សេចក្តីបន្ថែម
កំណត់ហេតុនៃ ការតាមដានការស្វែងរកការងារ
ថ្ងៃទី ១ | ||
---|---|---|
ធនធាននានា ៖ |
□ □ □ □ □ □ □ □ □ □ □ □ □ □ □ |
សរុបប្រចាំថ្ងៃ |
ទំនាក់ទំនងទាំងឡាយ ៖ |
□ □ □ □ □ □ □ □ □ □ |
សរុបប្រចាំថ្ងៃ |
ការប្រជុំទាំងឡាយ ៖ |
□ □ |
សរុបប្រចាំថ្ងៃ |
កំណត់ចំណាំ ៖ |
ថ្ងៃទី ២ | ||
---|---|---|
ធនធាននានា ៖ |
□ □ □ □ □ □ □ □ □ □ □ □ □ □ □ |
សរុបប្រចាំថ្ងៃ |
ទំនាក់ទំនងទាំងឡាយ ៖ |
□ □ □ □ □ □ □ □ □ □ |
សរុបប្រចាំថ្ងៃ |
ការប្រជុំទាំងឡាយ ៖ |
□ □ |
សរុបប្រចាំថ្ងៃ |
កំណត់ចំណាំ ៖ |
ថ្ងៃទី ៣ | ||
---|---|---|
ធនធាននានា ៖ |
□ □ □ □ □ □ □ □ □ □ □ □ □ □ □ |
សរុបប្រចាំថ្ងៃ |
ទំនាក់ទំនងទាំងឡាយ ៖ |
□ □ □ □ □ □ □ □ □ □ |
សរុបប្រចាំថ្ងៃ |
ការប្រជុំទាំងឡាយ ៖ |
□ □ |
សរុបប្រចាំថ្ងៃ |
កំណត់ចំណាំ ៖ |
ថ្ងៃទី ៤ | ||
---|---|---|
ធនធាននានា ៖ |
□ □ □ □ □ □ □ □ □ □ □ □ □ □ □ |
សរុបប្រចាំថ្ងៃ |
ទំនាក់ទំនងទាំងឡាយ ៖ |
□ □ □ □ □ □ □ □ □ □ |
សរុបប្រចាំថ្ងៃ |
ការប្រជុំទាំងឡាយ ៖ |
□ □ |
សរុបប្រចាំថ្ងៃ |
កំណត់ចំណាំ ៖ |
ថ្ងៃទី ៥ | ||
---|---|---|
ធនធាននានា ៖ |
□ □ □ □ □ □ □ □ □ □ □ □ □ □ □ |
សរុបប្រចាំថ្ងៃ |
ទំនាក់ទំនងទាំងឡាយ ៖ |
□ □ □ □ □ □ □ □ □ □ |
សរុបប្រចាំថ្ងៃ |
ការប្រជុំទាំងឡាយ ៖ |
□ □ |
សរុបប្រចាំថ្ងៃ |
កំណត់ចំណាំ ៖ |
បែបបទដើម្បីធ្វើការតាមដានមនុស្សដែលអ្នកទាក់ទង
ទំនាក់ទំនង មនុស្ស ឬអង្គភាព ៖
ទូរសព្ទ ៖
អាសយដ្ឋាន ៖
អ៊ីម៉ែល ៖
ខ្ញុំត្រូវបានប្រាប់ដោយ ៖
ខ្ញុំបានទំនាក់ទំនងបុគ្គលរូបនេះ
-
បាទ/ច៎ាស
-
ទេ
កាលបរិច្ឆេទ ៖
ចំណុចដែលបានពិភាក្សា ៖
១.
២.
៣.
សកម្មភាពតាមដាន
១.
២.
៣.
មនុស្សថ្មី ៖
១. ឈ្មោះ ៖
ទូរសព្ទ ៖
ទូរសារ ៖
អ៊ីម៉ែល ៖
អាសយដ្ឋាន ៖
២. ឈ្មោះ ៖
ទូរសព្ទ ៖
ទូរសារ ៖
អ៊ីម៉ែល ៖
អាសយដ្ឋាន ៖
ការវាយតម្លៃ ការសម្ភាសន៍ និង ការប្រជុំ
កាលបរិច្ឆេទ
ធ្វើការចម្លងបែបបទនេះពីមុនអ្នកបំពេញវា ។ ប្រើបែបបទនេះដើម្បីធ្វើការវាយតម្លៃការសម្ភាសន៍និងការប្រជុំ និងដើម្បីតាមដានការរីកចម្រើនរបស់អ្នក ។ បញ្ចូលមនុស្សថ្មីទៅបញ្ជីបណ្តាញការងាររបស់អ្នក ។
មនុស្ស ឬអង្គភាព ៖
ខ្ញុំបានរៀបចំរួចហើយ ។
-
បាទ/ចា៎ស
-
ទេ
-
យោបល់ ៖
ខ្ញុំបានសម្រេចនូវគោលដៅទាំងឡាយរបស់ខ្ញុំ ។
-
បាទ/ចា៎ស
-
ទេ
-
យោបល់ ៖
ខ្ញុំបានធ្វើបទបង្ហាញអំពីខ្លួនឯងបានយ៉ាងល្អ ។
-
បាទ/ចា៎ស
-
ទេ
-
យោបល់ ៖
ចំណុចដែលបានពិភាក្សា ៖
១.
២.
៣.
អ្វីខ្លះដែលបានដំណើរការណ៍បានយ៉ាងល្អ
អ្វីដែលខ្ញុំត្រូវធ្វើឲ្យប្រសើរឡើង ៖
សកម្មភាពតាមដាន ៖
១.
