ភាពខ្លួនទីពឹងខ្លួន
ការចាប់​ផ្តើម—ម៉ោង​ជា​អតិបរមា ៖ ១៥ នាទី


ការចាប់​ផ្តើម—ម៉ោង​ជា​អតិបរមា ៖ ១៥ នាទី

ធ្វើ​ការ​អធិស្ឋាន​បើក ។

ណែនាំ​ខ្លួន​អ្នក​រាល់​គ្នា ។ ម្នាក់​ៗ​ចំណាយ​ពេល​មួយ​នាទី​ដើម្បី​ប្រាប់​ពី​​ឈ្មោះ​របស់​អ្នក និង​អ្វី​មួយ​អំពី​អ្នក ។

សូម​ស្វាគមន៍​មក​កាន់​ក្រុម​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​របស់​យើង !

សូម​អាន ៖រូបមន្ត​សម្រាប់​ស្វែងរក​ការងារ​មួយ​ដ៏​ជោគជ័យ​គឺ ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

រួមគ្នា​ជាមួយ​ក្រុម​របស់​អ្នក និង​ដោយ​មាន​ជំនួយ​ពី​ការដឹកនាំ​នៃ​ព្រះវិញ្ញាណ អ្នក​នឹង​រៀន​ថា​មូលហេតុ​អ្វី​បាន​ជា​សេចក្តី​ជំនឿ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការស្វែងរក​ការងារ​មួយ ហើយ​អ្នក​នឹង​ត្រូវ​ខិតខំ​ធ្វើការ​ ។ អ្នក​នឹង​រៀន​នូវ​ជំនាញ​ទាំងឡាយ​ដែល​ត្រូវការ​ដើម្បី​ធ្វើ​ការងារ​ដោយ​ឆ្លាតវៃ ដូច​ជា ការកសាង​បណ្តាញ​ការងារ ការផ្គូផ្គង​ជំនាញ​របស់​អ្នក​ទៅ​តាម​តម្រូវការ​របស់​និយោជក ការថ្លែង​ដ៏​មាន​អនុភាព ឯកសា​ជា​លាយលក្ខណ៍​អក្សរ ជំនាញ​ការសម្ភាសន៍ និង​មាន​ច្រើន​ទៀត ។ នៅ​ការចាប់​ផ្តើម​នៃ​ការ​ប្រជុំ​នីមួយៗ អ្នក​នឹង​រំឭកឡើង​វិញ​នូវ​គោលការណ៍​ដំណឹង​ល្អ​មួយ​ដែល​នឹង​ជួយ​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​អ្នក ។

តើ​ការងារ​នេះ​មាន​ដំណើរ​ការ​យ៉ាង​ដូចម្ដេច ?

សូម​អាន ៖ក្រុម​ខ្លួនទីពឹងខ្លួន​ដំណើរការ​ដូចជា​ក្រុម​ប្រឹក្សា​មួយ ។ គ្មាន​គ្រូ ឬ​អ្នក​ជំនាញ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ អ្នក​ធ្វើ​តាម​ឯកសា​ដូច​អ្វី​ដែល​​បាន​សរសេរ ។ ជាមួយ​និង​ការដឹកនាំ​នៃ​ព្រះវិញ្ញាណ អ្នក​នឹង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខាងក្រោម ៖

  • ធ្វើ​ការ​រួម​ចំណែក​ដោយ​ស្មើ​ភាព​គ្នា​ដើម្បី​ពិភាក្សា និង​ធ្វើ​សកម្មភាព​ទាំងឡាយ ។ គ្មាន​នរណា​ម្នាក់ គួរ​គ្រប់គ្រង​កិច្ច​សន្ទនា​ទេ ជា​ពិសេស​អ្នក​សម្របសម្រួល ។

  • ស្រឡាញ់ ហើយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ។ បង្ហាញ​ពី​ចំណាប់​អារម្មណ៍ សួរ​សំណួរ និង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។

  • ចែកចាយ​មតិ​វិជ្ជមាន និង​មតិ​សមស្រប ។

  • ធ្វើ ហើយ​រក្សា​សេចក្ដីសញ្ញា

អ៊ែលឌើរ អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា « គ្មាន​បញ្ហា​នៅ​ក្នុង​គ្រួសារ វួដ ឬ ស្តេក ដែល​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ ប្រសិន​បើ​យើង​ស្វែងរក​ដំណោះស្រាយ​នៅ​ក្នុង​វិធី​របស់​ព្រះអម្ចាស់​ដោយ​ការប្រឹក្សា—ជា​ការប្រឹក្សា​ដ៏​ពិត​ប្រាកដ—ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក » ( Counseling with Our Councils rev. ed. [ ឆ្នាំ ២០១២ ] ទំព័រ 4) ។

