុត គាត់មិនអាចបំពេញការងាររបស់គាត់បានល្អបំផុតទេ ។ គាត់គ្រាន់តែអាចបំពេញនូវការរំពឹងទុកជាអប្បបរិមា ប៉ុន្តែខ្ញុំមិនអាចនិយាយថា យើងទទួលបានផលចំណេញមកវិញលើអ្វីដែលយើងវិនិយោគលើគាត់នោះទេ ។ ខ្ញុំមានផែនការឲ្យគាត់ឈប់ធ្វើការ ។ « ការរក្សាការងារមួយគឺសាមញ្ញ ។ ជាមនុស្សដែលអាចទុកចិត្តបាន ស្រួលធ្វើការជាមួយ ហើយធ្វើការងារបានល្អ ។ ប្រសិនបើអ្នកអាចធ្វើនូវអ្វីទាំងអស់នោះ អ្នកនឹងប្រហែលជាមានការងារមួយជានិច្ច ហើយមាននូវឱកាសច្រើននៅពេលអ្នកត្រូវការ ។ » សូមត្រឡប់ទៅ ទំព័រ ១៧៥ វិញ ។ ការរីកចម្រើន អ៊ែនជិលឡា ចែកចាយនូវអ្វីដែលនាងធ្វើដើម្បីបានរីកចម្រើននៅកន្លែងការងារ។ « ខ្ញុំបានខិតខំប្រឹងប្រែងខ្លាំងដើម្បីបានការងារដែលខ្ញុំមាន ហើយខ្ញុំគិតថានេះធ្វើឲ្យខ្ញុំមានអំណរគុណចំពោះរឿងហ្នឹង ។ វាជាការងារដ៏អស្ចារ្យមួយដែលខ្ញុំចូលចិត្ត ហើយផ្គត់ផ្គង់ដល់គ្រួសាររបស់ខ្ញុំ ។ ខ្ញុំមានផែនការដើម្បីផ្លាស់ប្តូរ ប៉ុន្តែខ្ញុំក៏ចង់បំពេញការងារបច្ចុប្បន្នឲ្យបានល្អដែរ ។ ដូច្នេះហើយខ្ញុំបានកំពុងប្រើប្រាស់ជំនាញស្វែងរកការងារ ដើម្បីរីកចម្រើននៅក្នុងកិច្ចការរបស់ខ្ញុំ ។ ការដឹងថាតែងតែមាននូវអ្វីជាច្រើនទៀតដើម្បីរៀនបានជួយលើកទឹកចិត្តខ្ញុំ ហើយការសម្រេចបាននូវគោលដៅប្រចាំថ្ងៃទាំងឡាយ ជួយខ្ញុំឲ្យបន្តរីកចម្រើនទៅមុខរយៈពេលវែងដើម្បីឆ្ពោះដល់គោលដៅនានា ។ រៀងរាល់ថ្ងៃ ខ្ញុំចង់ធ្វើឲ្យបានកាន់តែប្រសើរឡើង ។ « ខ្ញុំតែងតែសម្លឹងរកមើលនូវរបៀបដែលខ្ញុំអាចធ្វើការងារបានកាន់តែប្រសើរឡើង ។ ខ្ញុំរកបាននូវធនធានចំនួនពីរបីដែលពិតជាមានសារៈប្រយោជន៍រួមទាំងសៀវភៅមួយចំនួនផង ។ ប៉ុន្តែមនុស្សគឺជាធនធានដ៏ល្អបំផុតរបស់ខ្ញុំ ។ មិត្តរួមការងារដែលមានបទពិសោធន៍ច្រើនជាងខ្ញុំមួយចំនួន និងអ្នកគ្រប់គ្រងដទៃទៀតបានមានចិត្តចង់ជួយខ្ញុំខ្លាំងណាស់ ។ អ្វីដែលអ្នកត្រូវធ្វើគឺសុំឲ្យជួយ ហើយមនុស្សភាគច្រើនគឺត្រេកអរដើម្បីជួយអ្នកឲ្យធ្វើបានល្អប្រសើរជាង ។ ហើយវាធ្វើឲ្យអ្នកចង់ធ្វើឲ្យលើសពីការរំពឹងទុកទាំងឡាយរបស់ពួកគេទៅទៀត ។ « ខ្ញុំក៏កំពុងតែបង្កើតបណ្តាញការងារផងដែរ ។ តំណែងជាច្រើននៅក្នុងក្រុមហ៊ុនរបស់ខ្ញុំត្រូវបានបំពេញតាមរយៈការឡើងតំណែង ។ ខ្ញុំបានកំពុងតែធ្វើការសម្ភាសរកព័ត៌មានជាមួយអ្នកដទៃនៅទីនេះដើម្បីរៀនថែមទៀតអំពីតួនាទីនានា និងស្វែងរកនូវការទូន្មានរបស់ពួកគាត់ ។ កិច្ចការនេះបានជួយខ្ញុំបង្កើតបណ្តាញការងារល្អៗ ហើយរៀននូវអ្វីៗដែលខ្ញុំមិនធ្លាប់ដឹង ។ ខ្ញុំដឹងថាវាផ្តល់ឲ្យខ្ញុំនូវឱកាសល្អប្រសើរមួយថាមនុស្សនឹងគិតដល់ខ្ញុំពេលណាមានតំណែងនានាត្រូវបានបង្កើតឡើងដោយសារហេតុផលពីរ ៖ ទីមួយ ខ្ញុំជាអ្នកពូកែធ្វើការ ហើយទីពីរ ពួកគេស្គាល់ និងមានទំនុកចិត្តលើខ្ញុំ ។ « ខ្ញុំក៏ដឹងផងដែរថាព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំជោគជ័យ ហើយមានលទ្ធភាពដើម្បីរីកចម្រើន ។ ទ្រង់បានប្រទានពរជាការងារនេះដល់ខ្ញុំ ហើយខ្ញុំដឹងថាទ្រង់អាចជួយខ្ញុំនៅពេលខ្ញុំធ្វើការ និងព្យាយាមដើម្បីរីកចម្រើន ។ » សូមត្រឡប់ទៅ ទំព័រ ១៧៩ វិញ ។ កំណត់ចំណាំ បង្កើតកំណត់ចំណាំមួយ