ធនធាននានា
ចូស្ហធ្វើការងារដោយឆ្លាតវៃ
ថ្ងៃចន្ទ
កាលពីយប់មិញ មិត្តភ័ក្ររបស់ចូស្ហបានប្រាប់អំពី សិនត្រលកុំព្យូទ័រ ជាក្រុមហ៊ុនមួយដែលផ្តោតលើការផ្តល់ជំនួយខាងកុំព្យូទ័រ ។ ស្តាប់មើលទៅគួរឲ្យចាប់អារម្មណ៍ ដូច្នេះចូស្ហសម្រេចចិត្តដើម្បីពិនិត្យមើល ។
នៅលើគេហទំព័ររបស់ក្រុមហ៊ុនមានប្រកាសការងារពីរ—អ្នកបច្ចេកទេសកុំព្យូទ័រ ១ នាក់ និង តំណាងផ្នែកគាំទ្រអតិថិជន ២ នាក់ ។ ការងារទាំងពីរហ្នឹងមើលទៅសក្តិសមនិងចូស្ហណាស់ ។ ចូស្ហរៀបចំប្រវត្តិរូបសង្ខេបបស់គាត់ឲ្យត្រូវតាមតំណែងនីមួយៗ ហើយដាក់ពាក្យសុំទៅតំណែងទាំងពីរតែម្តង ។
អ្នកស្វែងរកការងារភាគច្រើននឹងឈប់ត្រឹមនោះ ហើយរង់ចាំឲ្យគេទូរស័ព្ទមក ។ ប៉ុន្តែចូស្ហដឹងថាគាត់នឹងមានឱកាសល្អជាងក្នុងការទទួលបាននូវការងារប្រសិនបើគាត់អាចនិយាយជាមួយប្រធានអ្នកជ្រើសរើសបុគ្គិល ។
ត្រឡប់ទៅគេហទំព័រវិញ ចូស្ហស្រាវជ្រាវមើលបញ្ជីឈ្មោះសម្រាប់អ្នកដែលអាចមានឥទ្ធិពលសម្រេចចិត្តក្នុងការរើសបុគ្គលិក ។ នៅទីបំផុត គាត់រកឃើញឈ្មោះបីនាក់ ។
ដោយដឹងថាការណែនាំឲ្យតាមរយៈអ្នកស្គាល់មានប្រសិទ្ធិភាពជាង នោះចូស្ហបានជួបជាមួយគ្រូរបស់គាត់ពីរនាក់បន្ទាប់ពីម៉ោងរៀនដើម្បីស៊ើបមើលប្រសិនបើពួកគាត់មានស្គាល់នរណាម្នាក់ដែលកំពុងតែធ្វើការនៅក្រុមហ៊ុននោះដែរទេ ។ ពួកគាត់បានណែនាំគាត់ឲ្យទាក់ទង អាលីស ភែតថុន ដែលជាលេខានៅក្នុងនាយកដ្ឋានដែលកំពុងតែជ្រើសរើសបុគ្គលិកសម្រាប់តំណែងទាំងពីរនោះតែម្តង ។
ចូស្ហបានរៀនច្រើនថែមទៀតអំពី អាលីស ពីគ្រូរបស់គាត់ ប៉ុន្តែដើម្បីរៀបចំឲ្យបានកាន់តែល្អ គាត់ក៏បានពិនិត្យមើលប្រវត្តិវិជ្ជាជីវៈរបស់នាងនៅលើបណ្តាញសង្គមផងដែរ ។ បន្ទាប់មកគាត់បានទូរស័ព្ទទៅនាង ចែកចាយ ខ្ញុំក្នុង ៣០ វិនាទី របស់គាត់ ហើយសួររកនរណាដែលគាត់គួរទាក់ទងអំពីតំណែងទាំងពីរដែលគាត់បានដាក់ពាក្យសុំ ។ អាលីស ណែនាំគាត់ទៅប្រធានគ្រប់គ្រងដែលជ្រើសរើសបុគ្គលិកផ្ទាល់តែម្តង—វិលល្លាម ស្ទីវ៉ែនសុន—ជាម្នាក់ក្នុងចំណោមបីនាក់ដែលគាត់បានរកឃើញក្នុងគេហទំព័រមុនហ្នឹង ។
