ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

ជណ្តើរ

សូម​អាន ៖ស្វែងរក​ការងារ​មួយ​បាន​ជោគជ័យ​ត្រូវ​ធ្វើ​តាម​រូបមន្ត​សាមញ្ញ​ខាងក្រោម ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើ​ការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

នៅ​ក្នុង​ជំពូក​ចុង​ក្រោយ យើង​បាន​រៀន​នូវ​ជំនាញ​សម្ភាសន៍​ដូច​ខាងក្រោម ៖

  • រៀបចំ​ពី​មុន​ការសម្ភាស ។

  • ចាប់​ផ្តើម​ការសម្ភាស​ប្រកប​ដោយ​ប្រសិទ្ធិភាព ។

  • សូម​ប្រើ « ខ្ញុំ​ក្នុង ៣០ វិនាទី » របស់​អ្នក ។

  • សូម​ប្រើ​សេចក្ដី​ថ្លែងការណ៍​ដ៏​មាន​អនុភាព

នៅ​ក្នុង​ជំពូក​នេះ យើង​នឹង​ធ្វើ​ការអនុវត្ត​នូវ​ជំនាញ​សម្ភាស​ពីរ​បី​ថែម​ទៀត​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើការ​ដោយ​ឆ្លាតវៃ ។

Josh’s job search iconការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖ចូស្ហ​បាន​ត្រៀម​ទុក​ជាមុន​នូវ​សំណួរ ព្រម​ទាំង​បាន​រៀបចំ​នូវ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​ចំនួន​ពីរ​បី​សម្រាប់​ការសម្ភាស​របស់​គាត់​នៅ​ក្រុមហ៊ុន ទីផ្សារ អេ ប៊ី ស៊ី ។ គាត់​ក៏​បាន​រៀបចំ​ផង​ដែរ​នូវ ខ្ញុំ​ក្នុង ៣០ វិនាទី​ដ៏​ល្អ​មួយ​ដើម្បី​ចាប់​ផ្តើម​ការសម្ភាស​ប្រកប​ដោយ​ប្រសិទ្ធិភាព ។ ចូស្ហ​ចង់​រៀបចំ​ខ្លួន​គាត់​ឲ្យ​បាន​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បាន​សម្រេច​ចិត្ត​ទូរស័ព្ទ​ទៅ​ពូ​របស់​គាត់ ដេវីឌ ដើម្បី​សុំ​នូវ​ដំបូន្មាន​ខ្លះៗ​អំពី​ការសម្ភាស​នោះ ។

លោក​ពូ​ដេវីឌ​ប្រាប់ ចូស្ហ ថា​ជា​ទូទៅ​អ្នក​សម្ភាស​ម្នាក់​សួរ​អ្នក​ស្វែងរក​ការងារ​អំពី​ចំណុច​ខ្សោយ​មួយ ។ គោលបំណង​សំខាន់​នៃ​សំណួរ​នេះ​គឺ​ដើម្បី​ដោះស្រាយ​នូវ​ការបារម្ភ​នានា​ដែល​អាច​កើត​ឡើង​អំពី​អ្នក​ស្វែងរក​ការងារ ។ គាត់​ផ្តល់​យោបល់​ឲ្យ​មាន​សំណួរ​ពីរ​បី​ដើម្បី​សួរ​នៅ​ទី​បញ្ចប់​នៃ​ការសម្ភាស ហើយ​ផ្តល់​នូវ​ដំបូន្មាន​មួយ​ចំនួន​ដល់ ចូស្ហ ពី​ការ​បញ្ចប់​ការសម្ភាស​ប្រកប​ដោយ​ប្រសិទ្ធិភាព ។

ពិភាក្សា ៖« តើ​អ្នក​គិត​យ៉ាង​ដូម្តេច​អំពី​ដំបូន្មាន​របស់​លោក​ពូ​ដេវីឌ ? »

