ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


រូបភាព
learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

រូបភាព
ជណ្តើរ

សូម​អាន ៖ការស្វែងរក​ការងារ​ដ៏​ជោគជ័យ​មួយ​គឺ​ធ្វើ​តាម​រូបមន្ត​ដ៏​សាមញ្ញ​ខាង​ក្រោម ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

នៅ​ក្នុង​ជំពូក​មុន អ្នក​បាន​រៀន​ជំនាញ​មួយ​ដើម្បី​ជួយ​អ្នក​ធ្វើការ​ដោយ​ឆ្លាតវៃ ៖ របៀប​ដើម្បី​ផ្គូផ្គង​ជំនាញ​នានា​ឲ្យ​ត្រូវ​តាម​តម្រូវការ​របស់​និយោជក ។ នៅ​ក្នុង​ជំពូក​នេះ អ្នក​នឹង​រៀន​ជំនាញ « ធ្វើការ​ដោយ​ឆ្លាតវៃ » ផ្សេង​ទៀត ៖ សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព ។

ការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖ឥឡូវ ចូស្ហ អាច​ដឹង​ហើយ​ថា​គាត់​មាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់​សម្រាប់​តំណែង ជា​អ្នកផ្ដល់​ជំនួយ ទាក់ទង​និង​កុំព្យូទរ័​នៅ​ក្រុមហ៊ុន​ផ្នែកទីផ្សារ អេ ប៊ី ស៊ី ។ ប៉ុន្តែ​គាត់​ក៏​ប្រាកដ​ដែរ​ថា អ្នក​ដទៃ​ទៀត​ក៏​មាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់​ដូច​គ្នា​ដែរ ។ អ្វី​ដែល​ពិត​ជា​ជួយ​គាត់​ឲ្យ​លេច​ធ្លោ​គឺ​សមិទ្ធិផល​របស់​គាត់ ប៉ុន្តែ​គាត់​មិន​ទាន់​ប្រាកដ​ថា​ត្រូវ​និយាយ​អំពី​វា​ដោយ​របៀប​ណា​នោះ​ទេ ។ គាត់​កំពុង​តែ​ឆ្ងល់​ថា​តើ​គាត់​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​​អាច​ក្លាយ​ជា​បេក្ខជន​មាន​លក្ខណៈសម្បត្តិ​ល្អ​ជាង​គេ​សម្រាប់​ជ្រើសរើស ។

សូម​ពិភាក្សា ៖តើ​អ្នក​អាច​ប្រៀប​ប្រដូច​ខ្លួន​ឯង​ទៅ​ចូស្ហ​តាម​របៀប​ណា​ខ្លះ ?

១. ធ្វើ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង

សូម​អាន ៖មធ្យោបាយ​ល្អ​បំផុត​ដើម្បី​បង្ហាញ​ថា​អ្នក​សក្តិសម​នឹង​តម្រូវការ​របស់​និយោជក​គឺ​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព ។ ​សេចក្តី​ថ្លែង​ការណ៍​មួយ ពិពណ៌នា​ដោយ​សង្ខេប​នូវ​បទពិសោធន៍​ពី​មុន និង​សមិទ្ធិផល​របស់​អ្នក​ដោយ​ការចែកចាយ​នូវ​ឧទាហរណ៍ និង លទ្ធផល​ច្បាស់លាស់​មួយ ។ សូម​គិត ថា​​ពួក​គេ​គឺ​ជា​រឿង​តូចៗ ។ អ្នក​ដទៃ​ទៀត​ក៏​អាច​មាន​លក្ខណៈ​សម្បត្តិ​ស្រដៀងគ្នា​ ប៉ុន្តែ​គ្មាន​នរណា​បាន​ធ្វើ​រឿង​ដូច​គ្នា​ទេ ។ ដើម្បី​ជៀស​ជាង​ការ​សរសេរ​នូវ​ជំនាញ​ទូទៅ​ដែល​អ្នក​ផ្សេង​អាច​និយាយ​បាន​ដែរ​នោះ សូម​ប្រើ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​ជំនួស​វិញ ។

សូម​ពិភាក្សា ៖ហេតុអ្វី​បាន​ជា​គំរូ​ទី​បី​ល្អ​ជាង​គេ​បំផុត ?

