រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
-
សូមអាន ៖ការស្វែងរកការងារមួយដ៏ជោគជ័យគឺត្រូវធ្វើតាមរូបមន្តដ៏សាមញ្ញខាងក្រោម ៖
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
នៅក្នុងជំពូកពីរ ចុងក្រោយ អ្នកបានរៀននូវជំនាញការសម្ភាសន៍ចំនួនបីបួនដើម្បីជួយអ្នកធ្វើការដោយឆ្លាតវៃ ។ នៅក្នុងជំពូកនេះ អ្នកនឹងអនុវត្តវា ។
១. ការអនុវត្តធ្វើឲ្យកាន់តែល្អឥតខ្ចោះ
-
សូមអាន ៖ការហ្វឹកហាត់សម្រាប់ការសម្ភាសន៍មួយនឹងធ្វើឲ្យអ្នកកាន់តែជោគជ័យ ។ វានឹងជួយអ្នកមានអារម្មណ៍កាន់តែស្រួល ហើយបានត្រៀមរួចរាល់នៅពេលអ្នកនៅក្នុងការសម្ភាសន៍ពិតប្រាកដ ។
នេះជាជំនាញការសម្ភាសន៍ដែលអ្នកបានរៀន ។
-
រៀបចំពីមុនការសម្ភាសន៍ ។
-
ចាប់ផ្តើមការសម្ភាសន៍ដោយប្រសិទ្ធិភាព ។
-
សូមប្រើ « ខ្ញុំក្នុង ៣០ វិនាទី » របស់អ្នក ។
-
បង្វែរភាពអវិជ្ជមានទៅជាវិជ្ជមាន ។
-
សួរសំណួរ ។
-
បញ្ចប់ការសម្ភាសន៍ដោយប្រសិទ្ធិភាព ។
យើងនឹងប្តូវវេនគ្នាក្នុងការហ្វឹកហាត់ការសម្ភាសន៍។
មានតួសម្តែងចំនួនបីនៅក្នុងការហ្វឹកហាត់នីមួយៗ ៖
-
អ្នកស្វែងរកការងារ
-
អ្នកសម្ភាស
-
ក្រុមផ្តល់មតិកែលម្អ
នៅពេលបុគ្គលម្នាក់ៗនឹងធ្វើការហ្វឹកហាត់ការសម្ភាសន៍មួយរបស់អ្នកផ្ទាល់ សូមមើលវីដេអូនេះជាមុនសិនដើម្បីដឹងថាត្រូវធ្វើយ៉ាងណា ។ បន្ទាប់មកសូមអាន និងធ្វើតាមសកម្មភាពនៃការណែនំាទាំងឡាយ ។
-
-
សូមមើល ៖« Practice Interview Example » មាននៅ srs.lds.org/videos. ( គ្មានវីដេអូឬ ? សូមមើល ទំព័រ ១៣៨ ) ។
-
- ពិភាក្សា ៖
-
តើការហ្វឹកហាត់ការសម្ភាសន៍ជួយអ្នកក្នុងការរៀបចំការសម្ភាន៍របស់អ្នកយ៉ាងដូចម្ដេច ?
-
តើការហ្វឹកហាត់ការសម្ភាសន៍មួយអាចបង្ហាញពីសេចក្ដីជំនឿដូចម្ដេច ?
-
សេចក្ដីបញ្ចប់
-
សូមមើល ៖« Practice Makes Perfect » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមមើល ទំព័រ ១៤៦ ) ។
-
ពិភាក្សា ៖តើមានអ្វីខ្លះដ៏សំខាន់បំផុតដែលអ្នកបានរៀនពីជំពូកនេះ ?
-
សូមអាន ៖ការហ្វឹកហាត់សម្រាប់ការសម្ភាសន៍ ជួយធ្វើឲ្យជំនាញនានារបស់អ្នកបានប្រសើរឡើង ហើយធ្វើការដោយឆ្លាតវៃ ។
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
អ្នកដឹងថាការសម្ភាសន៍ដំណើរការទៅដោយប្រសិទ្ធិភាពនៅពេលអ្នកទទួលបានការផ្តល់ឲ្យនូវការងារ ។ ប្រសិនបើអ្នកទទួលបានការសម្ភាសន៍ជាប្រចាំ ប៉ុន្តែមិនបានទទួលការផ្តល់ការងារទេ ចូរពង្រឹងជំនាញរបស់អ្នកឲ្យបានប្រសើរឡើងតាមរយៈការហ្វឹកហាត់កាន់តែច្រើនដង នោះអ្នកនឹងឃើញជោគជ័យកាន់តែច្រើនដែរ ។ ព្រះវបិតាសួគ៌នឹងប្រទានពរដល់អ្នកសម្រាប់ការបង្ហាញសេចក្តីជំនឿរបស់អ្នកក្នុងការហ្វឹកហាត់ ។