ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

ជណ្តើរ

សូម​អាន ៖ការស្វែងរក​ការងារ​​ដ៏​ជោគជ័យ​មួយ គឺ​ធ្វើ​តាម​រូបមន្ត​សាមញ្ញ​ខាងក្រោម ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

នៅ​ក្នុង​ជំពូក​នេះ អ្នក​នឹង​រៀន​នូវ​ជំនាញ​ស្វែងរក​ការងារ​ដ៏​សំខាន់​មួយ ៖ របៀប​បង្កើត​ជីវប្រវត្តិ លិខិត​អម​ប្រវត្តិរូបសង្ខេប និង​ពាក្យ​ដាក់​ធ្វើការ​ដ៏​ល្អ​បំផុត​។ នៅ​ពេល​ដែល​អ្នក​អាចរៀបចំ​​ឯកសារ​ជា​លាយលក្ខអក្សរ​បាន​ល្អ​បំផុត នោះ​អ្នក​កំពុង​តែ​ធ្វើការ​ដោយ​ឆ្លាតវៃ​ហើយ ។

Josh’s job search iconការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖ចូស្ហ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ទំនាក់ទំនង​ជា​បុគ្គល ហើយ​ធ្វើ​ការផ្គូរផ្គង​ជំនាញ​របស់​គាត់​ដើម្បី​ឲ្យ​ត្រូវ​តាម​តម្រូវការ​របស់​និយោជក ។ ប៉ុន្តែ​ពេល​នេះ ជូលី នៅ​ក្រុម​ហ៊ុន​ទី​ផ្សារ អេ ប៊ី ស៊ី បាន​សុំ​ប្រវត្តិរូបសង្ខេបមួយ​ច្បាប់ ។ ប្រវត្តិរូបសង្ខេប និង​លិខិត​អម​ប្រវត្តិរូបសង្ខេប ចាស់​ដែល​ចូស្ហ​តែងតែ​ប្រើ​ពី​មុន​ប្រហែល​ជា​នឹង​មិន​ល្អ​គ្រប់គ្រាន់​ទេ ដោយ​សារ​ពួកវា​មិន​បាន​នាំ​ឲ្យ​មាន​ការសម្ភាស​ច្រើន​ទេ ។ ចូស្ហ​ចង់​មាន​នូវ​ឯកសារ​ជា​លាយលក្ខ​អក្សរ​ដ៏​ល្អ​បំផុត​ដែល​ជួយ​គាត់​ឲ្យ​លេច​ធ្លោ​ជា​ជម្រើស​ដ៏​ច្បាស់ ប៉ុន្តែ​ត្រូវ​រៀបចំ​របៀប​ណា ? តើ​គាត់​អាច​ប្រើ​អ្វី​មួយ​ដូច​ជា​សេចក្តី​ថ្លែងការណ៍​ដ៏​មាន​អនុភាព​របស់​យើង​បាន​ទេ ? ហើយ​តើ​អ្នក​ធ្វើ​ឲ្ប្រវត្តិរូបសង្ខេប និង​លិខិត​អម​ប្រវត្តិរូបសង្ខេប​មើល​ទៅ​ល្អ​ពិត​ប្រាកដ​ដោយ​របៀប​ណា ?

ពិភាក្សា ៖តើ​អ្នក​អាច​ប្រដូច​ទៅ​ចូស្ហ​តាម​របៀប​ណា ?

សូម​អាន ៖ឯកសារ​ជា​លាយ​លក្ខ​អក្សរ—ដូច​ជា​ប្រវត្តិរូបសង្ខេប លិខិត​អម​ប្រវត្តិរូបសង្ខេប និង ពាក្យ​ស្នើសុំចូលធ្វើការគឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការស្វែងរក​ការងារ​ដែល​ជោគជ័យ ។ អ្នក​នឹង​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការសរសេរ​ក៏​ដូច​ជា​ដោយ​ការជួបផ្ទាល់ ។ ប្រវត្តិរូបសង្ខេប លិខិត​អម​ប្រវត្តិរូបសង្ខេប និង ពាក្យ​ស្នើសុំចូលធ្វើការបស់​អ្នក​ម្នាក់ៗ​គួរ​តែ​ត្រូវ​បាន​សរសេរ​ដោយ​ជាក់លាក់​ចំពោះ​ការងារ​ដែល​អ្នក​កំពុង​តែ​ដាក់​ពាក្យ ។ អ្នក​នឹង​ដឹង​ថា​អ្នក​មាន​ឯកសារ​ជា​លាយលក្ខ​អក្សរ​ល្អ​នៅ​ពេល អ្នក​ទទួល​បាន​ការសម្ភាស​ជាប់លាប់ ។

