រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
-
សូមអាន ៖ការស្វែងរកការងារដ៏ជោគជ័យមួយ គឺធ្វើតាមរូបមន្តសាមញ្ញខាងក្រោម ៖
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
នៅក្នុងជំពូកនេះ អ្នកនឹងរៀននូវជំនាញស្វែងរកការងារដ៏សំខាន់មួយ ៖ របៀបបង្កើតជីវប្រវត្តិ លិខិតអមប្រវត្តិរូបសង្ខេប និងពាក្យដាក់ធ្វើការដ៏ល្អបំផុត។ នៅពេលដែលអ្នកអាចរៀបចំឯកសារជាលាយលក្ខអក្សរបានល្អបំផុត នោះអ្នកកំពុងតែធ្វើការដោយឆ្លាតវៃហើយ ។
-
សូមអាន ៖ចូស្ហធ្វើបានល្អក្នុងការទំនាក់ទំនងជាបុគ្គល ហើយធ្វើការផ្គូរផ្គងជំនាញរបស់គាត់ដើម្បីឲ្យត្រូវតាមតម្រូវការរបស់និយោជក ។ ប៉ុន្តែពេលនេះ ជូលី នៅក្រុមហ៊ុនទីផ្សារ អេ ប៊ី ស៊ី បានសុំប្រវត្តិរូបសង្ខេបមួយច្បាប់ ។ ប្រវត្តិរូបសង្ខេប និងលិខិតអមប្រវត្តិរូបសង្ខេប ចាស់ដែលចូស្ហតែងតែប្រើពីមុនប្រហែលជានឹងមិនល្អគ្រប់គ្រាន់ទេ ដោយសារពួកវាមិនបាននាំឲ្យមានការសម្ភាសច្រើនទេ ។ ចូស្ហចង់មាននូវឯកសារជាលាយលក្ខអក្សរដ៏ល្អបំផុតដែលជួយគាត់ឲ្យលេចធ្លោជាជម្រើសដ៏ច្បាស់ ប៉ុន្តែត្រូវរៀបចំរបៀបណា ? តើគាត់អាចប្រើអ្វីមួយដូចជាសេចក្តីថ្លែងការណ៍ដ៏មានអនុភាពរបស់យើងបានទេ ? ហើយតើអ្នកធ្វើឲ្ប្រវត្តិរូបសង្ខេប និងលិខិតអមប្រវត្តិរូបសង្ខេបមើលទៅល្អពិតប្រាកដដោយរបៀបណា ?
-
ពិភាក្សា ៖តើអ្នកអាចប្រដូចទៅចូស្ហតាមរបៀបណា ?
-
សូមអាន ៖ឯកសារជាលាយលក្ខអក្សរ—ដូចជាប្រវត្តិរូបសង្ខេប លិខិតអមប្រវត្តិរូបសង្ខេប និង ពាក្យស្នើសុំចូលធ្វើការគឺជាផ្នែកដ៏សំខាន់មួយនៃការស្វែងរកការងារដែលជោគជ័យ ។ អ្នកនឹងចង់ធ្វើឲ្យបានល្អដែលគួរឲ្យចាប់អារម្មណ៍ក្នុងការសរសេរក៏ដូចជាដោយការជួបផ្ទាល់ ។ ប្រវត្តិរូបសង្ខេប លិខិតអមប្រវត្តិរូបសង្ខេប និង ពាក្យស្នើសុំចូលធ្វើការបស់អ្នកម្នាក់ៗគួរតែត្រូវបានសរសេរដោយជាក់លាក់ចំពោះការងារដែលអ្នកកំពុងតែដាក់ពាក្យ ។ អ្នកនឹងដឹងថាអ្នកមានឯកសារជាលាយលក្ខអក្សរល្អនៅពេល អ្នកទទួលបានការសម្ភាសជាប់លាប់ ។
អ្វីដែលនិយមផ្លាស់ប្តូរ នៃសម្ភារៈជាលាយលក្ខណ៍អក្សរនិងមានរបៀបត្រឹមត្រូវបីបួនដើម្បីបង្កើតពួកវា ។ ជំពូកនេះបង្ហាញពីព័ត៌មានបឋម និងឧទាហរណ៍មួយចំនួន ។ មាននូវព័ត៌មាន និងឧទាហរណ៍បន្ថែមទៀតនៅ ទំព័រ ២០៣-២១៣ នៃឧបសម្ពន្ធ ដែលអ្នកគួរតែអានដោយខ្លួនឯងនាសប្តាហ៍នេះ ។ លើសពីនេះ សូមស្វែងរកព័ត៌មាន និងធនធាននានាបន្ថែមទៀតដោយខ្លួនឯង
-
គន្លឹះ ៖គេហទំព័រ អត្ថបទ ឬក៏គំរូប្រវត្តិរូបសង្ខេបទាំងឡាយដែលមានប្រយោជន៍រាប់ថាជា ធនធាននានា ។
១. គោលការណ៍សាមញ្ញចំនួនបី
-
សូមអាន ៖សម្ភារៈជាលាយលក្ខណ៍អក្សរដ៏មានប្រសិទ្ធិភាពដើរតាមគោលការណ៍សាមញ្ញចំនួនបី ៖
-
ពិភាក្សា ៖ហេតុអ្វីគោលការណ៍ទាំងបីនេះសំខាន់ចំពោះ ប្រវត្តិរូបសង្ខេប លិខិតអមប្រវត្តិរូបសង្ខេប ឬពាក្យស្នើសុំចូលធ្វើការ ?
