ភាពខ្លួនទីពឹងខ្លួន
រាយការណ៍—ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី


report icon
រាយការណ៍—ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី

ប្រសិន​បើ​នេះ​គឺ​ជា​ជំពូក​ដំបូង​របស់​អ្នក​នៃ​សប្តាហ៍​នេះ សូម​បំពេញ « របាយការណ៍ » ។ បើ​មិន​ដូច្នោះ​ទេ សូម​រំលង​ទៅ ទំព័រ ៦០ ។

ការតាំងចិត្ត​កាល​ពី​សប្តាហ៍​មុន

  1. ស្វែងរក​ធនធាន​នានា​ប្រចាំ​ថ្ងៃ ។

  2. ធ្វើ​ការ​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ ។

  3. ទាក់ទង និង​គាំទ្រ​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

  4. អនុវត្ត និង​ចែកចាយ​គោលការណ៍​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​ថ្ងៃ​នេះ ។

  5. អនុវត្ត​ជំនាញ​ការស្វែងរក​ការងារ ។

ជំហាន​ទី ១ ៖ វាយ​តម្លៃ​ខ្លួន​ឯង (៥ នាទី)

សូម​ប្រើ​តារាង « ការវាយ​តម្លៃ​ការខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ » នៅ ទំព័រ ii–iii ដើម្បី​ពិនិត្យ​មើល​ការតាំងចិត្ត​ទាំងឡាយ​របស់​អ្នក​កាល​ពី​ប្រជុំ​លើក​មុន ។ ដំបូង សូម​សរសេរ​ជា​តួរលេខ​ពិត​ប្រាកដ​នៃ​ធនធាន​នានា​ដែល​អ្នក​បាន​ស្វែងរក ហើយ​ទាក់ទង ។ បន្ទាប់​មក​សូម​ធ្វើ​ការ​វាយ​តម្លៃ​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​រៀងៗ​ខ្លួន​ក្នុង​ការរក្សា​ការតាំងចិត្ត​នីមួយៗ​ដោយ​គូស​ពណ៌ ក្រហម លឿង ឬ បៃតង ។

evaluating my efforts thumbnail

ជំហាន​ទី ២ ៖ ចែកចាយ​ជាមួយ​ក្រុម (១០ នាទី)

សូម​បុគ្គល​ម្នាក់ៗ​រាយការណ៍​ពី​របៀប​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​និង​ការតាំងចិត្ត​របស់​អ្នក​ដោយ​ការចែកចាយ​នូវ​គោលដៅ​ទាំងឡាយ និង​ចំនួន​ពិត​ប្រាកដ ហើយ​ដោយ​ការថ្លែង​ជា​ពណ៌ « ក្រហម » « លឿង » ឬ « បៃតង » ចំពោះ​ការប្រឹងប្រែង​របស់​អ្នក ។ ចែកចាយ​អំពី​អ្វី​ដែល​បាន​ដំណើរការ​ល្អ និង​របៀប​ដែល​ព្រះវបិតា​សួគ៌​បាន​ជួយ​អ្នក ។

ជំហាន​ទី ៣ ៖ ជ្រើសរើស​ដៃគូ​សកម្មភាព (២ នាទី)

ជ្រើសរើស​ដៃគូ​សកម្មភាព​ម្នាក់​មក​ពី​ក្រុម​សម្រាប់​សប្តាហ៍​បន្ទាប់ ។ ជាទូទៅ ដៃគូ​សកម្មភាព​គឺ​មាន​ភេទ​ដូចគ្នា ហើយ​ពុំមែនជា​សមាជិក​គ្រួសារ​ទេ ។

ឥឡូវ សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​ជួប​ជាមួយ​និង​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​ណែនាំ​ខ្លួន​អ្នក ហើយ​ពិភាក្សា​ពី​របៀប​ដែល​អ្នក​នឹង​ទាក់ទង​គ្នា​​ពេញ​មួយ​សប្តាហ៍ ។

ឈ្មោះដៃ​គូ​សកម្មភាព

ព័ត៌មាន​ទាក់ទង

សូម​សរសេរ​ពី​របៀប និង​ពេល​វេលា​ដែល​អ្នក​នឹង​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សប្តាហ៍​នេះ ។

អាទិត្យ

ចន្ទ

អង្គារ

ពុធ

ព្រហស្បត្តិ៍

សុក្រ

សៅរ៍

សូម​បំពេញ​សកម្មភាព​នៅ​លើ​ទំព័រ​បន្ទាប់ ។