សូម​អាន ៖អ្នក​ស្វែងរក​ការងារ​ទី​បី​បាន​ប្រើ សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព ដែល​អាច​ឲ្យ​គាត់ និយាយ​អំពី​អ្វី​ដែល​បាន​ធ្វើ​យ៉ាង​ពិតប្រាកដ​នៅ​ក្នុង​របៀប​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ គួរ​ឲ្យ​ចងចាំ និង​តាម​របៀប​មួយ​ដែល​គ្មាន​នរណា​ធ្វើ​ដូច ។ វា​ដូចជា​សាច់រឿង​ខ្លី​ពិត ។ វា​បាន​ជួយ​អ្នក​ស្វែងរក​ការងារ​ទី​បី​ក្លាយ​ជា​បេក្ខជន​មាន​លក្ខណៈសម្បត្តិ​ល្អ​ជាង​គេ ។

២. ធ្វើ​តាម​រូបមន្ត សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព

សូម​អាន ៖សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​ធ្វើ​ឡើង​តាម​រូបមន្ត​ដ៏​សាមញ្ញ​មួយ ៖

រូបភាព
រូបមន្ត​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព

ផ្នែក​មួយ​នៃ​អនុភាព​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​នោះ​គឺ​ថា​វា​ខ្លី ។ ការបង្ហាញ​ពី​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​មួយ​មិន​គួរ​ចំណាយ​ពេល​ច្រើន​ជាង ៣០ ទៅ ៤៥ វិនាទី​នោះ​ទេ ។

ការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖ចូរ​មើល​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​មួយ​ដែល ចូស្ហ បាន​រៀបចំ​ឡើង​បន្ទាប់​ពី​ការពិនិត្យ​មើល​បរិយាយ​ការងារ​នៅ​ឯ​ក្រុម​ហ៊ុន ផ្នែក​ទី​ផ្សារ អេ ប៊ី ស៊ី ។ គាត់​បាន​ឃើញ​ថា និយោជក​ត្រូវការ​នរណា​ម្នាក់​ដែល​ពូកែ​ខាង​ជំនាញ​រុករក និង​ដោះស្រាយ​បញ្ហា ។ សូម​ធ្វើ​កំណត់​ចំណាំ​នូវ​របៀប​ដែល​គាត់​បាន​ប្រើ​រូបមន្ត​ដើម្បី​បង្កើត​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​របស់​គាត់ ។

➀ « ខ្ញុំ​ពូកែ​ខាង​រុករក​និង​ដោះស្រាយ​បញ្ហា ។ ➁ ឧទាហរណ៍ ក្នុង​នាម​ជា​អ្នក​ជំនួយ​ខាង​បច្ចេកទេស​នៅ​ឯ ហាង ពិភព អាយ ធី ខ្ញុំ​បាន​អភិវឌ្ឍ​នូវ​ដំណើរការ​សាមញ្ញ​មួយ​ដើម្បី​កំណត់​អត្តសញ្ញាណ​នូវ​បញ្ហា​ខាង​បច្ចេកទេស​ធម្មតាៗ ។ ➂ ជា​លទ្ធផល ក្នុង​រយៈពេល​ពីរ​ឆ្នាំ ខ្ញុំ​បាន​ដោះស្រាយ​​បញ្ហា ជាង​១០០០​ករណី ប្រហែល​ជា​ពាក់​កណ្តាល​នូវ​អ្វី​ដែល​ក្រុម​ការងារ​ខ្ញុំ​ធ្វើ​បាន ។ ➃ ខ្ញុំ​អាច​យក​នូវ​ភាព​ស្ទាត់ជំនាញ​នេះ​មក​ធ្វើ​ការ​ឲ្យ​អ្នក ។ »

សូម​ពិភាក្សា ៖តើ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​របស់ ចូស្ហ បាន​ជួយ​គាត់​អាច​ក្លាយ​ជា​បេក្ខជន​មាន​លក្ខណៈសម្បត្តិ​ល្អ​ជាង​គេ​ដោយ​របៀប​ណា ?

