ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

សូម​អាន ៖រូបមន្ត​សម្រាប់​ការស្វែងរក​ការងារ​មួយ​ដ៏​ជោគជ័យ​គឺ ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

ក្នុង​វគ្គ​សិក្សា​នៃ​សៀវភៅ​នេះ អ្នក​នឹង​ធ្វើ​តាម​របៀប​មួយ​ដើម្បី​ជួយ​អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ខិតខំ​ធ្វើ​ការ និង​រៀន​ជំនាញ​នានា​នៃ​ការស្វែងរក​ការងារ​ដើម្បី​ធ្វើការ​ដោយ​ឆ្លាតវៃ ។ ចាប់​ផ្តើម​ពី​ផ្នែក​ខាងក្រោម​នៃ​ក្រាហ្វិក ប្តូរ​វេន​គ្នា​អាន​វគ្គ​នីមួយៗ​នៃ​វិថីឆ្ពោះ​ទៅ​កាន់​ការងារ​ល្អ​ប្រសើរ​ជាង​មុន​ដូច​ខាង​ក្រោម ។

ជណ្តើរ

សូម​អាន ៖យើង​នឹង​ចាប់​ផ្តើម​ជាមួយ​និង​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តី​ជំនឿ​និង​ការប្រឹងប្រែងធ្វើការ ។

១. ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ

សូម​អាន ៖មូលដ្ឋាន​គ្រឹះ​ដើម្បី​ស្វែងរក​ការងារ​មួយ​ដ៏​ជោគជ័យ​គឺ​សេចក្តី​ជំនឿ ។ ចំពោះ​ព្រះវបិតា​សួគ៌ គ្រប់​កិច្ចការ​ទាំង​អស់​រួម​ទាំង​ការស្វែងរក​ការងារ​គឺ​ជា​រឿង​ខាង​វិញ្ញាណ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​ទាំង​របស់​របរ​គ្រប់​យ៉ាង គឺជា​វិញ្ញាណ​ចំពោះ​យើង ហើយ​គ្មាន​ពេល​ណាមួយ ដែល​យើង​បាន​ប្រទាន​ដល់​អ្នក​នូវ​ក្រឹត្យ​វិន័យ​ណាមួយ ដែល​ត្រូវ​ជា​របស់​ខាង​សាច់ឈាម​នោះ​ឡើយ » ( គ.និង ស. ២៩:៣៤ ) ។

ពីព្រោះ​តែ​ការទទួល​បាន​ការងារ​មួយ​គឺ​សំខាន់​ទាំង​ខាង​ព្រលឹង​វិញ្ញាណ និង សាច់​ឈាម គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ធ្វើ​ក្នុង​ការស្វែងរក​ការងារ​មួយ អាច​ជា​សកម្មភាព​មួយ​នៃ​សេចក្តី​ជំនឿ ។ អ្នក​សង្ឃឹម​និង​អធិស្ឋាន​ថា​ព្រះ​នឹង​ប្រទាន​ពរ​អ្នក​ជាមួយ​នឹង​ការងារ​មួយ ប៉ុន្តែ​អ្នក​ធ្វើ​សកម្មភាព​ដើម្បី​បង្ហាញ​ជំនឿ​របស់​អ្នក ។

សូម​ពិភាក្សា ៖តើ​សេចក្តី​ជំនឿ​មាន​ជាប់​ទាក់ទង​នឹង​ការស្វែងរក​ការងារ​ដូចម្តេច ?

២. យក​ចិត្ត​ទុក​ដាក់​ក្នុង​ការស្វែងរក​របស់​អ្នក

Josh’s job search iconការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖ក្នុង​ការប្រជុំ​ក្រុម យើង​នឹង​អង្កេត​ហើយ​បង្វឹក ចូស្ហ នៅ​ពេល​គាត់​ព្យាយាម​ដើម្បី​អនុវត្ត​គោលការណ៍​និង​ជំនាញ​ទាំងឡាយ​នៃ​ការស្វែងរក​ការងារ​មួយ​ប្រកប​ដោយ​ប្រសិទ្ធិភាព ។ ចូស្ហ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​កាល​ពី​ពីរ​ខែ​មុន​បន្ទាប់​ពី​បាន​បម្រើ​ការ​ជា​អ្នក​ជំនួយ​បច្ចេកទេស​កុំព្យូទ័រ​ម្នាក់ ។ គាត់​រៀបការ​រួច​ហើយ​និង​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ។ គាត់ត្រូវ​ផ្គត់ផ្គង់​ភរិយា និង​កូន​តូច​ម្នាក់​របស់​គាត់ ។ ចូស្ហ​ត្រូវ​តែ​រក​ការងារ​មួយ​ធ្វើ ។

