ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


resources icon
ធនធាន​នានា

គំរូ​នៃ​ការអនុវត្ត​ការសម្ភាសន៍

សូម​ជ្រើសរើស​តួ ហើយ​សម្តែង​តាម​សាច់​រឿង​ដូច​ខាង​ក្រោម ៖ ដោយ​អាស្រ័យ​លើ​ទំហំ​របស់​ក្រុម អ្នក​អាច​នឹង​សម្តែង​ជា​តួ​ច្រើន ។

  • អ្នក​អត្ថាធិប្បាយ

  • អ្នក​សម្របសម្រួល

  • ដេវីឌ ( អ្នក​សម្ភាសន៍ )

  • ជែននីហ្វើរ ( អ្នក​ស្វែងរក​ការងារ )

  • សមាជិក​ក្រុមទី ១ ៖

  • សមាជិក​ក្រុមទី ២ ៖

  • សមាជិក​ក្រុមទី ៣ ៖

ស្រម៉ៃ​ថា​អ្នក​កំពុង​តែ​មើល​ក្រុម​ខ្លួន​ទីពឹង​ខ្លួន​មួយ​ដែល​រៀប​និង​ធ្វើ​សកម្មភាព​ហ្វឹកហាត់​ការ​សម្ភាសន៍ ។

អ្នក​សម្របសម្រួល ៖ ដូច្នេះ ដើម្បី​ហ្វឹកហាត់​ការសម្ភាសន៍ យើង​ត្រូវការ​អ្នក​ស្ម័គ្រ​ចិត្ត​ពីរនាក់—ម្នាក់​នឹង​ធ្វើ​ជា​អ្នក​សម្ភាសន៍ ហើយ​ម្នាក់​ទៀត​នឹង​ធ្វើ​ជា​អ្នក​ស្វែងរក​ការងារ ។ មាន​អ្នក​ស្ម័គ្រចិត្ត​ទេ ?

ដេវីឌ ៖ ខ្ញុំ​នឹង​សាកល្បង​ធ្វើ​ជា​អ្នក​សម្ភាសន៍​សម្រាប់​ជុំ​នេះ ។

ជែននីហ្វើរ ៖ ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ស្វែងរក​ការងារ ។ ប្រហែល​ជា​អាច​ចាប់​ផ្តើម​មុន ។

អ្នកសម្របសម្រួល ៖ អស្ចារ្យ​ណាស់ ! ជែននីហ្វើ ពី​មុន​អ្នក​ឡើង​មក​ខាងលើ តើ​អ្នក​អាច​ប្រាប់​យើង​បន្តិច​អំពី​ការងារ​ដែល​អ្នក​ចាប់​អារម្មណ៍​​ដែរ​ទេ ?

ជែននីហ្វើរ ៖ បាន ។ ខ្ញុំ​​ចាប់​អារម្មណ៍​លើតំណែង​ខាង​បេឡាករ​នៅ​ធនាគា​ក្នុង​មូលដ្ឋាន​មួយ ។

អ្នកសម្របសម្រួល ៖អរគុណ ។ ឥឡូវ​សូម​អ្នក​ទាំង​ពីរ​មក​ខាង​មុខ​ដើម្បី​ចាប់​ផ្តើម​ការហ្វឹកហាត់​សម្ភាសន៍ ។ ដេវីឌ សូម​ចាំ​ថា​អ្នក​ត្រូវ​ធ្វើ​តាម​សាច់​រឿង និង​គំរូ​សំណួរ​ទាំងឡាយ​ក្នុង​នាម​ជា​អ្នក​សម្ភាសន៍។

បន្ត​ទៅ​ទំព័រ​បន្ទាប់ ។

ដេវីឌ ( អ្នក​សម្ភាសន៍ ) សូម​ស្វាគមន៍ ជែននីហ្វើរ ។ ខ្ញុំ​ទន្ទឹង​រង់​ចាំ​ជួប​ជាមួយ​អ្នក ។ សូម​អញ្ជើញ​អង្គុយ ។

ជែននីហ្វើរ ( អ្នក​ស្វែងរក​ការងារ ) ៖ អរគុណ ។

ដេវីឌ ( អ្នក​សម្ភាសន៍ ) ៖ ជែននីហ្វើរ ដើម្បី​ចាប់​ផ្តើម តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​បន្តិច​អំពី​ខ្លួន​អ្នក​បាន​ទេ ?