សូម​អាន ៖នេះ​គឺ​ជា​គំរូ​សេចក្ដីថ្លែងការណ៍​ដ៏​មាន​អានុភាព​បន្ថែម​ទៀត សម្រាប់​អ្នក​ត្រឡប់មកពី​ផ្សាយសាសនា ម្ចាស់​អាជីវកម្ម​ធនតូច និង​ម្ដាយ ដែល​ជា​អ្នក​កំពុង​ស្វែងរក​ការងារ ។ ពួកគេ​បាន​ប្រើ​ជំហាន​ទាំងបួន និង​រួម​ទាំង​សេចក្តី​លម្អិត​ជាក់លាក់​ទាំងឡាយ​ដើម្បី​ពង្រឹង​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​របស់​ពួកគេ ។ ប្តូរ​វេន​គ្នា​អាន​សេចក្តី​ថ្លែង​នីមួយៗ​ឲ្យ​ឮៗ ។

ប្រកាស​ពី​ជំនាញ ឬ បទពិសោធន៍​មួយ

( « ខ្ញុំ​ជា … »
« ខ្ញុំ​អាច … » ឬ
« ខ្ញុំ​មាន … » ។

សូម​ផ្តល់​ឧទាហរណ៍​មួយ

( ឧទាហរណ៍ … » )

សូម​ផ្តល់​លទ្ធផល​មួយ

( « ជា​លទ្ធផល … » )

ផ្គូផ្គង​ជំនាញ​ទៅនឹង​តម្រូវការ​របស់​និយោជក ។

អ្នក​ត្រឡប់​មក​ពី​ផ្សាយ​សាសនា

ខ្ញុំ​អាច​បង្កើត ហើយ​ជម្រុញ​ទឹកចិត្ត​ក្រុម ។

ឧទាហរណ៍ ក្នុង​នាម​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ពេញ​ម៉ោង​សម្រាប់​សាសនា​ចក្រ​របស់ខ្ញុំ ខ្ញុំ​ត្រូវ​បាន​សុំ​ឲ្យ​ដឹកនាំ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ប្រាំ​បី​នាក់ ដែល​ពុំ​មាន​សាមគ្គី​ភាព​គ្នា ហើយ​មិន​សម្រេច​​តាម​គោលដៅ ។ ខ្ញុំ​បាន​រកឃើញ​តម្រូវការ​ខ្លះៗ​និង​បាន​កែ​លម្អ​វគ្គ​បំពាក់បំប៉ន​ជាក់លាក់ និង ការតាំងចិត្ត​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ប្រសើរ​ឡើង ។

ជា​លទ្ធផល ក្រុម​បាន​ចាប់​ផ្តើម​សម្រេច​គោលបំណង​ និង​បន្ទាប់​មក​បាន​ឈាន​ដល់​គោលដៅ​នានា​របស់​ពួកគេ។

ខ្ញុំ​អាច​ជួយ​ក្រុម​អ្នក​ឲ្យ​ធ្វើ​ការ​រួមគ្នា​ដើម្បី​បំពេញ និង​សម្រេច​គោលដៅ​របស់អ្នក ។

ម្ចាស់​អាជីវកម្ម​តូច

ខ្ញុំ​អាច​ដោះស្រាយ​បញ្ហា​នានា​បាន

ឧទាហរណ៍ នៅ​ក្នុង​អាជីវកម្ម​គ្រួសារ​របស់​យើង យើង​ត្រូវការ​ប្រព័ន្ធ​មួយ​ដើម្បី​តាម​ដាន​ការចំណាយ ។ ខ្ញុំ​បាន​បង្កើត​ប្រព័ន្ធ​តាម​ដាន​និង​កំណត់​អត្តសញ្ញាណ​អ្នក​ផ្គត់ផ្គង់​ដែល​បាន​គិត​លុយ​ពី​យើង​លើស ។

ជា​លទ្ធផល​ពី​ការបង្កើត​ប្រព័ន្ធ​របស់​ខ្ញុំ ខ្ញុំ​បាន​កែតម្រូវ​ការគិត​លុយ​លើស​នោះ​ហើយ​បាន​ជួយ​ដល់​អាជីវកម្ម​យើង​សន្សំ​បាន​ជាង ៥,០០០​ដុល្លា​រាល់​ឆ្នាំ ។

ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​អនុវត្ត​ជំនាញ​ដោះស្រាយ​បញ្ហា​ដូច​គ្នា​នេះ​សម្រាប់​អ្នក​ដែរ ។

ម្ដាយ

ខ្ញុំ​មាន​ជំនាញ​ខាង​ការរៀបចំ​ដ៏​រឹងមាំ ។

ឧទាហរណ៍ ក្នុង​នាម​ជា​ម្តាយ​ម្នាក់ ខ្ញុំ​សម្របសម្រួល​កិច្ចការ​សាលា និង​សកម្មភាព​របស់​កូន​បីនាក់​បាន​យ៉ាង​ជោគជ័យ ។ ខ្ញុំ​បាន​រៀន​ដើម្បី​ចាត់ចែង​កាលវិភាគ​របស់​យើង​យ៉ាង​ដិតដល់ ។

