រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
-
សូមអាន ៖ការស្វែងរកការងារដ៏ជោគជ័យមួយគឺត្រូវធ្វើតាមរូបមន្តដ៏សាមញ្ញខាងក្រោម ៖
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
ប្រសិនបើអ្នកអាចកាត់បន្ថយពេលដែលអ្នកចំណាយក្នុងការស្វែងរកការងារបានរហូតដល់ទៅ ៩០ ភាគរយ តើអ្នកនឹងចាប់អារម្មណ៍ដែរឬទេ? អ្នកអាច ។ នៅក្នុងជំពូកនេះ អ្នកនឹងត្រូវបានស្នើឲ្យធ្វើតាមរូបមន្តនេះក្នុងរបៀបមួយដែលនឹងពន្លឿនដល់ការស្វែងរកការងាររបស់អ្នក ។
-
សូមអាន ៖ចូស្ហបានសម្ភាសន៍សម្រាប់តំណែងមួយនៅក្រុមហ៊ុន ទីផ្សារ អេប៊ីស៊ី ។ គាត់គិតថាវាបានកើតឡើងល្អ ហើយត្រេកអរដែលគាត់បានហ្វឹកហាត់ ។ គាត់គួរតែបានទទួលដំណឹងល្អនៅសប្តាហ៍នេះ។ គាត់មានសេចក្តីរំភើបអំពីការណ៍នោះណាស់ ប៉ុន្តែគាត់ក៏មិនចង់ដាក់ទីទុកចិត្តទាំងអស់ទៅលើតែការងារនោះដែរ ។ គាត់អាច នឹងមិនទទួលបានការងារនោះ ។ គាត់ត្រូវតែធ្វើការស្វែររកប្រភពការងារល្អៗឲ្យបានច្រើនទៀតតាមដែលអាច ដើម្បី គាត់អាចបានការងារមួយឆាប់ៗ ប៉ុន្តែដោយរបៀបណា ?
-
ពិភាក្សា ៖តើអ្នកអាចប្រដូចនឹងចូស្ហរបៀបណា ?
-
សូមអាន ៖តាមរបៀបជាច្រើន ការស្វែងរកការងាររបស់អ្នក ក៏ដូចនឹងជីឡាវនេះអញ្ចឹង ។ វានាំឲ្យមាននូវកិច្ចខិតខំច្រើនក្នុងការធ្វើតាមគោលការណ៍នៃការស្វែងរកធនធាននានា និងទំនាក់ទំនងដែលដឹកនាំទៅរកប្រភពការងារ ការសម្ភាសន៍ និងការផ្តល់ការងារ ។ ធនធាន និងការទាក់ទងដែលអ្នកធ្វើកាន់តែច្រើនដោយការខិតខំប្រឹងប្រែង នោះអ្នកនឹងទទួលបានការសម្ភាន៍ និងការផ្តល់ការងារកាន់តែច្រើន ។ ទោះជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងមិនទាន់គ្រប់គ្រាន់ទេ ។ វាសំខាន់ផងដែរដើម្បីធ្វើការដោយឆ្លាតវៃ ដើម្បីឲ្យការទាក់ទង និងធនធាននានាក្លាយទៅជាប្រភព ការសម្ភាសន៍ និងការផ្តល់ការងារ ។
១. ការខិតខំប្រឹងប្រែង ៖ ១៥-១០-២
-
សូមអាន ៖មាននូវយុទ្ធសាស្រ្តស្វែងរកការងារមួយប្រកបដោយប្រសិទ្ធិភាពដែលហៅថា ១៥-១០-២ ដែលជាញឹកញាប់បានជួយកាត់បន្ថយពេលវេលាសម្រាប់មនុស្សដែលស្វែងរកការងារពី ២០០ ថ្ងៃ មក ២០ ថ្ងៃ! វាទាក់ទងនិងផែនការគ្រឹះមួយសម្រាប់ការខិតខំប្រឹងប្រែងស្វែងរកការងារជាប្រចាំថ្ងៃរបស់អ្នក ។
-
ស្វែងរកធនធាននានាឲ្យបានយ៉ាងតិចណាស់ ១៥ រៀងរាល់ថ្ងៃ ។
-
ខ្ញុំនឹងធ្វើការទំនាកទំនងយ៉ាងតិចណាស់ ១០ រៀងរាល់ថ្ងៃ ។
-
ធ្វើឲ្យទំនាក់ទំនងពីរក្នុងចំណោមទំនាក់ទំនងទាំងនោះក្លាយជា ការទំនាក់ទំនង ដោយផ្ទាល់ ។