ជែននីហ្វើរ ( អ្នក​ស្វែងរក​ការងារ ) ៖ ខ្ញុំ​រីករាយ​នឹង​ប្រាប់ ។ ខ្ញុំ​តែងតែ​ចូល​ចិត្ត​ធ្វើ​ការ​ជាមួយ​អតិថិជន ។ ខ្ញុំ​មាន​បទពិសោធន៍​ខាង​សេវាកម្ម​អតិថិជន​ជាង​ប្រាំមួយ​ឆ្នាំ រួម​ទាំងមាន​បី​ឆ្នាំ ជាមួយ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ ។ ក្នុង​តំណែង​នីមួយៗ​ពី​មុន ខ្ញុំ​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​យ៉ាង​ឆាប់​រហ័ស​សម្រាប់​ទំនុកចិត្ត និង​ភាពត្រឹមត្រូវ ។ ឧទាហរណ៍​កាល​នៅ​ឯ​ធនាគា អេ ប៊ី ស៊ី ខ្ញុំ​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​សវនកម្ម​ប្រចាំ​ថ្ងៃ​បន្ទាប់​ពី​ចូល​ធ្វើ​ការ​បាន​តែ​មួយ​ខែ​ប៉ុណ្ណោះ ។ លើស​ពី​នោះ ខ្ញុំ​មាន​បរិញ្ញាប័ត្រ​រង​ខាង​ផ្នែក​គណនេយ្យ​ទៀត​ផង ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា បទពិសោធន៍ និង​ជំនាញ​ទាំងឡាយ​របស់​ខ្ញុំ​​ត្រូវ​គ្នា​ល្អ​សម្រាប់​តម្រូវការ​របស់​លោក ។

ដេវីឌ ( អ្នក​សម្ភាសន៍ ) ៖ សូម​អរគុណ ។ តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​អំពី​បញ្ហា​មួយ​ដែល​អ្នក​បាន​ដោះស្រាយ​ទេ ?

ជែននីហ្វើរ ( អ្នក​ស្វែងរក​ការងារ ) ៖ ចាស ។ កាល​ខ្ញុំ​ជា​បេឡាករ​ម្នាក់​ជាមួយ​ធនាគា អេ ប៊ី ស៊ី ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរការ​ប្រាក់​បញ្ញើ​ពេល​យប់ ហើយ​វា​បាន​បាត់​លុយ​បី​បួន​ពាន់​ដុល្លា ។ ខ្ញុំ​បាន​រាប់​លុយ​នោះ​ឡើង​វិញ​ពីរ​លើក​ទៀត​ដើម្បី​ឲ្យ​ប្រាកដ​ច្បាស់ ។ ប្រាក់​បញ្ញើ​របស់​យើង​មិន​ធ្លាប់​បាត់​ច្រើន​ដូច្នេះ​ទេ​ពី​មុន​មក ។ ខ្ញុំ​បាន​ជជែក​ជាមួយ​បេឡាករ​ដទៃ​ទៀត ហើយ​បាន​តាម​ដាន​ដំណើរការ​របស់​យើង​ឡើង​វិញ​ដើម្បី​ផ្ទៀងផ្ទាត់​ប្រិតបត្តិការ​របស់​ពួកគេ ។ ខ្ញុំ​បាន​រក​ឃើញ​កំហុស​មួយ​ដែល​កើត​ឡើង​ដោយ​បេឡាករ​ម្នាក់ ។ យើង​បាន​ធ្វើការ​រួមគ្នា ហើយ​កែតម្រូវ​កំហុស​នោះ​យ៉ាង​ឆាប់​រហ័ស ។ ជា​លទ្ធផល យើង​បាន​មាន​សមតុល្យ​ប្រាក់​បញ្ញើ​ត្រឹមត្រូវ​មួយ ហើយ​នោះ​គឺ​ជា​មេរៀន​មួយ​ក្នុង​នាម​ជា​បេឡាករ ។ ខ្ញុំ​ជឿ​ថា​ជំនាញ​ដោះស្រាយ​បញ្ហា​របស់​ខ្ញុំ​នឹង​ជួយ​ដល់​ធនាគា​នេះ​ផង​ដែរ ។

ដេវីឌ ( អ្នក​សម្ភាសន៍ ) ៖ សូម​អរគុណ ។ តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​បាន​ទេ​ថា​ហេតុ​អ្វី​អ្នក​ចាក​ចេញ​ពី​ការងារ​មុន​របស់​អ្នក ?