២.
៣.
មនុស្សថ្មី ៖
១. ឈ្មោះ ៖
ទូរសព្ទ ៖
ទូរសារ ៖
អ៊ីម៉ែល ៖
អាសយដ្ឋាន ៖
២. ឈ្មោះ ៖
ទូរសព្ទ ៖
ទូរសារ ៖
អ៊ីម៉ែល ៖
អាសយដ្ឋាន ៖
ការកសាងបណ្តាញការងារទុកជាមុន
កំណត់អត្តសញ្ញាណអ្នកធ្វើការសម្រេចចិត្ត
-
សូមអាន ៖ក្រៅពីនិយាយជាមួយបុគ្គលដែលអ្នកស្គាល់ អ្នកគួរតែទាក់ទងទៅក្រុមហ៊ុនពាណិជ្ជកម្មនានាផងដែរ ។ នៅពេលដែលអ្នកទាក់ទងទៅក្រុមហ៊ុនពាណិជ្ជកម្មនានានោះ កិច្ចប្រឹងប្រែងរបស់អ្នកនឹងកាន់តែមានប្រសិទ្ធិភាពខ្លាំងឡើងប្រសិនបើអ្នកនិយាយជាមួយមនុស្សដែលធ្វើការសម្រេចចិត្តក្នុងការជួល ។ ប្រើអ៊ិនធើណែតនិងគេហទំព័រសង្គមដែលមានជំនាញដើម្បីកំណត់អត្តសញ្ញាណនូវបុគ្គលដែលអ្នកគួរតែនិយាយជាមួយ ។
ឧទាហរណ៍ ចូស្ហចង់ធ្វើការខាងផ្នែកផ្តល់ជំនួយកុំព្យូទ័រ ។ គាត់អាចរកមើលក្រុមហ៊ុនមួយហើយព្យាយាមដើម្បីកំណត់អត្តសញ្ញាណអ្នកដែលចាត់ចែងនាយកដ្ឋានបច្ចេកទេសព័ត៌មាន ។ គាត់អាចពិនិត្យមើលបញ្ជីបុគ្គលិករបស់ក្រុមហ៊ុនដោយផ្ទាល់ ឬ ធ្វើការស្រាវជ្រាវរកមើលបុគ្គលិករបស់ក្រុមហ៊ុននៅលើគេហទំព័របណ្តាញសង្គម ។ បន្ទាប់មកគាត់អាចទូរស័ព្ទទៅក្រុមហ៊ុននិងសុំជួបបុគ្គលទាំងនេះតាមឈ្មោះ ។ នៅពេលអ្នកប្រើឈ្មោះទាំងឡាយ វាគឺជាការភ្ញាក់ផ្អើលពីរបៀបដែលជាញឹកញាប់ដែលអ្នកនឹងត្រូវបានភ្ជាប់ទំនាក់ទំនងទៅបុគ្គលនោះដោយផ្ទាល់តែម្តង ។
ក្រុមហ៊ុននានានិងបុគ្គលិកនីមួយៗដែលអ្នកបានកំណត់អត្តសញ្ញាណគឺជាធនធានមួយ ។ រាល់សកម្មភាពទាក់ទងការងារនីមួយៗដែលអ្នកមានជាមួយក្រុមហ៊ុនមួយ ឬ បុគ្គលម្នាក់គឺជាទំនាក់ទំនងមួយ ។ ការទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមហ៊ុននិងបុគ្គលទាំងឡាយនៅក្នុងក្រុមហ៊ុនទាំងនោះបានកាន់តែច្រើន នោះអ្នកនឹងរកការងារបានកាន់តែលឿន ។
ការប្រើសាច់រឿង
-
សូមអាន ៖សរសេរដំណើររឿងអាចជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីរៀបចំខ្លួនអ្នកសម្រាប់ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធិភាព ។ នេះនឹងជួយអ្នកស្តាប់ទៅកាន់តែមានទំនុកចិត្ត ហើយមានជោគជ័យកាន់តែច្រើន ។ ដើម្បីជួយអ្នកក្នុងរឿងនេះ នៅទីនេះគឺជាសាច់រឿងគំរូខ្លះសម្រាប់ជាស្ថានភាពគ្រឹះសម្រាប់ធ្វើការទាក់ទងមនុស្ស ឬ ក្រុមហ៊ុនទាំងឡាយ ។
ការទាក់ទងទៅនរណាម្នាក់ដែលអ្នកស្គាល់
និយាយថា « ជំរាបសួរ (ឈ្មោះនៃអ្នកត្រូវទាក់ទង ) នេះគឺ ( ឈ្មោះរបស់អ្នក ) តើខ្ញុំអាចនិយាយជាមួយអ្នកបី បួននាទីបានទេ ?
