រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
-
សូមអាន ៖ស្វែងរកការងារមួយបានជោគជ័យត្រូវធ្វើតាមរូបមន្តសាមញ្ញខាងក្រោម ៖
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
នៅក្នុងជំពូកចុងក្រោយ យើងបានរៀននូវជំនាញសម្ភាសន៍ដូចខាងក្រោម ៖
-
រៀបចំពីមុនការសម្ភាស ។
-
ចាប់ផ្តើមការសម្ភាសប្រកបដោយប្រសិទ្ធិភាព ។
-
សូមប្រើ « ខ្ញុំក្នុង ៣០ វិនាទី » របស់អ្នក ។
-
សូមប្រើសេចក្ដីថ្លែងការណ៍ដ៏មានអនុភាព
នៅក្នុងជំពូកនេះ យើងនឹងធ្វើការអនុវត្តនូវជំនាញសម្ភាសពីរបីថែមទៀតដើម្បីជួយយើងឲ្យធ្វើការដោយឆ្លាតវៃ ។
-
-
សូមអាន ៖ចូស្ហបានត្រៀមទុកជាមុននូវសំណួរ ព្រមទាំងបានរៀបចំនូវសេចក្តីថ្លែងការណ៍ដ៏មានអនុភាពចំនួនពីរបីសម្រាប់ការសម្ភាសរបស់គាត់នៅក្រុមហ៊ុន ទីផ្សារ អេ ប៊ី ស៊ី ។ គាត់ក៏បានរៀបចំផងដែរនូវ ខ្ញុំក្នុង ៣០ វិនាទីដ៏ល្អមួយដើម្បីចាប់ផ្តើមការសម្ភាសប្រកបដោយប្រសិទ្ធិភាព ។ ចូស្ហចង់រៀបចំខ្លួនគាត់ឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ហើយបានសម្រេចចិត្តទូរស័ព្ទទៅពូរបស់គាត់ ដេវីឌ ដើម្បីសុំនូវដំបូន្មានខ្លះៗអំពីការសម្ភាសនោះ ។
លោកពូដេវីឌប្រាប់ ចូស្ហ ថាជាទូទៅអ្នកសម្ភាសម្នាក់សួរអ្នកស្វែងរកការងារអំពីចំណុចខ្សោយមួយ ។ គោលបំណងសំខាន់នៃសំណួរនេះគឺដើម្បីដោះស្រាយនូវការបារម្ភនានាដែលអាចកើតឡើងអំពីអ្នកស្វែងរកការងារ ។ គាត់ផ្តល់យោបល់ឲ្យមានសំណួរពីរបីដើម្បីសួរនៅទីបញ្ចប់នៃការសម្ភាស ហើយផ្តល់នូវដំបូន្មានមួយចំនួនដល់ ចូស្ហ ពីការបញ្ចប់ការសម្ភាសប្រកបដោយប្រសិទ្ធិភាព ។
-
ពិភាក្សា ៖« តើអ្នកគិតយ៉ាងដូម្តេចអំពីដំបូន្មានរបស់លោកពូដេវីឌ ? »
-
សូមអាន ៖ពេលដែលអ្នកធ្វើឲ្យជំនាញការសម្ភាសរបស់អ្នកបានកាន់តែប្រសើរឡើង នោះអ្នកនឹងកាន់តែមានជោគជ័យ ។ អ្នកនឹងដឹងថាអ្នកកំពុងសម្ភាសប្រកបដោយប្រសិទ្ធិភាព នៅពេលអ្នកទទួលបានការងារ ។ នៅក្នុងជំពូកនេះ យើងនឹងរៀន ហើយអនុវត្តនូវជំនាញសម្ភាសដូចខាងក្រោម ៖
-
ការបង្វែរភាពអវិជ្ជមានទៅជាវិជ្ជមាន
-
សួរសំណួរ ។
-
បញ្ចប់ការសម្ភាសប្រកបដោយប្រសិទ្ធិភាព ។
១. ការបង្វែរភាពអវិជ្ជមានទៅជាវិជ្ជមាន
-
សូមអាន ៖និយោជកដ៏មានសក្តានុពលម្នាក់អាចមានការបារម្ភអំពីការរើសយកអ្នក ។ ទាំងនេះអាចជាប់ទាក់ទងតាំងពីប្រវត្តិការងារ បទពិសោធន៍ អាយុរបស់អ្នក ឬ កិច្ចការមួយចំនួនទៀត ។ ជាញឹកញាប់ពួកគេនឹងសួរនូវសំណួរនានាអំពីបញ្ហាទាំងអស់នេះនៅក្នុងការសម្ភាសមួយ ។ ឧទាហរណ៍ ពួកគេអាចនឹងសួរសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីបានជាអ្នកឈប់ធ្វើការពីកន្លែងមុនរបស់អ្នក ?