សូម​អាន ៖ពេល​ដែល​អ្នក​ធ្វើ​ឲ្យ​ជំនាញ​ការសម្ភាស​របស់​អ្នក​បាន​កាន់តែ​ប្រសើរ​ឡើង នោះ​អ្នក​នឹង​កាន់​តែ​មាន​ជោគជ័យ ។ អ្នក​នឹង​ដឹង​ថា​អ្នក​កំពុង​សម្ភាស​ប្រកប​ដោយ​ប្រសិទ្ធិភាព នៅ​ពេល​អ្នក​ទទួល​បាន​ការងារ ។ នៅ​ក្នុង​ជំពូក​នេះ យើង​នឹង​រៀន ហើយ​អនុវត្ត​នូវ​ជំនាញ​សម្ភាស​ដូច​ខាងក្រោម ៖

  1. ការ​បង្វែរ​ភាពអវិជ្ជមាន​ទៅជា​វិជ្ជមាន

  2. សួរ​សំណួរ ។

  3. បញ្ចប់​ការសម្ភាស​ប្រកប​ដោយ​ប្រសិទ្ធិភាព ។

១. ការ​បង្វែរ​ភាពអវិជ្ជមាន​ទៅជា​វិជ្ជមាន

សូម​អាន ៖និយោជក​ដ៏​មាន​សក្តានុពល​ម្នាក់​អាច​មាន​ការបារម្ភ​អំពី​ការ​រើស​យក​អ្នក ។ ទាំងនេះ​អាច​ជាប់​ទាក់ទង​តាំង​ពី​ប្រវត្តិ​ការងារ បទពិសោធន៍ អាយុ​របស់​អ្នក ឬ កិច្ចការ​មួយ​ចំនួន​ទៀត ។ ជា​ញឹកញាប់​ពួកគេ​នឹង​សួរ​នូវ​សំណួរ​នានា​អំពី​បញ្ហា​ទាំង​អស់​នេះ​នៅ​ក្នុង​ការសម្ភាស​មួយ ។ ឧទាហរណ៍ ពួកគេ​អាច​នឹង​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ហេតុ​អ្វី​បាន​ជា​អ្នក​ឈប់​ធ្វើការ​ពី​កន្លែង​មុន​របស់​អ្នក ?

  • ចូរ​ប្រាប់​ខ្ញុំ​អំពី​ពេល​មួយ​ដែល​អ្នក​មិនមាន​ភាពចុះ​សម្រុង​ជាមួយ​មិត្ត​រួម​ការងារ​ម្នាក់ ។

  • តើ​ចំណុច​ខ្សោយ​មួយ​​របស់​អ្នក​គឺ​ជា​អ្វី ?

នៅ​ពេល​បាន​ជួប​នូវ​សំណួរ​ដូច​អញ្ចឹង សូម​ព្យាយាម​ដោះស្រាយ​កង្វល់​ទាំងឡាយ​ដែល​អាច​ដោះ​ស្រាយ​បាន​ដោយ​ប្រើ​សេចក្តី​ចែង​ដែល​ទៀងត្រង់ និង​ដែល​រីករាយ ដោយ​ភ្ជាប់​ជាមួយ​នូវ​ឧទាហរណ៍​មួយ ។

Josh’s job search iconការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖ចូស្ហ​កំពុង​តែ​ឆ្ងល់​ប្រសិន​បើ​និយោជក​នឹង​បារម្ភ​ថា​គាត់​មាន​អាយុ​នៅ​ក្មេង ហើយ​ប្រហែល​ជា​មិន​មាន​បទពិសោធន៍​គ្រប់គ្រាន់ ។ គាត់​បាន​ប្រើ​តារាង​សាមញ្ញ​នេះ​ដើម្បី​រៀបចំ​ការឆ្លើយតប​មួយ ។

ភាពទន់ខ្សោយ​ដ៏​មាន​សក្តានុពល

ការបារម្ភ​ពិត​របស់​និយោជក

របៀប​ខ្ញុំ​យក​ឈ្នះ

( នឹង​យក​ឈ្នះ​វា )