ចូស្ហ ចំណាយពេលដែលនៅសល់នៃថ្ងៃរបស់គាត់ស្វែងរកឱកាសការងារដទៃទៀត ។
មានបន្តនៅទំព័របន្ទាប់ ។
ថ្ងៃអង្គារ
ចូស្ហ ចាប់ផ្តើមការខំប្រឹងប្រែងស្វែងរកការងាររបស់គាត់ដោយពិនិត្យមើលប្រវត្តិវិជ្ជាជីវៈរបស់ វិលល្លាម ស្ទីវ៉ែនសុន ។ បន្ទាប់មកគាត់បានទូរស័ព្ទ ចែកចាយ ខ្ញុំក្នុង ៣០ វិនាទី របស់គាត់ ហើយធ្វើការបញ្ជក់ថាពាក្យដាក់សុំរបស់គាត់ត្រូវបានទទួល ។ បន្ទាប់ពីការរៀនបន្ថែមទៀតអំពីការងារនោះ ចូស្ហសុំដាក់ស្នើរជីវប្រវត្តិការងារដែលបានធ្វើបច្ចុប្បភាពម្តងទៀងទៅវិលល្លាមដោយផ្ទាល់ ។ ចូស្ហក៏បានដឹងពីវិលល្លាមផងដែរថា សារ៉ា ចនសុន គឺជាប្រធានគ្រប់គ្រងក្នុងការជ្រើសរើសបុគ្គលិកសម្រាប់តំណែងមួយទៀត ។
ចូស្ហបានធ្វើតាមដំណើរការដូចគ្នាម្តងទៀតជាមួយសារ៉ា ។ ដោយដឹងថាប្រហែលជាមាននូវតំណែងផ្សេងទៀតដែលមិនធ្វើការផ្សព្វផ្សាយ ចូស្ហសួរអំពីសេចក្តីត្រូវការផ្សេងទៀតរបស់ក្រុមហ៊ុន ។ សារ៉ា ប្រាប់ចូស្ហអំពីតំណែងចំនួនពីរបន្ថែមទៀត ។
បន្ទាប់ពីទូរស័ព្ទចប់ ចូស្ហធ្វើបច្ចុប្បភាពលើជីវប្រវត្តិការងារទាំងពីរ ហើយផ្ញើពួកវាទៅ វិលល្លាម និងសារ៉ា ។ គាត់ក៏បានសរសេរ និងផ្ញើសារថ្លែងអំណរគុណទៅ អាលីស វិលល្លាម និងសារ៉ាផងដែរ ។
បន្ទាប់មក ចូស្ហបានចំណាយពេលដែលនៅសល់សម្រាប់ថ្ងៃនោះដើម្បីបន្តស្វែងរកឱកាសការងារដទៃទៀត ។
សូមត្រឡប់ទៅ ទំព័រ ១៥៦ វិញ ។
ធនធាននានា ( មនុស្ស ទីកន្លែង ឬវត្ថុនានា ) |
ទំនាក់ទំនង ( ទំនាក់ទំនងការងារ ) |
ទំនាក់ទំនងដោយផ្ទាល់ |
---|---|---|
|
|
|
ចំនួនសរុប ៖ ១៩ |
ចំនួនសរុប ៖ ១៣ |
ចំនួនសរុប ៖ ២ |
រ៉ាហ្វេអេល ៖ ការងារក្នុង ៦ ថ្ងៃ !