២. ប្រវត្តិរូបសង្ខេប
-
សូមអាន ៖ប្រវត្តិរូបសង្ខេបគឺជាឯកសាជាលាយលក្ខណ៍អក្សរមួយដែលសង្ខេបនូវជំនាញ សមត្ថភាព និងស្នាដៃទាំងឡាយរបស់អ្នក ។ វាគឺដូចជាការផ្សព្វផ្សាយយ៉ាងរហ័សអំពីតើបងប្អូនជានរណា ។
-
សូមអាន ៖ប្រវត្តិរូបសង្ខេបភាគច្រើនរួមបញ្ចូលនូវព័ត៌មានបីប្រភេទ ៖ សេចក្តីសង្ខេប បទពិសោធន៍ ការអប់រំ និងការបំពាក់បំប៉ន ។
សេចក្តីសង្ខេបព័ត៌មានគឺដូចជាការណែនាំមួយ ហើយជាទូទៅវាស្ថិតនៅផ្នែកខាងលើនៃប្រវត្តិរូបសង្ខេប ។ វារួមបញ្ចូលទាំង ឈ្មោះ ព័ត៌មានសម្រាប់ទំនាក់ទំនង និងសេចក្តីសង្ខេបខ្លីមួយពីជំនាញទាំងឡាយនិងបទពិសោធន៍របស់អ្នក ។ និយោជកម្នាក់ជាញឹកញាប់នឹងពិនិត្យមើលផ្នែកនេះនៃប្រវត្តិរូបសង្ខេបរបស់អ្នកនៅក្នុងរយៈពេលពី បីទៅប្រាំវិនាទី ហើយសម្រេចចិត្តថាតើគួរអានបន្ត ឬក៏ជម្រុះអ្នកចេញ ។
អ្នកអាចឃើញថា ចូស្ហ បានប្រើនូវអ្វីដែលត្រូវបានហៅចំណងជើង ឬ ដើមរឿង ( អ្នកជំនួយបច្ចេកទេសដ៏មានបទពិសោធន៍ ) ដូច្នេះទើបនិយោជកនឹងដឹងភ្លាមថាគាត់ជានរណាក្នុងនាមជាអ្នកជំនាញ ។ បន្ទាប់មកគាត់បានបន្តជាមួយនឹងពាក្យគន្លឹះនិងជំនាញទាំងឡាយដកស្រង់ចេញពីបរិយាយការងារដើម្បីចាប់យកចំណាប់អារម្មណ៍របស់និយោជក ។
-
សូមអាន ៖ព័ត៌មានស្តីពីបទពិសោធន៍រួមបញ្ចូលនូវអ្វីទាំងឡាយដូចជា ប្រវត្តិការងារ ហើយគួរតែបញ្ចូលនូវស្នាដៃចំនួនបីបួនដែលទាក់ទងទៅនឹងតម្រូវការរបស់និយោជកផងដែរ ។ ស្នាដៃគឺស្រដៀងទៅនឹងសេចក្តីថ្លែងការណ៍ដ៏មានអនុភាពដែរ ប៉ុន្តែនៅក្នុងប្រវត្តិរូបសង្ខេប អ្នកយកលទ្ធផលមកដាក់ខាងដើមនៃសេចក្តីថ្លែងការណ៍ដើម្បីឲ្យវាលេចធ្លោ ។ ប្តូរវេនគ្នាអានសេចក្តីថ្លែងការណ៍ក្រោមចំណងជើង « បទពិសោធន៍ជំនាញ » នៅក្នុងប្រវត្តិរូបសង្ខេបរបស់ ចូស្ហ ដើម្បីមើលពីរបៀបដែលគាត់បានសរសេរអំពីស្នាដៃរបស់គាត់ ។
-
សូមអាន ៖ព័ត៌មានការអប់រំ និង ការបំពាក់បំប៉ន ជួយនិយោជកម្នាក់ឲ្យយល់អំពីអ្នក ។ ព័ត៌មានទាំងនោះរួមមាន បរិញ្ញាប័ត្រ វិញ្ញាបនបត្រ ចំណាត់ថ្នាក់ ជាដើម ។ សូមប្រាកដថាអ្វីដែលអ្នកបញ្ចូលគឺមានជាប់ទាក់ទង ដោយចាប់ផ្តើមជាមួយនឹងព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍បំផុត ។
នេះជារបៀបដែលចូស្ហបានបញ្ចូលព័ត៌មាននៃការអប់រំ និង ការបំពាក់បំប៉នរបស់គាត់ ។
៣. លិខិតអមប្រវត្តិរូបសង្ខេប
-