បន្ត​ទៅ​ទំព័រ​បន្ទាប់ ។

ជែននីហ្វើរ ( អ្នក​ស្វែងរក​ការងារ ) ៖ អរគុណ​សម្រាប់​សំណួរ​ ។ ខ្ញុំ​មាន​សេចក្តី​រីករាយ​កាល​ធ្វើការ​នៅ​ធនាគា អេ ប៊ី ស៊ី ហើយ​បាន​ទទួល​នូវ​បទពិសោធន៍​ដ៏​មាន​តម្លៃ​នៅ​ទីនោះ ។ តែ​ថ្មីៗ​នេះ ខ្ញុំ​បាន​ប្តូរ​ទីលំនៅ​មក​តំបន់​នេះ​ដើម្បី​បន្ត​ការរៀន​សូត្រ​របស់​ខ្ញុំ ។ ដូច្នេះ​ហើយ​ខ្ញុំ​ត្រូវ​តែ​ចាកចេញ​ពី​ការងារ​របស់​ខ្ញុំ​ ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​សប្បាយ​ចិត្ត​ដើម្បី​មាន​​ឱកាស​ដែល​ខ្ញុំ​អាច​ប្រើ​ជំនាញ និង​បទពិសោធន៍​ទាំង​នោះ​ដើម្បី​ធ្វើ​ការងារ​ម្តង​ទៀត ។ ខ្ញុំ​មាន​ផែនការ​រស់​នៅ​ទី​នេះ​សម្រាប់​បី​បួន​ឆ្នាំ​ទៀត ។ តើ​នោះ​ឆ្លើយ​តប​និង​សំណួរ​របស់​អ្នក​ទេ ?

ដេវីឌ ( អ្នក​សម្ភាសន៍ ) ៖ បាទ ។ អរគុណ។ ជែននីហ្វើរ តើ​អ្នក​ចង់​សួរ​ខ្ញុំ​អ្វី​ទេ ?

ជែននីហ្វើរ ( អ្នក​ស្វែងរក​ការងារ ) ៖ ចាស មាន ។ តើ​លោក​អាច​ប្រាប់​ខ្ញុំ​បាន​ទេ​ថា​ការងារ​រាល់​ថ្ងៃ​នៃ​តំណែង​នេះ​ធ្វើ​អ្វី​ខ្លះ ?

ដេវីឌ ( អ្នក​សម្ភាសន៍ ) ៖ បាន ។ ពេល​វេលា​ភាគ​ច្រើន​របស់​អ្នក​នឹង​ត្រូវ​ប្រើ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​និង​អតិថិជន ។ យើង​មាន​អតិថិជន​បី​បួន​នាក់​ដែល​មក​ធនាគា​រាល់​ថ្ងៃ​ក៏​ដូច​ជា​អ្នក​ទាំងឡាយ​ដែល​ប្រើ​សេវាកម្ម​ប្រញាប់​តាម​បង្អួច ។ អ្នក​នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ហរិញ្ញវត្ថុ​ផ្សេងៗ​ទៀត​ផង​ដែរ ដូច​ជា​ការត្រួតពិនិត្យ​គណនេយ្យ ឬ​ក៏​ប្រាក់​កម្ចី ។ អ្នក​បាន​និយាយ​ដល់​ពី​ការពិនិត្យ​សមតុល្យ​ប្រាក់​បញ្ញើ នោះ​ក៏​ជា​ការងារ​ប្រចាំ​ថ្ងៃ​មួយ​ទៀត​ផង​ដែរ ។

ជែននីហ្វើរ ( អ្នក​ស្វែងរក​ការងារ ) ៖ អរគុណ ។ ការ​ធ្វើការ​ជាមួយ​អតិថិជន​គឺ​ជា​ចំណូល​ចិត្ត​មួយ​កាល​នៅ​តំណែង​មុន​របស់​ខ្ញុំ ។

ដេវីឌ ( អ្នក​សម្ភាសន៍ ) ៖ ល្អ ។ តើ​អ្នក​មាន​សំណួរ​ណា​ផ្សេងទៀត​ទេ ?

ជែននីហ្វើរ ( អ្នក​ស្វែងរក​ការងារ ) ៖ អត់​ទេ​លោក ។ អរគុណ​សម្រាប់ឱកាស​ដើម្បី​មក​ជួប​អ្នក ។ ខ្ញុំ​ទន្ទឹង​ចាំ​ស្ដាប់​ដើម្បី​បាន​ទទួល​ដំណឹង​មក​ពី​អ្នក ។

ដេវីឌ ( អ្នក​សម្ភាសន៍ ) ៖ ខ្ញុំ​ក៏​មាន​ភាព​រីករាយ​ក្នុង​ការជួប​របស់​យើង​ដែរ ។ យើង​នឹង​ទាក់ទង​ទៅ​អ្នក ។ អរគុណ។

អ្នក​ពោល ៖ ដេវីឌ និង​ជែននីហ្វើរ ដក​ដង្ហើម​ជា​សញ្ញា​មួយ​នៃ​ការ​បាន​ធូរស្បើយ និង​បែរ ហើយ​ញញឹម​ទៅ​កាន់​ក្រុម ។ ក្រុម​ទាំង​មូល​ទះដៃ​សារទរ​សម្រាប់​ពួកគេ ។

ជែននីហ្វើរ ៖ អូខេ អ្នក​រាល់​គ្នា តើ​ខ្ញុំ​ធ្វើ​បាន​យ៉ាងម៉េច​ដែរ ?