អ្វី​ដែល​និយម​ផ្លាស់​ប្តូរ នៃ​សម្ភារៈ​ជា​លាយលក្ខណ៍​អក្សរ​និង​មាន​របៀប​ត្រឹមត្រូវ​បី​បួន​ដើម្បី​បង្កើត​ពួក​វា ។ ជំពូក​នេះ​បង្ហាញ​ពី​ព័ត៌មាន​បឋម និង​ឧទាហរណ៍​មួយ​ចំនួន ។ មាន​នូវ​ព័ត៌មាន និង​ឧទាហរណ៍​បន្ថែម​ទៀត​នៅ ទំព័រ ២០៣-២១៣ នៃ​ឧបសម្ពន្ធ ដែល​អ្នក​គួរ​តែ​អាន​ដោយ​ខ្លួន​ឯង​នា​សប្តាហ៍​នេះ ។ លើស​ពី​នេះ សូម​ស្វែងរក​ព័ត៌មាន និង​ធនធាន​នានា​បន្ថែម​ទៀត​ដោយ​ខ្លួន​ឯង 

គន្លឹះ ៖គេហទំព័រ អត្ថបទ ឬ​ក៏​គំរូ​ប្រវត្តិរូប​សង្ខេបទាំងឡាយ​ដែល​មាន​ប្រយោជន៍​រាប់​ថា​ជា ធនធាន​នានា ។

១. គោលការណ៍​សាមញ្ញ​ចំនួន​បី

សូម​អាន ៖សម្ភារៈ​ជា​លាយលក្ខណ៍​អក្សរ​ដ៏​មាន​ប្រសិទ្ធិភាព​ដើរ​តាម​គោលការណ៍​សាមញ្ញ​ចំនួន​បី ៖

ការសរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​ដ៏​មាន​ប្រសិទ្ធិភាព

ពិភាក្សា ៖ហេតុ​អ្វី​គោលការណ៍​ទាំង​បី​នេះ​សំខាន់​ចំពោះ ប្រវត្តិរូបសង្ខេប លិខិត​អម​ប្រវត្តិរូបសង្ខេប ឬពាក្យ​ស្នើសុំចូលធ្វើការ ?

២. ប្រវត្តិរូបសង្ខេប

សូម​អាន ៖ប្រវត្តិរូបសង្ខេបគឺ​ជា​ឯកសា​ជា​លាយលក្ខណ៍​អក្សរ​មួយ​ដែល​សង្ខេប​នូវ​ជំនាញ សមត្ថភាព និង​ស្នាដៃ​ទាំងឡាយ​របស់​អ្នក ។ វា​គឺ​ដូច​ជា​ការផ្សព្វផ្សាយ​យ៉ាង​រហ័ស​អំពី​តើ​បងប្អូន​ជា​នរណា ។

សូម​អាន ៖ប្រវត្តិរូប​សង្ខេប​ភាគច្រើន​រួម​បញ្ចូល​នូវ​ព័ត៌មាន​បី​ប្រភេទ ៖ សេចក្តី​សង្ខេប បទពិសោធន៍ ​ការអប់រំ និង​ការបំពាក់បំប៉ន ។

សេចក្តី​សង្ខេប​ព័ត៌មាន​គឺ​ដូច​ជា​ការណែនាំ​មួយ ហើយ​ជា​ទូទៅ​វា​ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃប្រវត្តិរូប​សង្ខេប ។ វា​រួម​បញ្ចូល​ទាំង ឈ្មោះ ព័ត៌មាន​សម្រាប់​ទំនាក់ទំនង និង​សេចក្តី​សង្ខេប​ខ្លី​មួយ​ពី​ជំនាញ​ទាំងឡាយ​និង​បទពិសោធន៍​របស់​អ្នក ។ និយោជក​ម្នាក់​ជា​ញឹកញាប់​នឹង​ពិនិត្យ​មើល​ផ្នែក​នេះ​នៃ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​នៅ​ក្នុង​រយៈពេល​ពី បី​ទៅ​ប្រាំ​វិនាទី ហើយ​សម្រេច​ចិត្ត​ថា​តើ​គួរ​អាន​បន្ត ឬ​ក៏​ជម្រុះ​អ្នក​ចេញ ។