សូមអាន ៖លិខិតអមប្រវត្តិរូបសង្ខេបជាញឹកញាប់ភ្ជាប់មកជាមួយនឹងជីវប្រវត្តិការងាររបស់អ្នក ។ វាមានតួនាទីក្នុងការណែនាំខ្លួន និងជួយលើកទឹកចិត្តនិយោជកឲ្យបន្តអានប្រវត្តិរូបសង្ខេបរបស់អ្នក ។ លិខិតអមប្រវត្តិរូបសង្ខេបអាចជួយក្រុមហ៊ុនយល់ថា ហេតុអ្វីអ្នកចាប់អារម្មណ៍ក្នុងឱកាសនេះ និង ហេតុអ្វីអ្នកគិតថាខាងក្រុមហ៊ុនឆ្លាតបើពួកគេជួលអ្នក ។
លិខិតអមប្រវត្តិរូបសង្ខេបចាប់ផ្តើមជាមួយនឹងសេចក្តីថ្លែងការណ៍ដ៏មានអនុភាពដើម្បីចាប់យកចំណាប់អារម្មណ៍អ្នកអានបានយ៉ាងលឿន ។
៤. ពាក្យស្នើសុំចូលធ្វើការ
-
សូមអាន ៖ការដាក់ពាក្យស្នើសុំចូលធ្វើការគឺជាទូទៅត្រូវបានប្រើដោយអាជីវកម្មទាំងឡាយជាផ្នែកមួយនៃដំណើរការជ្រើសរើសបុគ្គលិករបស់ពួកគេ ។ ពួកគេសួររកព័ត៌មានទំនាក់ទំនងបឋម ការអប់រំ និង ប្រវត្តិការងាររបស់អ្នក ។ ពាក្យស្នើសុំចូលធ្វើការជាច្រើនត្រូវបានបញ្ជូនមកតាមអ៊ិនធើណែត ហើយអាចចំណាយពេលក្នុងការបំពេញ ។ គ្រាន់តែការបំពេញពាក្យស្នើសុំចូលធ្វើការ អាចជាផ្នែកមួយនៃដំណើរការពិនិត្យមើលរបស់និយោជក ។
ពាក្យស្នើសុំចូលធ្វើការដែលល្អគឺធ្វើតាមគោលការណ៍នៃភាពទាក់ទាញ ដែលអាចអនុវត្តបាន និងស្នាដៃដោយគ្មានកំហុស ទាក់ទងនឹងការងារ និងការពិពណ៌នាពីបទពិសោធន៍របស់អ្នកដោយការប្រើសេចក្តីថ្លែងការណ៍ដ៏មានអនុភាព ។
សេចក្ដីបញ្ចប់
-
សូមមើល ៖« Better Written Materials » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ៩២ ) ។
-
ពិភាក្សា ៖តើចំណុចសំខាន់បំផុតអ្វីខ្លះដែលអ្នកបានរៀនពីជំពូកនេះ ?
-
សូមអាន ៖ការសរសេរប្រវត្តិរូបសង្ខេប លិខិតអមប្រវត្តិរូបសង្ខេប និងពាក្យស្នើសុំចូលធ្វើការដែលល្អបំផុតគឺជាជំនាញក្នុងការស្វែងរកការងារដែលជួយអ្នកឲ្យធ្វើការដោយឆ្លាតវៃ ។
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
បើអ្នកសរសេរពួកវាបានកាន់តែល្អប្រសើរ នោះអ្នកនឹងមានជោគជ័យកាន់តែច្រើន ។ អធិស្ឋានសុំជំនួយពីព្រះវបិតាសួគ៌ ហើយចាប់ផ្តើមធ្វើការ ។ សូមធ្វើការតាមដាននូវគ្រប់ ប្រវត្តិរូបសង្ខេបនិងពាក្យស្នើសុំចូលធ្វើការដែលអ្នកបានដាក់ ។ ការណ៍នេះបង្ហាញសេចក្តីជំនឿរបស់អ្នក ។ នៅពេលអ្នកធ្វើដូចនេះ អ្នកនឹងឃើញថាការសរសេរប្រវត្តិរូបសង្ខេបរបស់អ្នកកាន់តែមានភាពងាយស្រួល ហើយអ្នកនឹងទទួលបានការសម្ភាសន៍កាន់តែច្រើន ។