ធនធាននានា អនុភាពនៃសេចក្តីថ្លែងការណ៍ដ៏មានអនុភាព ដារិនចែកចាយនូវរបៀបដែលសេចក្តីថ្លែងការណ៍ដ៏មានអនុភាពបានជួយគាត់អាចក្លាយជាបេក្ខជនដែលមានលក្ខណៈសម្បត្តិល្អជាងគេក្នុងការប្រកួតប្រជែងនៃដំណើរការជួលបុគ្គលិក ។ « ទោះបីជាអ្នកមានការងារធ្វើមួយក្តី វាល្អដើម្បីរៀបចំ ហើយអនុវត្តសេចក្តីថ្លែងការណ៍ដ៏មានអនុភាពរបស់អ្នក ។ ខ្ញុំបានដឹងថា ខ្ញុំនឹងទទួលបានការបញ្ឈប់ ដូច្នេះ ខ្ញុំបានស្វែងរកការងារយ៉ាងសកម្ម ។ វាបានធ្វើឲ្យខ្ញុំទទួលស្គាល់ថា អ្នកត្រូវការធ្វើឲ្យបណ្តាញអ្នកមានបច្ចុប្បន្នភាពជានិច្ច … អ្វីដែលខ្ញុំធ្វើគឺមានលក្ខណៈពិសេសបន្តិច ប៉ុន្តែក៏មានអ្នកផ្សេងទៀតដែលមានជំនាញ និងបទពិសោធន៍ស្រដៀងហ្នឹងដែរ ។ ខ្ញុំបានរកឃើញនូវតំណែងមួយតាមអ៊ីនធើណែត ហើយបានរៀបចំពាក្យសុំ និងជីវប្រវត្តិការងាររបស់ខ្ញុំ ។ ខ្ញុំដឹងថានឹងមានការប្រកួតប្រជែងខ្លាំងណាស់ ជាពិសេសដោយសារវាត្រូវបានផ្សព្វផ្សាយនៅកន្លែងដែលអ្នកគ្រប់គ្នាអាចរកឃើញដោយស្រួល ។ ខ្ញុំបានរៀនអំពីសេចក្តីថ្លែងការណ៍ដ៏មានអនុភាព ហើយបានដឹងថានោះគឺជាចំណុចសំខាន់របស់ខ្ញុំ ។ ខណៈដែលអ្នកដទៃក៏មានជំនាញស្រដៀងគ្នានោះដែរ ប៉ុន្តែគ្មាននរណាម្នាក់មានបទពិសោធន៍ និងស្នាដៃដូចខ្ញុំទេ ។ ខ្ញុំធ្វើជីវប្រវត្តិការងារមួយយ៉ាងល្អបំផុត តម្រូវឲ្យត្រូវនឹងតម្រូវការរបស់និយោជក ហើយទន្ទេញចាំនូវគំរូសំខាន់ និងស្នាដៃល្អៗចំនួនបីបួន ។ និយោជកបានហៅមកខ្ញុំតែប៉ុន្មានថ្ងៃបន្ទាប់ពីខ្ញុំបានដាក់ពាក្យសុំចូលបម្រើការងារប៉ុណ្ណោះ ។ « ទីបំផុត ខ្ញុំបានឆ្លងកាត់ការសម្ភាសន៍ចំនួនបីបួន—ខ្លះតាមរយៈទូរស័ព្ទ ហើយខ្លះទៀតតាមរយៈវីដេអូ ។ ខ្ញុំបានរៀបចំសេចក្តីថ្លែងការណ៍ដ៏មានអនុភាពសម្រាប់សំណួរការសម្ភាសន៍ដែលខ្ញុំបានចូលរួម ។ ដោយសារតែវាគឺជាការសម្ភាសន៍ពីចម្ងាយ ខ្ញុំអាចមើលអ្វីដែលខ្ញុំព្រាងទុកបាន ។ ខ្ញុំដឹងថា ពួកគេក៏កំពុងតែសម្ភាសន៍អ្នកផ្សេងទៀតដែរ ដូច្នេះខ្ញុំត្រូវតែលេចធ្លោជាងគេ ។ សេចក្តីថ្លែងការណ៍ដ៏មានអនុភាពបានជួយខ្ញុំក្នុងការបញ្ចុះបញ្ចូលពីខ្លួនខ្ញុំ ។ សេចក្តីថ្លែងការណ៍ដ៏មានអនុភាពបញ្ជាក់ថាខ្ញុំជានរណា ។ ពួកវាបានបញ្ជាក់ថា ខ្ញុំមានឆន្ទៈដើម្បីទទួលយកការងារ ហើយធ្វើវាឲ្យបានល្អ ។ និយោជកបានដឹងថា ខ្ញុំនឹងធ្វើការបានល្អឲ្យពួកគេដោយសារតែខ្ញុំអាចចែកចាយបទពិសោធន៍ និងរឿងរ៉ាវទាំងឡាយកាលពីពេលដែលខ្ញុំបានធ្វើការងារស្រដៀងគ្នាហ្នឹងកាលពីមុនមក។ ខ្ញុំបានទទួលការងារហ្នឹង ! ខ្ញុំបានដឹងថា សេចក្តីថ្លែងការណ៍ដ៏មានអនុភាពបានធ្វើឲ្យមានការផ្លាស់ប្តូរចំពោះខ្ញុំ » ។ សូមត្រឡប់ទៅ ទំព័រ ៦៧ វិញ ។