ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


resources icon
ធនធាន​នានា

ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ​ដ៏​ប្រសើរ

ម៉ារី​ចែកចាយ​នូវ​របៀប​ដែល​ការ​ធ្វើ​ឲ្យ​ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ​មាន​លក្ខណៈ​ល្អ​ប្រសើរ​គឺ​ជា​ចំណែក​ដ៏​សំខាន់​ដល់​ភាពជោគជ័យ​ក្នុង​ការស្វែងរក​ការងារ​របស់​នាង ។

« កាល​ខ្ញុំ​កំពុង​តែ​ស្វែងរក​ការងារ​ធ្វើ ខ្ញុំ​គ្រាន់​តែ​យក​ប្រវត្តិរូប​សង្ខេប​ចាស់​របស់​ខ្ញុំ បញ្ចូល​បន្ថែម​នូវ​បទពិសោធន៍​ថ្មីៗ ហើយ​បាន​គិត​ថា​ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ដើរ​ដាក់​ពាក្យ ។ ប្រវត្តិរូប​សង្ខេប​របស់​ខ្ញុំ​កាល​នោះ​មាន​កំរាស់​បី​ទំព័រ ហើយ​មាន​ពេញ​ដោយ​បទពិសោធន៍​ល្អ​យ៉ាង​ច្រើន … មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ។ ខ្ញុំ​បាន​គិត​ដូច្នេះ ។ ខ្ញុំ​បាន​ចាប់​ផ្តើម​ប្រើ​ប្រវត្តិរូប​សង្ខេប​នោះ​ដើម្បី​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ចំនួន​ពីរ​បី​ដែល​ខ្ញុំ​មាន​គុណសម្បត្តិ​ល្អ​ណាស់​សម្រាប់​ការងារ​នោះ ។ ខ្ញុំ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​សូម្បី​តែ​មួយ ។ មាន​អ្វី​មួយ​ដែល​មិន​ត្រឹមត្រូវ​ហើយ ។ ខ្ញុំ​អាច​នឹង​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ក្នុង​ការងារ​ទាំងនោះ ដូច្នេះ ហេតុ​អ្វី​បាន​ជា​ពួកគេ​មិន​ហៅ​ខ្ញុំ ? ទីបំផុត ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​ត្រូវ​ការ​ជំនួយ​ខ្លះ ។ ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ជំនួយ និង​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស្រាវជ្រាវ​មួយ​ចំនួន ហើយ​និយាយ​ជាមួយ​អ្នក​ដទៃ​អំពី​ការ​សរសេរ​ប្រវត្តិរូប​សង្ខេប ។ ក្រោយ​ភ្លាមៗ​នោះ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ប្រវត្តិរូប​សង្ខេប​ដែល​ខ្ញុំ​បាន​គិត​ថា​ល្អ​អស្ចារ្យ​នោះ​បាន​ក្លាយ​ទៅ​ជា​មិន​ល្អ​ទាល់​តែ​សោះ ហើយ​ប្រហែល​ជា​គ្មាន​នរណា​គេ​អាន​ផង​ក៏​មិន​ដឹង ។ នោះ​គឺ​ជា​ការបន្ទាប​ខ្លួន។

« ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​កែតម្រូវ​ប្រវត្តិរូប​សង្ខេប​នោះ ។ ការណ៍​នេះ​បាន​ចំណាយ​ពេល និង​កិច្ចប្រឹងប្រែង​យ៉ាង​ច្រើន ។ ខ្ញុំ​បាន​ចា​ប់​ផ្តើម​ចាប់​យក​តែ​អ្វី​ដែល​ត្រូវ​តាម​តំណែង​នីមួយៗ ធ្វើ​ឲ្យ​វា​អាច​កាន់​តែ​ងាយ​ស្រួល​អាន ហើយ​ដាក់​ចូល​នូវ​ទំនួល​ខុសត្រូវ​ទាំងឡាយ​ជាមួយ​និង​ស្នាដៃ​ល្អៗ​ជាច្រើន​ជំនួស​ឲ្យ​បញ្ជី​រាយរាប់​ដ៏​គួរ​ឲ្យ​ធុញ​របស់​ខ្ញុំ ។ វា​ពិត​ជា​បាន​ជួយ​ខ្ញុំ​ដើម្បី​រក​មើល​នូវ​គំរូ​ល្អៗ​នៃ​ប្រវត្តិរូប​សង្ខេប​នានា ហើយ​ព្យាយាម​ធ្វើ​តាម​គំរូ​ទាំង​នោះ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​កំពុង​តែ​តាម​រក​អ្វីមួយ​នៅ​ពេល​ខ្ញុំ​ចាប់​ផ្តើម​ទទួល​បាន​ការហៅ​ទូរស័ព្ទ​ជាច្រើន​ទៀត​សម្រាប់​ការសម្ភាសន៍ ។ ទីបំផុត​ឯកសារ​ជា​លាយលក្ខណ៍​អក្សរ​មាន​ប្រយោជន៏​ចំពោះ​ខ្ញុំ ជំនួស​ឲ្យ​ប្រឆាំង​ខ្ញុំ ។ ការសម្ភាសន៍​ទាំងនោះ​បាន​នាំ​ទៅ​ការទទួល​បាន​ការផ្តល់​ការងារ ។

« វា​បាន​ត្រូវ​ការ ការបន្ទាប​ខ្លួន​ច្រើន​គួរសម​សម្រាប់​ខ្ញុំ​ដើម្បី​ទទួល​ស្គាល់​ថា​ខ្ញុំ​ត្រូវការ​ជំនួយ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​បាន​ដឹងថា ព្រះវបិតា​សួគ៌​បាន​ដឹកនាំ​ខ្ញុំ​ទៅ​កាន់​ធនធាន​នានា ។ ខ្ញុំ​បាន​ក្រឡេក​មើល​ប្រវត្តិរូប​សង្ខេប​ចាស់​របស់​ខ្ញុំ ហើយ​ខ្ញុំ​សើច ។ ខ្ញុំ​មាន​អំណរ​គុណ​ដែល​ខ្ញុំ​បាន​រៀន​នូវ​វិធី​ដែល​ប្រសើរ​ជាង​មុន ។ វា​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​មួយ​ដ៏​ខ្លាំង​សម្រាប់​រូប​ខ្ញុំ ។

សូម​ត្រឡប់​ទៅ ទំព័រ ៨៩​វិញ ។