ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

ជណ្តើរ

សូម​អាន ៖ការស្វែងរក​ការងារ​មួយ​ដ៏​ជោគជ័យ​គឺ​ត្រូវ​ធ្វើ​តាម​រូបមន្ត​ដ៏​សាមញ្ញ​ខាងក្រោម ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

នៅ​ក្នុង​ជំពូក​ពីរ ចុងក្រោយ​ អ្នក​បាន​រៀន​នូវ​ជំនាញ​ការសម្ភាសន៍​ចំនួន​បី​បួន​ដើម្បី​ជួយ​អ្នក​ធ្វើ​ការ​ដោយ​ឆ្លាតវៃ ។ នៅ​ក្នុង​ជំពូក​នេះ អ្នក​នឹង​អនុវត្តវា ។

១. ការអនុវត្ត​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ឥត​ខ្ចោះ

សូម​អាន ៖ការហ្វឹកហាត់​សម្រាប់​ការសម្ភាសន៍​មួយ​នឹង​ធ្វើ​ឲ្យ​អ្នកកាន់តែ​ជោគជ័យ ។ វា​នឹង​ជួយ​អ្នក​មាន​អារម្មណ៍​កាន់​តែ​ស្រួល ហើយ​បាន​ត្រៀម​រួចរាល់​នៅ​ពេល​អ្នក​នៅ​ក្នុង​ការសម្ភាសន៍​ពិត​ប្រាកដ ។

នេះ​ជា​ជំនាញ​ការសម្ភាសន៍​ដែល​អ្នក​បាន​រៀន ។

  • រៀបចំ​ពី​មុន​ការសម្ភាសន៍ ។

  • ចាប់​ផ្តើម​ការសម្ភាសន៍​ដោយ​ប្រសិទ្ធិភាព ។

  • សូម​ប្រើ « ខ្ញុំ​ក្នុង ៣០ វិនាទី » របស់​អ្នក ។

  • បង្វែរ​ភាពអវិជ្ជមាន​ទៅជា​វិជ្ជមាន ។

  • សួរ​សំណួរ ។

  • បញ្ចប់​ការសម្ភាសន៍​ដោយ​ប្រសិទ្ធិភាព ។

យើង​នឹង​ប្តូវ​វេន​គ្នា​ក្នុង​ការ​ហ្វឹកហាត់​ការសម្ភាសន៍​។

មាន​តួ​សម្តែង​ចំនួន​បី​នៅ​ក្នុង​ការហ្វឹកហាត់​នីមួយៗ ៖

  1. អ្នក​ស្វែងរក​ការងារ

  2. អ្នក​សម្ភាស

  3. ក្រុម​ផ្តល់​មតិ​កែ​លម្អ

នៅ​ពេល​បុគ្គល​ម្នាក់ៗ​នឹង​ធ្វើ​ការហ្វឹកហាត់​ការសម្ភាសន៍​មួយ​របស់​អ្នក​ផ្ទាល់ សូម​មើល​វីដេអូ​នេះ​ជាមុន​សិន​ដើម្បី​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា ។ បន្ទាប់​មក​សូម​អាន និង​ធ្វើ​តាម​សកម្មភាព​នៃ​ការណែនំា​ទាំងឡាយ ។

សូម​មើល ៖« Practice Interview Example » មាន​នៅ srs.lds.org/videos. ( គ្មាន​វីដេអូ​ឬ ? សូម​មើល ទំព័រ ១៣៨ ) ។ 

video icon
    ពិភាក្សា ៖
  • តើ​ការ​ហ្វឹកហាត់​ការសម្ភាសន៍​ជួយ​អ្នក​ក្នុង​ការ​រៀបចំ​ការសម្ភាន៍​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ហ្វឹកហាត់​ការសម្ភាសន៍​មួយ​អាច​បង្ហាញ​ពី​សេចក្ដី​ជំនឿ​ដូចម្ដេច ?

សេចក្ដីបញ្ចប់

សូម​មើល ៖« Practice Makes Perfect » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​មើល ទំព័រ ១៤៦ ) ។

video icon

ពិភាក្សា ៖តើ​មាន​អ្វី​ខ្លះ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​បាន​រៀន​ពី​ជំពូក​នេះ ?

សូម​អាន ៖ការហ្វឹកហាត់​សម្រាប់​ការសម្ភាសន៍ ជួយ​ធ្វើ​ឲ្យ​ជំនាញ​នានា​របស់​អ្នក​បាន​ប្រសើរ​ឡើង ហើយ​ធ្វើការ​ដោយ​ឆ្លាតវៃ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

អ្នក​ដឹង​ថា​ការសម្ភាសន៍​ដំណើរការ​ទៅ​ដោយ​ប្រសិទ្ធិភាព​នៅ​ពេល​អ្នក​ទទួល​បាន​ការ​ផ្តល់​ឲ្យ​នូវ​ការងារ ។ ប្រសិន​បើ​អ្នក​ទទួល​បាន​ការសម្ភាសន៍​ជា​ប្រចាំ ប៉ុន្តែ​មិន​បាន​ទទួល​ការ​ផ្តល់​ការងារ​ទេ ចូរ​ពង្រឹង​ជំនាញ​របស់​អ្នក​ឲ្យ​បាន​ប្រសើរ​ឡើង​តាម​រយៈ​ការ​ហ្វឹកហាត់​កាន់​តែ​ច្រើន​ដង នោះ​អ្នក​នឹង​ឃើញ​ជោគជ័យ​កាន់​តែ​ច្រើន​ដែរ ។ ព្រះវបិតា​សួគ៌​នឹង​ប្រទាន​ពរ​ដល់​អ្នក​សម្រាប់​ការបង្ហាញ​សេចក្តី​ជំនឿ​របស់​អ្នក​ក្នុង​ការហ្វឹកហាត់ ។