ពិចារណា—ម៉ោងជាអតិបរមា ៖ ៥ នាទី
សូមគិតរៀងៗខ្លួនអំពីអ្វីដែលអ្នកបានរៀននាថ្ងៃនេះ ហើយពិចារណាអំពីអ្វីដែលព្រះអម្ចាស់នឹងឲ្យអ្នកធ្វើ ។ សូមអានបទគម្ពីរ ឬ ពាក្យដកស្រង់ខាងក្រោមនេះ ហើយសរសេរចម្លើយចំពោះសំណួរទាំងឡាយ ។
« ចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតអ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ ។ ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្តាលឲ្យមានការណ៏ដ៏ធំធេងឡើង » ( គ. និង ស. ៦៤:៣៣ ) ។
តើមានអ្វីខ្លះដ៏មានអត្ថន័យបំផុតដែលខ្ញុំបានរៀននៅថ្ងៃនេះ ?
ជាលទ្ធផលនៃអ្វីដែលខ្ញុំបានរៀននៅថ្ងៃនេះ តើខ្ញុំនឹងធ្វើអ្វីខ្លះ ?