សូមចងចាំថា ធនធាន គឺសំដៅទៅលើរាល់ប្រភពនៃព័ត៌មាន ឬ បណ្តាញទាំងឡាយដែលនឹងចូលរួមចំណែកដល់ការស្វែងរកការងារមួយដ៏ជោគជ័យ ។ វាអាចជាមនុស្ស ទីកន្លែង ឬវត្ថុអ្វីមួយ ។
ទំនាក់ទំនងមួយ គឺសំដៅលើគ្រប់កិច្ចសន្ទនាការងារទាំងឡាយជាមួយនិងធនធានមួយ ។ នេះអាចរួមបញ្ចូលការជួបជាមួយនឹងនរណាម្នាក់ដោយផ្ទាល់ តាមទូរស័ព្ទ តាមសារអេឡិចត្រូនិច តាមការដាក់ស្នើពាក្យសុំ ឬប្រវត្តិរូបសង្ខេប ឬការងារផ្ញើសារតាមដានមួយ ។ បើអ្នកអាចធ្វើឲ្យការទំនាក់ទំនងរបស់អ្នកកាន់តែមានភាពផ្ទាល់ខ្លួន អ្នកនឹងអាចបានការងារមួយកាន់តែលឿន ដែលជាមូលហេតុអ្នកចង់ធ្វើការទំនាកទំនងដោយផ្ទាល់យ៉ាងហោចចំនួនពីរជារៀងរាល់ថ្ងៃ ។
វិធីសាស្ត្រ ១៥-១០-២ នឹងជួយកាត់បន្ថយពេលវេលាអ្នកដែលប្រើក្នុងការស្វែងរកការងារបានយ៉ាងច្រើន ។ វិធីសាស្ត្រ ១៥-១០-២ អាចនឹងមិនត្រូវសម្រាប់គ្រប់គ្នានោះទេ ដូច្នេះសូមធ្វើការកែសម្រួលវាទៅតាមកាលៈទេសៈរបស់អ្នក ។ សម្រាប់អ្នកខ្លះ វិធីសាស្ត្រ ១០-៨-២ ឬសូម្បីតែ វិធីសាស្ត្រ ៧-៧-២ ក៏ អាចជាអ្វីដែលពេលវេលារបស់ពួកអនុញ្ញត ។ ចំណុចសំខាន់គឺការដាក់កិច្ចខិតខំប្រឹងប្រែងឲ្យបានច្រើនតាមដែលអ្នកអាចក្នុងការស្វែងរកការងាររបស់អ្នក ។ កាលណាអ្នកដាក់ធនធាន និងទំនាក់ទំនងកាន់តែច្រើនចូលក្នុងជីឡាវ នោះប្រភពការងារ ការសម្ភាសន៍ និងការផ្តល់ការងារឲ្យអ្នកនឹងទទួលបានកាន់តែច្រើន ។
-
-
ពិចារណា ៖តើវានឹងមានសភាពដូចម្ដេចដែលរកបានការងារមួយយ៉ាងឆាប់រហ័សនោះ ? តើអ្នកស្ម័គ្រចិត្តធ្វើការខិតខំប្រឹងប្រែងខ្លាំងប៉ុណ្ណាក្នុងការស្វែងរកការងារមួយ ?
២. ធ្វើការដោយឆ្លាតវៃ
-
សូមអាន ៖ បើទោះជាការខិតខំប្រឹងប្រែងសំខាន់ ប៉ុន្តែការធ្វើដូច្នោះតែម្យ៉ាងនឹងមិនជួយពន្លឿនដល់ការស្វែងរកការងាររបស់អ្នកនោះទេ ។ អ្នកត្រូវតែធ្វើការដោយឆ្លាតវៃផងដែរ ។
អ្នកស្វែងរកការងារប្រកបដោយប្រសិទ្ធិភាព ខិតខំប្រឹងប្រែងដោយការតាមរកឱកាសការងារលើសពីមួយក្នុងពេលតែមួយ ។ ពួកគេធ្វើការដោយឆ្លាតវៃតាមរយៈការស្វែងរក និងធ្វើការទាក់ទងដោយផ្ទាល់ទៅកាន់មនុស្សទាំងឡាយដែលអាចជួយពួកគាត់ទទួលបានការងារទាំងនោះ ។ ពួកគេក៏ត្រូវធ្វើការដោយឆ្លាតវៃតាមរយៈការសម្រិតសម្រាំងនូវឧបករណ៍ស្វែងរកការងាររបស់ពួកគេ ដូចជា ខ្ញុំក្នុង ៣០ វិនាទី និងប្រវត្តិរូបសង្ខេបសម្រាប់ការងារនីមួយៗផងដែរ ។
សូមចាំថា លទ្ធផលនៃការស្វែងរកការងាររបស់អ្នកយ៉ាងណាគឺវាអាស្រ័យលើអ្វីខ្លះដែលអ្នកបានដាក់បញ្ចូល ។
-
- ពិភាក្សា ៖
-
តើចូស្ហបានធ្វើការដោយឆ្លាតវៃរបៀបណា ?