ពន្យល់ដោយសង្ខេបពីមូលហេតុដែលអ្នកទូរស័ព្ទទៅ ( កុំចំណាយពេលច្រើនជាង ១៥ វិនាទី ) ។
សូមប្រើសេចក្ដីថ្លែងការណ៍ ខ្ញុំក្នុង ៣០ វិនាទី របស់អ្នក ។
សូមប្រើសំណួរបញ្ចប់ដើម្បីសុំជំនួយ ( ចងចាំថាត្រូវដាក់បញ្ចូលនូវទំនាក់ទំនង អ្នកស្គាល់ និងប្រភពការងារ ) ។
អរគុណបុគ្គលទាំងនោះសម្រាប់ពេលវេលារបស់គាត់ ។
ការទាក់ទងទៅនរណាម្នាក់ដែលបានណែនាំឲ្យដល់អ្នក
និយាយថា « ជំរាបសួរ ( ឈ្មោះនៃអ្នកដែលទាក់ទង ) ឈ្មោះរបស់ខ្ញុំគឺ ( ឈ្មោះរបស់អ្នក ) ហើយ ( ឈ្មោះបុគ្គលដែលបានប្រាប់ឲ្យអ្នកមក ) បានប្រាប់ខ្ញុំឲ្យទាក់ទងមកអ្នក ។ តើខ្ញុំអាចនិយាយជាមួយអ្នកបី បួននាទីបានទេ ?
ពន្យល់យ៉ាងសង្ខេបពីមូលហេតុដែលអ្នកទូរស័ព្ទមក ( កុំចំណាយពេលលើសពី ១៥ វិនាទី ) ។
សូមប្រើសេចក្ដីថ្លែងការណ៍ ខ្ញុំក្នុង ៣០ វិនាទី របស់អ្នក ។
សូមប្រើសំណួរបញ្ចប់ដើម្បីសុំជំនួយ ( ចងចាំថាត្រូវដាក់បញ្ចូលនូវទំនាក់ទំនង អ្នកស្គាល់ និងប្រភពការងារ ) ។
ប្រសិនបើបុគ្គលដែលអ្នកកំពុងនិយាយជាមួយប្រាប់ពីឱកាសការងារមួយ សូមសួររកការសម្ភាសន៍មួយ ។ ( ត្រូវប្រាកដថាបានផ្តល់ជម្រើសពីរសម្រាប់ពេលវេលាជួបប្រជុំមួយ )
អរគុណបុគ្គលទាំងនោះសម្រាប់ពេលវេលារបស់គាត់ ។
ការទាក់ទងទៅនរណាម្នាក់ដែលអ្នកមិនស្គាល់ ( ក្រុមហ៊ុនមួយ )
សូមសួរឈ្មោះរបស់ម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រង ឬក៏អ្នកចាត់ការ ។
និយាយថា « ចា៎ស អរគុណ ។ តើខ្ញុំអាចនិយាយជាមួយ ( ឈ្មោះអ្នកចាត់ការក្រុម ) បានទេ ?
នៅពេលដែលអ្នកចាត់ការលើកទូរស័ព្ទ សូមនិយាយថា « ជំរាបសួរ (ឈ្មោះអ្នកចាត់ការក្រុម ) ខ្ញុំឈ្មោះ ( ឈ្មោះរបស់អ្នក ) តើខ្ញុំអាចនិយាយជាមួយអ្នកបី បួននាទីបានទេ ?
ពន្យល់យ៉ាងសង្ខេបពីមូលហេតុដែលអ្នកទូរស័ព្ទមក ( កុំចំណាយពេលលើសពី ១៥ វិនាទី ) ។
សូមប្រើសេចក្ដីថ្លែងការណ៍ ខ្ញុំក្នុង ៣០ វិនាទី របស់អ្នក ។
សូមប្រើសំណួរបញ្ចប់ដើម្បីសុំជំនួយ ( ចងចាំថាត្រូវដាក់បញ្ចូលនូវទំនាក់ទំនង អ្នកស្គាល់ និងប្រភពការងារ ) ។
ប្រសិនបើបុគ្គលដែលអ្នកកំពុងនិយាយជាមួយប្រាប់ពីឱកាសការងារមួយ សូមសួររកការសម្ភាសន៍មួយ ។ ( ត្រូវប្រាកដថាបានផ្តល់ជម្រើសពីរសម្រាប់ពេលវេលាជួបប្រជុំមួយ )
អរគុណបុគ្គលទាំងនោះសម្រាប់ពេលវេលារបស់គាត់ ។
ការសម្ភាសន៍រកព័ត៌មាន
-
សូមអាន ៖ការសម្ភាសន៍រកព័ត៌មានគឺជាឧបករណ៍បណ្តាញការងារដ៏មានឥទ្ធិពលមួយទៀត ។ ក្នុងការសម្ភាសន៍រកព័ត៌មាន អ្នកជួបមនុស្សដើម្បីទទួលបានដំបូន្មានអំពីការងាររបស់អ្នក ដើម្បីរៀនច្រើនថែមទៀតអំពីពួកគេ ឬ ដើម្បីធ្វើការភ្ជាប់ទំនាក់ទំនងមួយដ៏អស្ចារ្យ ។ វាដូចជាការសម្ភាសន៍ការងារមួយអញ្ចឹង ប៉ុន្តែវាមានសម្ពាធតិចសម្រាប់បុគ្គលទាំងសងខាងពីព្រោះវាមិនទាន់ក្លាយជាការងារមួយនៅឡើយ ។ តែបើសិនជាអ្នកធ្វើបានល្អគឺវាដូចជាអ្នកទើបតែបានឆ្លងកាត់ការសម្ភាសន៍ជម្រុះជុំដំបូងអញ្ចឹង ហើយអ្នកអាចត្រូវបានណែនាំឲ្យស្គាល់មនុស្សនិងឱកាសច្រើនទៀត ។ ការសម្ភាសន៍ទាំងនេះគឺជាមធ្យោបាយមួយដ៏ល្អបំផុតដើម្បីកសាងទំនាក់ទំនងបណ្តាញការងារ ។