ជា​លទ្ធផល កូនៗ​របស់​ខ្ញុំ​កម្រ​ខកខាន​ក្នុង​ការធ្វើ​លំហាត់ ឬ ទៅ​ចូល​រួម​សកម្មភាព​ណា​មួយ​យឺត​ណាស់ ។

ខ្ញុំ​អាច​ប្រើ​ជំនាញ​ការរៀបចំ​ដូច​គ្នា​ទាំង​នេះ​ដើម្បី​ធានា​ថា​អ្នក​នឹង​មិន​ដែល​ខកខាន​ការណាត់​ជួប​ឡើយ ។

សូម​ពិភាក្សា ៖តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ចេញ​មក​ពី​ការចែកចាយ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​របស់​អ្នក ?

សូម​អាន ៖សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​គឺ​ជា​ជំនាញ​ស្វែងរក​ការងារ​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើការ​ដោយ​ឆ្លាតវៃ ។ អ្នក​នឹង​ដឹង​ថា​អ្នក​ធ្វើ​វា​បាន​ល្អ​ប្រសិន​បើ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​របស់​អ្នក​នាំ​ឲ្យ​និយោជក​មាន​ការចាប់​អារម្មណ៍​កាន់តែ​ខ្លាំង ។ សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​នៅ​ក្នុង​ជីវប្រវត្តិ​ការងារ​គួរ​នាំ​ទៅ​ដល់​ការសម្ភាសន៍ ។ សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​ក្នុង​ការទំនាក់ទំនង​គួរ​នាំ​ទៅ​រក​បាន​ព័ត៌មាន ឬ ប្រភព​ការងារ​ដ៏​មាន​ប្រយោជន៍ ។ ហើយ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​នៅ​ក្នុង​ការសម្ភាសន៍​គួរ​នាំ​ទៅ​រក​ការផ្តល់​ការងារ ។ ប្រសិន​បើ​អ្នក​មិន​បាន​ទទួល​លទ្ធផល​ទាំងនេះ​ទេ សូម​ប្រឹងប្រែង​ធ្វើ​ឲ្យ​ជំនាញ​នេះ​កាន់​តែ​ល្អ​ប្រសើរ ។

ការហ្វឹតហាត់​ជាមួយ​អ្នក​ដទៃ និង ការទទួល​បាន​មតិកែលម្អ​នឹង​ជួយ​អ្នក​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ។ ចូរ​ចាប់ផ្ដើម​ឥឡូវ​នេះ !

សូម​ពិភាក្សា ៖តើ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​របស់​អ្នក​នឹង​ជួយ​អ្នក​ក្លាយ​ជា​បេក្ខជន​មាន​លក្ខណៈសម្បត្តិ​ល្អ​ជាង​គេ​ដោយ​របៀប​ណា ?

សេចក្ដីបញ្ចប់

សូម​មើល ៖« The Power of Power Statements » មាន​នៅ​គេហទំព័រ srs.lds.org/videos  ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៧០ ) ។ 

រូបភាព
video icon

សូម​ពិភាក្សា ៖តើ​មាន​អ្វី​ខ្លះ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​បាន​រៀន​មក​ពី​ជំពូក​នេះ ?

សូម​អាន ៖សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​នឹង​ក្លាយ​ជា​ជំនាញ​ស្វែងរក​ការងារ​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​អ្នក​អាច​រៀន ។ ពួក​វា​គឺ​ជា​គន្លឹះ​ដើម្បី​ធ្វើការ​ដោយ​ឆ្លាតវៃ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​នឹង​ជួយ​អ្នក​ក្លាយ​ជា​ជម្រើស​ដ៏​លេច​ធ្លោ​បាន​ច្រើន​ជាង​អ្វី​ផ្សេង​ដែល​អ្នក​អាច​ធ្វើ ។ សូម​ប្រើ​វា​នៅ​ក្នុង​ប្រវត្តិរូប​សង្ខេប​ការងារ ការទំនាក់ទំនង និង​ការសម្ភាសន៍ ។ អនុវត្ត​ជំនាញ​នេះ ។ សូម​រៀបចំ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​មួយ​ចំនួន ។ អធិស្ឋាន​សុំ​ជំនួយ​ពី​ព្រះវបិតា​សួគ៌ ហើយ​អ្នក​នឹង​ឃើញ​ជោគជ័យ​ដ៏​ល្អ​ប្រសើរ​ខ្លាំង​ឡើង ។

បោះពុម្ព