អ្នក​អាច​ឃើញ​ថា ចូស្ហ បាន​ប្រើ​នូវ​អ្វី​ដែល​ត្រូវ​បាន​ហៅ​ចំណង​ជើង ឬ ដើម​រឿង ( អ្នក​ជំនួយ​បច្ចេកទេស​ដ៏​មាន​បទពិសោធន៍ ) ដូច្នេះ​ទើប​និយោជក​នឹង​ដឹង​ភ្លាម​ថា​គាត់​ជា​នរណា​ក្នុង​នាម​ជា​អ្នក​ជំនាញ ។ បន្ទាប់​មក​គាត់​បាន​បន្ត​ជាមួយ​នឹង​ពាក្យ​គន្លឹះ​និង​ជំនាញ​ទាំងឡាយ​ដកស្រង់​ចេញ​ពីបរិយាយ​ការងារ​ដើម្បី​ចាប់​យក​ចំណាប់​អារម្មណ៍​របស់​និយោជក ។

គំរូ​ប្រវត្តិរូប​សង្ខេប​ល្អ

សូម​អាន ៖ព័ត៌មាន​ស្តី​ពី​បទពិសោធន៍​រួម​បញ្ចូល​នូវ​អ្វី​ទាំងឡាយ​ដូច​ជា ប្រវត្តិ​ការងារ ហើយ​គួរតែ​បញ្ចូល​នូវ​ស្នាដៃ​ចំនួន​បី​បួន​ដែល​ទាក់ទង​ទៅ​នឹង​តម្រូវការ​របស់​និយោជក​ផង​ដែរ ។ ស្នាដៃ​គឺ​ស្រដៀង​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​ដ៏​មាន​អនុភាព​ដែរ ប៉ុន្តែ​នៅ​ក្នុង​ប្រវត្តិរូបសង្ខេប អ្នក​យក​លទ្ធផល​មក​ដាក់​ខាង​ដើម​នៃ​សេចក្តី​ថ្លែងការណ៍​ដើម្បី​ឲ្យ​វា​លេច​ធ្លោ ។ ប្តូរ​វេន​គ្នា​អាន​សេចក្តី​ថ្លែងការណ៍​ក្រោម​ចំណង​ជើង « បទពិសោធន៍​ជំនាញ » នៅ​ក្នុង​ប្រវត្តិរូប​សង្ខេប​របស់ ចូស្ហ ដើម្បី​មើល​ពី​របៀប​ដែល​គាត់​បាន​សរសេរ​អំពី​ស្នាដៃ​របស់​គាត់ ។

គំរូ​ប្រវត្តិរូប​សង្ខេប​ល្អ

សូម​អាន ៖ព័ត៌មាន​ការអប់រំ និង ការបំពាក់បំប៉ន ជួយ​និយោជក​ម្នាក់​ឲ្យ​យល់​អំពី​អ្នក ។ ព័ត៌មាន​ទាំង​នោះ​រួម​មាន បរិញ្ញាប័ត្រ វិញ្ញាបនបត្រ ចំណាត់​ថ្នាក់ ជាដើម ។ សូម​ប្រាកដ​ថា​អ្វី​ដែល​អ្នក​បញ្ចូល​គឺ​មាន​ជាប់​ទាក់ទង ដោយ​ចាប់​ផ្តើម​ជាមួយ​នឹង​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ។

នេះ​ជា​របៀប​ដែល​ចូស្ហ​បាន​បញ្ចូល​ព័ត៌មាន​នៃ​ការអប់រំ និង ការបំពាក់បំប៉ន​របស់​គាត់ ។

គំរូ​ប្រវត្តិរូប​សង្ខេប​ល្អ

៣. លិខិត​អម​ប្រវត្តិរូប​សង្ខេប

សូម​អាន ៖លិខិត​អម​ប្រវត្តិរូប​សង្ខេប​ជា​ញឹកញាប់​​ភ្ជាប់​មក​ជាមួយ​នឹង​ជីវប្រវត្តិ​ការងារ​របស់​អ្នក ។ វា​មាន​តួនាទី​ក្នុង​ការណែនាំ​ខ្លួន និង​ជួយ​លើក​ទឹកចិត្ត​និយោជក​ឲ្យ​បន្ត​អាន​ប្រវត្តិរូប​សង្ខេប​របស់​អ្នក ។ លិខិត​អម​ប្រវត្តិរូប​សង្ខេប​អាច​ជួយ​ក្រុម​ហ៊ុន​យល់​ថា ហេតុ​អ្វី​អ្នក​ចាប់​អារម្មណ៍​ក្នុងឱកាស​នេះ និង ហេតុ​អ្វី​អ្នក​គិត​ថា​ខាង​ក្រុម​ហ៊ុន​ឆ្លាត​បើ​ពួកគេ​ជួល​អ្នក ។

