ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


រូបភាព
រូបតំណាង​ធនធាន​នានា
ធនធាន​នានា

វា​ជា​អព្ភូតហេតុ​មួយ

ចន​បាន​ចែកចាយ​នូវ​អ្វី​ដែល​គាត់​បាន​រៀន​នៅ​ពេល​ដែល​គាត់​បាន​អនុវត្ត​រូបមន្ត​ដ៏​ជោគជ័យ​ក្នុង​ការស្វែងរក​ការងារ​របស់​គាត់ ។

ធ្វើសកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើ​ការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

« ខ្ញុំ​មាន​ការងារ​ដ៏​ល្អ​មួយ ហើយ​ខ្ញុំ​ពូកែ​ធ្វើ​ការងារ​នោះ​ណាស់ ។ ថៅកែ​ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​និង​ការងារ​ដែល​ខ្ញុំ​ធ្វើ​ណាស់ ហើយ​នោះ​បាន​ធ្វើ​ឲ្យ​មាន​ភាពកាន់​តែ​ងាយ​ស្រួល​ដើម្បី​ធ្វើការ​បាន​កាន់​តែ​ល្អ​សម្រាប់​គាត់ ។ ភរិយា​ខ្ញុំ និង​ខ្ញុំ​មាន​កូនស្រី​ស្រស់ស្អាត​ពីរនាក់ និង​ទារក​តូច​មួយ​ទៀត​នៅ​ក្នុង​ពោះ ។ សម្រាប់​គ្រួសារ​វ័យ​ក្មេង​មួយ វា​មាន​អារម្មណ៍​ថា យើង​មាន​អ្វី​ទាំងអស់​ដែល​យើង​ត្រូវការ ជា​ពិសេស​អនាគត​ដ៏​ល្អ​មួយ ។

« តែ​បន្ទាប់​មក ភរិយា​របស់​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ ។ យើង​បាន​ព្យាបាល​គាត់​យ៉ាង​អស់​ពី​លទ្ធភាព​របស់​យើង​រហូត​យើង​បាន​ដឹង​ថា គាត់​ត្រូវ​ការ​ការមើល​ថែ​ខាង​វិជ្ជសាស្ត្រ នៅ​ឆ្ងាយ​ពី​ផ្ទះ​ជាង ៨០៤ គីឡូម៉ែត ។ ប្រាកដ​ណាស់ យើង​បាន​រើ​ទីលំនៅ ។ ខ្ញុំ​បាន​រៀបចំ​ទុកដាក់​នាង​និង​កូនៗ​រួច ហើយ​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​របស់​ខ្ញុំ​វិញ​ទំរាំ​ខ្ញុំ​អាច​រក​ការងារ​មួយ​ដែល​នៅ​ជិត​ផ្ទះ​ជាង ។ ខ្ញុំ​មិន​បាន​គិត​ថា​វា​និង​ចំណាយ​ពេល​យូរ​ទេ ខ្ញុំ​មាន​គុណសម្បត្តិ​ល្អ ហើយ​ខ្ញុំ​មិន​ដែល​មាន​ការលំបាក​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​ទេ​កាល​ពី​មុន​មក ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា​ខ្ញុំ​អាច​រក​ការងារ​បាន​មិន​អី​ទេ ប៉ុន្តែ​មិនដឹង​ជា​មូល​ហេតុ​អ្វី​ខ្ញុំ​រក​ការងារ​មិន​បាន​សោះ ។

« ពេល​វេលា​បាន​អូស​បន្លាយ​ពី​សប្តាហ៍​ទៅ​ខែ ។ ខ្ញុំ​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង​មួយ​ហើយ​ក៏​កំពុង​ខំ​រក​មើល​ការងារ​មួយ​នៅ​ក្នុង​ទីក្រុង​មួយ​ទៀត ហើយ​ម្យ៉ាង​ក៏​កំពុង​តែ​ព្រួយ​បារម្ភ​អំពី​ភរិយា និង​គ្រួសារ​ដែរ ។ វា​គឺ​ជា​សង្គ្រាម​ដែល​បរាជ័យ​មួយ ។ ខ្ញុំ​ត្រូវការ​ជំនួយ ។ ខ្ញុំ​ពុំ​អាច​ធ្វើ​វា​តែ​ម្នាក់​ឯង​បាន​ទេ ។ ខ្ញុំ​បាន​ងាក​ទៅ​រក​ព្រះវបិតា​សួគ៌​របស់​ខ្ញុំ ។ ខ្ញុំ​បាន​តម​អាហារ និង​អធិស្ឋាន ។ ការស្វែងរក​ការងារ​របស់​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ការអនុវត្ត​សេចក្តី​ជំនឿ​មួយ ។ ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើការ និង​សូម​ឲ្យ​ព្រះអម្ចាស់​ប្រទានពរ​ដល់​ការខិតខំ​របស់​ខ្ញុំ ។ ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា ការប្រឹងប្រែង​ធ្វើ​គឺ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ។ ខ្ញុំ​ត្រូវ​ធ្វើការ​ដោយ​ឆ្លាតវៃ​ជាង ។ មាន​នូវ​វិធី​ល្អ​ប្រសើរ​ជាង​ជាច្រើន​ក្នុង ជំនាញ​ស្វែងរក—ការងារ​ដែល​ខ្ញុំ​ត្រូវការ​រៀន​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ។

« នៅ​ពេល​ដែល​ខ្ញុំ​បាន​បញ្ចូល​គ្នា​នូវ​សេចក្តី​ជំនឿ ការប្រឹងប្រែង​ធ្វើការ និង​ពង្រឹង​នូវ​ជំនាញ​ទាំងឡាយ អ្វីៗ​បាន​ប្រសើរ​ឡើង ។ ខ្ញុំ​ចាប់​ផ្តើម​ទទួល​បាន​ការសម្ភាស ហើយ​បន្ទាប់​មក​ទទួល​បាន​ការងារ​ល្អ​មួយ ។ វា​ជា​រឿង​លំបាក​ខ្លាំង​ណាស់​ក្នុង​ការរស់នៅ​ឆ្ងាយ​ពី​គ្រួសារ​របស់​ខ្ញុំ និង​ការឆ្លងកាត់​នូវ​គ្រា​ដ៏​លំបាក​នេះ ។ ប៉ុន្តែ​វា​បាន​ឆ្លង​ផុត ហើយ​ខ្ញុំ​បាន​រៀន​ច្រើន​ណាស់​ពី​គ្រា​នោះ ។ នេះ​គឺ​ពិត​ជា​អព្ភូតហេតុ​មួយ​សម្រាប់​គ្រួសារ​របស់​ខ្ញុំ ។ ខ្ញុំ​ពេញ​ដោយ​អំណរ​ដែល​ខ្ញុំ​បាន​ទទួល​នូវ​បទពិសោធន៍​នេះ ហើយ​ខ្ញុំ​ពេញ​ដោយ​សេចក្តី​ត្រេកអរ​ចំពោះ​ព្រះវបិតា​សួគ៌​ដែល​ប្រទាន​ពរ​ដល់​ខ្ញុំ​ជា​រៀង​រហូត​មក »។

សូម​ត្រឡប់​ទៅ ទំព័រ ១៣ វិញ

បោះពុម្ព