ចូរអានពីរបៀបដែល រ៉ាហ្វេអេល បានពន្លឿនការស្វែងរកការងាររបស់គាត់តាមរយៈផែនការប្រចាំថ្ងៃមួយនៃធនធាន ការទំនាក់ទំនង និងការប្រជុំដោយផ្ទាល់មួយទល់មួយ ។
« ខ្ញុំបានអត់មានការងារធ្វើអស់រយៈពេលប្រាំពីរខែ ។ បន្ទាប់មកខ្ញុំបានឮអំពីកម្មវិធីថ្មីដែលសាសនាចក្របានរៀបចំឡើង ។ ខ្ញុំពិតជាត្រូវការការងារដើម្បីក្លាយជាខ្លួនទីពឹងខ្លួន ដូច្នេះខ្ញុំបានចូលរួមក្នុងកម្មវិធីដោយសេចក្តីជំនឿ ។ នៅពេលខ្ញុំបានឮអំពី ១៥-១០-២ ខ្ញុំមានភាពភ័យខ្លាច ។ វាហាក់ដូចជាមានការងារច្រើនណាស់ដែលត្រូវធ្វើ ។ ខ្ញុំបានគិតអំពីវា ហើយបានអធិស្ឋានថាព្រះវបិតាសួគ៌នឹងជួយខ្ញុំ ។ ដូច្នេះខ្ញុំបានសម្រេចចិត្តដើម្បីខំប្រឹងធ្វើយ៉ាងអស់ពីសមត្ថភាពរបស់ខ្ញុំ ហើយសាកល្បងវា ។
« ថ្ងៃបន្ទាប់ ខ្ញុំបានចាប់ផ្តើមជាមួយនិងធនធាននានាដូចជា ប្រព័ន្ធអ៊ីនធើណែត ឬ ការសែត ។ បន្ទាប់មក ខ្ញុំបានធ្វើការទំនាក់ទំនង ។ ខ្ញុំបាននិយាយជាមួយមិត្តភ័ក្រទាំងឡាយដែលខ្ញុំស្គាល់ ខ្ញុំបានឆែកជាមួយមិត្តភ័ក្រមួយចំនួនមកពីព្រះវិហារ ហើយបន្ទាប់មកជាមួយមនុស្សមួយចំនួនដែលកំពុងតែធ្វើការផ្នែកពណិជ្ជកម្ម ។ គ្រាន់តែក្នុងរយៈពេលខ្លីនៃសប្តាហ៍នោះ ខ្ញុំអាចស្វែងរកបានធនធាននានាចំនួន ៧៥ ធ្វើការទំនាក់ទំនងបាន ៥០នាក់ ហើយបានទទួលការសម្ភាសន៍ចំនួនប្រាំមួយ ។ ខ្ញុំបានរៀនអំពី ខ្ញុំក្នុង ៣០ វិនាទីរបស់ខ្ញុំ ហើយបានប្រើវានៅរាល់ការទំនាក់ទំនងដែលខ្ញុំបានធ្វើ ។ ខ្ញុំបានរៀនអំពី សេចក្តីថ្លែងការណ៍ដ៏មានអនុភាព ហើយបានប្រើពួកវាក្នុងការទំនាក់ទំនង និងការ សម្ភាសន៍ទាំងឡាយរបស់ខ្ញុំ ។ ខ្ញុំអាចរកបានការងារមួយក្នុងរយៈពេលតែប្រាំមួយថ្ងៃប៉ុណ្ណោះ !
« វាពិតជាអព្ភូតហេតុមួយ ។ បទពិសោធន៍នេះបានកសាងសេចក្តីជំនឿរបស់ខ្ញុំក្នុងព្រះវរបិតាសួគ៌ ។ សេចក្តីជំនឿរបស់ខ្ញុំត្រូវបានពង្រឹង ។ ខ្ញុំដឹងថាទ្រង់មិនដែលទុកខ្ញុំចោលទេនៅពេលដែលខ្ញុំបានអនុវត្តនូវអ្វីដែលខ្ញុំបានរៀន ។ ខ្ញុំបានទទួលអារម្មណ៍ដូច្នេះចំពោះទំនាក់ទំនងដែលខ្ញុំបានធ្វើ ។ ខ្ញុំបានទទួលអារម្មណ៍ដូច្នេះចំពោះមនុស្សដែលខ្ញុំបាននិយាយជាមួយ ។ ខ្ញុំដឹងថាព្រះវរបិតាសួគ៌នៅខាងខ្ញុំ។ នេះបានធ្វើឲ្យគ្រួសាររបស់ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ។ ភរិយារបស់ខ្ញុំរីករាយខ្លាំងណាស់ ។ ក្នុងពេលនោះដែរ គាត់មានអារម្មណ៍នៃភាពសុខសាន្តដោយសារយើងបានក្លាយជាភាពខ្លួនទីពឹងខ្លួន ។ ឥឡូវ ខ្ញុំអាចផ្គត់ផ្គង់ដល់ផ្ទះ និងកូនៗរបស់យើង » ។
សូមត្រឡប់ទៅ ទំព័រ ១៥៩ វិញ ។