លិខិត​អម​ប្រវត្តិរូប​សង្ខេប​ចាប់​ផ្តើម​ជាមួយ​នឹង​សេចក្តី​ថ្លែងការណ៍​ដ៏​មាន​អនុភាព​ដើម្បី​ចាប់​យក​ចំណាប់​អារម្មណ៍​អ្នក​អាន​បាន​យ៉ាង​លឿន ។

៤. ពាក្យ​ស្នើសុំ​ចូល​ធ្វើការ

សូម​អាន ៖ការដាក់​ពាក្យ​ស្នើសុំ​ចូល​ធ្វើការ​គឺ​ជា​ទូទៅ​ត្រូវ​បាន​ប្រើ​ដោយ​អាជីវកម្ម​ទាំងឡាយ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ជ្រើសរើស​បុគ្គលិក​របស់​ពួកគេ ។ ពួកគេ​សួរ​រក​ព័ត៌មាន​ទំនាក់ទំនង​បឋម ការអប់រំ និង ប្រវត្តិ​ការងារ​របស់​អ្នក ។ ពាក្យ​ស្នើសុំ​ចូល​ធ្វើការ​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​មក​តាម​អ៊ិន​ធើ​ណែត ហើយ​អាច​ចំណាយ​ពេល​ក្នុង​ការ​បំពេញ ។ គ្រាន់​តែ​ការ​បំពេញ​ពាក្យ​ស្នើសុំ​ចូល​ធ្វើការ អាច​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ពិនិត្យ​មើល​របស់​និយោជក ។

ពាក្យ​ស្នើសុំ​ចូល​ធ្វើការ​ដែល​ល្អ​គឺ​ធ្វើ​តាម​គោលការណ៍​នៃ​ភាព​ទាក់ទាញ ដែល​អាច​អនុវត្ត​បាន និង​ស្នាដៃ​ដោយ​គ្មាន​កំហុស ទាក់ទង​នឹង​ការងារ និង​ការពិពណ៌នា​ពី​បទពិសោធន៍​របស់​អ្នក​ដោយ​ការប្រើ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព ។

សេចក្ដីបញ្ចប់

សូម​មើល ៖« Better Written Materials » មាន​នៅ​គេហទំព័រ srs.lds.org/videos  ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៩២ ) ។ 

video icon

ពិភាក្សា ៖តើ​ចំណុច​សំខាន់​បំផុត​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន​ពី​ជំពូក​នេះ ?

សូម​អាន ៖ការសរសេរ​ប្រវត្តិរូប​សង្ខេប លិខិត​អម​ប្រវត្តិរូប​សង្ខេប និង​ពាក្យ​ស្នើសុំ​ចូល​ធ្វើការ​ដែល​ល្អបំផុត​គឺ​ជា​ជំនាញ​ក្នុង​ការស្វែងរក​ការងារ​ដែល​ជួយ​អ្នក​ឲ្យ​ធ្វើការ​ដោយ​ឆ្លាតវៃ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

បើ​អ្នក​សរសេរ​ពួក​វា​បាន​កាន់​តែ​ល្អ​ប្រសើរ នោះ​អ្នក​នឹង​មាន​ជោគជ័យ​កាន់​តែ​ច្រើន ។ អធិស្ឋាន​សុំ​ជំនួយ​ពី​ព្រះវបិតា​សួគ៌ ហើយ​ចាប់​ផ្តើម​ធ្វើការ ។ សូម​ធ្វើ​ការ​តាមដាន​នូវ​គ្រប់ ប្រវត្តិរូប​សង្ខេប​និង​ពាក្យ​ស្នើសុំ​ចូល​ធ្វើការ​ដែល​អ្នក​បាន​ដាក់ ។ ការណ៍​នេះ​បង្ហាញ​សេចក្តីជំនឿ​របស់​អ្នក ។ នៅ​ពេល​អ្នក​ធ្វើ​ដូច​នេះ អ្នក​នឹង​ឃើញ​ថា​ការសរសេរ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​កាន់​តែ​មាន​ភាព​ងាយស្រួល ហើយ​អ្នក​នឹង​ទទួល​បាន​ការសម្ភាសន៍​កាន់​តែ​ច្រើន ។