-
ចូរប្រាប់ខ្ញុំអំពីពេលមួយដែលអ្នកមិនមានភាពចុះសម្រុងជាមួយមិត្តរួមការងារម្នាក់ ។
-
តើចំណុចខ្សោយមួយរបស់អ្នកគឺជាអ្វី ?
នៅពេលបានជួបនូវសំណួរដូចអញ្ចឹង សូមព្យាយាមដោះស្រាយកង្វល់ទាំងឡាយដែលអាចដោះស្រាយបានដោយប្រើសេចក្តីចែងដែលទៀងត្រង់ និងដែលរីករាយ ដោយភ្ជាប់ជាមួយនូវឧទាហរណ៍មួយ ។
-
-
សូមអាន ៖ចូស្ហកំពុងតែឆ្ងល់ប្រសិនបើនិយោជកនឹងបារម្ភថាគាត់មានអាយុនៅក្មេង ហើយប្រហែលជាមិនមានបទពិសោធន៍គ្រប់គ្រាន់ ។ គាត់បានប្រើតារាងសាមញ្ញនេះដើម្បីរៀបចំការឆ្លើយតបមួយ ។
ភាពទន់ខ្សោយដ៏មានសក្តានុពល |
ការបារម្ភពិតរបស់និយោជក |
របៀបខ្ញុំយកឈ្នះ ( នឹងយកឈ្នះវា ) |
---|---|---|
អាយុនៅក្មេង |
មានកង្វះខាតនៃចំណេះវិជ្ជា ឬ បទពិសោធន៍ |
ខ្ញុំមានបទពិសោធន៍ចំនួនពីរឆ្នាំក្នុងការផ្តល់ជំនួយដំឡើងកុំព្យូទ័រ ហើយបានកាន់វិញ្ញាបនបត្រ័ខាងបច្ចេកទេសបីបួនដែរ ។ នៅកន្លែងចាស់ក្នុងនាមជាអ្នកជំនួយខាងបច្ចេកទេសម្នាក់ ខ្ញុំបានបង្កើតនូវប្រព័ន្ធវិភាគរកបញ្ហាដែលអាចឲ្យខ្ញុំចូលទៅនិងដោះស្រាយនូវសេចក្តីត្រូវការខាងអាយធីរបស់អតិថិជនជាច្រើនរាល់ថ្ងៃយ៉ាងឆាប់រហ័ស ។ ជាលទ្ធផល ខ្ញុំបានដោះស្រាយច្រើនជាង ១០០០ សំណើរក្នុងរយៈពេលពីរឆ្នាំ ដែលជាមធ្យមគឺលើសពាក់កណ្តាលនៃមិត្តរួមការងាររបស់ខ្ញុំធ្វើបាន ។ ខ្ញុំជឿជាក់ថាបទពិសោធន៍ និងជំនាញដែលខ្ញុំមានអាចបន្ថែមនូវតម្លៃដល់ក្រុមហ៊ុនរបស់លោក ។ |
-
ពិភាក្សា ៖តើអ្នកបានកត់សម្គាល់ឃើញនូវរបៀបដែលចូស្ហបានឆ្លើយតបចំពោះការបារម្ភដែលអាចមានរបស់និយោជកយ៉ាងដូចម្តេច?
-
សូមអាន ៖អំឡុងសប្តាហ៍ សូមមើលទំព័រ ២១៤នៅក្នុងសេចក្តីបន្ថែមសម្រាប់ការអនុវត្តបន្ថែមអំពីការធ្វើឲ្យចំណុចអវិជ្ជមានមួយឲ្យទៅជាវិជ្ជមានវិញ ។
២.សួរសំណួរ
-
សូមអាន ៖នៅពេលជិតដល់ចុងបញ្ចប់នៃការសម្ភាស អ្នកនឹងត្រូវបានសួរប្រសិនបើអ្នកមានសំណួរអីដែរឬ អត់ ។ អ្នកគប្បីត្រៀមសំណួរពីរបីដើម្បីជួយអ្នកទទួលបានព័ត៌មានបន្ថែម និងដើម្បីបង្ហាញពីចំណាប់អារម្មណ៍ដ៏ឈ្លាសវៃក្នុងឳកាសនោះ ។ នេះគឺជាឧទាហរណ៍មួយចំនួន ៖
-
តើមុខតំណែងនេះចូលរួមចំណែកដោយរបៀបណាដល់អង្គការ ?
