រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
-
សូមអាន ៖ការស្វែងរកការងារដ៏ជោគជ័យមួយគឺត្រូវធ្វើតាមរូបមន្តដ៏សាមញ្ញខាងក្រោម ៖
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
ជំនាញការសម្ភាសន៍ជួយអ្នកធ្វើការដោយឆ្លាតវៃជាង ។ ពីព្រោះការសម្ភាសន៍គឺសំខាន់ខ្លាំងណាស់ យើងនឹងចំណាយជំពូកបីបន្ទាប់រៀន និងអនុវត្តជំនាញនានានៃការសម្ភាសន៍ ។
-
សូមអាន ៖ដំណឹងល្អច្រើន ។ ជូលីមកពីក្រុមហ៊ុនផ្នែកទីផ្សារ អេប៊ីស៊ី បានទូរស័ព្ទមក ចូស្ហ បន្ទាប់ពីនាងបានទទួលប្រវត្តិរូបសង្ខេប និងសំបុត្រអមប្រវត្តិរូបសង្ខេបរបស់គាត់ ។ នាងបានធ្វើការណាត់សម្ភាសន៍ជាមួយគាត់ក្នុងរយៈពេលពីរថ្ងៃខាងមុខ សម្រាប់ការងារជា អ្នកផ្តល់ជំនួយខាងបច្ចេកទេស ។ ចូស្ហតែងតែមានភាពភិតភ័យអំឡុងការសម្ភាសន៍ការងារ និងមានការព្រួយបារម្ភអំពីសំណួរអ្វីដែលជូលីអាចនឹងសួរគាត់ ។ គាត់បានប្រាកដក្នុងចិត្តថា គាត់ធ្វើមិនបានល្អទេកាលពីការសម្ភាសន៍ចំនួនពីរដងលើកមុន ប៉ុន្តែគាត់ក៏មិនដឹងប្រាកដថាតើមានអ្វីខ្លះដែលគាត់អាចធ្វើឲ្យបានប្រសើរនោះដែរ ។ ចូស្ហចង់រៀបចំខ្លួនឲ្យបានស្រួលបួល។
-
ពិភាក្សា ៖តើអ្នកអាចប្រដូចទៅចូស្ហតាមរបៀបណា ?
-
សូមមើល ៖« The Interview » មាននៅលើគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១០៩ ) ។
-
សូមអាន ៖ការសម្ភាសន៍គឺជាជំហានចុងក្រោយមួយនៃការទទួលការងារមួយ ។ គោលបំណងនៃការសម្ភាសន៍គឺដើម្បីទទួលបានការងារមួយ ។ ព្រះអម្ចាស់បានសន្យាថា « ប្រសិនបើជាអ្នករាល់គ្នា បានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ » ( គ.និងស. ៣៨:៣០ ) ។ ប្រសិនបើអ្នករៀបចំបានល្អ អ្នកអាចជំនួសការភ័យខ្លាចជាមួយនិងទំនុកចិត្តវិញ។
នៅក្នុងជំពូកនេះ អ្នកនឹងរៀនធ្វើការដោយឆ្លាតវៃដោយការអភិវឌ្ឍជំនាញការសម្ភាសន៍ដូចខាងក្រោម ៖
-
ការរៀបចំមុនការសម្ភាសន៍ ។
-
បើកការសម្ភាសន៍ប្រកបដោយប្រសិទ្ធិភាព
-
ប្រើ ខ្ញុំក្នុង ៣០ វិនាទី របស់អ្នក ។
-
ប្រើសេចក្ដីថ្លែងការណ៍ដ៏មានអនុភាព ។
១. ការរៀបចំមុនការសម្ភាសន៍
-
សូមអាន ៖តើវាមិនជាការល្អទេអីដើម្បីដឹងថាសំណួរអ្វីនឹងត្រូវសួរទៅអ្នកក្នុងការសម្ភាសន៍នោះ ?