អាយុ​នៅ​ក្មេង

មាន​កង្វះខាត​នៃ​ចំណេះ​វិជ្ជា ឬ បទពិសោធន៍

ខ្ញុំ​មាន​បទពិសោធន៍​ចំនួន​ពីរ​ឆ្នាំ​ក្នុង​ការផ្តល់​ជំនួយ​ដំឡើង​កុំព្យូទ័រ ហើយ​បាន​កាន់​វិញ្ញាបនបត្រ័​ខាង​បច្ចេកទេស​បី​បួន​ដែរ ។ នៅ​កន្លែង​ចាស់​ក្នុង​នាម​ជា​អ្នកជំនួយ​ខាង​បច្ចេកទេស​ម្នាក់ ខ្ញុំ​បាន​បង្កើត​នូវ​ប្រព័ន្ធ​វិភាគ​រក​បញ្ហា​ដែល​អាច​ឲ្យ​ខ្ញុំ​ចូល​ទៅ​និង​ដោះស្រាយ​នូវ​សេចក្តី​ត្រូវការ​ខាង​អាយធី​របស់​អតិថិជន​ជា​ច្រើន​រាល់​ថ្ងៃ​យ៉ាង​ឆាប់​រហ័ស ។ ជា​លទ្ធផល ខ្ញុំ​បាន​ដោះស្រាយ​ច្រើន​ជាង ១០០០ សំណើរ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ដែល​ជា​មធ្យម​គឺ​លើស​ពាក់កណ្តាល​នៃ​មិត្ត​រួមការងារ​របស់​ខ្ញុំ​ធ្វើ​បាន ។ ខ្ញុំ​ជឿជាក់​ថា​បទពិសោធន៍ និង​ជំនាញ​ដែល​ខ្ញុំ​មាន​អាច​បន្ថែម​នូវ​តម្លៃ​ដល់​ក្រុមហ៊ុន​របស់​លោក ។

ពិភាក្សា ៖តើ​អ្នក​បាន​កត់​សម្គាល់​ឃើញ​នូវ​របៀប​ដែល​ចូស្ហ​បាន​ឆ្លើយ​តប​ចំពោះ​ការបារម្ភ​ដែល​អាច​មាន​របស់​និយោជក​យ៉ាង​ដូច​ម្តេច?

សូម​អាន ៖អំឡុង​សប្តាហ៍ សូម​មើល​ទំព័រ ២១៤​នៅ​ក្នុង​សេចក្តី​បន្ថែម​សម្រាប់​ការអនុវត្ត​បន្ថែម​អំពី​ការធ្វើ​ឲ្យ​ចំណុច​អវិជ្ជមាន​មួយ​ឲ្យ​ទៅ​ជា​វិជ្ជមាន​វិញ ។

២.​សួរ​សំណួរ

សូម​អាន ៖នៅ​ពេល​ជិត​ដល់​ចុង​បញ្ចប់​នៃ​ការសម្ភាស អ្នក​នឹង​ត្រូវ​បាន​សួរ​ប្រសិន​បើ​អ្នក​មាន​សំណួរ​អី​ដែរ​ឬ អត់ ។ អ្នក​គប្បី​ត្រៀម​សំណួរ​ពីរ​បី​ដើម្បី​ជួយ​អ្នក​ទទួល​បាន​ព័ត៌មាន​បន្ថែម និង​ដើម្បី​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ដ៏​ឈ្លាសវៃ​ក្នុង​ឳកាស​នោះ ។ នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន ៖

  • តើ​មុខ​តំណែង​នេះ​ចូល​រួម​ចំណែក​ដោយ​របៀបណា​ដល់​អង្គការ ?

  • តើ​ការបំពាក់បំប៉ន​សម្រាប់​តំណែង​នេះ​គេ​ធ្វើ​អ្វី​ខ្លះ ? »

  • តើ​អ្នក​ប្រមើ​មើល​ក្រុមហ៊ុន​ដើរ​ដល់​ណា​នៅ​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត ?