-
តើការបំពាក់បំប៉នសម្រាប់តំណែងនេះគេធ្វើអ្វីខ្លះ ? »
-
តើអ្នកប្រមើមើលក្រុមហ៊ុនដើរដល់ណានៅរយៈពេលប្រាំឆ្នាំទៀត ?
សូមកុំសួរអំពីប្រាក់ខែ អត្ថប្រយោជន៍ផ្សេងៗ ឬកាលវិភាគការងារនៅចំណុចនៃការសម្ភាសនេះ ។ សូមកុំ និយាយអំពីរឿងទាំងនេះរហូតទាល់តែនិយោជកលើកមកនិយាយ ឬការផ្តល់ឲ្យមួយត្រូវបានសួរ ។ ដើម្បីរៀនបន្ថែមអំពីការចចារតម្លៃ សូមមើលទំព័រ ២១៥–១៧នៅក្នុងសេចក្តីបន្ថែមដោយខ្លួនឯងនាសប្តាហ៍នេះ ។
-
៣.បញ្ចប់ការសម្ភាសប្រកបដោយប្រសិទ្ធិភាព
-
សូមអាន ៖អ្វីដែលអ្នកនិយាយនិងធ្វើនៅចុងបញ្ចប់នៃការសម្ភាសអាចមានឥទ្ធិពលលើរបៀបដែលអ្នកសម្ភាសចងចាំការសន្ទនារបស់អ្នក ។ សូមធ្វើតាមការណែនាំទាំងនេះដូចខាងក្រោម ៖
-
នៅពេលអ្នកក្រោកឈរដើម្បីចាកចេញ សូមសម្លឹងមើលភ្នែក ញញឹម ហើយចាប់ដៃម្តងទៀត ( ប្រសិនបើនេះជាការសមរម្យក្នុងវប្បធម៌របស់អ្នក ) ។
-
សូមហៅអ្នកសម្ភាសដោយឈ្មោះ ។
-
សូមអរគុណអ្នកសម្ភាសសម្រាប់ពេលវេលារបស់គាត់ និងចំណាប់អារម្មណ៍របស់គាត់ ។
-
បង្ហាញអ្វីជាជំហានបន្ទាប់នៅក្នុងដំណើរការ និងរបៀបដែលអ្នកគួរធ្វើការតាមដាន ។ អ្នកអាចនិយាយនូវអ្វីដែលសាមញ្ញដូចជា « តើជំហានបន្ទាប់គឺជាអ្វី ហើយតើខ្ញុំគួរតែធ្វើការតាមដានដោយរបៀបណា ? »
-
សូមបញ្ជាក់នូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនអ្នកដោយការនិយាយនូវអ្វីដូចនេះ « ខ្ញុំរីករាយដែលបានជួបអ្នក ហើយសង្ឃឹមថា នឹងបានទទួលដំណឹងល្អពីអ្នក » ឬ « ខ្ញុំជឿជាក់ថា ខ្ញុំអាចធ្វើឲ្យមានឥទ្ធិពលវិជ្ជមាននៅទីនេះ ។ »
-
-
ពិភាក្សា ៖តើការធ្វើរឿងទាំងនេះអាចជួយអ្នកឲ្យមានជោគជ័យក្នុងការសម្ភាសរបៀបណា ?
សេចក្ដីបញ្ចប់
-
សូមមើល ៖« Amy Nails Her Interview » មាននៅគេហទំព័រ srs.lds.org/videos. ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១២៦ ) ។
-
ពិភាក្សា ៖តើមានចំណុចសំខាន់បំផុតអ្វីខ្លះដែលអ្នកបានរៀននៅក្នុងជំពូកនេះ ?
-
សូមអាន ៖ឥឡូវ អ្នកមានជំនាញការសម្ភាសបីបួនហើយ ដើម្បីជួយអ្នកធ្វើការដោយឆ្លាតវៃ ។
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
ព្រះអម្ចាស់បានសន្យាថា « បើសិនជាអ្នករាល់គ្នាបានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ » ( គ.និងស. ៣៨:៣០ ) ។ សូមរៀបចំដោយការអធិដ្ឋានសម្រាប់ជំនួយនិងការអនុវត្តឲ្យបានច្រើនតាមតែអាចធ្វើបាន ។