ធនធាននានា ឯកសារជាលាយលក្ខណ៍អក្សរដ៏ប្រសើរ ម៉ារីចែកចាយនូវរបៀបដែលការធ្វើឲ្យឯកសារជាលាយលក្ខណ៍អក្សរមានលក្ខណៈល្អប្រសើរគឺជាចំណែកដ៏សំខាន់ដល់ភាពជោគជ័យក្នុងការស្វែងរកការងាររបស់នាង ។ « កាលខ្ញុំកំពុងតែស្វែងរកការងារធ្វើ ខ្ញុំគ្រាន់តែយកប្រវត្តិរូបសង្ខេបចាស់របស់ខ្ញុំ បញ្ចូលបន្ថែមនូវបទពិសោធន៍ថ្មីៗ ហើយបានគិតថាខ្ញុំត្រៀមខ្លួនរួចហើយដើម្បីដើរដាក់ពាក្យ ។ ប្រវត្តិរូបសង្ខេបរបស់ខ្ញុំកាលនោះមានកំរាស់បីទំព័រ ហើយមានពេញដោយបទពិសោធន៍ល្អយ៉ាងច្រើន … មើលទៅគួរឲ្យចាប់អារម្មណ៍មែន ។ ខ្ញុំបានគិតដូច្នេះ ។ ខ្ញុំបានចាប់ផ្តើមប្រើប្រវត្តិរូបសង្ខេបនោះដើម្បីដាក់ពាក្យសុំធ្វើការចំនួនពីរបីដែលខ្ញុំមានគុណសម្បត្តិល្អណាស់សម្រាប់ការងារនោះ ។ ខ្ញុំមិនបានទទួលការឆ្លើយតបសូម្បីតែមួយ ។ មានអ្វីមួយដែលមិនត្រឹមត្រូវហើយ ។ ខ្ញុំអាចនឹងធ្វើបានល្អខ្លាំងណាស់ក្នុងការងារទាំងនោះ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនហៅខ្ញុំ ? ទីបំផុត ខ្ញុំបានសម្រេចចិត្តថា ខ្ញុំត្រូវការជំនួយខ្លះ ។ ខ្ញុំបានអធិដ្ឋានសុំជំនួយ និងបានចាប់ផ្តើមធ្វើការស្រាវជ្រាវមួយចំនួន ហើយនិយាយជាមួយអ្នកដទៃអំពីការសរសេរប្រវត្តិរូបសង្ខេប ។ ក្រោយភ្លាមៗនោះ ខ្ញុំបានទទួលស្គាល់ថា ប្រវត្តិរូបសង្ខេបដែលខ្ញុំបានគិតថាល្អអស្ចារ្យនោះបានក្លាយទៅជាមិនល្អទាល់តែសោះ ហើយប្រហែលជាគ្មាននរណាគេអានផងក៏មិនដឹង ។ នោះគឺជាការបន្ទាបខ្លួន។ « ខ្ញុំបានទៅធ្វើការកែតម្រូវប្រវត្តិរូបសង្ខេបនោះ ។ ការណ៍នេះបានចំណាយពេល និងកិច្ចប្រឹងប្រែងយ៉ាងច្រើន ។ ខ្ញុំបានចាប់ផ្តើមចាប់យកតែអ្វីដែលត្រូវតាមតំណែងនីមួយៗ ធ្វើឲ្យវាអាចកាន់តែងាយស្រួលអាន ហើយដាក់ចូលនូវទំនួលខុសត្រូវទាំងឡាយជាមួយនិងស្នាដៃល្អៗជាច្រើនជំនួសឲ្យបញ្ជីរាយរាប់ដ៏គួរឲ្យធុញរបស់ខ្ញុំ ។ វាពិតជាបានជួយខ្ញុំដើម្បីរកមើលនូវគំរូល្អៗនៃប្រវត្តិរូបសង្ខេបនានា ហើយព្យាយាមធ្វើតាមគំរូទាំងនោះ ។ ខ្ញុំបានដឹងថា ខ្ញុំកំពុងតែតាមរកអ្វីមួយនៅពេលខ្ញុំចាប់ផ្តើមទទួលបានការហៅទូរស័ព្ទជាច្រើនទៀតសម្រាប់ការសម្ភាសន៍ ។ ទីបំផុតឯកសារជាលាយលក្ខណ៍អក្សរមានប្រយោជន៏ចំពោះខ្ញុំ ជំនួសឲ្យប្រឆាំងខ្ញុំ ។ ការសម្ភាសន៍ទាំងនោះបាននាំទៅការទទួលបានការផ្តល់ការងារ ។ « វាបានត្រូវការ ការបន្ទាបខ្លួនច្រើនគួរសមសម្រាប់ខ្ញុំដើម្បីទទួលស្គាល់ថាខ្ញុំត្រូវការជំនួយ ប៉ុន្តែពេលដែលខ្ញុំបានដឹងថា ព្រះវបិតាសួគ៌បានដឹកនាំខ្ញុំទៅកាន់ធនធាននានា ។ ខ្ញុំបានក្រឡេកមើលប្រវត្តិរូបសង្ខេបចាស់របស់ខ្ញុំ ហើយខ្ញុំសើច ។ ខ្ញុំមានអំណរគុណដែលខ្ញុំបានរៀននូវវិធីដែលប្រសើរជាងមុន ។ វាបានធ្វើឲ្យមានការផ្លាស់ប្តូរមួយដ៏ខ្លាំងសម្រាប់រូបខ្ញុំ ។ សូមត្រឡប់ទៅ ទំព័រ ៨៩វិញ ។