ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


resources icon
ធនធាន​នានា

អេមី ជាប់​ការសម្ភសន៍​របស់​នាង

ចូរ​អាន​របៀប​នៃ​ការរៀបចំ និង​ការអនុវត្ត​របស់​អេមី ដែល​បាន​ជួយ​នាង​មាន​ការសម្ភាសន៍​មួយ​​ដ៏ ល្អ​បំផុត ។

« នៅ​ពេល​ដែល​ខ្ញុំ​បាន​បញ្ចប់​មហា​វិទ្យាល័យ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​នឹង​រក​ការងារ​ធ្វើ​ឲ្យ​បាន​លឿន ។ ខ្ញុំ​គិត​ខុស​ហើយ ។ ការអប់រំ​របស់​ខ្ញុំ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ។ ខ្ញុំ​ត្រូវ​រៀន​ពី​របៀប​ស្វែងរក​ការងារ​មួយ ។ អញ្ចឹង​ខ្ញុំ​បាន​ធ្វើ​ការ ដែល​ខ្ញុំ​បាន​រៀន​ពី​របៀប​កសាង​បណ្តាញ​ការងារ ។ ខ្ញុំ​បាន​រៀន​នូវ​របៀប​ដើម្បី​ធ្វើ​ឲ្យ​ប្រវត្តិរូប​សង្ខេប​របស់​ខ្ញុំ​កាន់តែ​សមស្រប​ថែម​ទៀត​ចំពោះ​កន្លែង​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ដាក់​ពាក្យ ។ ហើយ​ខ្ញុំ​បាន​ធ្វើ​ការ​អនុវត្ត​ជំនាញ​ការសម្ភាសន៍​របស់​ខ្ញុំ ។ ការសម្ភាសន៍​តែងតែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ ហើយ​ពេល​ដែល​ខ្ញុំ​ភ័យ ខ្ញុំ​និយាយ​ត្រដិត ហើយ​ខួរក្បាល​ខ្ញុំ​ក្លាយ​ទៅ​ជា​ស្ពឹក ។ ដូច្នេះ ខ្ញុំ​ចង់​ធ្វើ​ការ​រៀបចំ​ឲ្យ​បាន​កាន់​តែ​ច្រើន​តាម​តែ​អាច​ធ្វើ​បាន ។ មិត្ត​ម្នាក់​នៅ​ព្រះវិហារ​បាន​ណែនាំ​ខ្ញុំ​ទៅ​អ្នក​គ្រប់គ្រង​ម្នាក់​នៅ​ហាង​ក្នុង​មូលដ្ឋាន​មួយ ។ អ្នក​គ្រប់គ្រង​បាន​ទូរស័ព្ទ​មក​ខ្ញុំ និង​ណាត់​ជួប​សម្ភាសន៍ ។ ខ្ញុំ​បាន​ដក​ដង្ហើម​ធំ ហើយ​បាន​ហាត់​ការឆ្លើយ​តប​ទៅ​កាន់​សំណួរ​នីមួយៗ​ជា​ច្រើន​ដង​នៅ​ពី​មុខ​កញ្ចក់ និង​ជាមួយ​មិត្តភ័ក្រ ដោយ​ប្រើ ខ្ញុំ​ក្នុង ៣០ វិនាទី សេចក្តី​ថ្លែងការណ៍​ដ៏​មាន​អនុភាព និង​ការបង្វែរ ភាពអវិជ្ជមាន​ទៅ​ជា​វិជ្ជមាន ។ ខ្ញុំ​ក៏​បាន​អធិដ្ចាន​សុំ​នូវ​ទំនុកចិត្ត និង​ជំនួយ​ពី​ព្រះវរបិតាសួគ៌​ផង​ដែរ ។

« នៅ​ពេល​ថ្ងៃ​សម្ភាសន៍​របស់​ខ្ញុំ​បាន​មក​ដល់ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ភ័យ ប៉ុន្តែ​ក៏​មាន​អារម្មណ៍​ថា​បាន​រៀបចំ​ទុក​រួចរាល់​ហើយ​ដែរ ។ ខ្ញុំ​បាន​ស្លៀកពាក់​ស្អាតបាត​ខុស​គ្នា​ពី​ការស្លៀកពាក់​ទៅ​ធ្វើ​ការ​រាល់​ថ្ងៃ ហើយ​បាន​មក​ដល់​ប្រាំពីរ​នាទី​មុន ។ ទី​បំផុត ខ្ញុំ​បាន​សម្ភាស​ជាមួយ​អ្នក​គ្រប់គ្រង​មួយ​ក្រុម ។ ខ្ញុំ​បាន​ចាប់​ផ្តើម​ការសម្ភាសន៍​ជាមួយ​និង ខ្ញុំ​ក្នុង ៣០ វិនាទី គ្រប់​យ៉ាង​ដំណើរការ​ល្អ​ចាប់​ពី​នោះ​ទៅ ។ ខ្ញុំ​បាន​ហាត់​ស្ទើរ​តែ​គ្រប់​សំណួរ​ដែល​ពួកគេ​បាន​សួរ​ខ្ញុំ ។ បើ​ទោះ​ជា​ពួកគេ​នឹង​សួរ​នូវ​សំណួរ​ដែល​ខ្ញុំ​មិន​បាន​ហាត់​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មាន​អ្វី​ខ្លះ​ដើម្បី​និយាយ​ដែរ ពីព្រោះ​ខ្ញុំ​មាន​ភាពថ្នឹក​ជាមួយ​នឹង​ជំនាញ​ការសម្ភាសន៍ ។ ការសម្ភាសន៍​មាន​អារម្មណ៍​ដូច​ជា​ការសន្ទនា​មួយ​អញ្ចឹង ហើយ​ខ្ញុំ​បាន​ដឹង​ថា​ព្រះវបិតាសួគ៌​បាន​ជួយ​ខ្ញុំ ។ ពេល​ដែល​ការសម្ភាសន៍​បាន​បញ្ចប់ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​ល្អ​ហើយ ។ ពីរបីថ្ងៃ​ក្រោយ​មក ខ្ញុំ​ទទួល​បាន​ការងារ​នោះ ។ ខ្ញុំ​ដឹង​ថា​ការ​រៀបចំ​ទុក​ជា​មុន និង​ការអធិដ្ឋាន​បាន​ជួយ​ខ្ញុំ​មាន​នូវ​ការសម្ភាសន៍​ការងារ​មួយ​ដោយ​ជោគជ័យ » ។ 

សូម​ត្រឡប់​ទៅ ទំព័រ ១២៣ ​វិញ