រាយការណ៍—ម៉ោងជាអតិបរមា ៖ ២៥ នាទី
ប្រសិនបើនេះគឺជាជំពូកដំបូងរបស់អ្នកសម្រាប់សប្តាហ៍នេះ សូមបំពេញ « រាយការណ៍ » ។ បើមិនដូច្នោះទេ សូមរំលង ទៅទំព័រ ៩៨ ។
ការតាំងចិត្តពីសប្តាហ៍មុន ។
-
សូមរកឲ្យឃើញនូវធនធាននានាជាប្រចាំថ្ងៃ ។
-
សូមធ្វើការទំនាក់ទំនងជាប្រចាំថ្ងៃ ។
-
ទាក់ទងហើយគាំទ្រដៃគូសកម្មភាពរបស់ខ្ញុំ ។
-
អនុវត្តហើយចែកចាយនូវគោលការណ៍មូលដ្ឋានគ្រឹះរបស់ខ្ញុំសម្រាប់ថ្ងៃនេះ ។
-
អនុវត្តជំនាញស្វែងរកការងារ ។
ជំហានទី ១ ៖ វាយតម្លៃខ្លួនឯង (៥ នាទី)
សូមប្រើតារាង « ការវាយតម្លៃកិច្ចខិតខំរបស់ខ្ញុំ » នៅ ទំព័រ ii–iii ដើម្បីពិនិត្យឡើងវិញនូវការតាំងចិត្តទាំងឡាយរបស់អ្នកកាលពីប្រជុំនាសប្តាហ៍មុន ។ ដំបូង សូមសរសេរជាចំនួនពិតប្រាកដនូវធនធានទាំងឡាយដែលអ្នកបានរកឃើញនិងបានទាក់ទង ។ បន្ទាប់មកសូមធ្វើការវាយតម្លៃរៀងៗខ្លួននូវកិច្ចខិតខំរបស់អ្នកដើម្បីថែរក្សានូវការតាំងចិត្តនីមួយៗដោយគូសពណ៌ក្រហម លឿង ឬ បៃតង ។
ជំហានទី ២ ៖ ចែកចាយជាមួយក្រុម (១០ នាទី)
បុគ្គលម្នាក់ៗធ្វើសេចក្តីរាយការណ៍ពីរបៀបដែលអ្នកបានធ្វើជាមួយនិងការតាំងចិត្តរបស់អ្នកដោយការចែកចាយនូវគោលដៅ និងតួលេខពិត ហើយដោយការថ្លែងជាពណ៌ « ក្រហម » « លឿង » ឬ « បៃតង » សម្រាប់កិច្ចខិតខំរបស់អ្នក ។ សូមចែកចាយនូវអ្វីដែលបានដំណើរការល្អ និងរបៀបដែលព្រះវបិតាសួគ៌បានជួយអ្នក ។
ជំហានទី ៣ ៖ ជ្រើសរើសដៃគូសកម្មភាព (២ នាទី)
សូមជ្រើសរើសដៃគូសកម្មភាពម្នាក់មកពីក្រុមសម្រាប់សប្តាហ៍នេះ ។ ជាទូទៅ ដៃគូសកម្មភាពគឺមានភេទដូចគ្នា ហើយពុំមែនជាសមាជិកគ្រួសារទេ ។
សូមចំណាយពេលប៉ុន្មាននាទីឥឡូវនេះដើម្បីជួបជាមួយនិងដៃគូសកម្មភាពរបស់អ្នក ។ សូមធ្វើការណែនាំខ្លួន ហើយពិភាក្សានូវរបៀបដែលអ្នកនឹងទាក់ទងគ្នាទៅវិញទៅមកពេញមួយសប្តាហ៍ ។
ឈ្មោះដៃគូសកម្មភាព
ព័ត៌មានសំរាប់ទំនាក់ទំនង
អាទិត្យ |
ចន្ទ |
អង្គារ |
ពុធ |
ព្រហស្បត្តិ៍ |
សុក្រ |
សៅរ៍ |
---|---|---|---|---|---|---|
សូមបំពេញសកម្មភាពនៅលើទំព័រក្រោយ ។