ពិចារណា—ម៉ោងជាអតិបរមា ៖ ៥ នាទី
សូមគិតរៀងៗខ្លួនអំពីអ្វីដែលអ្នកបានរៀននាថ្ងៃនេះ ហើយពិចារណាអំពីអ្វីដែលព្រះអម្ចាស់នឹងឲ្យអ្នកធ្វើ ។ សូមអានព្រះគម្ពីរ ឬ ពាក្យដកស្រង់ខាងក្រោមនេះ ហើយសរសេរចម្លើយចំពោះសំណួរទាំងឡាយ ។
« ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹងវិញ » ( ធីម៉ូថេទី២ ១:៧) ។
តើមានអ្វីខ្លះដ៏មានអត្ថន័យបំផុតដែលខ្ញុំបានរៀននៅថ្ងៃនេះ ?
ជាលទ្ធផលនៃអ្វីដែលខ្ញុំបានរៀននៅថ្ងៃនេះ តើខ្ញុំនឹងធ្វើអ្វីខ្លះ ?