ចូស្ហ​កំពុង​តែ​មាន​ការលំបាក​ក្នុង​ការ​ដឹង​ថា​ត្រូវ​ចាប់​ផ្តើម​ស្វែងរក​ការងារ​ពី​ត្រឹម​ណា​មក ។ គាត់​បាន​ដាក់​ពាក្យ​សុំ​សម្រាប់​ការងារ​គ្រប់​ប្រភេទ ។ កាល​ពី​សប្តាហ៍​មុន គាត់​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​អ្នក​រត់តុ ភ្ញាក់ងារ​សេវាកម្ម​អតិថិជន អ្នក​បច្ចេកទេស​កុំព្យូទ័រ​និង​ជា​កម្មករ​ឃ្លាំង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​គាត់​មិនមាន​ជោគជ័យ​ច្រើន​ទេ ។

សូម​ពិភាក្សា ៖តើ​បទពិសោធន៍​ស្វែងរក​ការងារ​របស់​អ្នក​ដូច​គ្នា​នឹង​ចូស្ហ​បែប​ណា ?

សូម​អាន ៖ចាប់​ផ្តើម​ការស្វែងរក​ការងារ​ដោយ​ការដឹង​ថា​ការងារ​ប្រភេទ​ណា​ដែល​អ្នក​ចង់​បាន ។ វា​គួរ​តែ​ជា​អ្វី​ដែល​អ្នក​អាច​មាន​លទ្ធភាព​ធ្វើ ។ អ្នក​ស្វែងរក​ការងារ​មួយ​ភាគ​ច្រើន​បរាជ័យ​ក្នុង​ការ​ធ្វើ​ដូច​នេះ ។ ដូច​ជា​ចូស្ហ​ដែរ ពួកគេ​ខ្ជះខ្ជាយ​ពេល​វេលា​ក្នុង​ការពិចារណា​លើ​ការងារ​គ្រប់​ប្រភេទ ។ អ្នក​នឹង​រក​បាន​ការងារ​មួយ​លឿន​ជាង​ប្រសិន​បើ​អ្នក​គ្រាន់​តែ​ផ្តោត​លើ​ការងារ​តែ​ពីរ​បី​ប្រភេទ​នោះ ។

ប្រសិន​បើ​អ្នក​មិន​ដឹង​ថា​ការងារ​អ្វី​អ្នក​ចង់​ធ្វើ​នោះ​ទេ សូម​ចំណាយ​ពេល​ដើម្បី​និយាយ​ជាមួយ​អ្នក​ដទៃ​ហើយ​ស្វែងរក​ព័ត៌មាន​មាន​ប្រយោជន៍​ដើម្បី​ពិចារណា​មើល​ភ្លាមៗ ។ អ្នក​ស្វែររក​ការងារ​ភាគច្រើន​ទទួល​យក ការងារ​ដែល​មាន​ស្ថេរភាព ដើម្បី​ផ្គត់ផ្គង់​ខ្លួន​ឯង​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ស្វែងរក ឬ រៀបចំ​សម្រាប់​ការងារ​ប្រសើរ​មួយ​ទៀត ។ ប្រសិន​បើ​នេះ​ជា​ករណី​របស់​អ្នក សូម​ចងចាំ​ការប្រឹក្សា​នេះ​មក​ពី​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖ « ការងារ​នាំ​មក​នូវ​សុភមង្គល ទំនុកចិត្ត​លើ​ខ្លួន​ឯង​និង​ភាពរីកចម្រើន ។ វា​គឺ​ជា​សមិទ្ធិកម្ម​ទាំង​អស់​ដ៏​មាន​អត្ថន័យ វា​គឺ​ជា​ការ​ផ្ទុយ​និង​សេចក្តី​ខ្ជិល​ច្រអូស ។ យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើការ » ( Teachings of Presidents of the Church: Spencer W. Kimball [ ២០០៦ ] ទំព័រ ១១៨–១៩ ) ។ ការងារ​គឺ​មាន​ភាព​ថ្លៃថ្នូរ ។

ចូស្ហ​ទទួល​ស្គាល់​ថា​គាត់​នឹង​មាន​ជោគជ័យ​ច្រើន​ជាង ប្រសិន​បើ​គាត់​ផ្តោត​លើ​តំណែង​ជា​អ្នក​ជំនួយ​កុំព្យូទ័រ ។ នោះ​បាន​ក្លាយ​ជា​គោលដៅ​ការងារ​របស់​គាត់ ។

