រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
-
សូមអាន ៖ការស្វែងរកការងារដ៏ជោគជ័យមួយធ្វើតាមរូបមន្តដ៏សាមញ្ញខាងក្រោម ៖
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
នៅក្នុងជំពូកមុន អ្នកបានរៀនថា បណ្តាញការងារគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការស្វែងរកការងារ ។ ប៉ុន្តែនៅពេលដែលអ្នករកបាននូវប្រភពការងារល្អមួយហើយ តើអ្នកគួរធ្វើអ្វីមុន ? ផ្គូផ្គងជំនាញរបស់អ្នកទៅនឹងតម្រូវការរបស់និយោជក ។ នេះគឺជាជំនាញស្វែងរកការងារមួយទៀតដែលនឹងជួយអ្នកធ្វើការដោយឆ្លាតវៃ ។
-
សូមអាន ៖នៅពេលចូស្ហបានចាប់ផ្តើមការស្វែងរកការងារ គាត់បានធ្វើបច្ចប្បន្នភាពលើជីវប្រវត្តិការងារដោយបញ្ចូលនូវបទពិសោធន៍ទាំងអស់ ហើយភ្ជាប់វាជាមួយពាក្យសុំការងាររបស់គាត់ ។ ភាគច្រើន គាត់មិនដែលបានឮអ្វីត្រឡប់មកវិញទេ បើទោះជាគាត់បានដាក់ពាក្យសម្រាប់ការងារជាច្រើនក្តី ។ តើនិយោជកទាំងនេះមិនអាចមើលឃើញថាគាត់នឹងធ្វើការងារបានល្អប៉ុណ្ណាទេឬ ? តើមានអ្វីខ្លះផ្សេងវិញដែលគាត់អាចធ្វើទេ ?
-
ពិភាក្សា ៖តើអ្នកអាចប្រដូចទៅចូស្ហតាមរបៀបណាខ្លះ ?
-
សូម អាន ៖អ្នកស្វែងរកការងារភាគច្រើនបង្ខូចឱកាសទាំងឡាយរបស់ខ្លួនតាំងពីការចាប់ផ្តើម ដោយមិនធ្វើការស្វែងយល់ពីតម្រូវការរបស់និយោជកជាមុន ហើយបន្ទាប់មកធ្វើការផ្គូផ្គងជំនាញរបស់ខ្លួនទៅនិងតម្រូវការទាំងនោះទេ ។ ពួកគាត់គ្រាន់តែផ្ញើនូវព័ត៌មានអំពីខ្លួនឯងដដែលៗ ហើយគិតថានិយោជកនឹងស្វែងយល់ពីវា ។ គួរឲ្យសោកស្តាយ វាពុំកើតឡើងតាមរបៀបនោះ នោះទេ ។ ជឿទេថា នេះគឺដូចជាការបញ្ជាទិញភីហ្សាមួយអញ្ចឹង ។
ស្រម៉ៃថា អ្នកបានគិតអំពី ភីហ្សា ភិបភឺរ៉ូនី ពេញមួយថ្ងៃ ។ អ្នកមិនចង់បានភីហ្សាណាផ្សេងទេ—ក្រៅពី ភិបភឺរ៉ូនី ។ ដូច្នេះហើយអ្នកបញ្ជាទិញ ភីហ្សា ភិបភឺរ៉ូនី មួយពីហាងលក់ភីហ្សាក្នុងមូលដ្ឋាន ។ អ្នកកំពុងតែស្រែកឃ្លាន ហើយអន្ទះសារចាំភីហ្សានោះមកដល់ ។ កណ្តឹងទ្វាររោទិ៍ ហើយអ្នកបើកទ្វារ បង់លុយឲ្យអ្នកយកមកឲ្យ ហើយយកប្រអប់ភីហ្សាដែលមិនទាន់បើកទៅចង្ក្រានបាយ ។ អ្នកដាក់វានៅលើតុ និងបើកវាឡើង ហើយនេះគឺជាអ្វីដែលអ្នកឃើញ ៖
-
ពិភាក្សា ៖តើវាបានចំណាយពេលប៉ុន្មានដែលអ្នកដឹងថា នេះមិនមែនជាអ្វីដែលអ្នកបានបញ្ជាទិញ ?
-
សូមអាន ៖ប្រសិនបើអ្នកមិនចំណាយពេលដើម្បីធ្វើការកត់សម្គាល់ និងចាប់ឲ្យចំគោលដៅនៃសេចក្តីត្រូវការរបស់និយោជកទេ ពួកគេប្រហែលជាមើលមិនឃើញអ្នកដូចជាពេលដែលអ្នកមើលមិនឃើញការបញ្ជាទិញភីហ្សាខុសអញ្ចឹងដែរ ។ នេះគឺជាផ្នែកមួយនៃ បញ្ហារបស់ចូស្ហ ។ គាត់មិនបានដឹងអំពីរបៀបចាប់ឲ្យចំគោលដៅនៃសេចក្តីត្រូវការរបស់និយោជកទេ ។ គាត់បានផ្ញើជីវប្រវត្តិការងារ និងពាក្យសុំដែលមានព័ត៌មានដែលនិយោជកមិនចាប់អារម្មណ៍ ។ អ្នកស្វែងរកការងារដ៏ជោគជ័យ ចំណាយពេលដើម្បីយល់ពីអ្វីដែលនិយោជកបានបញ្ជាទិញ បន្ទាប់មកពួកគេផ្តល់នូវ ពាក្យសុំ ជីវប្រវត្តិការងារ ឬការសម្ភាសន៍ដ៏ល្អដើម្បីឲ្យត្រូវនិងតម្រូវការរបស់និយោជក ។
១. ធ្វើការកត់សម្គាល់តម្រូវការរបស់និយោជក
-
សូមអាន ៖មានធនធាននានាជាច្រើនដែលអ្នកអាចប្រើដើម្បីធ្វើការកត់សម្គាល់តម្រូវការរបស់និយោជក ។
-
គេហទំព័រនានារបស់ក្រុមហ៊ុន និងរបាយការណ៍
-
អ៊ិនធើរណែត
-
ប្រព័ន្ធផ្សព្វផ្សាយសង្គម
-
មនុស្សធ្វើការនៅក្នុងតំណែងស្រដៀងគ្នា
-
បរិយាយការងារ
-
-
ពិភាក្សា ៖តើធនធាននេះ ឬធនធានដទៃទៀតជួយអ្នកធ្វើការកត់សម្គាល់នូវតម្រូវការរបស់និយោជកម្នាក់ដោយរបៀបណា ?
-
សូមអាន ៖កាលពីជំពូកចុងក្រោយ តើនៅចាំពីរបៀបដែលចូស្ហបានទូរស័ព្ទទៅពូគាត់ដេវីឌដែរឬទេ ? បាទ ពូដេវីឌពិតជាបានជួយដល់គាត់មែន ។ គាត់បានណែនាំ ចូស្ហ ទៅមិត្តភក្តិរបស់គាត់ម្នាក់ឈ្មោះ ជូលី ដែលជាប្រធានគ្រប់គ្រងម្នាក់នៅផ្នែកនិយោជកក្នុងមូលដ្ឋានដ៏ធំមួយនៃក្រុមហ៊ុន ផ្នែកទីផ្សារ អេប៊ីស៊ី ។ ចូស្ហបានទូរស័ព្ទទៅជូលី ហើយបានណែនាំខ្លួនគាត់ដោយប្រើ ខ្ញុំក្នុង ៣០ វិនាទី ។ ជូលី បានមានការចាប់អារម្មណ៍ណាស់ ! ជូលីបានប្រាប់ចូស្ហថា ពួកគាត់កំពុងតែត្រូវការបុគ្គលិកល្អម្នាក់ខាងផ្នែក គាំទ្រកុំព្យូទ័រ ប៉ុន្តែពួកគាត់មិនទាន់មានពេលធ្វើការផ្សព្វផ្សាយដោយសារពួកគាត់រវល់ពេក ។ នាងបានផ្ញើ ការបរិយាយការងារទៅ ចូស្ហ ហើយបានសុំឲ្យគាត់ផ្ញើជីវប្រវិត្តការងារមកនាងវិញ ។ ពីមុនការដាក់ពាក្យសម្រាប់តំណែងនោះ ចូស្ហបានសម្រេចចិត្តដើម្បីធ្វើឲ្យប្រាកដថាគាត់ដឹងពីអ្វីដែលនិយោជកពិតជាត្រូវការ ។
-
សូម អាន ៖ឥឡូវ សូមធ្វើការប្រៀបធៀបនូវអ្វីដែលអ្នកបានគូសជាមួយចំណុចនេះ ។ តើអ្នកមានលក្ខខ័ណ្ឌប្រហាក់ប្រហែលនោះ ឬក៏អ្នកមានចំណុចខ្វះខាតពីរបី ? ប្រសិនបើអ្នកខ្វះចំណុចបីបួន សូមបន្តការហ្វឹកហាត់ ហើយអ្នកនឹងធ្វើបានល្អជាង ។
-
គន្លឹះ ៖ការបរិយាយអំពីក្រុមហ៊ុន និងការងារដែលអ្នកបានរកឃើញគឺជា ធនធានទាំងពីរ ។
២. ផ្គូផ្គងជំនាញរបស់អ្នក
-
សូមអាន ៖ពេលដែលអ្នកបានកត់សម្គាល់នូវអ្វីដែលនិយោជកចង់បានហើយ ជំហានបន្ទាប់គឺត្រូវគិតមើលថាតើជំនាញ និងបទពិសោធន៍របស់អ្នកត្រូវគ្នាឬអត់ ? នេះគឺជាសំណួរដ៏សាមញ្ញដែលអ្នកអាចសួរដល់ខ្លួនឯង « តើខ្ញុំមានជំនាញនោះទេ ? » ឬ « តើខ្ញុំធ្លាប់មានបទពិសោធន៍ធ្វើកិច្ចការនោះដែរអត់ ? » បើអ្នកអាចគិតដល់គំរូ ឬ ស្នាដៃដែលអ្នកមានបានកាន់តែច្រើននោះ កាន់តែប្រសើរ ។
-
សូមអាន ៖នេះជារបៀបដែលចូស្ហបានចាប់ផ្តើមផ្គូផ្គងជំនាញរបស់អ្នកទៅនឹងតម្រូវការរបស់និយោជក ។ គាត់បានគូសពណ៌ចំណាំលើប្រយោគខាងក្រោមក្នុងការបរិយាយការងារ ៖
-
ដោះស្រាយបញ្ហាខាងបចេ្ចកទេសនានារបស់អតិថិជនដោយផ្ទាល់ និងតាមទូរស័ព្ទ ។
គាត់បានគិតពីខ្លួនឯង « ខ្ញុំពិតជាធ្វើល្អណាស់ខាងផ្នែកនោះ ។ ការងារពីមុនរបស់ខ្ញុំ ខ្ញុំបានមាននូវប្រព័ន្ធសម្រាប់វិភាគរកនិងដោះស្រាយបញ្ហា ហើយខ្ញុំបានធ្វើកិច្ចការនោះបានច្រើនជាងអ្នកបច្ចេកទេសដទៃទៀតដល់ទៅពីរដង ។ គាត់ក៏បានឃើញនូវគន្លឹះជំនាញផ្សេងទៀត និងល័ក្ខខ័ណ្ឌតម្រូវមួយចំនួនដែលគាត់មាន ។ គាត់បានគូសរង្វង់លើជំនាញ ឬបទពិសោធន៍ទាំងអស់ដែលគាត់មានអារម្មណ៍ថាត្រូវគ្នាជាមួយគាត់។ គាត់ក៏បានសរសេរកំណត់ចំណាំអំពីបទពិសោធន៍ និងស្នាដៃផ្សេងៗទៀតដែលទាក់ទងគ្នាដែរ ។
-
-
សូមអាន ៖សូមចាំក្នុងចិត្តថា បរិយាយការងារភាគច្រើនបំផុតគឺជាបញ្ជីប្រាថ្នាដ៏សំខាន់បំផុតរបស់និយោជក ។ វាមិនអីទេប្រសិនបើអ្នកមិនត្រូវគ្រប់ជំនាញ ឬល័ក្ខខ័ណ្ឌដែលបានសរសេរក្នុងបញ្ជីនោះ ។ ចូរកុំកុហក ឬប្រឌិតរឿងឡើងដោយគ្រាន់តែចង់បានការសម្ភាសន៍ ឬការងារមួយនោះ ។ ប្រសិនបើអ្នកពិនិត្យមើលឱកាសការងារមួយ ហើយគិតថាអ្នកមានលក្ខខ័ណ្ឌត្រូវបាន ៥០ ភាគរយនៃអ្វីដែលនិយោជកចង់បាននោះ អ្នកគួរតែដាក់ពាក្យសុំ ។ ប្រសិនបើអ្នកមានលក្ខខ័ណ្ឌត្រូវបាន ៧០ ភាគរយនោះ អ្នកប្រហែលជាបេក្ខជនដ៏លេចធ្លោម្នាក់ ។
-
ពិភាក្សា ៖តើការផ្គូផ្គងជំនាញនានាតាមរបៀបនេះនឹងជួយអ្នកក្នុងការស្វែងរកការងារដោយរបៀបណា ?
សេចក្ដីបញ្ចប់
-
សូមមើល ៖« The 16th Time Is the Charm » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ៥៤ ។ )
-
ពិភាក្សា ៖តើមានអ្វីខ្លះដ៏សំខាន់បំផុតដែលខ្ញុំបានរៀននៅថ្ងៃនេះ ?
-
សូមអាន ៖ការផ្គូផ្គងជំនាញរបស់អ្នកទៅនឹងតម្រូវការរបស់និយោជកគឺជាការធ្វើការដោយឆ្លាតវៃ ។
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
សូមផ្គូផ្គងជំនាញរបស់អ្នកពីមុនអ្នកដាក់ពាក្យសុំសម្រាប់តំណែងមួយ សរសេរជីវប្រវត្តិការងារ ឬមានការសម្ភាសន៍ ។ ប្រសិនបើអ្នកធ្វើតាម នោះអ្នកនឹងមានបទពិសោធន៍នូវជោគជ័យដ៏អស្ចារ្យជាងក្នុងការស្វែងរកការងាររបស់អ្នក ។