បន្ត​ទៅ​ទំព័រ​បន្ទាប់ ។

សមាជិក​ក្រុម​ទី ១ ៖ ជែននីហ្វើរ ខ្ញុំ​គិត​ថា​អ្នក​បាន​ធ្វើ​នូវ​អ្វី​ជា​ច្រើន​ត្រឹមត្រូវ ។ ឧទាហរណ៍ នៅ​ពេល ដេវីឌ បាន​សុំ​ឲ្យ​អ្នក​ប្រាប់​គាត់​អំពី​ខ្លួន​អ្នក អ្នក​បាន​ធ្វើ​វា​ដោយ​ការ​ប្រើ ខ្ញុំ​ក្នុង ៣០ វិនាទី បាន​យ៉ាង​ល្អ ។ វា​ទាក់ទង​ទៅ​និង​ការងារ មិន​វែង​ពេក​មិន​ខ្លី​ពេក ហើយ​អ្នក​ក៏​បាន​ដាក់​បញ្ចូល​នូវ​ឧទាហរណ៍​ខ្លី​មួយ​នៅ​ទីនោះ​ដើម្បី​បង្កើន​ចំណុច​ល្អ​ផង ។ ល្អ​ណាស់ !

ជែននីហ្វើរ ៖ ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​ធ្វើ​អញ្ចឹង​មែន​ ! អរគុណ ។ តើ​មាន​អ្វី​ទៀត​ទេ ?

សមាជិក​ក្រុម​ទី ២ ៖ ខ្ញុំ​ចូល​ចិត្ត​ពេល​អ្នក​ប្រើ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​ដើម្បី​ឆ្លើយ​សំណួរ​របស់​ដេវីឌ​អំពី​ការដោះស្រាយ​បញ្ហា​មួយ ។ អ្នក​បាន​ចែកចាយ​នូវ​ឧទាហរណ៍​មួយ​នៃ​ការ​កែតម្រូវ​ប្រាក់​បញ្ញើ ។ ខ្ញុំ​ពិត​ជា​ឆ្ងល់​ប្រសិន​បើ​មាន​ឧទាហរណ៍​ដទៃ​ទៀត​នៃ​ការដោះស្រាយ​បញ្ហា​ដែល​ពិបាក​ជាង​ហ្នឹង​ទៀត​ដែល​អ្នក​អាច​ធ្លាប់​បាន​ដោះស្រាយ​ ។ តើ​បញ្ហា​ដែល​ទាក់ទង​និង​ប្រាក់​បញ្ញើ​កើត​ឡើង​ជា​ធម្មតា​ទេ ?

ជែននីហ្វើរ ៖ អ្នក​និយាយ​ត្រូវ ។ វា​ពិត​ជា​ទាក់ទង​នឹង​តម្រូវការ​ខាង​ធនាគា​មែន ប៉ុន្តែ​បញ្ហា​ទាក់ទង​និង​ប្រាក់​បញ្ញើ​គឺ​ជា​រឿង​ធម្មតា ។ ខ្ញុំ​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​មួយ​ដែល​ពិបាក​ជាង​ហ្នឹង ពីព្រោះ​ខ្ញុំ​ឃើញ​ថា​សំណួរ​អញ្ចឹង​អាច​នឹង​សួរ​មក​ខ្ញុំ​ម្តង​ទៀត ។ ល្អណាស់ ។ តើ​អ្នក​មាន​មតិ​កែលម្អ​ផ្សេង​ទៀត​ឬ​ទេ ?

សមាជិក​ក្រុម​ទី ៣ ៖ ធ្វើ​បាន​ល្អ​ចំពោះ​ការ​បង្វែរ​ភាព​អវិជ្ជមាន​មក​ជា​វិជ្ជមាន​អំពី​ការចាកចេញ​ពី​ការងារ​មុន​របស់​អ្នក ។ ខ្ញុំ​ប្រាកដ​ថា​និយោជក​ប្រាកដ​ជា​មាន​ការព្រួយ​បារម្ភ​អំពី​ពេល​វេលា​ដែល​អ្នក​នឹង​អាច​នៅ​ធ្វើ​ការ​ជាមួយ​ពួកគេ​ផង​ដែរ ។ អ្នក​បាន​ប្រាប់​ពួក​គេ​អំពី​ផែនការ​នឹង​នៅ​ទីនោះ​សម្រាប់​រយៈពេល​បី​បួន​ឆ្នាំ ។ ខ្ញុំ​គិត​ថា ការណ៍​នោះ​បាន​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​កក់ក្តៅ​ច្រើន ។

ជែននីហ្វើរ ៖ អរគុណ ។

ដេវីឌ ៖ ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​អ្វី​ខ្លះ​ទៀត​ដែល​អ្នក​ប្រហែល​ចង់​កែលម្អ ។

ជែននីហ្វើរ ៖ អូ ល្អ ។ តើ​វា​គឺ​ជា​អ្វី​ទៅ ?