៣. ការប្រឹងប្រែង​ធ្វើការ ៖ កំណត់​អត្តសញ្ញាណ​ធនធាន​នានា​និង​ធ្វើការ​ទំនាក់ទំនង

Josh’s job search iconការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖ចូស្ហ​មិន​ចូល​ចិត្ត​ការស្វែងរក​ការងារ​ទេ ។ គាត់​ចំណាយ​ពេល​ពីរ​បី​ម៉ោង​រាល់​ថ្ងៃ ភាគច្រើន​រក​មើល​ការងារ​ដែល​គេ​ប្រកាស​រើស​តាម​អ៊ីនធើណែត​និង​និយាយ​ជាមួយ​ភ្ញាក់ងារ​ការងារ ។

សូម​ពិភាក្សា ៖តើ​អ្នក​គិត​ដូចម្តេចដែរ​អំពី​កម្រិត​នៃ​កិច្ច​ខិតខំ​របស់​ចូស្ហ ? តើ​អ្នក​គិត​ថា​គាត់​នឹង​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ដើម្បី​រក​បាន​ការងារ​មួយ​តាម​មធ្យោបាយ​បែប​នេះ ?

សូម​អាន ៖អ្នក​ស្វែងរក​ការងារ​ដ៏​ជោគជ័យ​ជា​អ្នក​ដែល​ខិតខំ​ធ្វើ​ការ​ខ្លាំង ។ អ្នក​នឹង​បាន​លទ្ធផល​ក្នុង​ការស្វែងរក​ការងារ​របស់​អ្នក​តាម​អ្វី​ដែល​អ្នក​បាន​ខិតខំ ។ អ្នក​ខិតខំ​ធ្វើការ​កាន់​តែ​ខ្លាំង អ្នក​បាន​ការងារ​ធ្វើ​កាន់​តែ​លឿន ។ ការងារ​របស់​អ្នក​គួរ​រួម​មាន ការកំណត់​អត្តសញ្ញាណ​ធនធាន​នានា​និង​ធ្វើ​ការទំនាក់ទំនង​រាល់​ថ្ងៃ ។

ធនធាន គឺ​ជា​ធនធាន ព័ត៌មាន​នានា​ ឬ ការតភ្ជាប់​ដែល​នឹង​ចូល​រួម​ចំណែក​ក្នុង​ការស្វែងរក​ការងារ​ប្រកប​ដោយ​ជោគជ័យមួយ ។ វា​អាច​ជា​មនុស្ស ទីកន្លែង ឬ អ្វី​មួយ ។

ទំនាក់ទំនង គឺ​ជា​ការសន្ទនា​ការងារ​ជាមួយ​និង​ធនធាន​មួយ ។ នេះ​អាច​ជា​ការជួបគ្នា​ដោយ​ផ្ទាល់​ជាមួយ​នរណា​ម្នាក់ ការទូរស័ព្ទ ការផ្ញើ​អ៊ីមែល ការផ្ញើ​ពាក្យ​សុំ​ការងារ ឬ ជីវប្រវត្តិ​ការងារ ការផ្ញើ​លិខិត​តាម​ដាន ។

កាល​ណា​អ្នក​រកបាន​ធនធាន និង​ធ្វើការទាក់ទង​បាន​កាន់តែ​ច្រើន​នោះ អ្នក​នឹង​បាន​ការងារ​ធ្វើ​កាន់​តែ​លឿន ។ ធ្វើ​ការកំណត់​អត្តសញ្ញាណ​ធនធាន​ថ្មីៗ​ចំនួន ១៥ ហើយ​ធ្វើ​ការទាក់ទង​ចំនួន​១០​រាល់​ថ្ងៃ​ដើម្បី​ពន្លឿន​ការស្វែងរក​ការងារ​របស់​អ្នក ។

Josh’s job search iconការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖នៅ​ពេល​ចូស្ហ​បាន​រៀន​ពី​របៀប​ស្វែងរក​ធនធាន​និង​ការទាក់ទង​ហើយ គាត់​បាន​ចាប់​ផ្តើម​ធ្វើការ ។

ឧទាហរណ៍ កាល​ពី​ម្សិលមិញ​គាត់​បាន​ធ្វើ​កិច្ចការ​ដូច​ខាង​ក្រោម ៖

  • បាន​ស្រាវជ្រាវ​ឃើញ​ក្រុម​ហ៊ុន​ចំនួន​បី​ដែល​គាត់​ចាប់​អារម្មណ៍ ។

  • បាន​រកឃើញ​គេហទំព័រ​ដ៏​មាន​ប្រយោជន៍​ចំនួន​បី ។

  • បាន​គិត​ដល់​មនុស្ស​ចំនួន​ប្រាំពីរ​នាក់​ដែល​គាត់​អាច​ទាក់ទង​បាន ( មិត្តភក្តិ មិត្ត​រួម​ថ្នាក់ និង អ្នក​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា ) ។

  • បាន​រកឃើញ​ការប្រកាស​ការងារ​ចំនួន​ពីរ ។

សរុប​មក​គាត់​រក​បាន ធនធាន ចំនួន​១៥ ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ !

បន្ទាប់​មក​គាត់​បាន​ទាក់ទង​ទៅ​ធនធាន​ទាំង​នោះ​ដោយ ៖

  • ការទូរស័ព្ទ​ទៅ​ក្រុមហ៊ុន​ទាំង​បី​នោះ​ដោយ​ផ្ទាល់​ដើម្បី​រៀន​អំពី​ពួក​គេ​បន្ថែម​ទៀត ។

  • ការជួប ការផ្ញើ​អ៊ីម៉ែល ឬ ការផ្ញើ​សារ​ទៅ​កាន់​មិត្តភក្តិ​របស់​គាត់​បួន​នាក់​ដើម្បី​ប្រាប់​ពួកគេ​ថា​គាត់​កំពុង​ស្វែងរក​ការងារ​ធ្វើ ។

  • ការដាក់ពាក្យ​សុំ​ចំពោះ​ការងារ​ដែល​ប្រកាស​ទាំងពីរ​នោះ ។

  • ធ្វើ​ការតាមដាន​ជាមួយ​នរណា​ម្នាក់​នៅ​ឯ​ក្រុមហ៊ុន​ទាំងពីរ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ព័ត៌មាន​របស់​គាត់​ត្រូវ​បាន​ទទួល​ហើយ ។

សរុប​មក​គាត់​រក​បាន ការទំនាក់ទំនង ចំនួន ១១ ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ !

សូម​អាន ៖ឥឡូវ​យើង​មាន​បញ្ជី​ធនធាន​នានា​ដ៏​មាន​សក្តានុពល ជំហាន​បន្ទាប់​ទៀត​គឺ​ការទាក់ទង​ពួកគេ ។

គន្លឹះ ៖រក្សា​ធនធាន​និង​ទំនាក់ទំនង​នានា​ក្នុង​ទម្រង់​នៅ ទំព័រ ១៩៤–៩៦ នៃ​ឧបសម្ព័ន្ធ ។

សូម​ពិភាក្សា ៖តើ​ការខិតខំ​ធ្វើការ​ខ្លាំង​ក្នុង​ការស្វែងរក​ការងារ​របស់​អ្នក​បង្ហាញ​ពី​សេចក្តី​ជំនឿយ៉ាង​ដូចម្ដេច ?

សេចក្ដីបញ្ចប់

សូម​មើល ៖« It Was a Miracle » មាន​នៅ​គេហទំព័រ srs.lds.org/videos  ( គ្មាន​វីដេអូ​ឬ ? សូមអាន ទំព័រ ១៨ ។ )

សូម​ពិភាក្សា ៖តើ​មាន​អ្វី​ខ្លះ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​បាន​រៀន​មក​ពី​ជំពូក​នេះ ?

សូម​អាន ៖ការស្វែងរក​ការងារ​ដ៏​ជោគជ័យ​មួយ​គឺ ធ្វើ​តាម​រូបមន្ត​ដ៏​សាមញ្ញ​ខាង​ក្រោម ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

ចាប់​ផ្តើម​ការអនុវត្ត​រូបមន្ត​ភ្លាម​ដោយ​ការកំណត់​អត្តសញ្ញាណ ធនធាន​នានា ហើយ​ធ្វើ ការទាក់ទង រាល់​ថ្ងៃ ។ ការណ៍​នេះ​បង្ហាញ​ពី​សេចក្តីជំនឿ​របស់​អ្នក ។ សុំ​ព្រះវបិតា​សួគ៌​ឲ្យ​ជួយ​អ្នក និង​ទទួល​ស្គាល់​ការងារ​របស់​អ្នក​ជា​សកម្មភាព​មួយ​នៃ​សេចក្តី​ជំនឿ ហើយ​ទ្រង់​នឹង​ប្រទាន​ពរ​អ្នក​ជាមួយ​នឹង​ជោគជ័យ ។ នៅ​ក្នុង​ជំពូក​បន្ទាប់​បី​បួន​ទៀត យើង​នឹង​ចាប់​ផ្តើម​រុករក​នូវ​ជំនាញ​នានា​ដែល​នឹង​ជួយ​យើង​ធ្វើការ​ដោយ​ឆ្លាតវៃ ។