ម៉ៃឃើលបានចែកចាយនូវបទពិសោធន៍ដូចខាងក្រោមពីរបៀបដែលការសម្ភាសន៍ប្រមូលព័ត៌មានបាននាំគាត់ឲ្យមានភាពជោគជ័យខ្លាំងនៅក្នុងការស្វែងរកការងារ និងអាជីពរបស់គាត់ ។
« កាលដែលខ្ញុំកំពុងតែស្វែងរកការងារធ្វើ ខ្ញុំបានរៀនថាតំណែងភាគច្រើនត្រូវបានបំពេញដោយគ្មានការផ្សព្វផ្សាយ ។ ខ្ញុំបានដឹងថា វាត្រូវតែមានឱកាសមួយនៅទីនោះសម្រាប់ខ្ញុំដែរ ។ ប្រសិនបើខ្ញុំអាចធ្វើនូវទំនាក់ទំនងត្រឹមត្រូវ ខ្ញុំមានទំនុកចិត្តថាខ្ញុំអាចធ្វើនូវចំណាប់អារម្មណ៍មួយដ៏ល្អ ។ មនុស្សមួយចំនួនមកពីការទំនាក់ទំនងផ្ទាល់របស់ខ្ញុំបានណែនាំឲ្យខ្ញុំស្គាល់មនុស្សផ្សេងដែលពួកគេស្គាល់កំពុងធ្វើការនៅក្នុងឧស្សាហកម្មដែលខ្ញុំបានចាប់អារម្មណ៍ ។ ខ្ញុំបានទាក់ទងទៅពួកគេតាមទូរស័ព្ទ អ៊ីម៉ែល ឬ ទៅជួបដោយផ្ទាល់ ។ ខ្ញុំបានពន្យល់ពីចំណាប់អារម្មណ៍របស់ខ្ញុំចំពោះឧស្សាហកម្ម ឬ ក្រុមហ៊ុន ហើយបានសួរប្រសិនបើខ្ញុំអាចសុំពេលជួបពួកគេបាន ១៥ នាទី ។ ពួកគេភាគច្រើនបានទទួលជួប !
« ខ្ញុំបានដឹងថាខ្ញុំត្រូវតែរៀបចំខ្លួនឲ្យរួចរាល់សម្រាប់ការសន្ទនាទាំងនេះ ហើយត្រៀមសំណួរមួយចំនួនផងដែរ ។ ខ្ញុំក៏ដឹងដែរថាការសន្ទនាទាំងនេះគឺជាការសម្ភាសន៍ជម្រុះ វាដូចជាការសម្ភាសន៍លើកទីមួយអញ្ចឹង ។ ពួកគេកំពុងតែធ្វើការវាយតម្លៃខ្ញុំមើលប្រសិនបើខ្ញុំអាចនិងល្អសម្រាប់ក្រុមហ៊ុនរបស់ពួកគេ ។ ប្រសិនបើពួកគេចូលចិត្តខ្ញុំ យើងនឹងជួបគ្នាម្តងទៀត ឬ ពួកគេនឹងណែនាំខ្ញុំទៅមនុស្សផ្សេងទៀត ។ ខ្ញុំបានចាប់ផ្តើមទទួលស្គាល់ថា ការសម្ភាសន៍រកព័ត៌មានបានផ្តល់ឱកាសឲ្យខ្ញុំនូវអំណាចដើម្បីបង្កើតនូវឱកាសជម្រុះដោយមិនបាច់រង់ចាំសម្រាប់ការសម្ភាសន៍ផ្លូវការនោះទេ ។ ការសម្ភាសន៍រកព័ត៌មានរបស់ខ្ញុំបានក្លាយទៅជាការសម្ភាសន៍ការងារពិត ទាំងអស់គឺសម្រាប់ការងារដែលមិនទាន់ដាក់ផ្សព្វផ្សាយទេ ។ ជាលទ្ធផល ក្នុងមួយសប្តាហ៍ខ្ញុំបានទទួលការផ្តល់ការងារឲ្យចំនួនបួន ! តាំងពីពេលនោះមក រាល់ការផ្សព្វផ្សាយ ឬ ការងារមួយដែលខ្ញុំបានទទួលគឺតាមរយៈបណ្តាញការងារនិងការសម្ភាសន៍រកព័ត៌មាន ។ »
ការសម្ភាសន៍រកព័ត៌មាន ៖ ការផ្តល់យោបល់សម្រាប់ភាពជោគជ័យ
-
សូម អាន ៖ចងចាំថា នៅពេលអ្នកចាប់ផ្តើមការសម្ភាសន៍រកព័ត៌មានមួយ បុគ្គលដែលអ្នកជួបជាមួយនោះគឺកំពុងតែជួយដល់អ្នក ។ នេះគឺជាយោបល់ខ្លះដើម្បីជួយអ្នកប្រើពេលវេលារបស់បុគ្គលនោះឲ្យបានល្អបំផុត និង ពេញដោយបទពិសោធន៍ល្អបំផុត ។ សូមប្តូរវេនគ្នាដោយម្នាក់ៗធ្វើការអាននូវយោបល់មួយឮៗពេលអ្នកផ្តាស់ប្តូរគ្នាក្នុងក្រុម ។
-
សូមប្រើសាច់រឿងមួយ ( សូមមើល ទំព័រ ១៩៨–២០០ ) ដើម្បីសួរសម្រាប់ការសម្ភាសន៍រកព័ត៌មានមួយ ។
-
សូមធ្វើការស្វែងយល់អំពីឧស្សាហកម្ម ឬ បុគ្គលរបស់ក្រុមហ៊ុនជាមុន ។
-
ធ្វើការរៀបចំសំណួរសមរម្យទុកជាមុន ។
-
ប្រសិនបើចាំបាច់ សូមធ្វើការទំនាក់ទំនងឲ្យបានច្រើនសម្រាប់សំណើមួយដើម្បីបាននូវការសម្ភាសន៍មួយ។
-
សូមកុំសួរលើសពី ១៥ ទៅ ៣០ នាទីនៃពេលវេលារបស់បុគ្គលម្នាក់ៗឡើយ ។
-
សូមកុំឲ្យលើសពីពេលដែលបានយល់ព្រមគ្នាឡើយ ។
-
សូមរៀបចំខ្លួនដើម្បីឆ្លើយចំពោះសំណួរដូចខាងក្រោម ៖
-
តើអ្នកអាចប្រាប់យើងបន្តិចអំពីខ្លួនអ្នកបានទេ ?