បន្ត​ទៅ​ទំព័រ​បន្ទាប់ ។

ដេវីឌ ៖ នៅ​ចុង​បញ្ចប់​នៃ​ការសម្ភាសន៍ ពេល​ដែល​ខ្ញុំ​បាន​សួរ​បើ​សិន​ជា​អ្នក​មាន​សំណួរ ឬ​អត់ នោះ​សំណួរ​ដំបូង​គឺ​ល្អ​ណាស់ ។ ទោះ​យ៉ាង​ណា ខ្ញុំ​បាន​កត់​ចំណាំ​ថា​អ្នក​មិន​បាន​សួរ​អំពី​របៀប​តាម​ដាន ឬ អំពី​របៀប ឬ​ក៏​ពេល​ណា​ទើប​និយោជកនឹង​ធ្វើ​ការសម្រេច​ចិត្ត ។ ខ្ញុំ​ចាំ​ថា​នោះ​គឺ​ជា​ដំបូន្មាន​ខ្លះ​មក​ពី​ការបញ្ចប់​ការសម្ភាសន៍​ប្រកប​ដោយ​ប្រសិទ្ធិភាព—ដែល​យើង​គួរ​ព្យាយាម​ស្វែងរក​នូវ​របៀប​ដែល​យើង​អាច​ធ្វើ​ការតាមដាន។ វា​ដូច​ជា​ការដាក់​រឿង​ហ្នឹង​ឲ្យ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​យើង ជំនួស​ឲ្យ​គ្រាន់​តែ​រង់​ចាំ​ស្តាប់​ដំណឹង ។

ជែននីហ្វើរ ៖ អ្នក​និយាយ​ត្រូវ ! ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​បាន​ចងចាំ​ដើម្បី​សួរ​នូវ​សំណួរ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ភ្លេច​ទាំង​ស្រុង​ហើយ​នោះ ។ ខ្ញុំ​នឹង​ត្រូវ​បន្ត​ធ្វើ​ការហ្វឹកហាត់ ។ តើ​មាន​អ្វី​ផ្សេង​ទៀត​ឬ​ទេ ?

សមាជិក​ក្រុម​ទី ១ ៖ កុំ​ភ្លេច​ផ្ញើ​លិខិត​ថ្លែង​អំណរ​គុណ​ទៅ ដេវីឌ ភ្លាម !

ជែននីហ្វើរ ៖យោបល់​ល្អ ។ យល់ព្រម ឥឡូវ​វា​ជា​ពេល​ខ្ញុំ​ធ្វើ​ជា​អ្នក​សម្ភាសន៍​ម្តង ហើយ​ខ្ញុំ​ជា​អ្នក​ជ្រើសរើស​អ្នក​បន្ទាប់ ។ អូលឺវា​ តើ​អ្នក​ចង់​ឡើង​មក​បន្ទាប់​ទេ ? ខ្ញុំ​សន្យា​ថា​នឹងចិត្តល្អ !

សូម​ត្រឡប់​ទៅ ទំព័រ ១៣៤ វិញ ។

អ្នក​ស្វែងរក​ការងារ

ធ្វើ​ពុត​ជា​អ្នក​កំពុង​នៅ​ក្នុង​ការ​សម្ភាសន៍​សម្រាប់​តំណែង​មួយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ការងារ​ដែល​អ្នក​បាន​យក​មក​ជាមួយ​ថ្ងៃ​នេះ ឬ​ការងារ​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍ ។

  • ពី​មុន​ចាប់​ផ្តើម​ការសម្ភាសន៍ ចែកចាយ​ជាមួយ​ក្រុម​នូវ​ការបរិយាយ​សង្ខេប​មួយ​អំពី​ការងារ​នោះ ។

  • អ្នក​សម្ភាសន៍​នឹង​ស្វាគមន៍​អ្នក ហើយ​ចាប់​ផ្តើម​ការសម្ភាសន៍ ។

  • ឆ្លើយ​តប​រាល់​សំណួរ​របស់​អ្នក​សម្ភាសន៍​ដោយ​ការប្រើ​ជំនាញ​ការសម្ភាសន៍​ទាំងឡាយ​របស់​អ្នក ។

  • នៅ​ពេល​អ្នក​បញ្ចប់​ការហ្វឹកហាត់​របស់​អ្នក​ សូម​សួរ​រក​មតិ​កែលម្អ​ពី​ក្រុម ។

  • បន្ទាប់​ពី​ការពិភាក្សា​នូវ​មតិ​កែលម្អ​រួច​ហើយ សូម​ប្តូរ​តួ​ទៅ​ជា​អ្នក​សម្ភាសន៍ ហើយ​ជ្រើសរើស​អ្នក​បន្ទាប់​ដើម្បី​ធ្វើ​ការសម្ភាសន៍ ។

