ពិចារណា—ម៉ោងជាអតិបរមា ៖ ៥ នាទី
សូមគិតរៀងៗខ្លួនអំពីអ្វីដែលអ្នកបានរៀននាថ្ងៃនេះ ហើយពិចារណាអំពីអ្វីដែលព្រះអម្ចាស់នឹងឲ្យអ្នកធ្វើ ។ សូមអានបទគម្ពីរ ឬពាក្យដកស្រង់ខាងក្រោមនេះ ហើយសរសេរចម្លើយចំពោះសំណួរទាំងឡាយ ។
« ដ្បិតផែនដីបានពោរពេញ ហើយមានបរិបូរគ្រប់គ្រាន់ និងនៅសល់ទៀតផង មែនហើយ យើងបានរៀបចំគ្រប់ទាំងអស់ ហើយបានប្រទានដល់កូនចៅមនុស្សឲ្យធ្វើជាភ្នាក់ងារដល់ខ្លួន » ( គ. និង ស. ១០៤:១៧ ) ។
តើមានអ្វីខ្លះដ៏មានអត្ថន័យបំផុតដែលខ្ញុំបានរៀននៅថ្ងៃនេះ ?
ជាលទ្ធផលនៃអ្វីដែលខ្ញុំបានរៀននៅថ្ងៃនេះ តើខ្ញុំនឹងធ្វើអ្វីខ្លះ ?