( សូមប្រើ ខ្ញុំក្នុង ៣០ វិនាទី របស់អ្នក ។ ) -
ហេតុអី្វបានជាអ្នកចាប់អារម្មណ៍ការងារនេះ ?
-
-
នៅពេលដែលការសន្ទនាកើនឡើង វាអាចជាការសមរម្យដើម្បីសួររកបុគ្គល ឬ ប្រភពការងារផ្សេងទៀត ។
-
ធ្វើការតាមដានជាទៀងទាត់ជាមួយនឹងការអរគុណ ។
-
ធ្វើតាមការតាំងចិត្តទាំងឡាយដែលអ្នកបានធ្វើ ។
-
ឯកសារជាលាយលក្ខណ៍អក្សរ
គំរូនៃប្រវត្តិរូបសង្ខេបដ៏ជោគជ័យ
-
ប្រមូលមូលិធិបានជាង ១០,០០០ ដុល្លា ជាប្រចាំឆ្នាំសម្រាប់ពេលប្រាំឆ្នាំតាមរយៈការរៀបចំកម្មវិធី ការទំនាក់ទំនង និង ការជ្រើសរើសអ្នកធ្វើការស្ម័គ្រចិត្ត ។ ( ម្តាយ )
-
ទទួលបាន ៣.៥ ពលប (ពិន្ទុល្អបង្គួរ)កាលរៀននៅអនុវិទ្យាល័យដោយធ្វើផែនការនិងចាត់ជាអាទិភាពចំពោះសកម្មភាពនិង កាតព្វកិច្ចនានាក្មុងអំឡុងពេលធ្វើការនិងការលេងកីឡាជាច្រើនក្នុងពេលតែមួយ ។ សិស្ស
-
សន្សំប្រាក់បានជាង ២០០,០០០ ដុល្លានៅក្នុងឆ្នាំទី១ជាមួយនិងការចាត់ចែងថវិកាសកម្ម និងកំណត់តម្លៃបានកាន់តែប្រសើរ ។ ( អ្នកគ្រប់គ្រងពាណិជ្ជកម្ម )
-
សម្រេចបាន៩៩ភាគរយខាងគុណភាព លើការផ្សារដែកដ៏ស្មុគស្មាញរាប់ពាន់ ប្រៀបធៀបជាមួយគុណភាពរបស់ក្រុមហ៊ុនជាមធ្យមចំនួន ៩២ ភាគរយ ។ ( ជាងផ្សារដែក )
គន្លឹះក្នុងការសរសេរប្រវត្តិរូបសង្ខេប
-
សរសេរឲ្យត្រូវតាមតម្រូវការរបស់និយោជក ។ និយោជកភាគច្រើនចំណាយពេលតិចជាង ១០ វិនាទីក្នុងការពិនិត្យមើលប្រវត្តិរូបសង្ខេបរបស់អ្នក ដូច្នេះអ្នកត្រូវធ្វើឲ្យវាមានភាពងាយស្រួលសម្រាប់ពួកគេឃើញថាអ្នកគឺជាមនុស្សដែលសក្តិសម ។
-
បញ្ចូលព័ត៌មានសំខាន់នៅផ្នែកខាងលើខាងឆ្វេងនៃប្រវត្តិរូបសង្ខេបរបស់អ្នក ។ នៅពេលនិយោជកមើលប្រវត្តិរូបសង្ខេបរបស់អ្នក ដំបូងពួកគេមើលទៅផ្នែកខាងលើខាងឆ្វេង ដូច្នេះអ្នកត្រូវដាក់ព័ត៌មានដែលសំខាន់នៅទីនោះ ។
-
សូមដាក់ជាចំណុច មិនមែនជាវគ្គទេ ។ ធ្វើវាឲ្យមានលក្ខណៈងាយស្រួលសម្រាប់និយោជកដើម្បីឃើញព័ត៌មានរបស់អ្នក ។
-
ប្រើទម្រង់ដែលងាយស្រួលដើម្បីមើល ។ រៀបចំប្រវត្តិរូបសង្ខេបការងាររបស់អ្នកជាម៉ូតកាំជណ្តើរ រួមជាមួយប្រភេទព័ត៌មានដែលមានលំដាប់លំដោយ ដើម្បីឲ្យនិយោជកអាចឃើញនិងយល់នូវមាតិការបស់អ្នក ។
-
កុំប្រើគំរូប្រវត្តិរូបសង្ខេប ។ កម្មវិធីកុំព្យូទ័រដែលនិយោជកប្រើដើម្បីស្កេនមើលប្រវត្តិរូបសង្ខេបការងារត្រូវបានហៅថា ប្រព័ន្ធតាមដានពាក្យស្នើសុំធ្វើការ ( អេ ធី អេស ) មិនអាចអានប្រវត្តិរូបសង្ខេបការងារគំរូបានទេ ហើយគំរូប្រវត្តិរូបការងារ គឺមិនល្អដូចប្រវត្តិរូបសង្ខេបការងារដែលរៀបរៀងដោយខ្លួនឯងទេ ។
-
កុំប្រើចក្ខុវិស័យ ពួកវាគឺជាអ្វីដែលហួសសម័យ ហើយអ្នកអាចត្រូវបានជម្រុះចោលដោយសារតែបរាជ័យក្នុងការធ្វើឲ្យជីវប្រវត្តិការងារមានបច្ចុប្បន្នភាព ។