សូម​មើល ៖“My Self-Reliance Group” មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​រំលង​ទៅ « Without a Teacher, How Will We Know What to Do? » នៅ ទំព័រ ៤) ។ 

ពិភាក្សា ៖តើ​កត្តា​អ្វី​ខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​នៅ​ក្នុង​វីដេអូ​មាន​ភាព​ជោគជ័យ​ម៉្លេះ ? តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះជា​ក្រុម​មួយ ដើម្បី​មាន​បទពិសោធន៍​ការផ្លាស់​ប្តូរ​មួយ​ក្នុង​ជីវិត ?

ដោយ​គ្មាន​គ្រូ​ម្នាក់ តើ​អ្នក​នឹង​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដោយ​របៀប​ណា ?

សូម​អាន ៖វា​ស្រួល​ទេ ។ ដោយ​គ្រាន់​តែ​ធ្វើ​តាម​ឯកសារ​សិក្សា​តែ​ប៉ុណ្ណោះ ។ ជំពូក​នីមួយៗ​នៅ​ក្នុង​សៀវភៅ​លំហាត់ មាន​ប្រាំ​មួយ​ផ្នែក ៖

  • រាយការណ៍ ៖ ពិភាក្សា​ការរីកចម្រើន​ដែល​អ្នក​បាន​ធ្វើ​អំឡុង​សប្តាហ៍​លើ​ការតាំងចិត្ត​ទាំងឡាយ​របស់​អ្នក ។

  • មូលដ្ឋាន​គ្រឹះ ៖ រំឭកឡើង​វិញ​នូវ​គោលការណ៍​ដំណឹង​ល្អ​មួយ​ដែល​នឹង​ដឹកនាំ​ទៅ​រក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​មួយ ។

  • រៀន​សូត្រ ៖ រៀន​ជំនាញ​ដែល​ចាំបាច់​ទាំងឡាយ​ដែល​នឹង​នាំ​ទៅ​រក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ខាង​សាច់ឈាម​កាន់​តែ​ល្អ​ជាង​មុន ។

  • ពិចារណា ៖ សូម​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ផ្តល់​ឲ្យ​នូវ​ការបំផុស​គំនិត ។

  • តាំងចិត្ត ៖ សន្យា​ដើម្បី​ធ្វើ​តាម​ការតាំងចិត្ត​អំឡុង​សប្តាហ៍​ដែល​នឹង​ជួយ​អ្នក​ឲ្យ​រីកចម្រើន ។

  • សកម្មភាព ៖ អំឡុង​សប្តាហ៍ អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ។

របៀប​ប្រើ​សៀវភៅ​លំហាត់​នេះ

នៅពេល​អ្នក​មើល​ឃើញ​នូវ​ការ​ប្រាប់​ទាំងនេះ សូម​ធ្វើ​តាម​ការ​ដឹកនាំ​ទាំងនេះ

សូម​អាន

មើល

ពិភាក្សា

ពិចារណា

សកម្មភាព

សូម​មនុស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​សម្រាប់​ក្រុម​ទាំង​មូល ។

ក្រុម​ទាំងមូល​មើល​វីដេអូ ។

សមាជិក​ក្រុម​ចែកចាយ​គំនិត​រយៈពេល​ពី​ពីរ​ទៅ​បួន​នាទី ។

បុគ្គល​ម្នាក់ៗ​ពិចារណា សញ្ជឹងគិត ហើយ​សរសេរ​រយៈពេល​ពីរ​នាទី ឬបី​នាទី ។

សមាជិក​ក្រុម​ធ្វើ​កិច្ចការ​រៀងៗ​ខ្លួន ឬ​ជាមួយ​អ្នកដទៃ​សម្រាប់​ម៉ោង​ជាក់លាក់ ។

វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​សិក្សា

សូម​អាន ៖សមាជិក​ក្រុម​ដែល​ចូលរួម​ការ​ប្រជុំ ហើយ​រក្សា​ការតាំងចិត្ត​របស់ពួកគេ នឹង​មាន​លក្ខណៈ​សម្បត្តិ​ទទួលបាន​វិញ្ញាបនបត្រ​ភាពខ្លួនទីពឹង​ខ្លួន​មកពី​មហា​វិទ្យាល័យ​ពាណិជ្ជកម្ម ​អិល.ឌី.អែស ។ សូមមើល ទំព័រ ២៥១ ។