-
តើអ្នកគិតថាចូស្ហនឹងទទួលបានការងារមួយលឿនប៉ុណ្ណាតាមរយៈវិធីនេះ ?
-
-
សូមអាន ៖ដោយធ្វើការឆ្លាតវៃ ចូស្ហអាចពន្លឿនការស្វែងរកការងាររបស់គាត់ ទទួលបានជោគជ័យ ហើយបានសម្រេចគោលដៅប្រចាំថ្ងៃនៃវិធីសាស្ត្រ ១៥-១០-២ ផងដែរ ។ នៅពេលអ្នកធ្វើការលើការស្វែងរកការងាររបស់អ្នក សូមធ្វើការកត់សម្គាល់ពីរបៀបដែលការធ្វើការឆ្លាតវៃនាំទៅសម្រេចបានវិធីសាស្ត្រ ១៥-១០-២ ។
-
ពិភាក្សា ៖សូមចែកចាយគម្រោងរបស់អ្នកស្តីពីរបៀបដែលអ្នកនឹងធ្វើការដោយឆ្លាតវៃ ។
-
សូមអាន ៖ការធ្វើការដោយឆ្លាតវៃគឺមានប្រសិទ្ធិភាពជាងការគ្រាន់តែធ្វើការខ្លាំង ។ សូមចាំទុកក្នុងចិត្តថា ពេលខ្លះទោះបីជាខំធ្វើការឆ្លាតវៃហើយក៏ដោយ ក៏មិនបានផលដែរ ។ មានពេលខ្លះ កិច្ចខិតខំរបស់អ្នកនឹងមិនមានលទ្ធផលអីនោះទេ ។ ចូរបន្តខិតខំធ្វើការខ្លាំង និងដោយឆ្លាតវៃ ហើយមានជំនឿ ។ ព្រះអម្ចាស់ដឹងនូវអ្វីដែលអ្នកនឹងឆ្លងកាត់ ហើយនិងប្រទានពរអ្នក ។
-
ពិភាក្សា ៖តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបន្តប្រឹងប្រែងធ្វើការ និងដោយឆ្លាតវៃ បើទោះជាពេលដែលការស្វែងរកការងាររបស់អ្នកពិបាកក៏ដោយ ?
សេចក្ដីបញ្ចប់
-
សូមមើល ៖« Rafael: Job in 6 Days! » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១៦៥ ) ។
-
ពិភាក្សា ៖តើមានអ្វីខ្លះដ៏សំខាន់បំផុតដែលអ្នកបានរៀនពីជំពូកនេះ ?
-
សូមអាន ៖ការស្វែងរកការងារដ៏ជោគជ័យមួយគឺត្រូវធ្វើតាមរូបមន្តដ៏សាមញ្ញខាងក្រោម ៖
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
ប្រសិនបើអ្នកចង់កាត់បន្ថយពេលវេលាដែលអ្នកចំណាយក្នុងការស្វែងរកការងារមួយ សូមប្រឹងប្រែងធ្វើការ ហើយធ្វើដោយឆ្លាតវៃ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « មនុស្សលោកត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើន តាមបំណងចិត្តរបស់ខ្លួន ។ … ដ្បិតអំណាចគឺមាននៅក្នុងខ្លួនគេ ម្ល៉ោះហើយ ពួកគេជាភ្នាក់ងារចំពោះខ្លួនផ្ទាល់ » ។ ហើយបទបញ្ញត្តិនេះប្រទានឲ្យជាមួយនឹងការសន្យា ៖ « ដរាបណាមនុស្សលោកប្រព្រឹត្តអំពើល្អ នោះពួកគេនឹងពុំត្រូវបាត់បង់រង្វាន់របស់ខ្លួនឡើយ » ( គ. និង ស. ៥៨:២៧–២៨ ) ។ សូមបំពេញជីឡាវរបស់អ្នកជាមួយនិងធនធាន និងទំនាក់ទំនងទាំងឡាយដ៏មានប្រសិទ្ធិភាពឲ្យបានកាន់តែច្រើនតាមដែលអាច ហើយអ្នកនឹងបានពរ ។