-
សូមបញ្ចូលសេចក្តីសង្ខេបឲ្យត្រូវនិងតម្រូវការរបស់និយោជក ។ សូមប្រើមួយភាគបីទៅមួយភាគបួននៃផ្នែកខាងលើទំព័រដើម្បីសរសេរសេចក្តីសង្ខេបដ៏សាមញ្ញមួយដែលរួមបញ្ចូលនូវចំណងជើង សេចក្តីសង្ខេប និងពាក្យគន្លឹះសំខាន់ៗ ។
-
សូមប្រើពាក្យគន្លឹះមកពីបរិយាយការងារ ។ ពាក្យគន្លឹះទាំងឡាយទាក់ទាញយកចំណាប់អារម្មណ៍របស់និយោជកហើយកម្មវិធី អេធីអេស ត្រូវបានរៀបចំឡើងដើម្បីស្វែងរកពួកវា ។
-
សូមពិពណ៌នាសមទ្ធិផលរបស់អ្នកដោយប្រើគំរូជីវប្រវត្តិការងារនៃសេចក្តីថ្លែងការណ៍ដ៏មានអនុភាព ។ សេចក្តីថ្លែងការណ៍ដ៏មានអនុភាពទាំងនេះគួររួមបញ្ចូលនូវសេចក្តីលម្អិតជាមួយតួលេខ ភាគរយ ចំនួនជាលុយដុល្លា ជាដើម ។
-
ផ្ដល់ជាមតិការ ។ ដោយផ្តល់ការប្រៀបធៀបមួយ ឬ ប្រវត្តិបន្តិចបន្តួចពីស្ថានភាពមួយ អ្នករៀបចំញែកខ្លួនឯងចេញពីមិត្តភក្តិរបស់អ្នក ។
-
ដាក់បញ្ចូលបទពិសោធន៍ការអប់រំទាំងអស់ បើទោះបីជាអ្នកកំពុងនៅសិក្សានៅឡើយក្តី ។ សូមធ្វើឲ្យប្រាកដថាអ្នកបានកត់ចំណាំថាអ្នកកំពុងនៅសិក្សានៅឡើយ ឬបញ្ចាក់ពីកាលបរិច្ឆេទនៃការបញ្ចប់ការសិក្សានៅពេលខាងមុខ ។
-
សូមរក្សាជីវប្រវត្តិការងាររបស់អ្នកឲ្យមានសណ្តាប់ធ្នាប់ ។ សូមប្រើចំណងជើងវគ្គ ទម្រង់ ដូចគ្នា និងទុកចន្លោះពណ៌សល្អ ។
-
សូមប្រាកដថាគ្មានកំហុសក្នុងការប្រកបពាក្យ ឬ វេយ្យាករណ៍ឡើយ ។ កំហុសទាំងនេះនឹងនាំឲ្យអ្នកត្រូវបានជម្រុះយ៉ាងឆាប់រហ័ស ។
-
សូមប្រើទម្រង់អក្សរដែលសាមញ្ញ សូមប្រើទម្រង់អក្សរ traditional serif ឬ sans serif ។
-
កុំប្រើទំហំអក្សរតូចជាងលេខ ១១ ឡើយ ។ អ្នកចង់ឲ្យជីវប្រវត្តិការងាររបស់អ្នកមានភាពងាយស្រួលអានកាន់តែច្រើនតាមដែលអាចសម្រាប់និយោជក ។
-
សូមរក្សាជីវប្រវត្តិការងាររបស់អ្នកត្រឹមតែមួយទំព័រ ។ សូមប្រើតែមួយទំព័របានហើយ លុះត្រាតែអ្នកមានបទពិសោធន៍ជំនាញយ៉ាងហោចណាស់ប្រាំពីរឆ្នាំ ។
-
ប្រើចំណងជើងដូចគ្នាទាំងអស់សម្រាប់ឯកសានានានៃអាជីពរបស់អ្នក ។ ចំណងជើងគឺជាផ្នែកនៃជីវប្រវត្តិការងាររបស់អ្នកដែលមាននូវឈ្មោះ និងព័ត៌មានសម្រាប់ទំនាក់ទំនង ។
-
សូមកុំបញ្ចូលឈ្មោះអ្នកធានាទៅក្នុងជីវប្រវត្តិការងាររបស់អ្នក ។ និយោជកសន្មតថាអ្នកមានអ្នកធានា ហើយប្រសិនបើគាត់ចង់បាន ពួកគាត់នឹងសួររកអ្នកធានាហើយ ។
-
បម្លែងប្រវត្តិរូបសង្ខេបការងាររបស់អ្នកទៅជាឯកសាPDF ប្រសិនបើអ្នកផ្ញើ ឬ បញ្ជូនជីវប្រវត្តិការងារតាមប្រព័ន្ធអេឡិចត្រូនិច សូមប្តូរវាទៅជាឯកសា PDF មួយ ។ ប្រសិនបើអ្នកមិនបានធ្វើដូចនោះទេ វានឹងជាការប្រថុយប្រថានដែលថាកម្មវិធីរបស់និយោជកមិនអាចបើក ឬ មើលឃើញវាច្បាស់ត្រឹមត្រូវទេ ។ នោះអាចចេញជាលទ្ធផលខូចខាតដល់ទម្រង់ដើម ហើយនិយោជកមិនអាចអានជីវប្រវត្តិការងាររបស់អ្នកបាន ។