សម្រាប់​ការណែនាំ​អំពី​របៀប​សម្តែង​ជា​អ្នក​សម្ភាសន៍ សូម​មើល​ទៅ ទំព័រ ១៤៤ ។

សម្រាប់​ការណែនាំ​អំពី​របៀប​សម្តែង​ជា​ការ​ផ្តល់​មតិ​កែលម្អ​ក្រុម សូម​មើល​ទៅ ទំព័រ ១៤៥ ។

សូម​ត្រឡប់​ទៅ ទំព័រ ១៣៤ វិញ ។

អ្នក​សម្ភាសន៍

បន្ទាប់​ពី​អ្នក​ស្វែងរក​ការងារ​បាន​ពិពណ៌នា​ពី​ការងារ​ដល់​ក្រុម​ហើយ សូម​ធ្វើ​តាម​សាច់​រឿង​នេះ ។

  • ស្វាគមន៍​អ្នក​សម្ភាសន៍ ចាប់​ដៃ ហើយ​សូម​ឲ្យ​អ្នក​ស្វែងរក​ការងារ​អង្គុយ​ចុះ ។ សូម​អង្គុយ​ចុះ ។ អរគុណ​គាត់ សម្រាប់​ការ​មក​សម្ភាសន៍ ។

  • សួរ​សំណួរ​ទី ១ ៖ « ប្រាប់​ខ្ញុំ​បន្តិច​អំពី​ខ្លួន​អ្នក ។ »

  • សួរ​សំណួរ​ទី ២ ៖ ( ជ្រើសរើស​សំណួរ​មួយ​មក​ពី​បញ្ជី « គំរូ​សំណួរ​ការសម្ភាសន៍ » ដូច​ខាងក្រោម ) ។ 

  • សួរ​សំណួរ​ទី ៣ ៖ ( ជ្រើសរើស​សំណួរ​មួយ​មក​ពី​បញ្ជី « គំរូ​សំណួរ​សម្ភាសន៍ » ដូច​ខាងក្រោម ) ។ 

  • សួរ​សំណួរ​ទី ៤ ៖ « តើ​អ្នក​មាន​សំណួរ​អ្វី​ចង់​សួរ​ទេ ? » ( អ្នក​អាច​ប្រឌិត​ចម្លើយ​តប​សំណួរ​របស់​អ្នក​ស្វែងរក​ការងារ​បាន ) ។ 

  • អរគុណ​អ្នក​ស្វែងរក​ការងារ​សម្រាប់​ពេល​វេលា​របស់​គាត់ ។ សូម​ឲ្យ​អ្នក​ស្វែងរក​ការងារ​ដឹង​ថា​អ្នក​នឹង​ប្រាប់​គាត់​វិញ​ពី​ការសម្រេច​ចិត្ត​របស់​គាត់ ។

គំរូ​សំណួរ​សម្ភាសន៍​

  • ប្រាប់​ខ្ញុំ​អំពី​ពេល​មួយ​ដែល​អ្នក​មាន​ការខ្វែង​គំនិត​គ្នា​ជាមួយ​អ្នក​គ្រប់គ្រង​ម្នាក់ និង​របៀប​ដែល​អ្នក​បាន​ដោះស្រាយ​ការខ្វែង​គំនិត​នោះ ។

  • ប្រាប់​ខ្ញុំ​អំពី​បញ្ហា​ដ៏​លំបាក​មួយ​ដែល​អ្នក​បាន​ដោះស្រាយ ។

  • តើ​ភាព​ខ្លាំង​របស់អ្នក​គឺជា​អ្វី?

  • តើ​អ្វី​ទៅ​ជា​ភាព​ជោគជ័យ​ដ៏​ជំនាញ​ល្អ​បំផុត​របស់​អ្នក ?

  • ប្រាប់​ខ្ញុំ​អំពី​បទពិសោធន៍​បរាជ័យ​ដែល​អ្នក​បាន​ជួប​នៅ​កន្លែង​ធ្វើការ និង​អ្វី​ដែល​អ្នក​បាន​រៀន​ពី​វា ។

  • តើ​អ្នកគ្រប់គ្រង​បែប​ណា​ដែល​អ្នក​ធ្វើការ​ត្រូវ​ជាមួយ​បំផុត​នោះ ?

  • តើ​អ្នក​មាន​សេចក្តី​រំពឹង​អ្វី​ខ្លះ​ពី​ពួក​យើង​ក្នុង​នាម​ជា​និយោជក​សម្រាប់​ជោគជ័យ​របស់​អ្នក ?

  • ហេតុអ្វី​អ្នក​ចង់​បាន​ការងារ​នេះ ?

  • ហេតុអ្វី​យើង​គួរ​តែ​ជួល​អ្នកឲ្យធ្វើការ ?

  • តើ​អ្នក​មាន​គុណសម្បត្តិ​អ្វី​ខ្លះ​សម្រាប់​តំណែង​នេះ ?