សូម​កុំ​សួរ​អំពី​ប្រាក់​ខែ អត្ថប្រយោជន៍​ផ្សេងៗ ឬ​កាលវិភាគ​ការងារ​នៅ​ចំណុច​នៃ​ការសម្ភាស​នេះ ។ សូម​កុំ និយាយ​អំពី​រឿង​ទាំងនេះ​រហូត​ទាល់តែ​និយោជក​លើក​មក​និយាយ ឬ​ការផ្តល់​ឲ្យ​មួយ​ត្រូវ​បាន​សួរ ។ ដើម្បី​រៀន​បន្ថែម​អំពី​ការចចារ​តម្លៃ សូម​មើល​ទំព័រ ២១៥–១៧​នៅ​ក្នុង​សេចក្តី​បន្ថែម​ដោយ​ខ្លួន​ឯង​នា​សប្តាហ៍​នេះ ។

៣.​បញ្ចប់​ការសម្ភាស​ប្រកប​ដោយ​ប្រសិទ្ធិភាព

សូម​អាន ៖អ្វី​ដែល​អ្នក​និយាយ​និង​ធ្វើ​នៅ​ចុង​បញ្ចប់​នៃ​ការសម្ភាស​អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​សម្ភាស​ចងចាំ​ការសន្ទនា​របស់​អ្នក ។ សូម​ធ្វើ​តាម​ការណែនាំ​ទាំងនេះ​ដូច​ខាងក្រោម ៖

  • នៅ​ពេល​អ្នក​ក្រោក​ឈរ​ដើម្បី​ចាកចេញ សូម​សម្លឹង​មើល​ភ្នែក ញញឹម ហើយ​ចាប់​ដៃ​ម្តង​ទៀត ( ប្រសិន​បើ​នេះ​ជា​ការសមរម្យ​ក្នុង​វប្បធម៌​របស់​អ្នក ) ។

  • សូម​ហៅ​អ្នក​សម្ភាស​ដោយ​ឈ្មោះ ។

  • សូម​អរគុណ​អ្នក​សម្ភាស​សម្រាប់​ពេល​វេលា​របស់​គាត់ និង​ចំណាប់​អារម្មណ៍​របស់​គាត់ ។

  • បង្ហាញ​អ្វី​ជា​ជំហាន​បន្ទាប់​នៅ​ក្នុង​ដំណើរ​ការ និង​របៀប​ដែល​អ្នក​គួរ​ធ្វើ​ការតាមដាន ។ អ្នក​អាច​និយាយ​នូវ​អ្វី​ដែល​សាមញ្ញ​ដូច​ជា « តើ​ជំហាន​បន្ទាប់​គឺ​ជា​អ្វី ហើយ​តើ​ខ្ញុំ​គួរ​តែ​ធ្វើ​ការតាមដាន​ដោយ​របៀបណា ? »

  • សូម​បញ្ជាក់​នូវ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​អ្នក​ដោយ​ការនិយាយ​នូវ​អ្វី​ដូច​នេះ « ខ្ញុំ​រីករាយ​ដែល​បាន​ជួប​អ្នក ហើយ​សង្ឃឹម​ថា នឹង​បាន​ទទួល​ដំណឹងល្អ​ពី​អ្នក » ឬ « ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​អាច​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​​វិជ្ជមាន​នៅ​ទីនេះ ។ »

ពិភាក្សា ៖តើ​ការ​ធ្វើ​រឿង​ទាំង​នេះ​អាច​ជួយ​អ្នក​​ឲ្យ​មាន​ជោគជ័យ​ក្នុង​ការសម្ភាស​របៀប​ណា ?

សេចក្ដីបញ្ចប់

សូម​មើល ៖« Amy Nails Her Interview » មាន​នៅ​គេហទំព័រ srs.lds.org/videos. ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១២៦  ) ។

video icon

ពិភាក្សា ៖តើ​មាន​ចំណុច​សំខាន់​បំផុត​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​ជំពូក​នេះ ?

សូម​អាន ៖ឥឡូវ អ្នក​មាន​ជំនាញ​ការសម្ភាស​បី​បួន​ហើយ ដើម្បី​ជួយ​អ្នក​ធ្វើការ​ដោយ​ឆ្លាតវៃ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើ​ការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

ព្រះអម្ចាស់​បាន​សន្យា​ថា « បើ​សិន​ជា​អ្នករាល់​គ្នា​បាន​ប្រុងប្រៀប​ទុក​ជា​ស្រេច នោះ​អ្នករាល់​គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ » ( គ.និងស. ៣៨:៣០ ) ។ សូម​រៀបចំ​ដោយ​ការអធិដ្ឋាន​សម្រាប់​ជំនួយ​និង​ការអនុវត្ត​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន ។