រាយការណ៏—ម៉ោងជាអតិបរមា ៖ ២៥ នាទី
អ្នកនឹងដុសខាត់ជំនាញរបស់អ្នកឡើងវិញសម្រាប់ពេលវេលាដែលនៅសល់ក្នុងការប្រជុំ ។
ការតាំងចិត្តកាលពីសប្តាហ៍មុន
-
រកឲ្យឃើញនូវធនធាននានារាល់ថ្ងៃ ។
-
បង្កើតទំនាក់ទំនងរាល់ថ្ងៃ ។
-
ទាក់ទង ហើយគាំទ្រដៃគូសកម្មភាពរបស់ខ្ញុំ ។
-
អនុវត្ត ហើយចែកចាយគោលការណ៍មូលដ្ឋានគ្រឹះរបស់ខ្ញុំថ្ងៃនេះ ។
-
អនុវត្តជំនាញការស្វែងរកការងាររបស់ខ្ញុំ ។
ជំហានទី ១ ៖ វាយតម្លៃខ្លួនឯង (៥ នាទី)
សូមប្រើតារាង « ការវាយតម្លៃការខិតខំប្រឹងប្រែងរបស់ខ្ញុំ » នៅ ទំព័រ ii–iii ដើម្បីពិនិត្យមើលឡើងវិញនូវការតាំងចិត្តរបស់អ្នកមកពីការប្រជុំលើកមុន ។ ដំបូង សូមសរសេរជាលេខនូវចំនួនធនធាននានាដែលអ្នកបានរកឃើញ ហើយបានទំនាក់ទំនង ។ បន្ទាប់មកសូមធ្វើការវាយតម្លៃការខិតខំប្រឹងប្រែងរបស់អ្នករៀងៗខ្លួនក្នុងការរក្សាការតាំងចិត្តនីមួយៗដោយគូសពណ៌ក្រហម លឿង ឬ បៃតង ។
ជំហានទី ២ ៖ ចែកចាយជាមួយក្រុម (១០ នាទី)
បុគ្គលម្នាក់ៗរាយការណ៍នូវរបៀបដែលអ្នកបានធ្វើចំពោះការតាំងចិត្តទាំងឡាយរបស់អ្នកដោយការចែកចាយនូវគោលដៅ និងតួលេខពិតប្រាកដ និងដោយការពន្យល់ពណ៌ « ក្រហម » « លឿង » ឬ « បៃតង » សម្រាប់កិច្ចខិតខំរបស់អ្នក ។ សូមចែកចាយអ្វីដែលបានប្រព្រឹត្តទៅយ៉ាងល្អ និងរបៀបដែលព្រះវបិតាសួគ៌បានជួយអ្នក ។
ជំហានទី ៣ ៖ ជ្រើសរើសដៃគូសកម្មភាព (២ នាទី)
សូមជ្រើសរើសដៃគូសកម្មភាពមកពីក្រុមសម្រាប់សប្តាហ៍បន្ទាប់ ។ ជាទូទៅ ដៃគូសកម្មភាពគឺមានភេទដូចគ្នា ហើយពុំមែនជាសមាជិកគ្រួសារទេ ។
ឥឡូវ ចូរចំណាយពេលពីរបីនាទីដើម្បីជួបនិងដៃគូសកម្មភាពរបស់អ្នក ។ សូមណែនាំខ្លួន និងពិភាក្សានូវរបៀបដែលអ្នកធ្វើការទាក់ទងគ្នាពេញមួយសប្តាហ៍ ។
សប្តាហ៍ # |
ឈ្មោះដៃគូសកម្មភាព |
ព័ត៌មានទំនាក់ទំនង |
---|---|---|