-
ប្រើកុំព្យូទ័រដើម្បីជួយ ។ សូមស្វែងរកមិត្តភក្តិ គ្រួសារ ធនធាននានាក្នុងសហគមន៍ ឬឧបករណ៍ផ្សេងៗទៀតតាមអ៊ិនធើណែត ដើម្បីជួយអ្នកបង្កើតឯកសាដ៏ល្អមើលមួយ ។
គន្លឹះក្នុងការធ្វើលិខិតអមជីវប្រវត្តិការងារ
-
សូរសរសេរវាឲ្យចំទៅនិងក្រុមហ៊ុន អង្គការ ឬ ឱកាសការងារ ។
-
សូមប្រើសេចក្តីថ្លែងការណ៍ដ៏មានអនុភាពដើម្បីចាប់យកចំណាប់អារម្មណ៍របស់អ្នកអានហើយញែកខ្លួនអ្នកចេញ ។ នៅក្នុងលិខិតអមប្រវត្តិរូបសង្ខេបការងាររបស់អ្នក សូមធ្វើឲ្យរចនាបថនៃការសរសេររបស់អ្នកមានភាពសាមញ្ញ និង ចំគោលដៅ ។
-
ទុកវាឲ្យខ្លី ។ ជាទូទៅ លិខិតអមប្រវត្តិរូបសង្ខេបការងារមិនគួរច្រើនជាងបីវគ្គទេ ហើយមិនគួរឲ្យច្រើនជាងកន្លះទំព័រដែរ ។
-
ស្នើសុំការសម្ភាសន៍មួយ។
-
ប្រើចំណងជើងដូចគ្នាទាំងអស់សម្រាប់ឯកសានានានៃអាជីពរបស់អ្នក ។ ចំណងជើងគឺជាផ្នែកនៃជីវប្រវត្តិការងាររបស់អ្នកដែលមាននូវឈ្មោះ និងព័ត៌មានសម្រាប់ទំនាក់ទំនង ។
គន្លឹះសម្រាប់ដាក់ពាក្យស្នើសុំការងារ
-
សូមសរសេរឲ្យត្រូវទៅនឹងការងារ ។
-
សូមប្រើសមទ្ធិផលទាំងឡាយដើម្បីពិពណ៌នានូវបទពិសោធន៍ការងាររបស់អ្នក ។
-
សូមបំពេញព័ត៌មានដែលបានស្នើសុំទាំងអស់ហើយឲ្យត្រឹមត្រូវបំផុត ។
-
សូមប្រាកដថាគ្មានកំហុសក្នុងការប្រកបពាក្យ ឬ វេយ្យាករណ៍ឡើយ ។
-
សូមធ្វើការកំណត់ពាក្យគន្លឹះហើយប្រើពួកវានៅក្នុងពាក្យសើ្នសុំ ។
ប្រវត្តិរូបសង្ខេបរៀបតាមកាលវេលា
ប្រវត្តិរូបសង្ខេបរៀបតាមកាលវេលា កត់ត្រានូវបទពិសោធន៍ការងាររបស់អ្នកតាមកាលវេលាដោយចាប់ផ្តើមជាមួយនិងតំណែងដែលថ្មីបំផុត ។
ទម្រង់បែបនេះអនុញ្ញាតឲ្យអ្នកបង្ហាញប្រវត្តិការងាររបស់អ្នកទាំងស្រុង ប៉ុន្តែវាមិនអាចមានប្រសិទ្ធិភាពក្នុងការបង្ហាញថាអ្នកជាបុគ្គលដែលសក្តិសមបំផុតសម្រាប់តំណែងដែលអ្នកបានដាក់ពាក្យនោះទេ ។
ប្រវត្តិរូបសង្ខេបដែលមានប្រយោជន៍
ប្រវត្តិរូបសង្ខេបដែលមានប្រយោជន៍កត់ត្រានូវជំនាញ និងបទពិសោធន៍ដ៏ចាំបាច់ទាំងឡាយ ។ ទម្រង់នេះអនុញ្ញាតឲ្យអ្នកយកចំណុចសំខាន់ពីរបៀបដែលអ្នកជាមនុស្សដែលសក្តិសមបំផុតសម្រាប់តំណែងដែលអ្នកដាក់ពាក្យសុំ ។
ការបញ្ចូលគ្នានៃប្រវត្តិរូបសង្ខេប
ការបញ្ចូលគ្នានៃប្រវត្តិរូបសង្ខេបការងារកត់ត្រានូវជំនាញ បទពិសោធន៍ និងប្រវត្តិការងាររបស់អ្នក ។ ទម្រង់បែបនេះអនុញ្ញាតឲ្យអ្នកគូសចំណាំពីរបៀបដែលថាអ្នកជាបុគ្គលដែលសក្តិសមបំផុតសម្រាប់ការងារដែលអ្នកកំពុងតែដាក់ពាក្យស្នើសុំការងារខណៈពេលដែលនៅតែផ្តល់ប្រវត្តិការងារមួយ ។
ទំព័រទី ២នៅទំព័របន្ទាប់ ។
គំរូលិខិតអមប្រវត្តិរូបសង្ខេបការងារទី ១
គំរូលិខិតអមជីវប្រវត្តិការងារទី ២