  • តើ​ភាព​ខ្សោយ​បំផុត​របស់​អ្នក​ជា​អ្វី ?

  • ហេតុ​អ្វី​បាន​ជា​អ្នក​ចាកចេញ​ពី​តំណែង​មុន​របស់​អ្នក ? ឬ​ហេតុ​អ្វី​បាន​ជា​អ្នក​ពិចារណា​ក្នុង​ការចាកចេញ​ពី​ការងារ​បច្ចុប្បន្ន​របស់​អ្នក ?

សម្រាប់​ការណែនាំ​អំពី​របៀប​សម្តែង​ជា​អ្នក​ស្វែងរក​ការងារ​ សូម​មើល​ទៅ ទំព័រ ១៤៣ ។

សម្រាប់​ការណែនាំ​អំពី​របៀប​សម្តែង​ជា​ការ​ផ្តល់​មតិ​កែលម្អ​ក្រុម សូម​មើល​ទៅ​វគ្គ​ដូច​ខាងក្រោម ។

សូម​ត្រឡប់​ទៅ ទំព័រ ១៣៤ វិញ ។

មតិ​កែលម្អ​ក្រុម

តួនាទី​របស់​អ្នក​គឺ​ផ្តល់​មតិ​កែលម្អ ។

  • អង្កេត​មើល​ពី​របៀប​ដែល​អ្នក​ស្វែងរក​ការងារ​ធ្វើ ។ មើល​សម្រាប់​អ្វី​ដែល​គាត់ធ្វើ​ល្អ និង​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​បាន​កាន់​តែ​ប្រសើរ ។ មតិ​កែលម្អ​ភ្លាមៗ​ខាងក្រោម​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​អ្នក​ត្រូវ​មើល ។

  • នៅ​ចុង​បញ្ចប់​នៃ​ការសម្ភាសន៍ អ្នក​ស្វែងរក​ការងារ​នឹង​សួរ​សុំ​មតិ​កែលម្អ ។ សូម​ចែកចាយ​ពី​អ្វី​ដែល​អ្នក​បាន​អង្កេត ។

មតិ​កែលម្អ​ភ្លាមៗ

  • តើ​អ្នកស្វែងរក​ការងារ​បាន​បង្ហាញ​ការចាប់​អារម្មណ៍​ដំបូង​ដោយ​ការចាប់​ដៃ និង​ស្វាគមន៍​អ្នក​សម្ភាសន៍​​ដែរ​ទេ ?

  • តើ​កាយ​វិការ​របស់​អ្នក​ស្វែងរក​ការងារ​ក្នុង​ការសម្ភាសន៍​យ៉ាង​ម៉េច​ដែរ ?

  • តើ​អ្នក​ស្វែងរក​ការងារ​បាន​ប្រើ ខ្ញុំ​ក្នុង ៣០ វិនាទី របស់​គាត់ ឬ នាង​ដែរ​ទេ ? តើ​វា​ទាក់ទង​ទៅ​នឹង​ការងារ​ទេ ? តើ​វា​ខ្លី​ពេក ឬ វែង​ពេក​ទេ ?

  • តើ​អ្នក​ស្វែងរក​ការងារ​បាន​ប្រើ សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​ដើម្បី​ឆ្លើយ​សំណួរ​សម្ភាសន៍​ទាំងឡាយដែរ​ទេ ?

  • តើ​អ្នក​មើល​ឃើញ​ឱកាស​ដើម្បី​បង្វែរ​ភាព​អវិជ្ជមាន​ទៅជា​វិជ្ជមាន​ឬ​ទេ ? តើ​អ្នក​ស្វែងរក​ការងារ​បាន​ធ្វើ​តាម​របៀប​ណា ?

  • តើ​អ្នក​ស្វែងរក​ការងារ​បាន​សួរ​សំណួរ​នៅ​ចុង​បញ្ចប់​ទេ ?

  • តើ​អ្នក​ស្វែងរក​ការងារ​បង្ហាញ​នូវ​អ្វី​ដែល​ជា​ជំហាន​បន្ទាប់ និង​របៀប​ដើម្បី​ធ្វើ​ការ​តាម​ដាន​ដែរ​ទេ ?

