ពិចារណា—ម៉ោងជាអតិបរមា ៖ ៥ នាទី
សូមគិតរៀងៗខ្លួនអំពីអ្វីដែលអ្នកបានរៀននាថ្ងៃនេះ ហើយពិចារណាអំពីអ្វីដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យអ្នកធ្វើ ។ សូមអានព្រះគម្ពីរ ឬ ពាក្យដកស្រង់ខាងក្រោមនេះ ហើយសរសេរចម្លើយចំពោះសំណួរទាំងឡាយ ។
« ចូរកុំខំប្រកាសព្រះបន្ទូលរបស់យើងឡើយ ប៉ុន្តែចូរខំព្យាយាម ដើម្បីឲ្យបានព្រះបន្ទូលរបស់យើងជាមុនសិនចុះ ហើយខណៈនោះ អណ្តាតរបស់អ្នកនឹងបានធូរ ពេលនោះ បើសិនជាអ្នកមានប្រាថ្នា នោះអ្នកនឹងបានព្រះវិញ្ញាណរបស់យើង និង ព្រះបន្ទូល របស់ យើង មែនហើយ គឺជាព្រះចេស្តានៃព្រះ ដើម្បីបញ្ចុះបញ្ចូលមនុស្សលោក » ( គ. និង ស. ១១:២១ ) ។
តើមានអ្វីខ្លះដ៏មានអត្ថន័យបំផុតដែលខ្ញុំបានរៀននៅថ្ងៃនេះ ?
ជាលទ្ធផលនៃអ្វីដែលខ្ញុំបានរៀននៅថ្ងៃនេះ តើខ្ញុំនឹងធ្វើអ្វីខ្លះ ?