របាយការណ៍—ម៉ោងជាអតិបរមា ៖ ២៥ នាទី
ប្រសិនបើនេះគឺជាជំពូកដំបូងរបស់អ្នកនៃសប្តាហ៍ សូមបំពេញ « របាយការណ៍ » ។ បើមិនដូច្នោះទេ សូមរំលងទៅ ទំព័រ ៧៦ ។
ការតាំងចិត្តកាលពីសប្តាហ៍មុន
-
ស្វែងរកធនធាននានាប្រចាំថ្ងៃ ។
-
ធ្វើការទាក់ទងជាប្រចាំថ្ងៃ ។
-
ទាក់ទង និងគាំទ្រដៃគូសកម្មភាពរបស់ខ្ញុំ ។
-
អនុវត្ត និងចែកចាយនូវគោលការណ៍មូលដ្ឋានគ្រឹះរបស់ខ្ញុំថ្ងៃនេះ ។
-
ជំនាញស្វែងរកការងាររបស់ខ្ញុំ
ជំហានទី ១ ៖ ការវាយតម្លៃខ្លួនឯង (៥ នាទី)
សូមប្រើតារាង « ការវាយតម្លៃកិច្ចខិតខំរបស់ខ្ញុំ » នៅ ទំព័រ ii–iii ដើម្បីពិនិត្យឡើងវិញនូវការតាំងចិត្តរបស់អ្នកមកពីការប្រជុំលើកមុន ។ ជាដំបូង សូមសរសេរតួរលេខពិតប្រាកដនៃធនធាននានាដែលអ្នករកបាន និងទំនាក់ទំនងដែលអ្នកបានធ្វើ ។ បន្ទាប់មក សូមធ្វើការវាយតម្លៃការខំប្រឹងប្រែងរបស់អ្នកក្នុងការរក្សាការតាំងចិត្តនីមួយៗរៀងៗខ្លួនដោយគូសពណ៌ ក្រហម លឿង ឬ បៃតង ។
ជំហានទី ២ ៖ ចែកចាយជាមួយក្រុម (១០ នាទី)
បុគ្គលម្នាក់ៗធ្វើការរាយការណ៍នូវរបៀបដែលអ្នកបានធ្វើជាមួយការតាំងចិត្តរបស់អ្នកដោយការចែកចាយនូវគោលដៅទាំងឡាយរបស់អ្នក និងតួរលេខពិតប្រាកដ ហើយដោយការថ្លែងពណ៌ « ក្រហម » « លឿង » ឬ « បៃតង » សម្រាប់ការប្រឹងប្រែងរបស់អ្នក ។ សូមចែកចាយនូវអ្វីដែលបានប្រព្រឹត្តទៅល្អ និងរបៀបដែលព្រះវបិតាសួគ៌បានជួយអ្នក ។
ជំហានទី៣ ៖ ជ្រើសរើសដៃគូសកម្មភាព (២ នាទី)
ជ្រើសរើសដៃគូសកម្មភាពមកពីក្រុមសម្រាប់សប្តាហ៍បន្ទាប់ ។ ជាទូទៅ ដៃគូសកម្មភាពគឺមានភេទដូចគ្នា ហើយពុំមែនជាសមាជិកគ្រួសារទេ ។
សូមចំណាយពេលពីរបីនាទីដើម្បីជួបជាមួយដៃគូសកម្មភាពរបស់អ្នក ។ សូមធ្វើការណែនាំខ្លួនហើយពិភាក្សាពីរបៀបដែលអ្នកនឹងធ្វើការទាក់ទងគ្នាពេញមួយសប្តាហ៍ ។
ឈ្មោះដៃគូសកម្មភាព
ព័ត៌មានសម្រាប់ទំនាក់ទំនង
សូមសរសេរនូវរបៀប និងពេលវេលាដែលអ្នកនឹងធ្វើការទាក់ទងគ្នាទៅវិញទៅមកនៅសប្តាហ៍នេះ ។
អាទិត្យ |
ចន្ទ |
អង្គារ |
ពុធ |
ព្រហស្បត្តិ៍ |
សុក្រ |
សៅរ៍ |
---|---|---|---|---|---|---|
សូមបំពេញសកម្មភាពនៅលើទំព័របន្ទាប់ ។