សម្រាប់​ការណែនាំ​អំពី​របៀប​សម្តែង​ជា​អ្នក​ស្វែងរក​ការងារ​ សូម​មើល​ទៅ ទំព័រ ១៤៣ ។

សម្រាប់​ការណែនាំ​អំពី​របៀប​សម្តែង​ជា​អ្នក​សម្ភាសន៍ សូម​មើលនៅ ទំព័រ ១៤៤ ។

សូម​ត្រឡប់​ទៅ ទំព័រ ១៣៤ វិញ ។

ការហ្វឹកហាត់​ធ្វើ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ល្អ

ហិនរី ចែកចាយ​ពី​របៀប​ដែល​ការហ្វឹកហាត់​បាន​ជួយ​ឲ្យ​គាត់​មាន​ការសម្ភាសន៍​ដ៏​ល្អ​បំផុត​មួយ ។

« ខ្ញុំ​បាន​ឆ្លង​កាត់​ការសម្ភាសន៍​ចំនួន​ប្រាំ​ជុំ​ទើប​ទទួល​បាន​ការងារ​របស់​ខ្ញុំ ។ ការសម្ភាសន៍​នីមួយៗ​គឺ​ពិបាក ប៉ុន្តែ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ។ វា​នឹង​ងាយស្រួល​ដើម្បី​បាត់បង់​ការយក​ចិត្ត​ទុក​ដាក់ ឬ ភ្លេច​នូវ​ព័ត៌មាន​សំខាន់​អំពី​ខ្លួន​ឯង ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​អញ្ចឹង ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ … ខ្ញុំ​គិត​ថា​លើស​ពី​បាន​ត្រៀម​ខ្លួន​ទៅ​ទៀត ! ការសម្ភាសន៍​ខ្លះ​ត្រូវ​ធ្វើ​តាម​ទូរស័ព្ទ ផ្សេង​ទៀត​តាម​រយៈ​វីដេអូ ហើយ​ចុងក្រោយ​គេ​គឺ​ដោយ​ផ្ទាល់ ។ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការសម្ភាសន៍​នីមួយៗ ខ្ញុំ​បាន​ហ្វឹកហាត់​ជាមួយ​អ្នក​ដទៃ ។ ខ្ញុំ​នឹង​ឲ្យ​សំណួរ​ទាំងឡាយ​ដែល​ខ្ញុំ​រំពឹង​ថា​អ្នក​សម្ភាសន៍​នឹង​សួរ​ទៅ​ពួកគេ ហើយ​ពួកគេ​នឹង​សួរ​ដើម្បី​មើល​ពី​របៀប​ដែល​ខ្ញុំ​នឹង​ឆ្លើយ​តប ។ ដល់​ពេល​វេលា​នៃ​ការ​សម្ភាសន៍​ពិត​ប្រាកដ ខ្ញុំ​បាន​ហ្វឹកហាត់​ស្ទើរ​តែ​គ្រប់​សំណួរ​ទៅ​ហើយ ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ខ្លាំងណាស់ ។ ខ្ញុំ​បាន​ប្រើ ខ្ញុំ​ក្នុង ៣០ វិនាទី សេចក្តី​ថ្លែង​ដ៏​មាន​អនុភាព និង​ជំនាញ​ផ្សេងៗ​ទៀត ហើយ​ខ្ញុំ​ដឹង​ថា​នោះ​គឺ​ជា​អ្វី​ដែល​បាន​ញែក​ខ្ញុំ​ចេញ​ពី​គេ ។ ខាង​ក្រុម​ហ៊ុន​ដឹង​ថា ខ្ញុំ​នឹង​ធ្វើការ​បាន​ល្អ​ឲ្យ​ពួកគេ​ដោយ​សារ​តែ​ខ្ញុំ​អាច​បង្ហាញ​នូវ​ជោគជ័យ​កាល​ពី​មុន ហើយ​ខ្ញុំ​អាច​ធ្វើការ​ក្រោម​សម្ពាធ​បាន​ល្អ ។

« ទិដ្ឋភាព​ដ៏​សំខាន់​បំផុត​មួយ​នៃ​ការត្រៀម​ខ្លួន​របស់​ខ្ញុំ​គឺ​ការអធិស្ឋាន ។ ខ្ញុំ​ទូល​សូម​ដល់​ព្រះវរបិតា​សួគ៌​ឲ្យ​ជួយ​ខ្ញុំ​ក្នុង​ការត្រៀម​ខ្លួន និង​មាន​ភាព​រាបសារ ។ ខ្ញុំ​បាន​ធ្វើ​ផ្នែក​របស់​ខ្ញុំ​តាម​រយៈ​ការហ្វឹកហាត់ ហើយ​ខ្ញុំ​ដឹង​ថា​ទ្រង់​បាន​ជួយ​ខ្ញុំ​ដោយ​សារ​ខ្ញុំ​បាន​បង្ហាញ​សេចក្តី​ជំនឿ ។ ខ្ញុំ​ដឹង​ថា​ភាព​ជោគជ័យ​របស់​ខ្ញុំ​បាន​កើត​ឡើង​ដោយ​សារ​តែ​ខ្ញុំ​បាន​ប្រឹងប្រែង​ដើម្បី​ហ្វឹកហាត់ និង​រៀបចំ​សម្រាប់​ការសម្ភាសន៍ ។ »

សូម​ត្រឡប់​ទៅ ទំព័រ ១៣៥ វិញ ។