ធនធាននានា របៀបដែលការងារត្រូវបានបំពេញ សូមស្តាប់ពេលដែលនិយោជកនេះពិពណ៌នានូវរបៀបដែលតំណែងទាំងឡាយត្រូវបានបំពេញ ។ « កំហុសភាគច្រើនបំផុតដែលអ្នកស្វែងរកការងារធ្វើគឺ ការចំណាយពេលផ្ញើរប្រវត្តិរូបសង្ខេប កាលដែលពួកគេគួរតែចំណាយពេលដើម្បីកសាងបណ្តាញការងារ ការស្គាល់គ្នាជាមួយមនុស្សសំខាន់ៗនៅក្នុងឧស្សាហកម្មរបស់ពួកគេ និងការសាងទំនាក់ទំនង ។ « ក្នុងនាមជាអ្នកជ្រើសរើសបុគ្គលិក ខ្ញុំបានជួយក្រុមហ៊ុនរបស់យើងជ្រើសបុគ្គលិកមកបំពេញតំណែងជិត ១០០០នាក់ កាលពីឆ្នាំទៅ ។ នេះគឺជារបៀបដែលពួកវាត្រូវបានបំពេញ ។ « ភាគច្រើននៃតំណែងដែលត្រូវការបុគ្គលិក យើងមិនបានធ្វើការផ្សព្វផ្សាយទេ ។ ជំនួសវិញ ប្រធានគ្រប់គ្រងការជួលបានមាននរណាម្នាក់ក្នុងចិត្តរួចជាស្រេច ឬ សមាជិកម្នាក់នៃក្រុមរបស់គាត់បានណែនាំនរណាម្នាក់ឲ្យគាត់រួចហើយ ។ គាត់នឹងទាក់ទងមកខ្ញុំ ហើយប្រាប់ថាគាត់បានមានមនុស្សម្នាក់ដែលគាត់ចង់ជួលរួចហើយ និងខ្ញុំគ្រាន់តែចាប់ផ្តើមដំណើរការជួលបន្តពីនោះមកប៉ុណ្ណោះ ។ « សម្រាប់តំណែងដែលបានផ្សព្វផ្សាយ មានមនុស្សយ៉ាងហោចណាស់ក៏មួយរយនាក់ដែរ ដែលបានដាក់ពាក្យស្នើសុំសម្រាប់តំណែងទាំងនោះ ។ ខ្ញុំបានទទួលទូរស័ព្ទច្រើនមកពី ប្រធានគ្រប់គ្រងការជួលសុំឲ្យខ្ញុំដកយកពាក្យស្នើសុំជាក់លាក់សម្រាប់មនុស្សដែលពួកគេចង់ធ្វើការសម្ភាសន៍ ។ អ្នកទាំងនេះគឺជាមនុស្សដែលពួកគេបានស្គាល់ ដែលបានណែនាំទៅពួកគេ ឬ ដែលបានទាក់ទងទៅពួកគាត់ ។ ដោយសារតែ ប្រធានគ្រប់គ្រងបានស្គាល់អំពីមនុស្សទាំងនេះរួចហើយ គាត់បានដឹងថាពួកគេនឹងមានភាពសក្តិសមបំផុត ។ អ្នកទាំងនេះគឺជាមនុស្សដែលតែងតែបានការងារ ។ យើងពិតជាបានជួលមនុស្សមួយចំនួនមកពីអ្នកដាក់ពាក្យសុំទាំងអស់ ប៉ុន្តែវាគឺតែប្រមាណជា ២៥ ភាគរយប៉ុណ្ណោះ ។ « ដំបូន្មានរបស់ខ្ញុំ៖ បណ្តាញការងារ ។ ចូរកសាងបណ្តាញការងាររបស់អ្នក ។ ថែរក្សាបណ្តាញការងាររបស់អ្នក ។ ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលធ្វើការសម្រេចចិត្តក្នុងការជួល ទោះជាដោយផ្ទាល់ ឬតាមរយៈអ្នកដទៃក្តី ។ ប្រសិនបើអ្នកស្វែងរកការងារនឹងធ្វើដូចនេះ ពួកគេនឹងបានការងារធ្វើ ។ » សូមត្រឡប់ទៅ ទំព័រ ២៦ វិញ ។ កីឡាបាល់បោះបាននាំការងារមួយមកខ្ញុំ សូមអាននូវរបៀបដែល ខ្ញុំក្នុង ៣០ វិនាទី បាននាំទៅរកការងារមួយដ៏ល្អមកពីបណ្តាញការងាររបស់គាត់ ។ « ខ្ញុំតែងតែជាអ្នកខិតខំធ្វើការ ប៉ុន្តែ ពេលខ្លះនោះមិនទាន់គ្រប់គ្រាន់ទេ។ ការកាត់បន្ថយបុគ្គលិកធ្វើឲ្យខ្ញុំគ្មានការងារធ្វើ ហើយបានគិតថាដោយសារតែខ្ញុំជាមនុស្សដែលខិតខំធ្វើការ ខ្ញុំនឹងរកការងារបានយ៉ាងស្រួល ។ បញ្ហាគឺថា ខ្ញុំបានមានឧបសគ្គមួយចំនួននៅក្នុងប្រវត្តិរូបសង្ខេបរបស់ខ្ញុំដែលធ្វើឲ្យវាមានការលំបាកដើម្បីទទួលបានការសម្ភាសន៍ ។ វាហាក់ដូចជាខ្ញុំមិនដែលអាចឆ្លងផុតវគ្គជម្រុះការដាក់ពាក្យស្នើសុំផង ។ បីបួនសប្តាហ៍បានកន្លងផុតទៅ ហើយខ្ញុំមានអារម្មណ៍ថាខកបំណង និងបាក់ទឹកចិត្ត ។ បន្ទាប់មកខ្ញុំបានរៀនអំពីការសាងបណ្តាញការងារ ហើយបានគិតថានោះអាចជាគន្លឹះសម្រាប់ខ្ញុំដើម្បីទទួលបានឱកាសមួយ ។ ខ្ញុំបានហ្វឹកហាត់ ខ្ញុំក្នុង ៣០ វិនាទីរបស់ខ្ញុំម្តងហើយម្តងទៀត និងបានចាប់ផ្តើមនិយាយទៅកាន់មនុស្សគ្រប់គ្នា—ប្រាប់ឲ្យពួកគេដឹងថា ខ្ញុំកំពុងតែរក ឱកាសការងារខាងផ្នែកការចាត់ចែងការសាងសង់ និងជំនាញអ្វីដែលខ្ញុំមាន និងថាខ្ញុំមានបទពិសោធន៍យ៉ាងណា ។ « នៅល្ងាចមួយ ខ្ញុំកំពុងលេងបាល់បោះជាមួយមិត្តភក្តិមួយចំនួន។ ខ្ញុំបានដឹងថា ពួកគេម្នាក់ៗបានស្គាល់មនុស្សច្រើន ហើយប្រហែលជាអាចជួយខ្ញុំស្វែងរកការងារបាន ដូច្នេះខ្ញុំបានចែកចាយ ខ្ញុំក្នុង ៣០ នាទីរបស់ខ្ញុំ ជាមួយពួកគេ ។ ជាការភ្ញាក់ផ្អើលចំពោះខ្ញុំ មានម្នាក់បាននិយាយថា ភរិយារបស់គាត់ធ្វើការឲ្យក្រុមហ៊ុនសាងសង់មួយ ហើយឲ្យខ្ញុំផ្ញើប្រវត្តិរូបសង្ខេបទៅនាង ។ ខ្ញុំបានធ្វើតាម ហើយបានធ្វើការតាមដានជាមួយគាត់នៅថ្ងៃបន្ទាប់ ។ គាត់បាននិយាយថា គាត់នឹងបញ្ជូនបន្តទៅឲ្យក្រុមឧស្សាហកម្មមួយដែលនាងធ្វើការឲ្យ ។ ពីរបីថ្ងៃក្រោយមក ខ្ញុំបានទទួលទូរស័ព្ទពីបុរសម្នាក់ដែលខ្ញុំមិនស្គាល់ ។ គាត់មានប្រវត្តិរូបសង្ខេបរបស់ខ្ញុំ ហើយចង់និយាយជាមួយខ្ញុំ ។ គាត់ចាត់ចែងក្រុមហ៊ុនសាងសង់ដ៏ធំមួយ ។ នៅទីបំផុត នោះបាននាំមកនូវការងារមួយដ៏ល្អបំផុត ។ ការងាររបស់ខ្ញុំមិនដែលត្រូវបានប្រកាសនៅទីសាធារណៈទេ ហើយវាបានចេញមកពីនរណាម្នាក់ដែលជិតស្និតក្នុងកម្រិត ពីរ ឬ បី នៃបណ្តាញការងាររបស់ខ្ញុំ ។ ខ្ញុំនឹងមិនបានទទួលនូវឱកាសនេះសោះ ប្រសិនបើខ្ញុំមិនបានបើកមាត់ ហើយចែកចាយ ខ្ញុំក្នុង ៣០ វិនាទីរបស់ខ្ញុំ ។ គ្រប់គ្នាមានបណ្តាញការងារមួយ សូមប្រើវាដើម្បីផ្សព្វផ្សាយពីអ្នក ។ » សូមត្រឡប់ទៅ ទំព័រ ៣២ វិញ ។