អ្នកអាច ។
អ្នកសម្ភាសន៍ភាគច្រើននឹងសួរនូវសំណួរបទសម្ភាសន៍ទូទៅទាំងឡាយបញ្ចូលគ្នា និងសំណួរជាក់លាក់ទាក់ទងនិងការងារ ។ អ្នកដឹងរួចហើយនូវរបៀបដើម្បីធ្វើការកត់សម្គាល់នូវតម្រូវការរបស់និយោជក ដូច្នេះអ្នកអាចប្រើជំនាញនោះដើម្បីគិតមើលនូវអ្វីដែលនិយោជកនឹងប្រហែលជាសួរអ្នក ។ ឧទាហរណ៍ ចូស្ហដឹងយ៉ាងប្រាកដថា គាត់នឹងត្រូវបានសួរអំពី សេវាកម្មអតិថិជន ការដោះស្រាយបញ្ហា និងកិច្ចការនានាទាក់ទងនឹងបចេ្ចកទេសក្នុងល័ក្ខខ័ណ្ឌសាមញ្ញ ។
២. បើកការសម្ភាសន៍ប្រកបដោយប្រសិទ្ធិភាព
-
សូមអាន ៖នៅពេលអ្នកចាប់ផ្តើមការសម្ភាសន៍ មាននូវកិច្ចការសាមញ្ញមួយចំនួនដែលអ្នកអាចធ្វើដើម្បីដឹកនាំឲ្យមានចំណាប់អារម្មណ៍ដំបូងដ៏អស្ចារ្យមួយ ។ ជាក្រុម សូមធ្វើការប្តូរវេនគ្នាអាននូវបញ្ជីនៃអ្វីដែលគួរធ្វើ និងមិនគួរធ្វើដូចខាងក្រោម ៖
គួរធ្វើ |
មិនគួរធ្វើ |
---|---|
ស្លៀកពាក់ប្រកបដោយវិជ្ជាជីវៈមួយកម្រិតខ្ពស់ជាងស្តង់ដាឯកសណ្ឋានក្រុមហ៊ុន ។ |
ស្លៀកពាក់ធម្មតាពេក។ |
មកដល់មុន ៥–១០ នាទី ។ |
មកយឺត ឬ មកមុនម៉ោង ១០ នាទី ។ |
ប្រើភាសាកាយវិការវិជ្ជមាន ។ |
ប្រើភាសាកាយវិការអវិជ្ជមាន ។ |
៣. ប្រើខ្ញុំក្នុង ៣០ វិនាទីរបស់អ្នក
-
សូមអាន ៖ជាញឹកញាប់ សំណួរដំបូងមួយនៃការសម្ភាសន៍ដែលអ្នកនឹងត្រូវបានសួរគឺ «ចូរប្រាប់ខ្ញុំអំពីខ្លួនអ្នក » ។ ការសម្រួល ខ្ញុំក្នុង ៣០ វិនាទី ទៅតាមការរៀបចំសម្ភាសន៍មួយគឺជាការឆ្លើយតបដ៏ល្អបំផុតមួយចំពោះសំណួរនេះ ។ ខ្ញុំក្នុង ៣០ វិនាទី សម្រាប់ការសម្ភាសន៍មួយគឺមានលក្ខណៈប្លែកបន្តិច ។ ឧទាហរណ៍ អ្នកមិនត្រូវការប្រើឈ្មោះរបស់អ្នកជានិច្ចទេ ។ ហើយជំនួសឲ្យការសួររកអ្នកស្គាល់ដូចអ្នកនឹងសួរជាមួយបណ្តាញការងារ អ្នកបញ្ចប់វាដោយការបង្ហាញនូវចំណាប់អារម្មណ៍ចំពោះក្រុមហ៊ុន ឬ តំណែងនោះ ។
-
ពិភាក្សា ៖ហេតុអ្វីបានជាឧទាហរណ៍ទីពីរមានលក្ខណៈល្អប្រសើរជាង ?
៤ ៖ សេចក្ដីថ្លែងការណ៍ដ៏មានអនុភាព
-
សូមអាន ៖សេចក្ដីថ្លែងការណ៍ដ៏មានអានុភាព គួរត្រូវបានប្រើដើម្បីឆ្លើយតបចំពោះសំណួរសម្ភាសន៍ភាគច្រើនបំផុត ។ ពួកវាគឺស្រួលចាំ និងពោរពេញដោយអនុភាព ហើយនឹងជួយអ្នកឲ្យក្លាយជាបេក្ខជនមានលក្ខណៈសម្បត្តិល្អជាងគេដែលនឹងត្រូវជ្រើសរើសយ៉ាងច្បាស់ ។
សូមចងចាំដើម្បីធ្វើតាមរូបមន្តសេចក្ដីថ្លែងការណ៍ដ៏មានអនុភាព ៖
-
ពិភាក្សា ៖តើការប្រើ សេចក្ដីថ្លែងការណ៍ដ៏មានអានុភាពធ្វើឲ្យគំរូសម្ភាសន៍ទីពីរកាន់តែមានប្រសិទ្ធិភាពរបៀបណា ?
សេចក្ដីបញ្ចប់
-
ពិភាក្សា ៖តើមានអ្វីខ្លះដ៏សំខាន់បំផុតដែលអ្នកបានរៀនមកពីជំពូកនេះ ?
-
សូមអាន ៖អ្នកបានចាប់ផ្តើមដើម្បីរៀននូវជំនាញការសម្ភាសន៍មួយចំនួនដែលនឹងជួយអ្នកធ្វើការដោយឆ្លាតវៃ ។
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
ប្រសិនបើអ្នកបានរៀបចំ នោះអ្នកមិនត្រូវភ័យខ្លាចឡើយ ។ អធិស្ឋានសុំជំនួយ ហើយបន្ទាប់មករៀបចំ និងហ្វឹកហាត់ឲ្យបានច្រើនតាមដែលអាចធ្វើបាន ។ នៅជំពូកបន្ទាប់ យើងនឹងរៀនច្រើនទៀតពីជំនាញការសម្ភាសន៍ ។