ជម្រើសការប្រជុំ
ដោយសារវគ្គសិក្សានេះត្រូវតាំងចិត្តរៀនចំនួន ១២ សប្ដាហ៍ នោះជម្រើសរបស់អ្នកសម្រាប់ការប្រជុំគឺអាចបត់បែនបាន ។ មានក្រុមជាច្រើនជ្រើសរើសរៀន ១០ ជំពូកក្នុងសៀវភៅ ស្វែងរកការងារល្អប្រសើរ នៅក្នុងរយៈពេលពីរបីសប្ដាហ៍ដំបូង ដើម្បីពួកគេអាចចាប់ផ្ដើមហាត់ ហើយអនុវត្តជំនាញទាំងនោះភ្លាមៗនៅក្នុងការស្វែងរកការងាររបស់ពួកគេ ។
នៅពេលអ្នកបានបញ្ចប់គ្រប់ជំពូកនៅក្នុងសៀវភៅ ស្វែងរកការងារល្អប្រសើរ រួចហើយ សូមបន្ដជួបយ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយសប្តាហ៍សម្រាប់រយៈពេល១២ សប្ដាហ៍ ។ ការប្រជុំទាំងនេះគឺមានរយៈពេលប្រហែលមួយម៉ោង ហើយអ្នកនឹងប្រើវគ្គ « ដុសខាត់ជំនាញរបស់អ្នក » ដើម្បីរាយការណ៍អំពីការតាំងចិត្តរបស់អ្នក សិក្សា គោលការណ៍គ្រឹះរបស់ខ្ញុំ អនុវត្តជំនាញរបស់អ្នក ហើយធ្វើការតាំងចិត្តរាល់សប្តាហ៍ ។
នេះគឺជាយោបល់មួយចំនួនដែលក្រុមផ្សេងៗបានរកឃើញថាមានប្រសិទ្ធភាព ។ អ្នកអាចប្រើប្រាស់យោបល់ទាំងនេះ ឬបង្កើតនូវជម្រើសការប្រជុំផ្ទាល់ខ្លួនរបស់អ្នក ។ របៀបវារៈគំរូមាននៅលើ ទំព័រ vii ។
-
ជម្រើសទី ១ ៖ជួបរយៈពេល ៨–៩ ម៉ោងសម្រាប់ការប្រជុំដំបូង ដើម្បីបញ្ចប់ជំពូកទាំងអស់ ។ បន្ទាប់មកជួបប្រជុំប្រចាំសប្ដាហ៍ប្រហែលជារយៈពេលមួយម៉ោងសម្រាប់រយៈពេល ១១ សប្ដាហ៍ដែលនៅសល់នោះ ។
-
ជម្រើសទី ២ ៖ជួបពីរដង ម្តងៗរយៈពេល ៤–៥ ម៉ោង អំឡុងពីរសប្ដាហ៍ដំបូងដើម្បីបញ្ចប់ជំពូកទាំងអស់ ។ បន្ទាប់មកជួបប្រចាំសប្ដាហ៍ប្រហែលរយៈពេលមួយម៉ោងសម្រាប់រយៈពេល ១០ សប្ដាហ៍ដែលនៅសល់នោះ ។
-
ជម្រើសទី ៣ ៖ជួបបួនដង ម្តងៗរយៈពេល ២–៣ ម៉ោងអំឡុងពីរសប្ដាហ៍ដំបូងដើម្បីបញ្ចប់ជំពូកទាំងអស់ ។ បន្ទាប់មកជួបប្រចាំសប្ដាហ៍ប្រហែលរយៈពេលមួយម៉ោងសម្រាប់រយៈពេល ១០ សប្ដាហ៍ដែលនៅសល់នោះ ។
-
ជម្រើសទី ៤ ៖ជួបប្រចាំសប្ដាហ៍សម្រាប់រយៈពេល ២ ម៉ោងរាល់សប្ដាហ៍ រៀនមួយជំពូកម្ដងៗក្នុងមួយសប្ដាហ៍ ។ វានឹងចំណាយពេល ១០ សប្ដាហ៍ដើម្បីបញ្ចប់ជំពូកទាំងអស់ ។ ជួបប្រចាំសប្ដាហ៍ប្រហែលជារយៈពេលមួយម៉ោងសម្រាប់រយៈពេលពីរ សប្ដាហ៍ដែលនៅសល់នោះ ។