គំរូលិខិតអមប្រវត្តិរូបសង្ខេបការងារទី ៣
ការបង្វែរចំណុចអវិជ្ជមានទៅជាវិជ្ជមាន
អវិជ្ជមានដែលអាចធ្វើបាន |
កង្វល់ពិតប្រាកដរបស់និយោជកអាចជា |
---|---|
មានសមត្ថភាពហួស |
ចង់បានប្រាក់ខែខ្ពស់ នឹងប្តូរចេញទៅកាន់តំណែងមួយផ្សេងទៀតលឿន |
នៅមានភាពខ្វះចន្លោះក្នុងប្រវត្តិការងារ |
ប្រហែលជាមិនអាចទុកចិត្តបាន នឹងមិននៅធ្វើការបានយូរ |
គ្មានបទពិសោធន៍ការងារផ្ទាល់ |
ការបំពាក់បំប៉នអាចត្រូវចំណាយថវិកាច្រើនហើយយូរ ។ មិនមានសមត្ថភាពធ្វើកិច្ចការ |
អ្នកធ្វើការវ័យក្មេង |
ខ្វះភាពចាស់ទុំ ខ្វះបទពិសោធន៍ |
អ្នកធ្វើការវ័យចំណាស់ |
ជំនាញហួសសម័យ អាចចាកចេញពីការងារឆាប់ |
ខ្វះបទពិសោធន៍ការងារ |
លទ្ធភាពដើម្បីរៀន ការសម្របតាមការងារ ក្រមសីលធម៌ការងារ |
ខ្វះបរិញ្ញាប័ត្រ ឬ លិខិតបញ្ជាក់ការសិក្សាផ្សេងៗ |
មិនមានចំណេះដឹងគ្រប់គ្រាន់ដើម្បីធ្វើការ អាចត្រូវការបំពាក់បំប៉ន |
ធ្វើការងារច្រើនមុខក្នុងពេលខ្លីមួយ |
អាចចាកចេញពីការងារឆាប់ ខ្វះការតាំងចិត្ត |
ត្រូវបានបណ្តេញចេញ ឬ បញ្ឈប់ពីការងារមុន |
មិនចុះសម្រុងជាមួយអ្នកដទៃ ក្រមសីលធម៌ការងារខ្សោយ |
បច្ចុប្បន្នមិនមានការងារធ្វើ |
ជំនាញហួសសម័យ ការសម្របតាមការងារ អាចត្រូវការការបំពាក់បំប៉ន |
ប្រវត្តិឧក្រិដ្ឋកម្ម |
មិនអាចទុកចិត្តបាន |
បន្តទៅកាន់ទំព័របន្ទាប់ ។
នេះគឺជាគំរូសម្ភាសន៍ខ្លះដែលអ្នកនឹងចង់បង្វែរចំណុចអវិជ្ជមានទៅជាវិជ្ជមាន ។
-
ហេតុអ្វីបានជាអ្នកចាកចេញពីការងារពីមុនរបស់អ្នក ?
-
តើអ្វីទៅជាការបរាជ័យដ៏ធំបំផុតក្នុងការងាររបស់អ្នក ហើយតើអ្នកបានរៀនអ្វីខ្លះពីវា ?
-
តើភាពខ្សោយបំផុតរបស់អ្នកជាអ្វី ?
-
ប្រាប់ខ្ញុំអំពីពេលមួយដែលអ្នកមិនយល់ស្របជាមួយចៅហ្វាយរបស់អ្នក ។
-
ប្រាប់ខ្ញុំអំពីពេលមួយដែលអ្នកមានការលំបាកក្នុងការធ្វើការជាមួយអតិថិជន ឬក៏អ្នករួមការងារម្នាក់ ។
ចចារប្រកបដោយប្រសិទ្ធិភាព
អ្នកត្រូវឆ្លើយសំណួរបីបួនពីខ្លួនឯងមុននឹងចូលទៅដល់ការចចារការងារ ។ បញ្ជីខាងក្រោមអាចជាជំនួយដ៏មានប្រយោជន៍ ។
-
តើសំណងអប្បបរមាកម្រិតណាដែលអ្នកអាចទទួលយកបាន ?
-
តើឧស្សាហកម្មនេះជាទូទៅចំណាយអ្វីខ្លះសម្រាប់ជំនាញរបស់អ្នក ?
-
តើអត្ថប្រយោជន៍ការងារអ្វីខ្លះដែលសំខាន់បំផុតចំពោះអ្នក ?
-
ការថែទាំសុខភាព
-
ច្បាប់ការចូលនិវត្តន៍
-
ច្បាប់ឈឺ
-
ច្បាប់សម្រាកពេលវិស្សមកាល
-
ប្រាក់រង្វាន់
-
-
តើអ្នកមានអារម្មណ៍យ៉ាងណាអំពីការធ្វើដំណើរមកធ្វើការ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាអំពីកាលវិភាគការងារ ?
ប្រមើលមើលផ្នែកខ្លះដែលអាចនឹងមានបញ្ហាហើយបន្ទាប់មកសូមរកនូវវិធីមួយចំនួនដើម្បីដោះស្រាយបញ្ហាទាំងនោះ ។